្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសរាយការណ៍ថា អាជ្ញាធរប្រទេសកូរ៉េខាងត្បូងកំពុងប្រញាប់ស្វែងរកមធ្យោបាយ ដើម្បីគ្រប់គ្រងការរីករាលដាលនៃសត្វសង្កើច ក្រោយពីមានសេចក្តីរាយការណ៍ថា វាបានរាតត្បាតនៅតំបន់ចំនួន១៧ របស់កូរ៉េខាងត្បូង ដូចជា ទីក្រុងសេអ៊ូល, ទីក្រុងប៊ូសាន និងទីក្រុងអ៊ីនឆន ជាដើម ។ បច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានរៀបចំថវិកាប្រមាណ៥០០លានវ៉ុន និងបង្កើតក្រុមការងារមួយដើម្បីធ្វើការទប់ស្កាត់ការរាតត្បាតនៃសត្វសង្កើច ។Local gov'ts go all out to exterminate bedbugs as infestations spread - The  Korea Times

នៅទីក្រុងសេអ៊ូល គេបានបញ្ជូនអាជ្ញាធរឱ្យចុះត្រួតពិនិត្យនៅតាមទីកន្លែងសាធារណៈប្រមាណ៣.២០០កន្លែង ក្នុងនោះមានដូចជា សណ្ឋាគារ និងអាងហែលទឹក ដើម្បីពិនិត្យមើលបញ្ហាអនាម័យនៅតាមទីកន្លែងនីមួយៗ និងគ្រប់គ្រងការរាតត្បាតរបស់សត្វប្រភេទនេះ ។Bedbug outbreak sparks concern in South Korea

ប្រទេសកូរ៉េខាងត្បូងបានប្រទះឃើញសត្វសង្កើចជាច្រើនក្បាលលើកដំបូងនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងដេហ្គូ កាលពីខែកញ្ញា ឆ្នាំ២០២៣ ។ ក្រោយមក គេក៏ប្រទះឃើញវារាតត្បាតនៅតាមតំបន់ផ្សេងៗយ៉ាងតិច១៧តំបន់ ក្នុងនោះវាបានរាតត្បាតនៅតាមបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរផងដែរ ។ ការរាតត្បាតរបស់សត្វសង្កើចបានធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមបារម្ភ ហើយពួកគេបានចៀសវាងទៅកាន់រោងភាពយន្ត និងមិនប្រើប្រាស់សេវាកម្មរថយន្តសាធារណៈ ។South Korea Launches 'Fight' Against Bedbugs As Country Grapples With  Outbreak

បើទោះជាសត្វសង្កើចមិនចម្លងមេរោគក៏ដោយ ប៉ុន្តែបើវាខាំអ្នកណាម្នាក់ នឹងធ្វើឱ្យអ្នកនោះមានអាការៈរមាស់ធ្ងន់ធ្ងរ ។ ហេតុនេះ ការអេះដើម្បីបន្ថយអាការៈរមាស់ នឹងធ្វើឱ្យកើតដំបៅនៅលើរាងកាយ និងចម្លងមេរោគបាន ។South Korea's capital launches bedbug 'response team' to fight wave of  infestations

ក្រៅពីប្រទេសកូរ៉េខាងត្បូង សត្វសង្កើចក៏បានរាតត្បាតនៅប្រទេសបារាំង និងអង់គ្លេសផងដែរ ហើយព័ត៌មាននេះបានធ្វើឱ្យពលរដ្ឋនៅប្រទេសទាំងពីរភ័យខ្លាច ។ អ្នកជំនាញមកពីគណៈកម្មការសុខភាព និងអនាម័យជាតិប្រទេសបារាំងនិយាយថា បញ្ហានេះបានកើតឡើងស្ទើរគ្រប់កន្លែងទៅទូទាំងពិភពលោក ។ មូលហេតុចម្បង គឺដោយសារការធ្វើដំណើររបស់មនុស្ស ហើយពួកគេបានស្នាក់នៅក្នុងបន្ទប់រយៈពេលខ្លីៗ ទើបសត្វសង្កើចមកជាមួយតាមរយៈកាបូប ឬសម្ភារៈផ្សេងៗ ៕ ប្រភព ៖ Mono News