Home Blog Page 1457

ភ្ញៀវទេសចរចិនមិនហ៊ានមកប្រទេសថៃ ក្រោយទស្សនាខ្សែភាពយន្តមួយ

0

ប្រទេសថៃ ៖ សារព័ត៌មាន AFP បានចុះផ្សាយថា មុនការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ភ្ញៀវទេសចរចិនបានធ្វើដំណើរមកកាន់ប្រទេសថៃ ជាង១០លាននាក់ក្នុង១ឆ្នាំ ។ ប៉ុន្តែបច្ចុប្បន្ន ចំនួនភ្ញៀវទេសចរចិនមកប្រទេសថៃមិនដូចមុនទេ ព្រោះមានពាក្យចចាមអារ៉ាមក្នុងបណ្តាញសង្គមប្រទេសចិនថា ភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសថៃ ត្រូវបានគេចាប់យកទៅធ្វើការនៅព្រំដែនប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ។Blockbuster movie scares Chinese tourists away from Thailand- The New  Indian Express

សារព័ត៌មាន AFP បានសម្ភាសន៍ភ្ញៀវទេសចរចិនម្នាក់ដែលធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃជាមួយស្វាមី ហើយនាងប្រាប់ថា នាងស្ទើរតែមិនបានមកលេងប្រទេសថៃទេ ព្រោះឪពុក-ម្តាយនាងមិនអនុញ្ញាត ដោយសារបារម្ភពីសុវត្ថិភាព ។ ចំណែកមិត្តភក្តិជាច្រើននាក់ទៀតប្រាប់ថា ឱ្យនាងពិនិត្យមើលស្ថានការណ៍ជាមុនសិន ប្រសិនបើមានសុវត្ថិភាព ពួកគេនឹងធ្វើដំណើរមកតាមក្រោយ ។No More Bets - Sheffield - The Light

ការបារម្ភទាំងអស់នេះកើតឡើងដោយសារខ្សែភាពយន្តរឿង «No More Bets» ដែលក្នុងសាច់រឿងបានបង្ហាញពីអ្នកសរសេរកម្មវិធីម្នាក់ត្រូវគេបោកបញ្ឆោតឱ្យមកធ្វើការនៅប្រទេសមួយស្រដៀងនឹងប្រទេសថៃ ។ បើទោះជាមនុស្សភាគច្រើនដឹងច្បាស់ថា រឿងរ៉ាវក្នុងខ្សែភាពយន្តនេះសម្តែងហួសពីការពិតក៏ដោយ ប៉ុន្តែពួកគេនៅតែបារម្ភពីការធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ហើយខ្លាចត្រូវគេចាប់បញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ។No More Bets review – Chinese Wolf of Wall Street aims to teach moral  lesson | Movies | The Guardian

ហេតុនេះ ខ្សែភាពយន្តខាងលើគឺជាបញ្ហាដ៏ធំ ដែលបានប៉ះពាល់ដល់វិស័យទេសចរណ៍របស់បណ្តាប្រទេសទាំងនេះយ៉ាងខ្លាំង ។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធត្រូវតែប្រញាប់ចាត់ការបញ្ហានេះជាបន្ទាន់ ដើម្បីកសាងទំនុកចិត្តដល់ភ្ញៀវទេសចរចិនឱ្យធ្វើដំណើរមកកម្សាន្តនៅប្រទេសទាំងនេះកាន់តែច្រើន ៕ ប្រភព ៖ 3plus News

