Home Blog Page 1443

វៀតណាមបារម្ភខ្លាចខ្វះខាតអគ្គិសនីពន្លឿនការនាំចូលពីឡាវ

0

ប្រទេសវៀតណាម ៖ អាជ្ញាធរអគ្គិសនីវៀតណាម (Vietnam Electricity (EVN) បានស្នើសុំការអនុម័តពីរដ្ឋាភិបាល ដើម្បីពន្លឿនការនាំចូលអគ្គិសនីពីប្រទេសឡាវ ដោយសារបារម្ភខ្លាចខ្វះខាតអគ្គិសនីប្រើប្រាស់នៅតំបន់ភាគខាងជើងប្រទេស ។

អាជ្ញាធរអគ្គិសនីវៀតណាមមានគម្រោងនាំចូលអគ្គិសនីប្រមាណ២២៥មេហ្គាវ៉ាត់ពីរោងចក្រថាមពលអគ្គិសនី Nam Mo និង Houay Koauan ។ លើសពីនេះ អាជ្ញាធរអគ្គិសនីវៀតណាមបានស្នើសុំការអនុញ្ញាតតភ្ជាប់ទៅរោងចក្រថាមពលខ្យល់នៅប្រទេសឡាវ ដើម្បីបញ្ចូលក្នុងបណ្តាញអគ្គិសនីរបស់វៀតណាមផងដែរ ។Vietnam to import 8,000 MW of electricity from Laos

ទោះយ៉ាងណា នៅឆ្នាំ២០២៥ មិនទាន់មានរោងចក្រអគ្គិសនីថ្មីណាមួយ មានគម្រោងតភ្ជាប់បណ្តាញអគ្គិសនីនៅតំបន់ខាងជើងប្រទេសវៀតណាមនៅឡើយទេ ។ ដូច្នេះ គេបារម្ភថា វៀតណាមនឹងប្រឈមជាមួយបញ្ហាការខ្វះខាតអគ្គិសនីប្រើប្រាស់ រហូតដល់ប្រមាណ៣.៦៣០មេហ្គាវ៉ាត់នៅឆ្នាំ២០២៥ ។Raising retail electricity prices, EVN has VND1 trillion more a month

អាជ្ញាធរអគ្គិសនីវៀតណាមមើលឃើញថា ការទិញអគ្គិសនីពីប្រទេសឡាវនឹងជួយសន្សំសំចៃបានច្រើន ដោយសារដើមទុនរបស់រោងចក្រថាមពលវារីអគ្គិសនី ស្មើត្រឹមតែ៦,៩៥សេនក្នុង១គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ។ ដូច្នេះ វាមានតម្លៃថោកជាងតម្លៃអគ្គិសនីនៅប្រទេសវៀតណាម ។Electricity imports from Laos and China account for just a small part:  ministry

កាលពីខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអនុម័តសំណើនាំចូលថាមពលពីប្រទេសឡាវ ចំនួន២.៦៩៨មេហ្គាវ៉ាត់រួចរាល់ហើយ ដោយអាជ្ញាធរអគ្គិសនីវៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ប្រមាណ៨៣% ៕ ប្រភព ៖ AEC connect

មិនធម្មតាមែន! សូម្បីឯកឧត្តម ហ៊ុន ម៉ានី ក៏ពេញចិត្តបទ«20 OUT NOW»របស់ ទេព ពិសិដ្ឋ ដែរ

0

មិនត្រឹមតែក្នុងចង្កោមយុវវ័យ តារាល្បីៗជាច្រើនរូបពេញចិត្តបទចម្រៀង «20 OUT NOW» របស់ ទេព ពិសិដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែបទចម្រៀងរបស់តារារ៉េបពន្លកថ្មីរូបនេះថែមទាំងឆាបឆក់បេះដូងរបស់ឯកឧត្តម ហ៊ុន ម៉ានី ទៀតផងដោយឯកឧត្តមបានចាក់ស្តាប់កម្សាន្តនៅលើរថយន្តអំឡុងពេលធ្វើដំណើរ។May be an image of 2 people and text

ដូចមហាជនជ្រាបមកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន រួមទាំងអ្នកក្នុងចង្កោមសិល្បៈបន្ទាប់ពីទម្លាក់បទ «20 OUT NOW» ។ បទនេះ ទេព ពិសិដ្ឋ ទទួលបានផ្លែផ្កាយ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុក ឬទិកតុក ភាគច្រើនគឺឮសូរតែបទនេះ ជាពិសេសការងារសិល្បៈរបស់ម្ចាស់ពានរូបនេះកាន់តែហូរចូលមិនលោះថ្ងៃទាំងបណ្តាខេត្តនិងនៅរាជធានីភ្នំពេញ។May be an image of 1 person

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ មិនត្រឹមតែមហាជនតែប៉ុណ្ណោះទេសូម្បីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏ពេញចិត្តបទចម្រៀង «20 OUT NOW» របស់ ទេព ពិសិដ្ឋ ផងដែរដោយឯកឧត្តមស្តាប់កម្សាន្តស្របពេលកំពុងធ្វើដំណើរនៅលើដងវិថី។ នេះបើតាមការបង្ហោះ Story របស់ ទេព ពិសិដ្ឋ នៅថ្ងៃទី៣០ កញ្ញា នេះ។

