ពិតជាមានសេចក្តីសោមនស្សយ៉ាងខ្លាំងបន្ទាប់ពីក្រសួងវប្បធម៌បានបង្ហាញឱ្យដឹងថាមានកម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលីបានមកផ្តិតយករូបភាពដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ដូចជាបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមាខ្មែរ គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យគឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរបង្ហាញទៅកាន់ពិភពលោក។May be an image of 2 people

នៅលើបណ្តាញសង្គមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាយប់ថ្ងៃទី៣០ តុលា បានឱ្យដឹងថា កម្ពុជាស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia ។ យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និង វប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ សិប្បកម្មតម្បាញពីសរសៃដើមឈូកដ៏មានតម្លៃ ព្រមទាំងបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ គឺតំបន់រមណីយដ្ឋានវប្បធម៌អង្គរ។May be an image of 2 people, people performing martial arts and text that says 'AMAZING RACE AUSTRALIA'ក្រសួងបានឱ្យដឹងទៀតថា ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជារួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
គេចាំបានដែរថា កាលពីថ្ងៃទី៧ តុលា កន្លងមកនេះក្រសួងក៏បានបង្ហាញថា ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប ក៏បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោកផងដែរក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។May be an image of 2 people and grass

លើសពីនេះសារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាម៉េរិក CNN ក៏បានចុះផ្សាយពីព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបទៀតផងដែលជាកត្តាមួយជំរុញឱ្យជនបរទេសកាន់តែស្គាល់ដឹកដីប្រទេសកម្ពុជាកាន់តែច្រើននឹងមានគោលបំណងមកកម្សាន្តតំបន់អង្គរនៅថ្ងៃណាមួយមិនខាន។ ជាមួយគ្នានេះ បន្ទាប់ពីមានព្រលានយន្តហោះថ្មីមក កាន់តែមានភាពងាយស្រួលខណៈគេសង្កេតឃើញថាមានភ្ញៀវទេសចរមកកម្សាន្តច្រើននៅខេត្តសៀមរាបដែលជាសញ្ញាល្អមួយនៃកំណើនទេសចរណ៍។May be an image of 3 people and text

បើតាមការឱ្យដឹងពីទំព័រហ្វេកប៊ុករបស់នាយករដ្ឋមន្រ្តីថ្ងៃទី៣១ ខែតុលា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ អាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង៕