មនុស្ស៤៥៦នាក់ ត្រៀមខ្លួនរួចជាស្រេចចូលរួមកម្មវិធី Squid Game ជីវិតពិត

0

ក្រោយពីទទួលបានជោគជ័យនូវរដូវកាលទី១នៃរឿង Squid Game នោះ ពេលនេះ Netflix បានថតរួចរាល់ហើយនូវការលេង Squid Game នៅក្នុងជីវិតពិត ដែលអ្នកចូលរួមមានឱកាសឈ្នះទឹកប្រាក់ ៤.៥៦លានដុល្លារឯណោះ។Netflix's Squid Game Reality Show was Reportedly an 'Inhumane Disaster'នៅក្នុងការចុះឈ្មោះនេះ ខាង Netflix ត្រូវការ ៤៥៦នាក់ ដោយរាល់អ្នកចុះឈ្មោះទាំងអស់មិនប្រាកដថាត្រូវបានជ្រើសរើសអោយចូលរួមប្រកួតនោះទេ ដោយត្រូវរងចាំការឆ្លើយតបពី Netflix តាមរយៈ Email សិន។

ដោយឡែកសម្រាប់ល្បែងនៅក្នុង Squid Game ជីវិតពិតនេះ ហាក់បីដូចជាមិនយកតាមក្នុងសាច់រឿងនោះទេ ពោលគឺជាល្បែងថ្មី ដែលរៀបចំដោយ Netflix ទាំងស្រុង។Contestants of Netflix's 'Squid Game' reality show seeking legal action for  'inhumane conditions', fainting and injuries | Malay Mail
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Variety បានឱ្យដឹងថា៖”Squid Game នៅក្នុងជីវិតពិត” នឹងចាក់បញ្ចាំងជាផ្លូវការនៅខែវិច្ឆកា ខាងមុខនេះនៅក្នុង Netflix។Netflix's 'Squid Game' Reality Competition TV Show Will Arrive in November  — and It Has a Trailer - Concrete Playground

សូមបញ្ជាក់ផងដែរថាអ្នកចូលរួមប្រកួតទាមទារអោយគោរពមានលក្ខខណ្ឌ៣យ៉ាងនេះ៖

1. តម្រូវអោយមានអាយុ២១ឆ្នាំឡើង
2. ចេះនិយាយភាសាអង់គ្លេស
3. ត្រូវប្រាកដថាមានពេល១ខែនៅដើមឆ្នាំ២០២៣ ដើម្បីចូលរួមប្រកួត

 

 

លោកនាយករដ្ឋមន្ត្រីអញ្ជើញក្រុមហ៊ុន Tesla និង SpaceX មកវិនិយោគនៅថៃ

0

ប្រទេសថៃ ៖ ពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ (United Nations General Assembly-UNGA) លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីប្រទេសថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានពិភាក្សាជាមួយលោក Elon Musk ជា CEO ក្រុមហ៊ុន Tesla និង SpaceX រួមទាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងពីរតាមរយៈ Video Conference ។Thailand's new PM holds talks with Tesla chief Musk | Thai PBS World : The  latest Thai news in English, News Headlines, World News and News Broadcasts  in both Thai and English.

លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថៃលើកឡើងថា លោកមានអារម្មណ៍ថា វាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលលោកបានពិភាក្សារួមគ្នាជាមួយនាយកគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងពីរ ជាពិសេសបំផុត ភាគីទាំងពីរមានទស្សនៈស្របគ្នា ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីថៃបានសរសើរអំពីគំនិត និងការបោះជំហានទៅមុខ ដែលធ្វើឡើងដើម្បីមនុស្សជាតិ, ដើម្បីពិភពលោកស្អាត និងអនាគតកាន់តែល្អប្រសើរ ។New Thai PM meets Musk, US tech chiefs in investment push | Malay Mail

លោក សេដ្ឋា ថាវីស៊ិន ជឿជាក់ថា ការពិភាក្សាគ្នានេះនឹងនាំមកនូវកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យក្នុងវិស័យរថយន្តអគ្គិសនី (EV) និងបង្កើនកិច្ចសហការផ្នែករុករកអវកាស (Space Exploration) ដែលមានតម្លៃទីផ្សារខ្ពស់ ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ទៀតថា ការពិភាក្សាគ្នាលើកនេះ នឹងក្លាយជាប្រយោជន៍មិនត្រឹមតែប្រទេសថៃតែមួយទេ ប៉ុន្តែវានឹងជាប្រយោជន៍សម្រាប់ពិភពលោកទាំងមូល ។Elon Musk hits out at Soros foundation before meeting Israel's Netanyahu |  Elon Musk | The Guardian

