អ្នកនាង ខាត់ សុឃីម ស្នើសុំសាធារណជនបន្ថយកម្តៅរឿងនាយក្រឹម និង ណុប ដាណេ ផង
ជុំវិញរឿងតារាកំប្លែង នាយក្រឹម បានទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីមហាជនជាពិសេសអ្នកស្រលាញ់ភេទដូចគ្នារហូតដល់មានការស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណែកឯតារាពហុជំនាញអ្នកនាង ខាត់ សុឃីម វិញបានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។
នៅថ្ងៃទី៣១ ខែតុលា យោងតាមទំព័រហ្វេកប៊ុករបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញឱ្យដឹងថាក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាងលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម និងបេក្ខជន ណុប ដាណេ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជមានហើយខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។ ឯកឧត្តម បានឱ្យដឹងទៀតថា ការចូលរួមរបស់ភាគីទាំងពីរបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិ។
ទន្ទឹមនឹងមានការបង្ហាញពីផលវិជ្ជមាននៃការជជែកពិភាក្សានៃបញ្ហាចម្រូងចម្រាស់នាពេលកន្លងមកថ្មីៗរបស់តារាកំប្លែងនាយក្រឹម ងាកទៅកាន់អ្នកនាង ខាត់ សុឃីម តារាពហុជំនាញនិងជាគណៈកម្មការមួយរូបនៅក្នុង Cambodia’s Got Talent បានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។
តាមរយៈការ Live របស់អ្នកនាង ខាត់ សុឃីម កាលពីថ្ងៃទី៣០ តុលា អ្នកនាងបានលើកដៃសូមទោសមហាជន និយាយដោយភាពត្រង់ខ្លួនក៏មានអារម្មណ៍អត់ល្អនិងមិនសប្បាយចិត្តដូចគ្នានៅពេលឃើញស្ថានភាពបែបនេះ។
អ្នកនាង ខាត់ សុឃីម ថាពេលធ្វើការជាមួយគ្នាគណៈកម្មការខម្មិនម្នាក់បន្តិចៗគ្រប់បេក្ខជន ចឹងហើយពេល Liveផ្ទាល់មិនដូចថតទុកនោះទេដែលអាចកាត់តបាន ពេលខ្លះខុសម្តងឆ្គងមួយថ្ងៃ។ អ្នកនាងថា តាមពិតតារាកំប្លែងនាយក្រឹមមានស្នាដៃច្រើនខ្លាំងណាស់នៅក្នុងប្រទេស ស្នាដៃល្អ យូរណាស់មកហើយអ្នកណាក៏ស្គាល់ នាយគុយ នាយក្រឹមដែរ។
អ្នកនាងបន្តទៀតថា ខ្លួនយល់អារម្មណ៍របស់សាធារណជននៅពេលដែលខឹងតារាកំប្លែងនាយក្រឹមពេលនេះប្រៀបដូចជាដូចបាយពុះប៉ុន្តែខ្លួនសុំឱ្យបងប្អូនទាំងអស់គ្នាបន្ថយកំហឹងបន្តិចបើគាត់ខុសឆ្គងទៅហើយសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅដោយគិតថាគាត់ជារៀមច្បងវិស័យសិល្បៈទៅចុះ៕



:max_bytes(150000):strip_icc()/GettyImages-654013042-28f42fc82c544a9fb0f74458b85de713.jpg)















នៅលើហ្វេកប៊ុកផ្លូវការរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានរៀបរាប់ថា៖”#សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។#ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។#អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ”។

កោះនេះ ត្រូវបានអ្នកភូមិនិយាយតៗគ្នាមកថា ពុំធ្លាប់មានមនុស្សរស់នៅទាល់តែសោះ ទើបគេដាក់ឈ្មោះកោះនេះថា កោះខ្មោច។
ពេលទៅដល់កោះនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញរូបសំណាកមួយឈ្មោះថា “នាងបិសាចក្រមុំ” ដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ។
សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅទីនោះ គួរតែសាកសួរពីសហគមន៍ដែលមាននៅទីនោះ ដើម្បីឱ្យពួកគាត់ជូនមកគេងសម្រាកបោះតង់ ឬស្ទួចត្រីនៅលើកោះមួយនេះ៕


ក្រសួងបានឱ្យដឹងទៀតថា ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជារួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។




ប្រភព ៖ TNN World







