Home Blog Page 1451

កូនក្រុមខ្មែរមួយជីវិត៣រូបធ្វើឱ្យទស្សនិកជនខ្សឹកខ្សួលសូម្បី វណ្ណដា ក៏អួលដើមកស្រក់ទឹកភ្នែក

0

កូនក្រុមរបស់គ្រូបង្វឹកខ្មែរមួយជីវិត រួមមានបេក្ខជន G One , Young Savage និងបេក្ខនារី ស៊ិន វិច្ឆិកា បានធ្វើឱ្យទស្សនិកជនរួមទាំងគ្រូបង្វឹកផ្សេងទៀតបូកជាមួយ វណ្ណដា ក៏អួលដើមកស្រក់ទឹកភ្នែកជាមួយអារម្មណ៍ដិតដាមនៃស្នាមអតីតកាលនិងការបាត់បង់ភាពកក់ក្តៅក្នុងរង្វង់គ្រួសារតាមរយៈចម្រៀងរ៉េប។May be an image of 1 person, beard and hat
ក្នុងវគ្គ Battle កម្មវិធី The Rapper Cambodia នាយប់ថ្ងៃទី១២ វិច្ឆិកា ជាពេលវេលាកូនក្រុមរបស់គ្រូបង្វឹកខ្មែរមួយជីវិត បញ្ចេញសមត្ថភាពនិងត្រូវប្រកួតប្រជែងគ្នាដើម្បីមានឱកាសទៅវគ្គក្រោយជាបន្តទៀត។ ក្នុងនោះដែរបេក្ខជន វ័រ ជីវន្ត ហៅ G One បេក្ខនារី ស៊ិន វិច្ឆិកា និងបេក្ខជន សែម វិប៊ុត ហៅ Young Savage កំពុងធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែការរ៉បរបស់អ្នកទាំង៣ទៅលើប្រធានបទ រងា បានរៀបរាប់ពីប្រវត្តិដ៏កំសត់របស់ខ្លួនបាត់បង់ភាពកក់ក្តៅ និងបញ្ហាផ្សេងៗគ្នាក្នុងបទតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6NN9fRRl40vuNIR_xWfSOdbCRneqpGv3llSDgvRubffp3yyixOLHhxji_CcG9zZkN0MTL2F49KM8mzbpi-3PLD-XQ6Hcfm0IAl4xhH5Nl7kKRwBXSHbXJjUPQElOnFCGLRLfTr-c8ttq3RinKirVX1P8yj2zKEZVoN3_5tMXP14PyjCF2L-vstwSo4zs/s796/Screenshot%202023-11-13%20164026.pngអត្ថន័យដ៏ចាក់ដោតរបស់កូនក្រុមរបស់ខ្មែរមួយជីវិតទាំងបីរូបនេះមុនដំបូងពួកគេខ្សឹកខ្សួលមិនអាចបកស្រាយបានភ្លាមៗនោះ តែបន្ទាប់ពីសម្រាកបន្តិចអ្នកទាំងបីបានបញ្ចេញឃ្លារ៉េបរៀងៗខ្លួនធ្វើឱ្យអ្នកក្នុងកម្មវិធីខ្សឹកខ្សួលតែម្តង។ Producer វណ្ណដា ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដែរថា បេក្ខភាពទាំង៣ដែលរ៉េទៅលើប្រធានបទ រងា នេះចាក់ដោតអារម្មណ៍លោកខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLs36l-pbN1X9PhZ487BJsWB-8m4qDhYGCowQqOrZ-wucHnnOv7TFmtx-crDw70v05M0QozZozM5vQXLo0B0vsBeY-DBTRoehBm7u4DHUyJhhMXvtq-wgZ6GEq9mBRk3yONJ9gT2s9deQxBlGXDA5MZJKHo0JhJyDMIyMHj73yasvSg9tchTxcmklrB0w/s808/Screenshot%202023-11-13%20164043.pngវណ្ណដា បានទម្លាយពីរឿងរ៉ាវផ្ទាល់ខ្លួនដែលមិនដែលប្រាប់អ្នកណាសូម្បីតែគ្រួសារ ពេលលោកឡើងមកភ្នំពេញតាមចាប់ក្តីស្រមៃរបស់ខ្លួនជាមនុស្សដែលគ្មានផ្ទះសម្បែងស្នាក់អាស្រ័យសូម្បីតែលុយទុកទិញចំណីអាហារមានត្រឹមតែ២០០០រៀល។ វណ្ណដា បានរម្លឹកពីភាពកំសត់កម្រជាមួយនឹង សង្ហា កាលពីអតីតកាលដូចគ្នាដោយម្នាក់មាន២០០០ ម្នាក់មាន៣០០០ចូលលុយគ្នាទិញបាយញុំា។ លើសពីនេះអារម្មណ៍រឹងមាំរបស់ Producer ជូលី ត្រូវបានទម្លាយចេញនូវរឿងអតីតកាលរបស់ខ្លួនដែលកម្សត់កម្រធ្លាក់ដល់បាតមីមួយកញ្ចប់ធ្វើជាអាហារ៣បីពេលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8fS7A3idQ5YQxjokaljxNz_SsnN4kuqbocNtmdbxk82fcj1o7PqH04X1y-0OgJs6S8Jom76mr-0MOLKsQ8EWPjSXwl3urK9GKQX_5nhqrWHDGrqAlIsoYVsRMlsuGAD5L4REnO7E8wCF9Ou5vaUHSJE1v58wZ1eiONfl7OjnqVSLxk1wJA9v9mMr9u5k/s802/Screenshot%202023-11-13%20164123.png
មិនត្រឹមតែ Coach , Producer អ្នកចូលរួមកម្មវិធីផ្ទាល់បង្ហាញអារម្មណ៍ខ្សឹកខ្សួលប៉ុណ្ណោះទេសូម្បីទស្សនិកជនតាមគេហដ្ឋានដែលទស្សនាតាមរយៈការ Live ទប់ទឹកភ្នែកសឹងមិនជាប់អាណិតទៅដល់ការលំបាករបស់បេក្ខជនផងដែរ៕

