ប្រទេសថៃ ៖ លោក Chakra Yodmanee អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងប្រទេសថៃលើកឡើងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោកបានចុះត្រួតពិនិត្យមើលហាងលក់ផលិតផល Safe Mart នៅខេត្តឧត្តរថានី ដើម្បីតាមដានស្ថានការណ៍លក់ផលិតផលតាមគោលនយោបាយ «បញ្ចុះតម្លៃផលិតផលតាមការបញ្ជារបស់ក្រសួងពាណិជ្ជកម្ម» ។ គោលនយោបាយនេះស្ថិតក្រោមការត្រួតពិនិត្យរបស់លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីសម្រាលបន្ទុកការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ។

ហាងលក់ផលិតផល Safe Mart និងហាងលក់ផលិតផលនៅតាមតំបន់ផ្សេងៗដែលស្ថិតក្នុងបណ្តាញហាងលក់រាយ និងលក់ដុំ ចំនួនជាង៦០ហាង ស្មើជាង៥០០សាខានៅទូទាំងប្រទេសថៃ បានរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ចុះតម្លៃផលិតផល គ្រឿងឧបភោគបរិភោគចាំបាច់ រួមទាំងចំណីអាហារ និងសម្ភារៈប្រើប្រាស់ ដូចជា សាប៊ូម្សៅ, សាប៊ូកក់សក់, សាប៊ូលាងចាន, អង្ករការ៉ុង, គ្រឿងទេស, មីកញ្ចប់, ប្រេងសណ្តែក និងស្ករសជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqo3MdsM5cvjZO8U-i2FvAeBdffbceGk6cS8hfzC_reKX7BvPBxnkLqgHEOTGAQKrdAmceVB17rame1Sy1SdTOUKy4fyk-1c0tiTFx6gO9z8YwU2w3JlTx0gjA1VHfHKQ48H8tfF-JbGWS0p0RLKio2FIGGZEZc-IxW9bhODuptbt9YADQDnNSdJFpt_8/s644/photo_2023-10-30_09-15-13.jpg

ចំណែកស្ករស ការិយាល័យគ្រប់គ្រងដំណាំអំពៅ និងស្ករស ទើបតែប្រកាសផ្លាស់ប្តូរតម្លៃនាពេលកន្លងមក ។ ដូច្នេះ ហាងលក់ផលិតផល Safe Mart នៅតែរក្សាតម្លៃលក់រាយធម្មតាតាមក្រសួងពាណិជ្ជកម្មស្នើឱ្យសហការរឿងតម្លៃ ដោយក្រសួងពាណិជ្ជកម្មបានស្នើឱ្យបញ្ចុះតម្លៃលក់ស្ករស ស្មើនឹង២៣បាតក្នុង១គីឡូក្រាម ។

ចំពោះស្ថានការណ៍ទូទៅ គឺពលរដ្ឋថៃបានទិញផលិតផលនានាជាធម្មតា ហើយផលិតផលលក់ដាច់ភាគច្រើនជាផលិតផលអាហារ និងគ្រឿងទេសផ្សេងៗ ។ ហេតុនេះ ហាងក៏បានត្រៀមផលិតផលសម្រាប់លក់ឱ្យបានគ្រប់គ្រាន់ ថែមទាំងបានផ្សព្វផ្សាយបញ្ចុះតម្លៃជាមួយក្រុមហ៊ុនផលិតផងដែរ ។ នេះចាត់ទុកថា វាជាការជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃដល់ពលរដ្ឋ ព្រមទាំងជំរុញឱ្យពលរដ្ឋទិញផលិតផល និងជំរុញសេដ្ឋកិច្ចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizUQNyNk4-8MBtHDOygIVGEfEaFqecoW2aYqPgWUWOBwh8ugcTYioWveSRdvx_TuFiUUUPmwRhlPEXq0THfiBfZpKjJ14wjsOitDnA4aYkbk6_ltvsIBXkTzXGt3QCyM6hIgaP1w05_2fEz4T_3zuuykFO9mOJigarQlSNHuxIJodUPro8xOXdQ-a7TJo/s1140/photo_2023-10-30_09-15-02.jpg

ក្រៅពីនេះ បណ្តាញហាងលក់ផលិតផលក្នុងស្រុកបានសហការជាមួយក្រសួងពាណិជ្ជកម្មរហូតមក ដើម្បីកំណត់ទីតាំងលក់ផលិតផលកសិកម្ម ជាពិសេស ផ្លែឈើតាមរដូវកាល ។ ការសហការនេះមានចំណែកជួយឱ្យបងប្អូនកសិករអាចលក់ទិន្នផលក្នុងតម្លៃល្អ ស្របតាមគោលនយោបាយ «កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល» ព្រមទាំងពង្រីកឱកាសសម្រាប់រដ្ឋាភិបាល ។

ចំណែកលោក Kanphong Surawanwijit នាយកហាងលក់រាយ និងលក់ដុំប្រចាំប្រទេសថៃ និងជាម្ចាស់ហាងលក់ផលិតផល Safe Mart លើកឡើងថា លោកត្រូវអរគុណដល់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្របណ្តាញហាងលក់ផលិតផល ។ នេះជាហាងក្នុងស្រុកដែលបានចូលរួមអនុវត្តគោលនយោបាយរបស់ក្រសួង ព្រោះលោកយល់ឃើញថា វានឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដោយសារតម្លៃផលិតផលកើនឡើង ។

លោកបន្តថា ហាងរបស់លោកបានរៀបចំការផ្សព្វផ្សាយបញ្ចុះតម្លៃផលិតផលសម្រាប់អតិថិជនជាបន្តបន្ទាប់ ។ នៅថ្ងៃអនាគត ហាងរបស់លោកនឹងរួមសហការជាមួយគម្រោងផ្សេងៗដើម្បីជួយសម្រាលបន្ទុកពលរដ្ឋបន្តទៀត ៕ ប្រភព ៖ Mono News