ប្រទេសថៃ ៖ កសិកររស់នៅភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន ប្រទេសថៃ បានសម្តែងក្តីរីករាយដែលរដ្ឋាភិបាលបង្កើតគម្រោងជួយលើកកម្ពស់គុណភាពផលិតកម្មស្រូវរបស់កសិករ ដោយកសិករម្នាក់នឹងទទួលបានប្រាក់ចំនួន១ពាន់បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ (ឬស្មើប្រមាណ០.១៦ហិកតា) ។ ប៉ុន្តែពួកគេបានសំណូមពរថា សូមរដ្ឋាភិបាលកុំកំណត់ល័ក្ខខ័ណ្ឌច្រើនពេក ហើយរដ្ឋាភិបាលត្រូវគ្រប់គ្រងការចំណាយថ្លៃដើម ដូចជា តម្លៃជីកសិកម្ម និងកត្តាផលិតកម្មឱ្យច្បាស់លាស់ ។

គណៈកម្មការគោលនយោបាយ និងគ្រប់គ្រងស្រូវប្រចាំប្រទេសថៃ បានធ្វើកិច្ចប្រជុំអនុម័តគម្រោងគាំទ្រថ្លៃចំណាយ និងលើកកម្ពស់គុណភាពផលិតកម្មស្រូវរបស់កសិករនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្នុងនោះកសិករម្នាក់នឹងទទួលបានប្រាក់ចំនួន១ពាន់បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ (ឬស្មើប្រមាណ០.១៦ហិកតា) ហើយកសិករ១គ្រួសារមិនត្រូវមានផ្ទៃដីស្រែលើសពី២០រ៉ៃ (ឬលើស៣ហិកតា) ទេ ។ ការអនុវត្តវិធានការឧបត្ថម្ភប្រាក់ដល់កសិករនេះ គិតពីចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ។Farmers in six central provinces of Thailand targeted to start low-carbon  farming

ចំពោះវិធានការឧបត្ថម្ភប្រាក់ដល់កសិករម្នាក់១ពាន់បាត ខាងក្រសួងពាណិជ្ជកម្មថៃនឹងស្នើសុំការអនុម័នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចាប់ផ្តើមផ្តល់ប្រាក់ឱ្យកសិករនៅខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មាន Thairath បានចុះទៅកាន់ភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន ដើម្បីសាកសួរមតិយោបល់ពលរដ្ឋអំពីវិធានការឧបត្ថម្ភប្រាក់ដល់កសិករ ។ កសិករភាគច្រើនប្រាប់ថា ការជួយរបស់រដ្ឋាភិបាលជារឿងល្អ បើទោះជាប្រាក់នេះមិនច្រើនក្តី ។ រដ្ឋាភិបាលបានជួយក្នុងការចំណាយដើមទុនផលិតស្រូវ ប៉ុន្តែចង់ឱ្យរដ្ឋាភិបាលគ្រប់គ្រងតម្លៃជីកសិកម្មច្រើនជាង ព្រោះនៅឆ្នាំ២០២៣ កសិករទទួលបានផលស្រូវច្រើន តែតម្លៃជីកសិកម្មកើនឡើង ទើបធ្វើឱ្យការចំណាយដើមទុនកើនឡើងតាមដែរ ។Thailand's Rice Farmers Adapt to Climate Change - Our World

លោក Nirut Wichai អាយុ៥២ឆ្នាំ ជាកសិកររស់នៅភូមិអាំផាវ៉ាន់ ឃុំសាំរាន ស្រុកមឿង ខេត្តខនកែន និយាយថា គ្រួសារលោកមានផ្ទៃដីស្រែប្រមាណ១៥រ៉ៃ (ឬស្មើប្រមាណជាង២ហិកតា) នៅពេលឮថា រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យកសិករម្នាក់១ពាន់បាត លោកសប្បាយចិត្តណាស់ ។ ប្រាក់១ពាន់បាតនេះអាចជួយដល់កសិករបាន វាប្រសើរជាងរដ្ឋាភិបាលមិនបានជួយអ្វីសោះ ។ លោកបន្តថា នៅមានគម្រោង១ទៀត គឺគម្រោងផ្ញើស្រូវ បើនៅឆ្នាំ២០២៣ ស្រូវនៅតែមានតម្លៃធ្លាក់ចុះបែបនេះ លោកនឹងចូលរួមក្នុងគម្រោងផ្ញើស្រូវ ដើម្បីរង់ចាំឱ្យស្រូវឡើងថ្លៃ ទើបលោកយកវាមកលក់ ព្រោះការលក់ស្រូវពេលនេះ នឹងខាតដើមទុនច្រើនណាស់ ។

លោក Nirut Wichai និយាយថា ៖ «បើអាចទៅរួច ចង់ឱ្យរដ្ឋាភិបាលជួយរឿងតម្លៃជីកសិកម្ម ព្រោះបើរដ្ឋាភិបាលគ្រប់គ្រងតម្លៃជីកសិកម្មមិនបានទេ វានឹងបង្កើនការចំណាយដើមទុនឱ្យកសិករ ។ តើឱ្យកសិករទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលយ៉ាងម៉េចទៅ បើរដ្ឋាភិបាលមិនអាចគ្រប់គ្រងតម្លៃជីបាន វាគ្មានប្រយោជន៍ទេ ។ នៅឆ្នាំ២០២៣ ទិន្នផលស្រូវល្អ ប៉ុន្តែការចំណាយដើមទុនក៏ខ្ពស់ដែរ ។ ទោះយ៉ាងណា ម៉ាស៊ីនប្រមូលផលស្រូវដែលខ្ញុំជួលមក មិនឡើងថ្លៃតាមជីទេ គឺមានតម្លៃដូចឆ្នាំមុន ។ ម៉ាស៊ីនប្រមូលផលស្រូវ នឹងយកថ្លៃចាប់ពី៧០០បាត ទៅ៨០០បាតសម្រាប់ផ្ទៃដីស្រែ១រ៉ៃ» ។Thai farmers move up value chain - Nikkei Asia

ចំណែកអ្នកស្រី Pong Khuntruk អាយុ៦៨ឆ្នាំ ជាកសិកររស់នៅភូមិ-ឃុំជាមួយគ្នានិយាយថា អ្នកស្រីបានចុះឈ្មោះចូលរួមក្នុងគម្រោងជំនួយរបស់រដ្ឋាភិបាលរួចរាល់ហើយ ។ អ្នកស្រីបានធ្វើស្រែនៅលើផ្ទៃដី៥រ៉ៃ (ឬស្មើប្រមាណ០.៨ហិកតា) សម្រាប់បរិភោគពេញ១ឆ្នាំ ហើយស្រូវនៅសល់ពីការបរិភោគ ទើបយកមកលក់ គឺវាល្អជាងទិញគេមកបរិភោគ ។ ចំណែកគម្រោងចែកប្រាក់ដល់កសិកររបស់រដ្ឋាភិបាលនេះជាការល្អប្រសើរ វាប្រសើរជាងមិនបានជួយអ្វី ។ សូមឱ្យរដ្ឋាភិបាលជួយគ្រប់គ្រងតម្លៃជីកសិកម្មផង ព្រោះនៅឆ្នាំ២០២៣ ជីកសិកម្មមានតម្លៃថ្លៃ ៕ ប្រភព ៖ Thairath