 

បរិយាកាសកខ្វក់នៅឥណ្ឌាជំរុញការទិញឧបករណ៍កម្ចា.ត់ខ្យល់ពុល

0

ប្រទេសឥណ្ឌា ៖ តម្រូវការទិញឧបករណ៍កម្ចា.ត់ខ្យល់ពុលនាពេលបច្ចុប្បន្ននេះមានច្រើនណាស់ ហើយយើងអាចលក់បានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ សូម្បីតែឧបករណ៍កម្ចា.ត់ខ្យល់ពុលដែលយើងដាក់តាំងបង្ហាញនៅមុខហាង ក៏បានលក់ចេញដែរ ។ រហូតដល់ពេលនេះ ហាងរបស់យើងបានលក់ឧបករណ៍នេះអស់ពីស្តុកហើយ ។How India's air pollution is being turned into floor tiles - BBC Future

នេះជាការលើកឡើងរបស់ម្ចាស់ហាងលក់សម្ភារៈអគ្គិសនីនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ពាក់ព័ន្ធនឹងស្ថានការណ៍ធូលីតូចៗ PM 2.5 នៅទីក្រុងញូវដែលីកាន់តែអាក្រក់ ។ ដូច្នេះ វាបានធ្វើឱ្យតម្រូវការប្រើប្រាស់ឧបករណ៍កម្ចា.ត់ខ្យល់ពុលរបស់ពលរដ្ឋកើនឡើងខ្ពស់ រហូតដល់ហាងលក់ឧបករណ៍នេះអស់ពីស្តុក ។

កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គេហទំព័រឈ្មោះ IQAir បានបង្ហាញពីសន្ទស្សន៍គុណភាពអាកាសធាតុនៅក្នុងទីក្រុងរបស់ឥណ្ឌា បានកើនឡើងរហូតដល់៤៥៧ ដែលវាជាកម្រិតគ្រោះថ្នាក់បំផុតចំពោះសុខភាព ។Lancet study: Pollution killed 2.3 million Indians in 2019 - BBC News

ចំណែកពលរដ្ឋឥណ្ឌាបាននាំគ្នាស្វែងរកទិញឧបករណ៍កម្ចា.ត់ខ្យល់ពុលមានគុណភាព និងដើមរុក្ខជាតិនានាដែលអាចដាំក្នុងលំនៅឋានពួកគេ ដើម្បីឱ្យមានបរិយាកាសល្អ ។ ដូច្នេះ ធ្វើឱ្យហាងលក់ឧបករណ៍កម្ចា.ត់ខ្យល់ពុល និងហាងលក់ដើមរុក្ខជាតិលក់ដាច់ព្រមៗគ្នា ។

លោក វ៉រិនដ្រា ឃូម៉ា កាប់តា ជាអតិថិជនម្នាក់និយាយថា ៖ «ម្ចាស់ហាងប្រាប់ថា ឧបករណ៍កម្ចា.ត់ខ្យល់ពុលអស់ហើយ ។ ខ្ញុំសួរថា តើហាងផ្សេងមានលក់ទៀតទេ? ម្ចាស់ហាងប្រាប់ថា គ្មានហាងណាលក់ទេ ។ ប៉ុន្តែខ្ញុំត្រូវការវាប្រញាប់ ព្រោះចង់ឱ្យកូនៗបានស្រូបយកខ្យល់អាកាសបរិសុទ្ធ» ។Not only Delhi, 2 more cities figure in world's most polluted list post  Diwali | Latest News India - Hindustan Times

រីឯម្ចាស់ហាងលក់ផ្កាប្រាប់ថា ចំនួនការលក់បានកើនឡើងទ្វេដង ប៉ុន្តែគាត់នៅតែលក់ក្នុងតម្លៃដូចមុនដដែល ។ ចំណែកដំណោះស្រាយបញ្ហាខ្យល់ពុល អាជ្ញាធរក្រុងញូវដែលីមានគម្រោងបង្កើតភ្លៀងសិប្បនិម្មិត ប៉ុន្តែរង់ចាំលក្ខខណ្ឌផ្នែកច្បាប់ និងលក្ខណៈអាកាសធាតុ ។ រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌាថ្លែងថា អាជ្ញាធរនឹងព្យាយាមបង្កើតភ្លៀងសិប្បនិម្មិត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ Air-pocalypse': India's capital launches Green War Room to tackle  life-threatening smog | Euronewsប្រភព ៖ TNN World

កំហុសទូទៅ ៥ យ៉ាងនៅពេលបិទម៉ាសលើមុខ ដែលអ្នកគួរតែដឹង

0

បច្ចុប្បន្ន ការបិទម៉ាសនៅលើមុខគឺជាវិធីសាស្រ្តថែរក្សាស្បែកដ៏ពេញនិយម និងមានប្រសិទ្ធភាព ប៉ុន្តែមនុស្សមួយចំនួនបានយល់ខុសអំពីការប្រើប្រាស់ម៉ាសបិទមុខ ដោយមិនដឹងពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវ។ ដូច្នេះខាងក្រោមនេះគឺជាកំហុសទូទៅចំនួន ៥ នៅពេលបិទម៉ាសដែលអ្នកគួរចៀសវាង៖

