ប្រទេសបារាំង ៖ អាជ្ញាធរបារាំងបានប្រមូលកម្លាំងជួយជម្លៀសពលរដ្ឋចេញពីតំបន់ទឹកជំនន់នៅខេត្ត Pas de Calai ដោយសារខេត្តនេះនៅតែប្រឈមនឹងគ្រោះទឹកជំនន់ខ្លាំងក្លា បើទោះជាភ្លៀងឈប់ធ្លាក់ក៏ដោយ ។Exceptional' floods hit northern France: authorities

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ គេសង្កេតឃើញថា ពលរដ្ឋបារាំងដែលរងគ្រោះដោយសារទឹកជំនន់រាប់រយនាក់បាននាំគ្នាជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅខេត្ត Pas de Calai ដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេសបារាំង ។Heavy rains flood homes and crops in northern France | Reuters

ចំណែកនៅទីក្រុង Blend Decks ដែលមានទីតាំងនៅជិតទីក្រុង Saint-Omer ភ្នាក់ងារសង្គ្រោះបន្ទាន់បានបង្កើនកម្លាំងជួយសង្គ្រោះក្រុមគ្រួសារជាច្រើន ក្នុងនោះមានការជួយប្រមូលសម្ភារៈមានតម្លៃ រួចបញ្ជូនទៅកាន់ទីកន្លែងមានសុវត្ថិភាព ។ ភ្នាក់ងារសង្គ្រោះរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយធ្វើឱ្យកម្រិតទឹកទន្លេមានកម្ពស់ខ្ពស់លើសច្រាំង និងជន់លិចនៅតំបន់នោះ ។Heavy rains flood homes and crops in northern France | U.S. & World |  gazette.com

ទីក្រុង Blend Decks នៅតែស្ថិតក្រោមការប្រកាសពីគ្រោះថ្នាក់ដោយសារទឹកជំនន់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ អាជ្ញាធរប្រចាំទីក្រុងនេះបានដាស់តឿនទៅកាន់ពលរដ្ឋថា បើទោះជាភ្លៀងឈប់ធ្លាក់ក៏ដោយ ប៉ុន្តែវានៅតែមានហានិភ័យខ្ពស់ក្នុងការកើតទឹកជំនន់ ៕ ប្រភព ៖ TNN World