ចំណែកខាងក្រុមហ៊ុន Tesla បានកោតសរសើរអំពីសក្តានុពលធនធានមនុស្សរបស់ប្រទេសថៃ ដែលសមស្របសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Tesla ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីថៃឆ្លើយតបថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រតាមក្របខ័ណ្ឌច្បាប់ រួមទាំងអត្ថប្រយោជន៍នៃការវិនិយោគទុនផងដែរ ៕ ប្រភព ៖ beartai BRIEF

ក្តៅគគុក! ម៉ាដូណា ពួយមួយរយៗដាក់តារាកំប្លែង ខ្ញុង និងស្រីអយ រឿងគេចវេសបំណុលម្នាក់ជាង៤ម៉ឺនដុល្លារ

0

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅលើបណ្តាញសង្គមហ្វេកប៊ុកនារសៀលថ្ងៃទី២២ ខែកញ្ញា នេះបន្ទាប់ពីតារាកំប្លែងម៉ាដូណា បានទម្លាយឈ្មោះកូនបំណុលរបស់ខ្លួននិងពួយមួយរយៗដល់តារាកំប្លែង ខ្ញុង និងអតីតតារាកំប្លែងមានងារជាជំទាវ ស្រីអយ គេចវេសមិនព្រមសងបំណុលម្នាក់ជាង៤ម៉ឺនដុល្លារ។ រឿងក្តៅគគុកនេះអ្នកនាង ខ្ញុង បានអះអាងថាមិនតបតនោះទេព្រោះមិនបានបោកប្រាស់នរណាដូចការជេរប្រមាថឡើយទោះតតាំងមុខច្បាប់ក៏លែងខ្លាចដែរ។May be an image of 1 person

តាមសម្តីរបស់លោក ម៉ាដូណា បានរៀបរាប់ថាឃើញលោកស្រួលកុំបានចិត្តលោកសម្រួលជាង២ឆ្នាំហើយ១ខែបង់៥០០ដុល្លារ តែបង់បាន៣ ៤ខែក៏លែងបង់។ កាលពីមុនអាណិតដោយសារតែឃើញចង់សម្លាប់ខ្លួនតែបើចង់បង្ហោះថាចង់ស្លាប់ទៀតលុយ៤ ៥០០០ដុល្លារ នៅកន្ទុយប៉ុន្មានលោកចូលបុណ្យ។ អ្នកកំប្លែងរូបនេះ បន្ថែមដោយពាក្យធ្ងន់ៗយ៉ាងខ្លាំង ថាកុំឱ្យលោកប្តឹងចូលគុកឱ្យសោះ ព្រោះមានស្នាមផ្តិតមេដៃច្បាស់លាស់។
មិនត្រឹមតែតារាកំប្លែង ខ្ញុង ត្រូ វម៉ាដូណា ចេញមុនបកអាក្រាតនោះទេសូម្បីអតីតតារាកំប្លែងស្រីអយ ថែមទាំងមានងារជាជំទាវទៀត ក៏លោក ម៉ាដូណា បានបង្ហាញថាជំពាក់លោកជាង៤ម៉ឺនដុល្លារដូចគ្នា ថែមទាំងកំពុងរៀបឯកសារធ្វើទៅតាមផ្លូវច្បាប់។May be an image of 1 person

ទោះយ៉ាងណារឿងដ៏ក្តៅគគុកនេះ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រាប់ KBN NEWS ដូចទៅហ្នឹងការបង្ហោះរបស់នាងនៅលើបណ្តាញសង្គមដែរថា «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោកប្រាស់អ្នកណាដូចការជេរប្រមាថមើលងាយរបស់អ្នកឡើយការជេរប្រមាថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។ កន្លែងណាដែលថាខ្ញុំបោកប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមាថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរព្រោះខ្ញុំនៅរស់ជ្រងោ ដើម្បីរកសង តែអ្នកឯងជេរប្រមាថបរិហារកេរ្តិ៍ខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមាថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត»៕

 

ស្រពិចស្រពិលកុងត្រារបស់ BLACKPINK ភាគហ៊ុន YG បាត់បង់ប្រហែល១០០លានដុល្លារក្នុងមួយថ្ងៃ

0

ខណៈពាក្យចចាមអារ៉ាមជុំវិញការមិនបន្តកុងត្រារបស់ BLACKPINK បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្ម YG Entertainment ដោយតម្លៃភាគហ៊ុនបានធ្លាក់ចុះជាង ១០%។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ១០០ លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុនរបស់ YG ក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានallkpop ។BTS & BLACKPINK: Solo Members' Music & More Updates – Billboard

ទិន្នន័យពី Korea Exchange នៅថ្ងៃទី២១ កញ្ញា បង្ហាញថាតម្លៃភាគហ៊ុនរបស់ YG បានធ្លាក់ចុះដល់៦៩,២០០ វ៉ុន ប្រមាណជាង៥១ដុល្លារ ក្នុងមួយហ៊ុនដែលជាការធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណជា ១៣.២៨% ពីថ្ងៃមុនដែលតម្លៃភាគហ៊ុនគឺ ៧៩,៨០០ វ៉ុន (ប្រមាណជាង៥៩ដុល្លារ) ក្នុងមួយហ៊ុន។ ការធ្លាក់ចុះនេះបានធ្វើឱ្យបាត់បង់ប្រហែល ១០០ លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុនរបស់ YG ក្នុងមួយថ្ងៃ ហើយនេះគឺជាតម្លៃទាបបំផុតក្នុងរយៈពេលជិត ៥ ខែកន្លងទៅ។BLACKPINK announce reality show 'B.P.M.'

ការធ្លាក់ចុះនេះត្រូវបានគេសន្មតថាជាចម្បងដោយសារតែកិច្ចសន្យារបស់ BLACKPINK ជាមួយ YG Entertainment បន្ទាប់ Sports Seoul បានរាយការណ៍ថាមានតែ Rosé ម្នាក់គត់ដែលសម្រេចចិត្តបន្តកុងត្រាជាមួយក្រុមហ៊ុន។ របាយការណ៍ក៏បានបញ្ជាក់ផងដែរថាសមាជិកដែលនៅសល់គឺ Jennie, Jisoo និង Lisa នឹងចុះកិច្ចសន្យាជាមួយក្រុមផ្សេងទៀត។ ជាការឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះ ផលិតកម្ម YG ក៏បានច្រាលចោលដោយសារតែការចចារនៅមិនទាន់បញ្ចប់នៅឡើយ។BLACKPINK Tops iTunes Charts All Over The World With Game OST “THE GIRLS” |  Soompiទោះបីជាមានការប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃភាគហ៊ុនរបស់ YG Entertainment ដោយសារតែភាពមិនច្បាស់លាស់ទាក់ទងនឹងអនាគតរបស់ BLACKPINK ក៏មានការព្យាករណ៍ជាផលវិជ្ជមាននៅក្នុងទីផ្សារហ៊ុននេះហើយក៏អាចមានលទ្ធភាពខ្ពស់ទៅលើសិល្បករផ្សេងទៀត ដូចជា TREASURE និង Baby Monster ជាដើម។Blackpink Release New Song 'The Girls,' First Since 'Born Pink' – Rolling  Stone

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមហ៊ុនកម្សាន្តកូរ៉េខាងត្បូងធំៗផ្សេងទៀតក៏មានការមានការធ្លាក់ចុះដូចគ្នាដូចជាតម្លៃភាគហ៊ុនផលិត SM ធ្លាក់ចុះ ៣.៤៧%, JYP (-៤.៤១%), និង HYBE (-៥.១៤%) ទោះបីជាធ្លាប់បានប្រកាសថាសមាជិកទាំងអស់នៃ BTS បន្តកិច្ចសន្យាក៏ដោយ៕