១.មិនលាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ការលាងសម្អាតស្បែកមុនពេលអនុវត្តរបាំងមុខគឺជាជំហានសំខាន់មួយ ប្រសិនបើមិនបានលាងមុខចេញទេ នោះភាពមិនស្អាតអាចស្ទះរន្ធញើស បណ្តាលឱ្យកើតមុន និងកាត់បន្ថយប្រសិទ្ធភាពនៃរបាំង។ ដូច្នេះត្រូវប្រាកដថាលាងសម្អាតមុខរបស់អ្នកឱ្យបានហ្មត់ចត់មុនពេលលាបម៉ាស ដើម្បីឱ្យស្បែករបស់អ្នកស្អាត និងត្រៀមស្រូបយកសារធាតុចិញ្ចឹមពីម៉ាស។25 Best-Selling Japanese Face Masks For Every Skin Type

២.បិទម៉ាសយូរពេក៖ ការប្រើរបាំងមុខយូរពេកក៏អាចប៉ះពាល់ដល់ស្បែកផងដែរ។ ទោះបីជារបាំងមុខអាចផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់ស្បែកក៏ដោយ ប្រសិនបើទុកចោលយូរពេក វាអាចធ្វើឱ្យស្បែកស្ងួត និងបណ្តាលឱ្យខូចដោយសារផលប៉ះពាល់ខ្លាំងពេក។ ជាទូទៅការបិទម៉ាសនៅលើមុខគួរតែមានរយៈពេល ១០ ទៅ ២០ នាទីអាស្រ័យលើការណែនាំសម្រាប់ការប្រើប្រាស់ផលិតផលនីមួយៗ។

៣.បិទម៉ាសញឹកញាប់ពេក៖ ការបិទម៉ាសញឹកញាប់ពេក អាចធ្វើឱ្យស្បែករលាក និងមិនមានតុល្យភាព។ ដូច្នេះ សូមអនុវត្តតាមការណែនាំរបស់ផលិតផលសម្រាប់ការប្រើប្រាស់ ហើយកុំប្រើម៉ាសញឹកញាប់ពេក អ្នកគួរតែលាបម៉ាសត្រឹមតែ ១-២ ដងក្នុងមួយសប្តាហ៍។16 Face Masks Byrdie Editors Swear by for Glowing Skin ASAP

៤.កុំលាបក្រែមសំណើមបន្ទាប់ពីបិទម៉ាស៖ បន្ទាប់ពីបិទម៉ាសរួច ស្បែកនៅតែត្រូវការស្រទាប់សំណើម ដើម្បីរក្សាសំណើម និងបង្កើនការការពារ ប្រសិនបើអ្នកមិនលាបក្រែមផ្តល់សំណើមបន្ទាប់ពីបិទម៉ាស នោះស្បែករបស់អ្នកអាចនឹងស្ងួត។

៥.ត្រូវជ្រើសរើសប្រភេទម៉ាស៖ ប្រភេទស្បែកនីមួយៗមានតម្រូវការខុសៗគ្នា ដូច្នេះចូលស្វែងយល់អំពីប្រភេទស្បែករបស់អ្នក ហើយជ្រើសរើសម៉ាសដែលសាកសមនឹងតម្រូវការស្បែករបស់អ្នក ដូចជាម៉ាសដែលផ្តល់សំណើម បង្រួមរន្ធញើស ធ្វើឱ្យស្បែកភ្លឺថ្លា ឬការពារការកើតមុនជាដើម៕Skincare Advise | Should you add a face mask to your skincare routine?

តើគួរធ្វើយ៉ាងណា នៅពេលដែលសត្វល្អិតចូលទៅក្នុងត្រចៀក?

0

ត្រចៀក គឺជាអវយវៈដែលមានតួនាទីយ៉ាងច្រើនក្នុងពេលតែមួយ ទាំងការទទួលរលកសំឡេងដែលមកពីខាងក្រៅ និងបំប្លែងជាសញ្ញា បញ្ជូនបន្តទៅខួរក្បាល និងថែមទាំងជួយគ្រប់គ្រងការទប់លំនឹងខ្លួនខណៈរាងកាយធ្វើចលនាទៀតផង។ ដូច្នេះ កាលណាដែលមានសត្វល្អិតឬវត្ថុតូចៗចូលទៅក្នុងត្រចៀកអាចបណ្តាលឱ្យមានអាការខុសប្រក្រតីដូចជា បាត់បង់លំនឹងខ្លួន ឬហឹងត្រចៀក ក៏ដូចជាប្រឈមនឹងការឈឺចាប់ រួមទាំងបង្កឱ្យមានមេរោគមួយចំនួនចូលទៅក្នុងត្រចៀកទៀតផង។
ហេតុនេះហើយ ប្រសិនជាមានវត្ថុអ្វីចម្លែក ឬមានសត្វល្អិតចូលទៅក្នុងត្រចៀក តើយើងគួរធ្វើយ៉ាងណាដើម្បីយកវត្ថុឬសត្វល្អិតទាំងនោះចេញពីត្រចៀកដោយសុវត្ថិភាព?

