នៅថ្ងៃទី២៨ ខែតុលា លោក Lee Sun Kyun បានបង្ហាញខ្លួននៅស្ថានីយ៍ប៉ូលីស Incheon សម្រាប់ការសាកសួរជុំដំបូងរបស់លោកជាមួយអាជ្ញាធរទាក់ទងនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ តារាសម្តែងរូបនេះបាននិយាយជាមួយអ្នកសារព័ត៌មានពេលនៅខាងក្រៅប៉ុស្តិ៍ប៉ូលិសដោយឱនសុំទោសចំពោះទង្វើរបស់លោកនាំឱ្យមានស្ថានការបែបនេះ។Lee Sun Kyun apologises for drug case as he arrives at police station -  Hindustan Times

លោក Lee Sun Kyun បាននិយាយថា «ជាដំបូង ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការខកចិត្តដ៏ធំធេងដែលខ្ញុំជាហេតុនាំឱ្យមានមនុស្សជាច្រើនបានចូលរួមក្នុងឧបទ្ទវហេតុដ៏អាក្រក់បែបនេះ។ ខ្ញុំសូមទោសអ្នករាល់គ្នាដែលជឿជាក់មកលើខ្ញុំ និងគាំទ្រខ្ញុំគ្រប់ពេលវេលា។ ដូចដែលខ្ញុំបានបញ្ជាក់តាមរយៈភ្នាក់ងាររបស់ខ្ញុំ ជំហររបស់ខ្ញុំគឺខ្ញុំនឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតដោយអាកប្បកិរិយាស្មោះត្រង់។ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះគ្រួសាររបស់ខ្ញុំដែលកំពុងរងទុក្ខយ៉ាងខ្លាំងនៅពេលនេះ»។Parasite actor Lee Sun-kyun submits drug test samples to South Korean  police | The Straits Times

តារាសម្តែងដែលកំពុងមានរឿងអាស្រូវក្តៅគគុកនេះបាននិយាយទៀតថា «ខ្ញុំនឹងឆ្លើយដោយស្មោះអស់ពីចិត្ត និងពិតប្រាកដក្នុងអំឡុងពេលស៊ើបអង្កេតខណៈពេលដែលនៅប៉ុស្តិ៍ប៉ូលិស »។Lee Sun Kyun Makes First Public Appearance Since Drug Abuse Charges -  Koreaboo

គួរបញ្ជាក់ថា លោក Lee Sun Kyun នឹងឆ្លងកាត់ការធ្វើតេស្តដើម្បីកំណត់ថាបានប្រើប្រាស់ថ្នាំញៀនឬអត់។ លោក Lee Sun Kyun ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងគ្រឿងញៀន រួមទាំងកញ្ឆា ចាប់តាំងពីដើមឆ្នាំ២០២៣ នៅផ្ទះរបស់នារីម្នាក់អាយុ២៩ឆ្នាំ។ ពេលនេះទូរស័ព្ទរបស់ Lee Sun Kyun ក៏ត្រូវបានរឹបអូស ហើយប៉ូលិសនឹងធ្វើកោសល្យវិច្ច័យឌីជីថល ដើម្បីស្វែងរកភស្តុតាងដែលបង្ហាញពីឧក្រិដ្ឋកម្មរបស់គេផងដែរ៕