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌី គំរាម បើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ប្រទេសរបស់ទ្រង់នឹងធ្វើដូចគ្នា

0

រាជធានីរីយ៉ាដ៖ ក្រោយពេលទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងរីយ៉ាដ និង ក្រុងតេអ៊ីរ៉ង់ ទើបនឹងចាប់ផ្ដើមមានភាពល្អប្រសើរជាមួយគ្នា មិនទាន់ប៉ុន្មានខែផង ប៉ុន្ដែឥឡូវនេះ ព្រះអង្គម្ចាស់គ្រងរាជ្យរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ផ្ដើមព្រមានទៅដល់ប្រទេសអ៊ីរ៉ង់ អំពីការស្វះស្វែងរកលទ្ធភាពទទួលបានអាវុធមហាប្រល័យលោក។Saudi Arabia Crown Prince Mohammed bin Salman Appointed New Prime Minister By King Abdulaziz

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានព្រមានដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ថា ប្រសិនបើប្រទេសអ៊ីរ៉ង់ មានអាវុធប្រល័យលោក ប្រទេសរបស់ទ្រង់ ក៏នឹងធ្វើដូចគ្នានេះដែរ ហើយព្រះអង្គ នឹងបង្កើតចំណងការទូតកាន់តែជិត ជាមួយនឹងអ៊ីស្រាអែល។U.S. sends Patriot missiles to Saudi Arabia despite deteriorating relations - MarketWatch

ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ (Mohammed bin Salman) នៃប្រទេសអារ៉ាប៊ីសាអូឌីត បានមានព្រះបន្ទូលទៅកាន់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក Fox News នៅក្នុងបទសម្ភាសន៍មួយ ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា ព្រះអង្គ បានព្រមាន ថា ប្រសិនបើអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ ព្រះរាជាណាចក្ររបស់ទ្រង់ ក៏នឹងបន្តធ្វើសកម្មភាពស្រដៀងគ្នានេះដែរ។

បើទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីរ៉ង់ បានច្រានចោល ចំពោះការស្វែងរកលទ្ធភាពបង្កើតអាវុធនុយក្លេអ៊ែរ។ អ្វីដែលស្ដេចអារ៉ាប៊ីសាអូឌីត អង្គនេះ បានលើកឡើង ចង់បញ្ជាក់យ៉ាងច្បាស់ ថា បើអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ប្រទេសរបស់ទ្រង់ ក៏នឹងមានអាវុធដ៏គ្រោះថ្នាក់បែបនេះផងដែរ។Is Iran ready to build its own nuclear bomb? – DW – 09/14/2022

ទំនាក់ទំនងការទូត រវាងទីក្រុងរីយ៉ាដ និង ក្រុងតេអ៊ីរ៉ង់ បានចាប់ផ្ដើមល្អប្រសើរឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ កាលពីខែមីនា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួល ពីប្រទេសចិន ដើម្បីបង្កើតទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសទាំងពីរ ក្រោយមានភាពល្អក់កករនឹងគ្នា រយៈពេលប្រាំពីរឆ្នាំកន្លងមក។

ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ បានបន្ដ ថា ប្រទេសអារ៉ាប៊ីសាអូឌីត និង អ៊ីស្រាអែល កំពុងតែពិភាក្សាគ្នា ដើម្បីបង្កើតឲ្យមានទំនាក់ទំនងជាប្រក្រតីឡើងវិញ រវាងប្រទេសទាំង២៕