សត្វល្អិតដែលអាចចូលទៅក្នុងត្រចៀកបានមានច្រើនប្រភេទដូចជា ស្រមោច មមង់ ចៃឆ្កែ រុយ ឬកូនកន្លាតជាដើម ហើយវិធីសង្គ្រោះបឋមមានដូចតទៅ៖

១.បើមានសត្វល្អិតចូលត្រចៀក គួរប្រញាប់ផ្អៀងក្បាលទៅកន្លែងដែលសត្វទាំងនោះចូល រួចយកប្រេងច័ន្ទ ឬប្រេងម្កាក់ ឬថ្នាំដាក់ត្រចៀក បន្តក់ចូលទៅក្នុងត្រចៀក ដោយទាញស្លឹកត្រចៀកទៅក្រោយ ដើម្បីឱ្យរន្ធត្រចៀកត្រង់ចុះទៅក្រោម បន្ទាប់មករង់ចាំ ១៥-៣០ នាទីដើម្បីងាយស្រួលឱ្យសត្វល្អិតអាចវារឡើង ឬអណ្តែតឡើងវិញមកបាន។June Bug In My Ear Removal and Freak out! As seen on So You Think You'd  Survive - YouTube

២.បើសិនជាមានសត្វល្អិតចូលត្រចៀកហើយមានអាការឈឺចាប់ក្នុងត្រចៀក មិនគួរបន្តក់ប្រេងអ្វីចូលក្នុងត្រចៀកទាំងអស់ ព្រោះអាចនឹងធ្វើឱ្យអាការកាន់តែធ្ងន់ធ្ងរឡើង និងថែមទាំងមិនត្រូវយកម្រាមដៃ ឬរបស់អ្វី ខ្វេះ ឬខ្វារត្រចៀកឡើយ ព្រោះអាចនឹងធ្វើឱ្យសត្វល្អិតនោះ កាន់តែធ្លាក់ចូលទៅជ្រៅជាងមុន និងអាចបណ្តាលឱ្យមានបញ្ហាដល់ក្រដាសត្រចៀកទៀតផង។ ដូច្នេះវិធីល្អ គួរតែបញ្ចាំងភ្លើងពិលចូលទៅក្នុងរន្ធត្រចៀកមួយស្របក់ ប៉ុន្តែវិធីនេះត្រូវស្ថិតនៅក្នុងទីកន្លែងដែលងងឹតគ្មានពន្លឺអ្វីទាំងអស់ទើបមានប្រសិទ្ធភាព។How to Safely Remove Water From Your Ear | Ramsey, NJ Patch

៣.ប្រសិនបើអ្នកធ្វើគ្រប់វិធីខាងលើហើយ សត្វល្អិតនៅតែមិនចេញមកវិញទៀត ឬមានអាការផ្សេងទៀតជ្រៀតជ្រែកដូចជា ឈឺត្រចៀកធ្ងន់ធ្ងរ មានឈាម ឬទឹកហូរចេញមកពីក្នុងត្រចៀក និងហឹងរហូតស្តាប់អ្វីមិនឮនោះ គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ កុំបណ្តែតបណ្តោយយូរ ព្រោះអាចកើតការឆ្លងមេរោគ រហូតបណ្តាលឱ្យមានអាការធ្ងន់ធ្ងរបាន៕Bug in ear: Symptoms and how to get it out

Lisa BLACKPINK ផ្ញើសារលើកទឹកចិត្តដល់យុវជននិងអ្នកគាំទ្រតាមរយៈឪពុកពេលមកទស្សនៈកិច្ចនៅកម្ពុជា

0

អង្គការដើម្បីភាពញញឹមនៃកុមារឬហៅកាត់ថា PSE បានទម្លាយឱ្យដឹងថាតារាចម្រៀង Lisa សមាជិក BLACKPINK បានផ្ញើសារលើកទឹកចិត្តដល់យុវជននិងអ្នកគាំទ្រកម្ពុជាមិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិត។ ការផ្ញើសារនេះបន្ទាប់ពីឪពុក Lisa បានមកទស្សនៈកិច្ចនៅកម្ពុជាតាមរយៈក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីស។May be an image of 2 people and text

ក្នុងសំណេររបស់ Lisa ផ្ញើជូនមកដល់យុវជនកម្ពុជាមានខ្លឹមសារថា «ជម្រាបសួរអ្នកទាំងអស់គ្នា! នាងខ្ញុំ “Lisa” សមាជិកនៃក្រុម “???????????????????? ????????????????” នាងខ្ញុំក៏សូមជម្រាបសួរទៅកាន់អ្នកគាំទ្រ និងមិត្តភ័ក្ដិទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ជាពិសេសប្អូនៗ និងយុវជនដែលស្ថិតនៅក្រោមជំនួយឧបត្ថម្ភគាំទ្រយកចិត្តទុកដាក់នៃអង្គការដើម្បីភាពញញឹមនៃកុមារក្នុងរាជធានីភ្នំពេញ។May be an image of 5 people and text

អ្វីៗគ្រប់យ៉ាងដែលជាផែនការ និងក្ដីស្រមៃរបស់អ្នកនាថ្ងៃអនាគត អ្នកទាំងអស់គ្នាត្រូវចងចាំជានិច្ចថា៖ មិនត្រូវបោះបង់ចោលផែនការ និងក្ដីស្រមៃនោះជាដាច់ខាតទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា។”
នាងខ្ញុំក៏ធ្លាប់ជួបប្រទះនូវរឿងរ៉ាវជាច្រើន(វិជ្ជមាន និងអវិជ្ជមាន) រាប់មិនអស់អំឡុងពេលហ្វឹកហាត់ផ្ទាល់របស់ខ្ញុំ ប៉ុន្ដែនាងខ្ញុំតែងតែជំនះរាល់ឧបសគ្គទាំងអស់នោះតាមរយៈ៖ ការទទួលបានកម្លាំងចិត្តពីអ្នកទាំងអស់គ្នា ភាពរឹងមាំ និងក្ដីសង្ឃឹមប្រកបដោយវិជ្ជមានក្នុងជីវិត។
នាងខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យគ្រប់កិច្ចការពីខ្ញុំ Lisa។May be an image of 2 people and text

