នៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។
នៅក្នុងនោះ បេក្ខជន គួរណាស់សិក្សាស្វែងយល់ឱ្យបានច្បាស់អំពីទង្វើ ដែលមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ ឬត្រូវចូលបន្ទប់កែពិសេសជាដើម។
ខាងក្រោមនេះ គឺជាដែលបេក្ខជនមិនគួរធ្វើដាច់ខាត៖
- ចម្លងសំណៅកិច្ចការពីអ្នកដទៃ
- ប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ក្នុងបន្ទប់ប្រឡង
- អង្គុយខុសពីលេខតុរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីអនុរក្ស
- រំកិលតុ ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
- ប្តូរសន្លឹកកិច្ចការគ្នា
- យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
- ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង
សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕










