ប្រទេសថៃ ៖ វាជាដំណឹងល្អសម្រាប់កសិករនៅប្រទេសថៃ គឺពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ក្នុង១គ្រួសារចំនួន១.០០០បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ ។ រដ្ឋាភិបាលនឹងចាប់ផ្តើមផ្តល់ប្រាក់ឧបត្ថម្ភនេះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ។ លើសពីនេះ រដ្ឋាភិបាលក៏មានវិធានការគ្រប់គ្រងតម្លៃអង្ករកុំឱ្យធ្លាក់ចុះផងដែរ ។Chunlapan" ready for NACC to investigate digital wallet project | RYT9

លោក Chulphan Amornwiwat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានលើកឡើងអំពីការផ្តល់ប្រាក់ឧបត្ថម្ភដល់កសិករក្នុង១គ្រួសារចំនួន១.០០០បាត គឺសម្រាប់អ្នកមានផ្ទៃដីស្រែចំនួន១រ៉ៃ ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការគ្រប់គ្រងគោលនយោបាយស្រូវអង្ករជាតិ នឹងរៀបចំកិច្ចប្រជុំមួយដើម្បីពិចារណារឿងនេះ ។ ក្រសួងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម នឹងបញ្ជាក់ក្នុងកិច្ចប្រជុំអំពីហេតុផល ដើម្បីឱ្យកសិករទទួលបានប្រាក់ឧបត្ថម្ភចំនួន១.០០០បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ ។ បន្ទាប់មក នឹងមានការស្នើមកកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងរយៈពេលពី១សប្តាហ៍ ទៅ២សប្តាហ៍ ហើយរំពឹងថា ប្រាក់ឧបត្ថម្ភនេះនឹងចាប់ផ្តើមផ្តល់ឱ្យកសិករ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ។Thailand's Rice Farmers Adapt to Climate Change - Our World

លោក Chulphan Amornwiwat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបន្តថា រដ្ឋាភិបាលបានកំណត់កសិករគោលដៅស្មើជាង៤លានគ្រួសារ ក្នុងនោះរដ្ឋាភិបាលនឹងជួយឧបត្ថម្ភប្រាក់ដល់ពួកគេក្នុង១គ្រួសារចំនួន១.០០០បាត សម្រាប់ផ្ទៃដីស្រែ១រ៉ៃ ។ កសិករ១គ្រួសារដែលនឹងទទួលបានប្រាក់ឧបត្ថម្ភ គឺត្រូវមានផ្ទៃដីស្រែមិនលើសពី២០រ៉ៃ (ឬមិនលើស៣ហិកតា) ។ ជំហានដំបូង ការផ្តល់ប្រាក់ដល់កសិករ គឺនឹងអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។Regenerative Rice Farming in Thailand – Thai-German Cooperation

ទន្ទឹមនឹងនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការពន្យារពេលការលក់អង្ករផងដែរ ក្នុងគោលបំណងមិនឱ្យតម្លៃអង្ករធ្លាក់ចុះ ក្នុងនោះនឹងឱ្យកសិករដែលមានជង្រុកស្រូវប្រមូលផលស្រូវជាមុន ។ រដ្ឋាភិបាលនឹងផ្តល់កម្ចីចំនួន១២.០០០បាតក្នុង១តោន និងផ្តល់ប្រាក់ថ្លៃការទុកដាក់ស្រូវចំនួន១.៥០០បាតក្នុង១តោនសម្រាប់រយៈពេល៥ខែ ។Thailand's reliance on pesticides reveals dangers of foods - CGTN

លើសពីនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់កម្ចីដល់ស្ថាប័នកសិកម្មឱ្យទិញស្រូវក្នុងតម្លៃនាំមុខទីផ្សារ ដោយចាប់ផ្តើមពីស្រូវពូជផ្កាមិ្លះក្នុងតម្លៃ១២.២០០បាតក្នុង១តោន ។ នៅពេលលក់ស្រូវ បើទទួលបានប្រាក់ចំណេញ នឹងធ្វើការបែងចែកប្រាក់ចំណេញឱ្យកសិករផងដែរ ៕ ប្រភព ៖ 3Plus News