អង្គការដើម្បីភាពញញឹមនៃកុមារ បានបញ្ជាក់ថា កាលពីសប្ដាហ៍មុន អង្គការ PSE បានទទួលស្វាគមន៍ដំណើរមកដល់នៃក្រុមការងារអង្គការដើម្បីភាពញញឹមនៃកុមារសាខាប្រទេសស្វីសរយៈពេលពេញមួយសប្ដាហ៍ក្នុងមណ្ឌលដោយផ្ទាល់។ ក្នុងចំណោមក្រុមការងារប្រទេសស្វីស ក្នុងនោះក៏មានវត្តមាន Chef Marco Brüschweiler ដែលជាឪពុករបស់Lisa សិល្បៈការិនី និងជាតារាចម្រៀងកូរ៉េដ៏ល្បីល្បាញនៃក្រុម BLACKPINK ។ Chef Marco បានមកទស្សនាមណ្ឌលដោយផ្ទាល់ ចូលរួមចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាមួយសិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ និងដំណើរទស្សនកិច្ចទៅកាន់សហគមន៍របស់យើងដូចគ្នា។May be an image of 6 people and text that says 'PSE POUR SOURIR D'ENFANT To1 អាហារដ្ឋាន CANTEEN'អង្គការ PSE បានបញ្ជាក់ទៀតថាជាមួយសារលើកទឹកចិត្ត Lisa ចូលរួមជាជំនួយផ្ទាល់ខ្លួន មកកាន់យុទ្ធនាការសប្បុរសធម៌ ខណៈអង្គការសង្ឃឹមយ៉ាងមុតមាំនាពេលអនាគត Lisa នឹងអញ្ជើញមកផ្ទាល់នៅមណ្ឌលផងដែរ៕

ឧត្តមសេនីយ៍ម្នាក់ ផឹកស៊ីបាញ់បោះសេរី ផ្អើលឧទ្យានជាតិគីរីរម្យ

0

ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោយមានករណីបាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបាញ់បោះសេរីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះ។នៅក្នុងករណីចុះទៅពិនិត្យនេះ សមត្ថកិច្ចរកឃើញសំបកគ្រាប់មានចំនួន ២០៣គ្រាប់ ក្នុងនោះប្រភេទអាវុធខ្លីចម្រុះ ១១២គ្រាប់ គ្រាប់M១៦ ចំនួន៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ និងជាច្រើនផ្សេងទៀតមិនស្គាល់ម៉ាក។ ដោយឡែកអត្តសញ្ញាណឧត្តមសេនីយ៍យោធាម្នាក់នោះ មិនត្រូវបានសមត្ថកិច្ចបញ្ចេញឱ្យដឹងនោះទេ។បើតាមពលរដ្ឋនៅទីនោះ បានឱ្យដឹងថា៖”នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកឧត្តមសេនីយ៍យោធាម្នាក់នោះបាញ់បោះបែបនេះ ពោលកន្លងទៅក៏បាញ់ដែរ តែទើបតែលើកនេះមានសមត្ថកិច្ចចុះមកត្រួតពិនិត្យ”៕

 

រដ្ឋាភិបាលថៃជំរុញគម្រោងប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ

0

ប្រទេសថៃ ៖ វាជាដំណឹងដ៏រីករាយសម្រាប់ពលរដ្ឋរស់នៅប្រទេសថៃ នៅពេលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបញ្ជាក់ថា រដ្ឋាភិបាលនឹងដំណើរការគម្រោង «ប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ» ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋថៃគ្រប់រូប ។ បច្ចុប្បន្ន គម្រោងនេះសម្រេចបានជោគជ័យ៨០% ហើយ ជំហានដំបូង រដ្ឋាភិបាលនឹងសាកល្បងគម្រោងនៅខេត្តចំនួន៤ ។Thai PM Srettha Thavisin Interview: Tesla, US Investments, Vietnam -  Bloomberg

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានសរសេរសារមួយនៅក្នុងបណ្តាញសង្គម X (Twitter) បញ្ជាក់ថា ៖ «ខ្ញុំបានដំណើរការគម្រោងប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេសថៃឱ្យកាន់តែល្អប្រសើរជាងមុន» ។

សារព័ត៌មានប្រទេសថៃរាយការណ៍ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានភ្ជាប់ជាមួយ Link បទសម្ភាសន៍របស់លោក Suraphong Suebwonglee ក្នុងឋានៈជាលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ប្រព័ន្ធសុខភាពជាតិ អំពីការដំណើរការគម្រោងនេះផងដែរ ។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ពលរដ្ឋអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃតែមួយគត់ ដើម្បីព្យាបាលគ្រប់ជំងឺទាំងអស់នៅប្រទេសថៃ ហើយវាជំរុញដល់គោលនយោបាយរបស់គណបក្សភឿថៃ ។Health Tourism in Thailand - Holiday Guide Magazine