អ្នកចូលចិត្តគេងបើកភ្លើងពេលយប់ប្រឈមនឹងជំងឺធាត់

0

ការបើកភ្លើងសម្រាកនៅពេលយប់បានធ្វើឱ្យពន្លឺភ្លើងទៅរារាំងដល់ការបញ្ចេញរបស់សារធាតុមេឡាតូនីន (Melatonin) ដែលវាដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងការសម្រាក រួមទាំងប្រព័ន្ធផ្សេងៗក្នុងរាងកាយ ។ ហេតុនេះ ប្រសិនបើសារធាតុមេឡាតូនីនបញ្ចេញមកក្នុងបរិមាណតិចតួច វានឹងប៉ះពាល់ដល់ការសម្រាក និងធ្វើឱ្យយើងមានជំងឺ ។Sleeping with lights on can be harmful to your health

តាមការស្រាវជ្រាវមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី JAMA Internal Medicine បង្ហាញថា ពន្លឺភ្លើងបានប៉ះពាល់ដល់ការឡើងទម្ងន់ ។ គេបានធ្វើការសាកល្បងប្រៀបធៀបការបើកភ្លើង និងបិទភ្លើងសម្រាកទៅលើស្ត្រីចំនួន៤ម៉ឺននាក់រកឃើញថា អ្នកបើកភ្លើងសម្រាកបានឡើងទម្ងន់លើសអ្នកបិទភ្លើងសម្រាក រហូតដល់៥គីឡូក្រាម ។ ក្រៅពីនេះ ក្នុងចំណោមអ្នកជំងឺ Alzheimer ដំណាក់កាលដំបូងរកឃើញថា ជំងឺមួយផ្នែកបណ្តាលមកពីការថយចុះរបស់សារធាតុមេឡាតូនីន ។Is It Safe To Leave Lights On All Night?

អ្នកជំនាញណែនាំថា គួរតែឈប់លេងទូរស័ព្ទដៃ និងបិទទូរទស្សន៍រយៈពេល១ម៉ោងមុនចូលសម្រាក ដើម្បីជំរុញការប្រុងប្រយ័ត្ន និងមិនរារាំងការបញ្ចេញសារធាតុមេឡាតូនីន ។ វិធីល្អ គួរតែបិទភ្លើងឱ្យអស់នៅពេលសម្រាក ប៉ុន្តែប្រសិនបើអ្នកធ្លាប់សម្រាកបើកភ្លើង សូមបន្ថយពន្លឺភ្លើង ៕ ប្រភព ៖ TNN Health

តើការរស់នៅម្នាក់ឯងមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

0

មានមនុស្សមិនច្រើនទេនៅលើពិភពលោក ដែលចូលចិត្តរស់នៅម្នាក់ឯង មនុស្សទាំងអស់សុទ្ធតែចង់ស្វែងរកជោគវាសនារបស់ពួកគេ បង្កើតគ្រួសារ និងស្វែងរកសុភមង្គល។ ប៉ុន្តែទោះជាណាក៏ដោយ ក៏មានមនុស្សមួយចំនួនចូលចិត្តរស់នៅម្នាក់ឯង ដូច្នេះហើយ តើអ្នកដឹងទេថា ការរស់នៅម្នាក់ឯងមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?Living Alone - 10 Reasons Why Living Alone Can Be Good For You

១.គុណសម្បត្តិនៃការរស់នៅម្នាក់ឯង៖ ការចូលចិត្តរស់នៅម្នាក់ឯងមិនមែនមានន័យថា ផ្ដាច់ការទាក់ទងជាមួយសង្គមនោះទេ ព្រោះរបៀបរស់នៅនិងទំនាក់ទំនងរបស់មនុស្សម្នាក់ៗគឺខុសគ្នា ផ្ទុយទៅវិញការរស់នៅម្នាក់ឯងមានគុណសម្បត្តិជាច្រើនដូចជាៈ
-មិនងាយប៉ះទង្គិចផ្លូវចិត្ត។
– បង្កើនផលិតភាពការងារខ្ពស់។
-បង្កើតការសម្រេចចិត្តត្រឹមត្រូវ។
-ចេះដោះស្រាយបញ្ហាបានល្អ។
-រក្សាទំនាក់ទំនងបានរឹងមាំ។
-មានភាពឯករាជ្យ។
-និងមានការជឿជាក់លើខ្លួនឯងខ្ពស់។The Rise of Solo Living - Solo Living - The Living Alone Manual

