នាយករដ្ឋមន្ត្រីត្រឡប់មកដល់ប្រទេសថៃវិញប្រកបដោយភាពជោគជ័យ
ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីបានត្រឡប់មកដល់ប្រទេសថៃវិញហើយ ក្រោយពីលោកបានទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ (United Nations General Assembly-UNGA) លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗមកវិនិយោគទុននៅប្រទេសថៃ ហើយលោកក៏បានពិភាក្សាជាមួយ FIFA World Cup ដើម្បីជំរុញឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣២ ។
កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានធ្វើដំណើរមកដល់ប្រទេសថៃ ក្រោយពីលោកបានទៅចូលរួមកិច្ចប្រជុំមហាសនិ្នបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ លោក ឆ័យ វ៉ាត់ឆារុង (Chai Watcharong) អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលើកឡើងពីការប្រកាសលទ្ធផលការចូលរួមកិច្ចប្រជុំរបស់លោកនាយករដ្ឋមន្ត្រី ។
លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងមន្ត្រីផ្សេងៗ ដែលជួយឱ្យភារកិច្ចនេះសម្រេចបានជោគជ័យ ។ ដូច្នេះ ការប្រជុំលើកនេះ លោកបានជួបជាមួយមេដឹកនាំប្រទេសជាច្រើន ហើយលោកបានថ្លែងសុន្ទរកថាក្នុងអង្គប្រជុំចំនួន៥លើក ។
លោក សេដ្ឋា ថាវីស៊ិន បានជួបជាមួយមេដឹកនាំប្រទេសសំខាន់ៗ និងជួបនាយកគ្រប់គ្រងក្រុមហ៊ុនធំៗដូចជា Tesla, Google, Microsoft, Citibank និងក្រុមហ៊ុនជាច្រើនទៀត ហើយក្រុមហ៊ុនទាំងនេះចាប់អារម្មណ៍មកវិនិយោគនៅប្រទេសថៃ ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីនឹងគាំទ្រឱ្យក្រុមហ៊ុនទាំងនេះមកវិនិយោគនៅថៃកាន់តែច្រើន ហើយប្រទេសថៃបែងចែងជា២ផ្នែក គឺក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនហិរញ្ញវត្ថុ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានពិភាក្សាជាមួយនាយកទីផ្សារមូលបត្រក្រុងញូវយ៉កដែលមានសក្តានុពលខ្លាំង ហើយលោកនឹងព្យាយាមជំរុញឱ្យឆ្នាំ២០២៣ យ៉ាងហោចណាស់ មានក្រុមហ៊ុនថៃមួយបានវិនិយោគ ។
លោកនាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយនាយកប្រតិបត្តិ FIFA World Cup និងជជែកពីការជំរុញឱ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ២០៣២ ឬ៩ឆ្នាំខាងមុខ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ FIFA World Cup ជួយគាំទ្របាត់ទាត់ប្រទេសថៃផងដែរ ដែលកាលពីមុន FIFA World Cup ធ្លាប់ឧបត្ថម្ភប្រាក់ចំនួន២៥ម៉ឺនដុល្លារអាមេរិកក្នុង១ឆ្នាំ មកស្មើនឹង២លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។
ចុងក្រោយ លោក សេដ្ឋា ថាវីស៊ិន នាយករដ្ឋមន្ត្រី បានប្រកាសពីគោលជំហរប្រទេសថៃ ក្នុងឋានៈជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ រួមទាំងលើកកម្ពស់វិស័យកសិកម្មថៃ ក៏ដូចជាឱ្យពលរដ្ឋទទួលបាននូវសេវាសុខភាពសាធារណៈកាន់តែប្រសើរ ។ ជំហ៊ានបន្ទាប់ លោកនាយករដ្ឋមន្ត្រីនឹងទៅចូលរួមកិច្ចប្រជុំ APEC នៅរដ្ឋសាន់ហ្វ្រេនស៊ីស្កូ អំពីប្រធានបទគាំទ្រការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងមានក្រុមហ៊ុនជាច្រើនចូលរួមប្រជុំផងដែរ ៕ ប្រភព ៖ Thansettakij









បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឱ្យដឹងថា៖”នៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកអ្នកដំណើរមកពីពិធីមង្គលការមួយ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់, ៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត”។













ដើម្បីការពារខ្លួនពីមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ និងការចម្លងតាមការរួមភេទ ហើយការការពារនេះ អាចអនុវត្តបានដោយ៖


តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៤ខែកញ្ញានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួង សុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅ ធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និង លក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើក ទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។
លោក ស៊ូ សេងហួរ ធ្លាប់បានសន្យាបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់នេះម្តងរួចមកហើយ ក៏ប៉ុន្តែគេនៅតែឃើញរូបលោកបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល។
បើតាមក្រសួងសុខភិបាល ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទ បញ្ឈប់ សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាល ជំងឺ ប្រាស់ចាកការពិតទាំងអស់ចេញពីបណ្ដាញសង្គមហ្វេសប៊ុកជាបន្ទាន់៕

.jpg)
.jpg)
.jpg)

.jpg)