នេះបញ្ជាក់ថា គម្រោងខាងលើសម្រេចជោគជ័យបាន៨០%ហើយ ដោយជំហានដំបូង រដ្ឋាភិបាលចាប់ផ្តើមអនុវត្តនៅខេត្តចំនួន៤ ហើយនៅឆ្នាំ២០២៤ គម្រោងនេះនឹងរួចរាល់១០០% ។ ដូច្នេះ គេរំពឹងថា នៅថ្ងៃអនាគត អ្នកដែលមានសិទ្ធិប្រើប្រាស់គម្រោងនេះ គឺមន្ត្រីរាជការ និងអ្នកឈ្មោះក្នុងប្រព័ន្ធសន្តិសុខសង្គម ។

គួរបញ្ជាក់ថា គម្រោង «ប្រាក់៣០បាតអាចព្យាបាលគ្រប់ជំងឺ» ឬឈ្មោះជាផ្លូវការគឺ «គម្រោងធានារ៉ាប់រងសុខភាពជាសកល» ឬ «សិទ្ធិកាតមាស» ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ រដ្ឋាភិបាលថៃបានបង្កើតគម្រោងនេះឡើង ក្នុងគោលបំណងឱ្យពលរដ្ឋមានធានារ៉ាប់រងសុខភាព គឺពួកគេអាចទទួលយកសេវាកម្មព្យាបាលជំងឺគ្រប់មុខ ដោយចំណាយប្រាក់ត្រឹមតែ៣០បាតប៉ុណ្ណោះ (ឬស្មើប្រមាណ៣ពាន់រៀល)៕ What Thailand hospitals should be doing now to prepare for the next  pandemic | hitachiaircon.comប្រភព ៖ khaosod

ទេព បូព្រឹក្ស តបទៅអ្នករិះគន់រឿងតោង «គុនខ្មែរ» យកល្បីដោយសម្តីយ៉ាងត្រជាក់

0

នាពេលថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានលើកស្ទួយវិស័យគុនខ្មែរដោយបានស្លៀកខោគុនខ្មែររត់ក្នុងកម្មវិធីធំមួយដើម្បីចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។ ទោះយ៉ាងណា បន្ទាប់ពីបង្ហាញសកម្មភាពបែបនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញរិះគន់ដល់អ្នកទាំងពីរថាតោងគុនខ្មែរដើម្បីល្បីរហូត ទេព បូព្រឹក្ស តបទៅវិញជាមួយសម្តីដ៏ត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUbWhRzVoXTTRfERvWHiVp4bY6ns0U1lq2YzsT8ld2BP9qnr-6DwwNYhtMFwTkdxxpQ3ckayvD0CSUCsSe5PnME2uYIVNVl5tmfEQRJBJ1A19qixH9p_k90hdiq3iV0ZwClZXta1N4r4BuP21P1HY0y2V6hVRfz73SqCiPcklRkxcyKRXs_-HXYjjvEEk/s2048/401083559_889519442537853_6941930533716135577_n.jpg

នៅលើគណនីហ្វេកប៊ុក ទេព បូព្រឹក្ស បានលើកឡើងដូច្នេះថា «Okay ចឹងក៏ចឹងចុះពួកខ្ញុំចង់ល្បី ចង់តោងល្បីជាការពិតណាស់ពិតជាមិនអាចទាញចិត្តឱ្យអ្នកស្អប់មកស្រលាញ់យើងបាននោះទេ។ ក្នុងការគិតអ្នកគឺមានតែភាព អវិជ្ជមាន ចុះបើគិតថានេះមិនខុសឆ្គងអីផងល្អដែរតាស ឱ្យតែជាអ្វីជាផលប្រយោជន៍ជាតិរួមយើងក៏ដាក់កំហឹងមួយឡែកសិនទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuLbRmmRMFiILydKQV19dVeLz8mAkSp2AeD7KMUr8CSSYcFbjcbXNE1In5BBuJRERU-PYYk_82csJAbHbTzR-L-A7-nCHJ-cCZML4oR0GWSj9LPyOjbmYeKuaVZc7CihJLa0G0O5AHAW7cpXhMptbCjeLEYhPMFsfJqih9NVdehN5wbCG233NA1QpOXwI/s1286/401536500_829069029227364_1615865693837701592_n.jpg

ម្ចាស់បទ «វីរៈនារី» បន្តទៀតថា «ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកដែលគិតខ្លីគិតអត់ដល់ ចាំតែទើសចាំតែគិតចេះគិតចុះទាំងដែលខ្លួនឯងមិនបានធ្វើ តែសំរាប់ខ្ញុំនិងដេវីតគឺតែតែងធ្វើអ្វីសំរាប់ជនរួមជាតិទាំងអស់គ្នា ចឹងដើម្បីជាតិរបស់យើងវប្បធម៌របស់យើង យើងត្រូវតែជួយគ្នា កុំអង្គុយនិយាយ ចឹងជួយshareជួយអីទៅ ឱ្យពិភពលោកគេស្គាល់ជាអ្វីដែលយើងមានដែលជារបស់យើង ដូចជាគុនខ្មែរនេះជាដើម អរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRASJjFd6GHgp7ZoHeVK5-o_g3cLJXrAKUbobJow9IFL7G3Lpvd0f6Ta4MGA_ONAiJ0mdf6XqqWYozubiBSPfJnOWr3E7dMMgFgG8Tibnd9jDtl-2aB5N8wQtaxL30CB_jF6BHQlKwM2yKv_zEOhpfCzOn2MI0psTCLu8hIUO3IlC1JumLBrlAfdH1YE/s1280/401509324_829068995894034_5301397333549221485_n.jpg

