បរទេស៖ ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតរបស់វៀតណាម បានបញ្ឈប់ការនាំចូលបង្កងកប្បាសពីប្រទេសវៀតណាម រហូតមកដល់ពេលនេះមិនទាន់បានប្រកាសពីមូលហេតុច្បាស់លាស់នៅឡើយទេ។
យោងតាមប្រភពព័ត៌មាន Vnexpress ដែលចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកាថ្មីៗនេះថា ប្រទេសចិនបានបញ្ឈប់ការនាំចូលបង្កងកប្បាសតាំងពីខែតុលារហូតមកដល់ពេលនេះ ដោយមិនប្រាប់ពីមូលហេតុ។

លោក ង្វៀន អាន ប្រធានគណៈកម្មាធិការប្រជាជនឃុំ ខេមប៊ិញ បាននិយាយថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ រហូតមកដល់ពេលនេះ វៀតណាមបានត្រឹមតែនាំចេញបង្កងខៀវទៅប្រទេសចិនប៉ុណ្ណោះ ចំណែកបង្កងកប្បាសវិញ បរិមាណលក់នៅមានកម្រិតណាស់ ព្រោះប្រទេសគេឈប់ទិញហើយ។Approving the project for developing lobster farming and export to 2025

ទោះជាយ៉ាងណាក៏ដោយ ដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយបញ្ហានេះភ្លាមៗ ក្រសួងបានផ្ញើឯកសារមួយទៅកាន់ស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសចិន និងអគ្គនាយកដ្ឋានគយចិន ដោយស្ថានទូត និងការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសចិន រួមទាំងអគ្គនាយកដ្ឋានគយនៃប្រទេសនេះ បានទទួលសំណើពីភាគីវៀតណាមហើយ ប៉ុន្តែមិនទាន់រៀបចំដំណើរការតាមសំណើរបស់ក្រសួងនៅឡើយទេ។

ខណៈដែលកំពុងរង់ចាំការឆ្លើយតបពីប្រទេសចិន នាយកដ្ឋានជលផលវៀតណាមបានស្នើឱ្យពង្រឹងការគ្រប់គ្រងគុណភាពពូជបង្កង និងការការពារ ក៏ដូចជាព្យាបាលជំងឺផ្សេងៗ រួមជាមួយសេចក្តីណែនាំស្តីពីការចុះបញ្ជីនៃការរៀបចំទ្រុងសមស្រប និងតាមផែនការ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋអាចណែនាំឱ្យជ្រើសរើសប្រភេទកសិកម្មសមស្រប រួមទាំងកាត់បន្ថយការចិញ្ចឹមបង្កងកប្បាស បង្កើនការចិញ្ចឹមបង្កងខៀវ និងការប្រមូលផលតាមពេលវេលាសមស្រប៕No photo description available.