២.គុណវិបត្តិនៃការរស់នៅម្នាក់ឯង៖ ការរស់នៅម្នាក់ឯងគឺមិនល្អរហូតនោះទេ វាអាចបណ្តាលឱ្យអ្នកប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗជាច្រើនដូចជាៈ
-ការធ្លាក់ទឹកចិត្ត។
-មានជំងឺថប់បារម្ភ។
-មានភាពឯកោ។
-ថយចុះការយល់ដឹង។
-ការកើនឡើងហានិភ័យនៃជំងឺបេះដូង។
-បង្កើនហានិភ័យទ្វេដងនៃជំងឺទឹកនោមផ្អែមប្រភេទ២។
-សុខភាពរាងកាយចុះខ្សោយ។
-ធ្វើឱ្យអ្នកចាស់ជាងវ័យ។
-ស្រ្តេសគ្មានអ្នកពិភាក្សា។
-និងមិនអាចអភិវឌ្ឍសមត្ថភាពបានលឿន៕5 Benefits of Living Alone | CORT

ភ្នាក់ងារសន្តិសុខអាកាសយានដ្ឋានលួចប្រាក់អ្នកដំណើរ រួចលេបចូលក្នុងពោះ

0

ប្រទេសហ្វ៊ីលីពីន ៖ អាជ្ញាធរបានស៊ើបអង្កេតភ្នាក់ងារសន្តិសុខម្នាក់ដែលធ្វើការក្នុងការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) ប្រទេសហ្វ៊ីលីពីន ដោយសារមានការចោទប្រកាន់ថា ភ្នាក់ងារសន្តិសុខរូបនេះបានលួចប្រាក់ពីភ្ញៀវទេសចរចិនម្នាក់ចំនួន៣០០ដុល្លារអាមេរិក នៅអគារអ្នកដំណើរក្នុងអាកាសយានដ្ឋាន Ninoy Aquino International កាលពីពេលកន្លងមក ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) លើកឡើងថា ពួកគេអាចកំណត់អត្តសញ្ញាណភ្នាក់ងារសន្តិសុខរូបនេះបានហើយ ហើយកំពុងតែប្រមូលភស្តុតាង ។ លើសពីនេះ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនបានសហការជាមួយអាកាសយានដ្ឋានអន្តរជាតិ Manila និងភ្នាក់ងារសន្តិសុខអាកាសចរណ៍ ដែលស្ថិតនៅក្រោមបញ្ជារបស់ប៉ូលិសជាតិហ្វ៊ីលីពីនផងដែរ ។NAIA screening officer caught stuffing $300 inside mouth | PEP.ph

ការិយាល័យសុវត្ថិភាពដឹកជញ្ជូន (OTS) បន្តថា ពួកគេនឹងដាក់ទោសភ្នាក់ងារសន្តិសុខខាងលើ ប្រសិនបើការចោទប្រកាន់ជាការពិត ។ ហេតុការណ៍នេះមិនបានឆ្លុះបញ្ចាំងពីក្រមសីលធម៌របស់ភ្នាក់ងារសន្តិសុខដែលធ្វើការនៅការិយាល័យសុវត្ថិភាពដឹកជញ្ជូនទាំងអស់ទេ ហើយភ្នាក់ងារសន្តិសុខទាំងអស់គោរពតាមក្រមសីលធម៌ការងាររបស់ពួកគេ ។