ដ្បិតថាអ្នកមួយចំនួនបានបញ្ចេញមតិថា ទេព បូព្រឹក្ស និង ជី ដេវីត តោងគុនខ្មែរល្បីក៏ពិតមែន ប៉ុន្តែបុគ្គលជួរមុខក្នុងវិស័យគុនខ្មែរ និងបណ្តាអ្នកគាំទ្រជាច្រើនទៀតសុទ្ធតែបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់ពួកគេដែលផ្សារភ្ជាប់គុនខ្មែរនិងវិស័យរ៉េបឱ្យកាន់តែទទួលបានសំឡេងគាំទ្រកាន់តែច្រើនថែមទៀត។
អ្វីដែលកាន់តែពិសេសតារាចម្រៀង ជី ដេវីត ក៏បានស្លៀកខោគុនខ្មែរ ថត Vlog និង TikTok ជាមួយ DJ SODA ដែលជា DJ ដ៏ល្បីល្បាញដូច្នេះរូបភាពនេះនឹងត្រូវបានផ្សាយចេញទៅកាន់អន្តរជាតិជាមួយអ្នកតាមដានរាប់លានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCRL2x-CuicVIshwlNHDlxYKMX8EzuGx2lswOtkK01ZfZ6hRNa6l3dfFph5bO06f-Ybl6-bDcpbPDz7vyxAo99loPHLPiHvMLQE_bPqIde9AD5_SgluXaOPqiPDeAiUXvp8NmZkIVaaim9RXND0Ea-8eyKThgbk08mEZq-unRL3pMerIYfeREmIgOWB8/s842/%E1%9F%A1%20(10).PNG

កសិករថៃរីករាយនឹងគម្រោងឧបត្ថម្ភប្រាក់ពីរដ្ឋាភិបាល

0

ប្រទេសថៃ ៖ កសិកររស់នៅភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន ប្រទេសថៃ បានសម្តែងក្តីរីករាយដែលរដ្ឋាភិបាលបង្កើតគម្រោងជួយលើកកម្ពស់គុណភាពផលិតកម្មស្រូវរបស់កសិករ ដោយកសិករម្នាក់នឹងទទួលបានប្រាក់ចំនួន១ពាន់បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ (ឬស្មើប្រមាណ០.១៦ហិកតា) ។ ប៉ុន្តែពួកគេបានសំណូមពរថា សូមរដ្ឋាភិបាលកុំកំណត់ល័ក្ខខ័ណ្ឌច្រើនពេក ហើយរដ្ឋាភិបាលត្រូវគ្រប់គ្រងការចំណាយថ្លៃដើម ដូចជា តម្លៃជីកសិកម្ម និងកត្តាផលិតកម្មឱ្យច្បាស់លាស់ ។

គណៈកម្មការគោលនយោបាយ និងគ្រប់គ្រងស្រូវប្រចាំប្រទេសថៃ បានធ្វើកិច្ចប្រជុំអនុម័តគម្រោងគាំទ្រថ្លៃចំណាយ និងលើកកម្ពស់គុណភាពផលិតកម្មស្រូវរបស់កសិករនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្នុងនោះកសិករម្នាក់នឹងទទួលបានប្រាក់ចំនួន១ពាន់បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ (ឬស្មើប្រមាណ០.១៦ហិកតា) ហើយកសិករ១គ្រួសារមិនត្រូវមានផ្ទៃដីស្រែលើសពី២០រ៉ៃ (ឬលើស៣ហិកតា) ទេ ។ ការអនុវត្តវិធានការឧបត្ថម្ភប្រាក់ដល់កសិករនេះ គិតពីចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។Farmers in six central provinces of Thailand targeted to start low-carbon  farming

ចំពោះវិធានការឧបត្ថម្ភប្រាក់ដល់កសិករម្នាក់១ពាន់បាត ខាងក្រសួងពាណិជ្ជកម្មថៃនឹងស្នើសុំការអនុម័នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចាប់ផ្តើមផ្តល់ប្រាក់ឱ្យកសិករនៅខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មាន Thairath បានចុះទៅកាន់ភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន ដើម្បីសាកសួរមតិយោបល់ពលរដ្ឋអំពីវិធានការឧបត្ថម្ភប្រាក់ដល់កសិករ ។ កសិករភាគច្រើនប្រាប់ថា ការជួយរបស់រដ្ឋាភិបាលជារឿងល្អ បើទោះជាប្រាក់នេះមិនច្រើនក្តី ។ រដ្ឋាភិបាលបានជួយក្នុងការចំណាយដើមទុនផលិតស្រូវ ប៉ុន្តែចង់ឱ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃជីកសិកម្មច្រើនជាង ព្រោះនៅឆ្នាំ២០២៣ កសិករទទួលបានផលស្រូវច្រើន តែតម្លៃជីកសិកម្មកើនឡើង ទើបធ្វើឱ្យការចំណាយដើមទុនកើនឡើងតាមដែរ ។Thailand's Rice Farmers Adapt to Climate Change - Our World

លោក Nirut Wichai អាយុ៥២ឆ្នាំ ជាកសិកររស់នៅភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន និយាយថា គ្រួសារលោកមានផ្ទៃដីស្រែប្រមាណ១៥រ៉ៃ (ឬស្មើប្រមាណជាង២ហិកតា) នៅពេលឮថា រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យកសិករម្នាក់១ពាន់បាត លោកសប្បាយចិត្តណាស់ ។ ប្រាក់១ពាន់បាតនេះអាចជួយដល់កសិករបាន វាប្រសើរជាងរដ្ឋាភិបាលមិនបានជួយអ្វីសោះ ។ លោកបន្តថា នៅមានគម្រោង១ទៀត គឺគម្រោងផ្ញើស្រូវ បើនៅឆ្នាំ២០២៣ ស្រូវនៅតែមានតម្លៃធ្លាក់ចុះបែបនេះ លោកនឹងចូលរួមក្នុងគម្រោងផ្ញើស្រូវ ដើម្បីរង់ចាំឱ្យស្រូវឡើងថ្លៃ ទើបលោកយកវាមកលក់ ព្រោះការលក់ស្រូវពេលនេះ នឹងខាតដើមទុនច្រើនណាស់ ។

