ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោយមានករណីបាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបាញ់បោះសេរីលើខ្នងភ្នំគីរីរម្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ ដែលទៅបោះតង់នៅទីនោះ។នៅក្នុងករណីចុះទៅពិនិត្យនេះ សមត្ថកិច្ចរកឃើញសំបកគ្រាប់មានចំនួន ២០៣គ្រាប់ ក្នុងនោះប្រភេទអាវុធខ្លីចម្រុះ ១១២គ្រាប់ គ្រាប់M១៦ ចំនួន៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ និងជាច្រើនផ្សេងទៀតមិនស្គាល់ម៉ាក។ ដោយឡែកអត្តសញ្ញាណឧត្តមសេនីយ៍យោធាម្នាក់នោះ មិនត្រូវបានសមត្ថកិច្ចបញ្ចេញឱ្យដឹងនោះទេ។បើតាមពលរដ្ឋនៅទីនោះ បានឱ្យដឹងថា៖”នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកឧត្តមសេនីយ៍យោធាម្នាក់នោះបាញ់បោះបែបនេះ ពោលកន្លងទៅក៏បាញ់ដែរ តែទើបតែលើកនេះមានសមត្ថកិច្ចចុះមកត្រួតពិនិត្យ”៕