វីដេអូហេតុការណ៍នេះត្រូវបានផ្សព្វផ្សាយក្នុង Twitter របស់សារព័ត៌មាន CNN ហ្វ៊ីលីពីន ។ គេឃើញថា ក្នុងវីដេអូនេះភ្នាក់ងារសន្តិសុខស្ត្រីម្នាក់យកប្រាក់ដាក់ចូលមាត់របស់ខ្លួន ហើយព្យាយាមលេបចូលក្នុងពោះ បន្ទាប់មក នាងក៏ផឹកទឹកតាមក្រោយ ។ ប៉ុន្តែនាងបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ។ ទោះយ៉ាងណា នាងត្រូវបានគេបញ្ឈប់ពីតួនាទីក្នុងអំឡុងពេលស៊ើបអង្កេត ។Airport security officer 'is caught stealing $300 from a passenger by  swallowing the cash' | Daily Mail Online

សារព័ត៌មានចុះផ្សាយថា ប្រាក់ដែលភ្នាក់ងារសន្តិសុខព្យាយាមលេបចូលក្នុងពោះ គឺជាប្រាក់ដែលនាងបានលួចពីអ្នកដំណើរជនជាតិចិន ដែលបានមកកាន់អាកាសយានដ្ឋាន Ninoy Aquino International ។

ហេតុការណ៍នេះបានធ្វើឱ្យរដ្ឋាភិបាលហ្វ៊ីលីពីនមិនពេញចិត្តទេ ដោយសាររដ្ឋាភិបាលកំពុងប្រឹងប្រែងផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងអញ្ជើញភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្សាន្តនៅប្រទេសហ្វ៊ីលីពីន ហើយអាកាសយានដ្ឋានមានតួនាទីសំខាន់សម្រាប់ទទួលភ្ញៀវទេសចរបរទេស ៕

ចាំទេ! រូបស្វា ដែលមានតម្លៃរាប់លានដុល្លារ​ ពេលនេះក្លាយជារបស់គ្មានតម្លៃ

0

រូបស្វា NFT (Non-fungible token) ដែលល្បីខ្លាំង កាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះ បានធ្លាក់ថ្លៃខ្លាំងជាង៩៥% ដែលធ្វើឱ្យតម្លៃរូបស្វាខ្លះ សល់មិនដល់១០០ដុល្លារ។What Is An NFT? How Do NFTs Work? – Forbes Advisor INDIAកាលដើមឡើយ រូបស្វាNFTនេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃរាប់លានដុល្លារ នៅក្នុងពិភព Metaverse ក៏ប៉ុន្តែមកទល់ពេលនេះលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta នៅតែមិនទាន់សម្រេចចេញជាផ្លូវការនៅគម្រោង Metaverse នៅឡើយនោះទេ។

កត្តានេះ បានធ្វើឱ្យរូបទាំងនៅក្នុង NFT មិនថារូបស្វា ឬរូបអ្វីផ្សេងនោះទេ បានធ្លាក់ថ្លៃជាងខ្លាំង ដែលជំរុញឱ្យអ្នកវិនិយោគមួយចំនួនដែលបានទិញរូបស្វានោះ ក្នុងតម្លៃរាប់មុឺនដុល្លារ សម្តែងការខកចិត្តជាខ្លាំង។A virtual trip into the NFT metaverse.NFT (Non-fungible token) ជាទ្រព្យកម្មសិទ្ធឌីជីថល ដែលមិនមាននរណាអាចក្លែងបន្លំបាន ក្នុងការរក្សាកម្មសិទ្ធផ្ដាច់មុខនេះ NFT ត្រូវបានប្រើប្រាស់នៅលើ បច្ចេកវិទ្យាដ៏សុក្រឹត Blockchain ហើយ Ethereum blockchain ជាបច្ចេកវិទ្យាដ៏ពេញនិយមបំផុតមួយ ក្នុងទីផ្សារ NFT។

សូមបញ្ជាក់ផងដែរថា NFT មានទម្រង់ជាស្នាដៃសិល្បៈ ដូចជារូបថត វីដេអូ តន្ត្រី Itemsហ្គេម កាត Memes ជាដើម៕NFT Crash: 95% of the Market May Now Be Worthless, Study Finds

ប្រភព៖ business insider