ស្ងាត់ៗ! ខាត់ វៃហាំង តារាប្រុសខ្មែរតែម្នាក់គត់តំណាងកម្ពុជាចូលរួមកម្មវិធីមួយនៅចិនខណៈមានជាង៣០ប្រទេសចូលរួម
តារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជា លោក ខាត់ វៃហាំង បានបង្ហោះពីបេសកម្មរបស់ខ្លួនហោះទៅប្រទេសចិនតបតាមការអញ្ជើញរបស់កម្មវិធីចូលរួមកគម្រប់១០ឆ្នាំរបស់ Silk Road International Film Festival នៅទីក្រុងហ្វូចូវ ខណៈលោកជាតារាប្រុសខ្មែរតែម្នាក់គត់ចូលរួមកម្មវិធីនេះដែលមានវត្តមានចូលរួមជាង៣០ប្រទេស។
លោក ខាត់ វៃហាំងជាតារាសម្តែងម្នាក់ដែលលេចមុខតាមកម្មវិធីថ្នាក់ជាតិនិងអន្តរជាតិជាច្រើន ព្រមទាំងក្រសោបពានទាំងជាតិនិងអន្តរជាតិដូចគ្នា។ តារាប្រុសរូបនេះទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈសកម្មភាពនានាជាច្រើននៅលើវិថីសិល្បៈ ជាពិសេសគេសង្កេតឃើញថាលោកពុំមានរឿងអាស្រូវបាចសាយលើបណ្តាញសង្គមឡើយ។
ជាងនេះទៀតសោតនៅព្រឹកថ្ងៃទី២៣ កញ្ញា តារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបភាពលើបណ្តាញសង្គមរបស់ខ្លួនក្នុងការធ្វើដំណើរទៅប្រទេសចិនដោយភ្ជាប់ជាមួយចំណងជើងថា «Mission start ! តបតាមការអញ្ជើញចូលរួមខួបគម្រប់10ឆ្នាំរបស់ The 10th Silk Road International Film Festival នៅទីក្រុងហ្វូចូវ របស់ប្រទេសចិន ដែលមានវត្តមានចូលរួមជាង៣០ប្រទេស»។
តាមលិខិតអញ្ជើញនោះបានបញ្ជាក់ថា លោកវៃហាំង ចូលរួមក្នុងកម្មវិធីជាតារាកិត្តិយសដែលកម្មវិធីខាងលើនេះរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៧ កញ្ញា ខណៈលោកត្រូវចូលរួមក្នុងកម្មវិធីនៅថ្ងៃទី២៧ កញ្ញា។ លើសពីទៅទៀត សម្រាប់ការអញ្ជើញចូលរួមលើកនេះ តារាសម្តែង ខាត់ វៃហាំង គឺទៅតំណាងឱ្យប្រទេសកម្ពុជាដែលមានលោកជាតារាប្រុសតែម្នាក់គត់ចូលរួម ចំណែកឯថ្លៃធ្វើដំណើរ និងការស្នាក់នៅខាងកម្មវិធីជាអ្នករ៉ាប់រង៕






ប្រភព ៖ Mono News

ប្រភព ៖ Mono News









OpenAI អះអាងថាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើ Dall-E 3 ដើម្បីបង្កើតវិធានការសុវត្ថិភាពការពារការបង្កើតរូបភាពមិនសមរម្យ។ ក្រុមហ៊ុនក៏បានសហការជាមួយដៃគូខាងក្រៅ ដើម្បីវាយប្រហារដោយចេតនាលើប្រព័ន្ធ និងសាកល្បងសុវត្ថិភាព រួមទាំងជៀសវាងការស្នើសុំបង្កើតរូបភាពហិង្សា និងអរិភាព។
លើសពីនេះ OpenAI ក៏អនុញ្ញាតឱ្យសិល្បករការពារការងាររបស់ពួកគេប្រឆាំងនឹងគំរូ AI ជំនាន់អនាគត។ អ្នកបង្កើតអាចបញ្ជូនរូបភាពដែលពួកគេជាម្ចាស់កម្មសិទ្ធិ ដើម្បីស្នើសុំឱ្យប្រព័ន្ធនេះមិនត្រូវបានប្រើដើម្បីបណ្តុះបណ្តាល AI ។ Dall-E នឹងរារាំងលទ្ធផល ប្រសិនបើពួកវាស្រដៀងនឹងរូបភាព និងរចនាប័ទ្មដែលបានរក្សាសិទ្ធិ៕




















