សត្វបក្សី នៅលើផែនដីរបស់យើង គឺមានរាប់លានប្រភេទឯណោះ ដែលវាសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗគ្នា ដោយបក្សីខ្លះអាចហើរខ្ពស់ៗបាន ហើយខ្លះទៀតក៏អាចសម្លឹងបានឆ្ងាយ និងបក្សីខ្លះក៏បំបៅដោះកូន រីឯបក្សីខ្លះទៀតក៏អាចចាប់ចំណីក្នុងទឹកបានទៀតផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បក្សីដែលអាចហើរថយក្រោយបានគឺកម្រណាស់។ ដូច្នេះហើយ តើបក្សីប្រភេទណាដែលមានសមត្ថភាពហើរថយក្រោយបាន?
សត្វបក្សីដែលមានសមត្ថភាពហើរថយក្រោយបានគឺ បក្សីហាំមីងបឺដ (Hummingbird) គឺជាអម្បូរសត្វបក្សីដែលមានលក្ខណៈពិសេសដ៏គួរឱ្យចាប់អាម្មណ៍ និងមានសមត្ថភាពយ៉ាងអស្ចារ្យ។ យោងតាមតាមការស្រាវជ្រាវផ្នែកជីវសាស្ត្ររបស់បក្សីហាំមីងបឺដ គឺគេបានរកឃើញថាពពួកបក្សីនេះមានដើមកំណើតដំបូងនៅទ្វីបអាមេរិក។ ពួកវាមិនត្រឹមជាពពួកបក្សីដែលផ្លាស់ប្តូរទីជម្រកតាមរដូវកាល និងមានទំហំតូចជាងគេប៉ុណ្ណោះទេ តែវាក៏ជាសត្វបក្សីតែមួយគត់លើផែនដីដែលអាចហើរថយក្រោយបានផងដែរ។ បក្សីហាំមីងបឺដទទះស្លាបក្នុងទម្រង់ដូចទៅនឹងរាងលេខ ៨ ដែលនាំឱ្យពួកវាអាចហើរថយក្រោយបានដោយងាយ។:max_bytes(150000):strip_icc()/GettyImages-507864088-2000-ab38cd7dc03c4ada98c3fc060f8cb47f.jpg)
ល្បឿននៃការទទះស្លាបរបស់សត្វបក្សីហាំមីងបឺដ អាចឈានដល់ ២០០ ដងក្នុងមួយវិនាទី ហើយចង្វាក់បេះដូងរបស់ពួកវាបានលោតដល់ ១,២៦០ ដងក្នុងមួយនាទី។ ការទទះស្លាបមហាសែនលឿនដូច្នេះហើយ ទើបធ្វើឱ្យបក្សីនេះបញ្ចេញសំឡេងរំញ័រនៅពេលហើរ និងត្រូវបានគេដាក់ឈ្មោះឱ្យថា «Hummingbird» តែម្តង។
ការធ្វើសកម្មភាពដ៏រហ័សបែបនេះបានជួយឱ្យរាងកាយពួកវាធ្វើប្រតិកម្មមេតាបូលីសិម (Metabolism) ដែលជាកត្តានាំឱ្យពពួកបក្សីប្រភេទនេះអាចមានអាយុវែងផងដែរ។ អម្បូរបក្សីហាំមីងបឺដញីមួយក្បាលធ្លាប់ត្រូវគេកត់ត្រាថារស់នៅបានរហូតដល់អាយុ ១២ ឆ្នាំឯណោះ។ សម្រាប់ក្រុមបក្សីហាំមីងបឺដនៅទ្វីបអាមេរិកខាងជើង គឺអាចរស់នៅបានជាមធ្យមចន្លោះពី ៣-៥ ឆ្នាំ៕