លោក Nirut Wichai និយាយថា ៖ «បើអាចទៅរួច ចង់ឱ្យរដ្ឋាភិបាលជួយរឿងតម្លៃជីកសិកម្ម ព្រោះបើរដ្ឋាភិបាលគ្រប់គ្រងតម្លៃជីកសិកម្មមិនបានទេ វានឹងបង្កើនការចំណាយដើមទុនឱ្យកសិករ ។ តើឱ្យកសិករទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលយ៉ាងម៉េចទៅ បើរដ្ឋាភិបាលមិនអាចគ្រប់គ្រងតម្លៃជីបាន វាគ្មានប្រយោជន៍ទេ ។ នៅឆ្នាំ២០២៣ ទិន្នផលស្រូវល្អ ប៉ុន្តែការចំណាយដើមទុនក៏ខ្ពស់ដែរ ។ ទោះយ៉ាងណា ម៉ាស៊ីនប្រមូលផលស្រូវដែលខ្ញុំជួលមក មិនឡើងថ្លៃតាមជីទេ គឺមានតម្លៃដូចឆ្នាំមុន ។ ម៉ាស៊ីនប្រមូលផលស្រូវ នឹងយកថ្លៃចាប់ពី៧០០បាត ទៅ៨០០បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ» ។Thai farmers move up value chain - Nikkei Asia

ចំណែកអ្នកស្រី Pong Khuntruk អាយុ៦៨ឆ្នាំ ជាកសិកររស់នៅភូមិ-ឃុំជាមួយគ្នានិយាយថា អ្នកស្រីបានចុះឈ្មោះចូលរួមក្នុងគម្រោងជំនួយរបស់រដ្ឋាភិបាលរួចរាល់ហើយ ។ អ្នកស្រីបានធ្វើស្រែនៅលើផ្ទៃដី៥រ៉ៃ (ឬស្មើប្រមាណ០.៨ហិកតា) សម្រាប់បរិភោគពេញ១ឆ្នាំ ហើយស្រូវនៅសល់ពីការបរិភោគ ទើបយកមកលក់ គឺវាល្អជាងទិញគេមកបរិភោគ ។ ចំណែកគម្រោងចែកប្រាក់ដល់កសិកររបស់រដ្ឋាភិបាលនេះជាការល្អប្រសើរ វាប្រសើរជាងមិនបានជួយអ្វី ។ សូមឱ្យរដ្ឋាភិបាលជួយគ្រប់គ្រងតម្លៃជីកសិកម្មផង ព្រោះនៅឆ្នាំ២០២៣ ជីកសិកម្មមានតម្លៃថ្លៃ ៕ ប្រភព ៖ Thairath

អាជ្ញាធរបារាំងប្រមូលកម្លាំងជួយជម្លៀសពលរដ្ឋគេចពីទឹកជំនន់

0

ប្រទេសបារាំង ៖ អាជ្ញាធរបារាំងបានប្រមូលកម្លាំងជួយជម្លៀសពលរដ្ឋចេញពីតំបន់ទឹកជំនន់នៅខេត្ត Pas de Calai ដោយសារខេត្តនេះនៅតែប្រឈមនឹងគ្រោះទឹកជំនន់ខ្លាំងក្លា បើទោះជាភ្លៀងឈប់ធ្លាក់ក៏ដោយ ។Exceptional' floods hit northern France: authorities

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ គេសង្កេតឃើញថា ពលរដ្ឋបារាំងដែលរងគ្រោះដោយសារទឹកជំនន់រាប់រយនាក់បាននាំគ្នាជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅខេត្ត Pas de Calai ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេសបារាំង ។Heavy rains flood homes and crops in northern France | Reuters

ចំណែកនៅទីក្រុង Blend Decks ដែលមានទីតាំងនៅជិតទីក្រុង Saint-Omer ភ្នាក់ងារសង្គ្រោះបន្ទាន់បានបង្កើនកម្លាំងជួយសង្គ្រោះក្រុមគ្រួសារជាច្រើន ក្នុងនោះមានការជួយប្រមូលសម្ភារៈមានតម្លៃ រួចបញ្ជូនទៅកាន់ទីកន្លែងមានសុវត្ថិភាព ។ ភ្នាក់ងារសង្គ្រោះរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយធ្វើឱ្យកម្រិតទឹកទន្លេមានកម្ពស់ខ្ពស់លើសច្រាំង និងជន់លិចនៅតំបន់នោះ ។Heavy rains flood homes and crops in northern France | U.S. & World |  gazette.com

ទីក្រុង Blend Decks នៅតែស្ថិតក្រោមការប្រកាសពីគ្រោះថ្នាក់ដោយសារទឹកជំនន់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អាជ្ញាធរប្រចាំទីក្រុងនេះបានដាស់តឿនទៅកាន់ពលរដ្ឋថា បើទោះជាភ្លៀងឈប់ធ្លាក់ក៏ដោយ ប៉ុន្តែវានៅតែមានហានិភ័យខ្ពស់ក្នុងការកើតទឹកជំនន់ ៕ ប្រភព ៖ TNN World