ហ្វេនៗមួយចំនួនជ្រាបមកហើយថាតារាសម្តែងជួរមុខ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ហាក់រក្សាគម្លាតពីគ្នាស្របពេលទាំងសងខាងសុទ្ធតែបង្ហោះភាពសោកសៅរហូតធ្វើឱ្យមានការលើកឡើងថាចំណងស្នេហ៍អ្នកទាំងពីរអាចមានភាពរង្គោះរង្គើ។ ទោះយ៉ាងណា អ្នកគាំទ្រចាប់ផ្តើមមានភាពស្រស់បំព្រងឡើងវិញក្រោយឃើញអ្នកទាំងពីរឱបគ្នានៅក្នុងកម្មវិធីមួយ។May be an image of 1 person and street

នាយប់ថ្ងៃទី៦ វិច្ឆិកា ក្នុងកម្មវិធីសម្ពោធរឿងថ្មីមួយដែលតារាសម្តែង ខាត់ វៃហាំង បានចូលរួមសម្តែងនោះគេសង្កេតឃើញថា កញ្ញា ស៊ីន យូប៊ីន ក៏បានចូលរួមកម្មវិធីនោះដូចគ្នា ខណៈនាងក៏យកបាច់ផ្កាជូនដល់លោក វៃហាំង ហើយអ្នកទាំងពីរក៏ឱបគ្នាទៀត។ អារម្មណ៍អ្នកគាំទ្រដែលតែងតែស្រលាញ់គូស្នេហ៍នេះពេលបានឃើញទិដ្ឋភាពឱបគ្នារបស់ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ហើយសុទ្ធតែបង្ហាញអារម្មណ៍រីករាយពេញដោយភាពស៊ីជម្ពូ ព្រោះមួយរយៈពេលហើយដែលលេចពាក្យចចាមអារ៉ាមស្នេហា១០ឆ្នាំរបស់ពួកគេប្រេះឆា។May be an image of 2 people

អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្របានបញ្ចេញមតិស្រដៀងគ្នាថា ពួកគេរំភើបចិត្តណាស់ពេលឃើញរូបភាពបែបនេះ ធូរចិត្តតែម្តង និងអ្នកខ្លះក៏លើកឡើងថាពួកគេឈប់ខឹងគ្នាហើយត្រូវគ្នាវិញហើយ។

គួរបញ្ជាក់ថា ពាក្យចចាមអារ៉ាមចំណងស្នេហ៍រង្គោះរង្គើរបស់ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ចាប់ផ្តើមសាយកាលពីខែសីហា បន្ទាប់ពីអ្នកទាំងពីរចូលរួមកម្មវិធីថ្នាក់ជាតិជាមួយគ្នាតែបានរក្សាគម្លាតជាមួយគ្នា និងមានទឹកមុខមិនសូវស្រស់ ស្របពេលលើបណ្តាញសង្គមរបស់ពួកគេសុទ្ធតែបង្ហោះភាពសោកសៅ។ លើសពីនេះអំឡុងពេលសម្ពោធរឿងដែល ស៊ីន យូប៊ីន សម្តែងលោក ខាត់ វៃហាំង បានយកបាច់ផ្កាជូននាង ប៉ុន្តែមិនបានស្និទ្ធស្នាលជាមួយគ្នាឡើយ។
ទោះយ៉ាងណា រឿងអ្នកទាំងពីរចាប់ផ្តើមស្រស់ស្រាយបន្តិចបន្ទាប់ពីលោក ខាត់ វៃហាំង បង្ហោះរូបភាពពួកគេក្នុងកម្មវិធីនៅឯប្រទេសចិន ប៉ុន្តែនៅមិនទាន់ដាច់ស្រលះនោះទេដោយសារតែទំនាក់ទំនងហាក់ខុសពេលមុនទើបធ្វើឱ្យហ្វេនៗបង្ហាញការព្រួយបារម្ភចំណងស្នេហ៍ពួកគេប្រេះឆា។ យ៉ាងណាមិញ ពេលនេះអ្នកគាំទ្រធូរចិត្តវិញហើយ បន្ទាប់ពីឃើញការឱបគ្នារបស់ពួកគេ៕

 

@yubin05_fan

អារម្មណ៍fanពេលឃើញបែបនេះរំភើបខ្លាំង????????????#សុីនយូប៊ីន #ខាត់វ៉ៃហាំង #វៃហាំង_យូប៊ីន

♬ original sound – មេខ្លោង – Room19 – មេខ្លោង – Room19