ជុំវិញរឿងតារាកំប្លែង នាយក្រឹម បានទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីមហាជនជាពិសេសអ្នកស្រលាញ់ភេទដូចគ្នារហូតដល់មានការស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ចំណែកឯតារាពហុជំនាញអ្នកនាង ខាត់ សុឃីម វិញបានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។May be an image of 1 person

នៅថ្ងៃទី៣១ ខែតុលា យោងតាមទំព័រហ្វេកប៊ុករបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញឱ្យដឹងថាក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាងលោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម និងបេក្ខជន ណុប ដាណេ គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជមានហើយខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយ:វីដេអូខ្លី។ ឯកឧត្តម បានឱ្យដឹងទៀតថា ការចូលរួមរបស់ភាគីទាំងពីរបានចូលរួមដោះស្រាយដើម្បីសុខដុមក្នុងសង្គមជាតិ។May be an image of 4 people and overcoat

ទន្ទឹមនឹងមានការបង្ហាញពីផលវិជ្ជមាននៃការជជែកពិភាក្សានៃបញ្ហាចម្រូងចម្រាស់នាពេលកន្លងមកថ្មីៗរបស់តារាកំប្លែងនាយក្រឹម ងាកទៅកាន់អ្នកនាង ខាត់ សុឃីម តារាពហុជំនាញនិងជាគណៈកម្មការមួយរូបនៅក្នុង Cambodia’s Got Talent បានលើកម្រាមដៃ១០ស្នើសាធារណជនសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅបន្តិចទៅលើតារាកំប្លែង នាយក្រឹម។

តាមរយៈការ Live របស់អ្នកនាង ខាត់ សុឃីម កាលពីថ្ងៃទី៣០ តុលា អ្នកនាងបានលើកដៃសូមទោសមហាជន និយាយដោយភាពត្រង់ខ្លួនក៏មានអារម្មណ៍អត់ល្អនិងមិនសប្បាយចិត្តដូចគ្នានៅពេលឃើញស្ថានភាពបែបនេះ។May be an image of 2 people and text

អ្នកនាង ខាត់ សុឃីម ថាពេលធ្វើការជាមួយគ្នាគណៈកម្មការខម្មិនម្នាក់បន្តិចៗគ្រប់បេក្ខជន ចឹងហើយពេល Liveផ្ទាល់មិនដូចថតទុកនោះទេដែលអាចកាត់តបាន ពេលខ្លះខុសម្តងឆ្គងមួយថ្ងៃ។ អ្នកនាងថា តាមពិតតារាកំប្លែងនាយក្រឹមមានស្នាដៃច្រើនខ្លាំងណាស់នៅក្នុងប្រទេស ស្នាដៃល្អ យូរណាស់មកហើយអ្នកណាក៏ស្គាល់ នាយគុយ នាយក្រឹមដែរ។

អ្នកនាងបន្តទៀតថា ខ្លួនយល់អារម្មណ៍របស់សាធារណជននៅពេលដែលខឹងតារាកំប្លែងនាយក្រឹមពេលនេះប្រៀបដូចជាដូចបាយពុះប៉ុន្តែខ្លួនសុំឱ្យបងប្អូនទាំងអស់គ្នាបន្ថយកំហឹងបន្តិចបើគាត់ខុសឆ្គងទៅហើយសុំការអធ្យាស្រ័យ ជួយបន្ថយកម្តៅដោយគិតថាគាត់ជារៀមច្បងវិស័យសិល្បៈទៅចុះ៕May be an image of 14 people