គួរបញ្ជាក់ថា បើតាមការផ្តល់បទសម្ភាសនាពេលកន្លងមករបស់ ទេព ពិសិដ្ឋ បទ «20 OUT NOW» នេះចំណាយពេលតែមួយយប់សម្រាប់ការផលិតប៉ុន្តែលទ្ធផលលើសពីការរំពឹងទៅទៀត ខណៈបទនេះរយៈពេលជាង១ខែទទួលបានការស្តាប់ជាង៤លានដងនៅលើឆាណែលយូធូបរបស់ ទេព ពិសិដ្ឋ៕

អត្ថប្រយោជន៍សម្រស់ដ៏អស្ចារ្យទាំង ៦ របស់ប្រេងផ្លែបឺរ

0

បឺរ គឺជាផ្លែឈើដែលមានប្រេងច្រើន ហើយប្រេងប្រភេទនេះគឺជាគ្រឿងផ្សំសំខាន់ៗនៅក្នុងគ្រឿងសំអាងជាមួយនឹងការប្រើប្រាស់ផ្សេងៗគ្នា។ ប្រេងផ្លែបឺរមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន A, D និង E ដូច្នេះវាល្អបំផុតក្នុងការប្រើជាប្រចាំសម្រាប់ថែរក្សាសម្រស់។ ហេតុនេះហើយ KBN News នឹងចែករំលែកតិចនិចងាយៗ សម្រាប់ប្រិយមិត្ត អំពីអត្ថប្រយោជន៍សម្រស់ដ៏អស្ចារ្យទាំង ៦ ពីប្រេងផ្លែបឺរ៖

១.ផ្តល់សំណើម និងបំប៉ន៖ ប្រេង Avocado មានសមត្ថភាពផ្តល់សំណើម និងជួយធ្វើឱ្យស្បែកទន់ ដោយសារតែវាមានផ្ទុកវីតាមីន E ប៉ូតាស្យូម ឡេស៊ីទីន និងសារធាតុចិញ្ចឹមជាច្រើនទៀត ថែមទាំងជួយបង្កើតស្បែកថ្មីផងដែរ។

២.កាត់បន្ថយស្នាមអុចខ្មៅ៖ ប្រេង Avocado ត្រូវបានគេស្គាល់ផងដែរសម្រាប់សមត្ថភាពរបស់វាក្នុងការកាត់បន្ថយស្លាកស្នាមយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែលាបប្រេងផ្លែបឺរបន្តិចលើតំបន់ស្បែកដែលមានស្នាមអុចខ្មៅ មុនចូលគេង រួចទុកចោលមួយយប់ ជាការស្រេច ដោយអ្នកត្រូវធ្វើបែបនេះជាប់លាប់រយៈពេល ២-៣ ខែទើបឃើញលទ្ធផល។Avocado oil for hair: Benefits and how to use it

៣.ការពារស្បែកពីកាំរស្មី UV៖ គ្រឿងផ្សំសំខាន់ៗដូចជា បេតាការ៉ូទីន ឡេស៊ីទីន ប្រូតេអ៊ីន អាស៊ីតខ្លាញ់ និងវីតាមីន A, D, E ដែលមាននៅក្នុងប្រេងផ្លែបឺរ ជួយផ្តល់សំណើម និងការពារស្បែករបស់អ្នកពីកាំរស្មី UV ធានាស្បែកមានសុខភាពល្អ និងកាត់បន្ថយសញ្ញានៃភាពចាស់ដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ។

៤.ការពារ និងព្យាបាលមុន៖ ប្រេងផ្លែបឺរមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដែលជួយកាត់បន្ថយការឡើងក្រហម និងរលាកនៃមុន។ ដោយអ្នកគ្រាន់តែលាបប្រេងផ្លែបឺរ លើមុខ រួចទុកចោលមួយ ៥ នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។Avocado Oil for Skin: Anti-Inflammatory and Soothes Dry Skin - Dr. Axe

៥.ព្យាបាលរបួស៖ អាស៊ីតខ្លាញ់សំខាន់ៗនៅក្នុងប្រេងផ្លែបឺរដូចជា Linoleic, oleic និង monounsaturated អាចជំរុញការសំយោគកូឡាជែន បង្កើតជាលិកាថ្មី ដើម្បីជួយកាត់បន្ថយការរលាកក្នុងអំឡុងពេលដំណើរការព្យាបាល។

៦.ព្យាបាលជំងឺស្បែករបកក្រហម៖ ក្រែមវីតាមីន B១២ ដែលមានផ្ទុកប្រេងផ្លែបឺរ អាចប្រើជាការព្យាបាលបញ្ហាស្បែក ដោយសារតែវាមានសារធាតុ plaque psoriasis ដែលអាចកាត់បន្ថយរោគសញ្ញាជំងឺស្បែកក្នុងរយៈពេលវែង៕20 Avocado Oil Benefits that no one told you about.
ប្រភព៖phuntoday.com

មិនត្រឹមតែល្បីឈ្មោះ តារា K-pop ទាំងនេះត្រូវបានគេដឹងថាចូលរួមបរិច្ចាគច្រើនជាងគេ

0

នៅក្នុងចក្រវាល K-pop ដែលលាយបញ្ចូលគ្នានូវបទភ្លេងដ៏ទាក់ទាញ ស្ទីលឡូយ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ អ្វីដែលពួកគេមិនអាចភ្លេចបានគឺចូលរួមជាមួយសង្គមជាតិនៃការបរិច្ចាគផ្សេងៗក្នុងអំពើសប្បុរសធម៌។ មិនត្រឹមតែមានភាពល្បីល្បាញនៅក្នុងវិស័យនេះប៉ុណ្ណោះទេ ទង្វើល្អៗរបស់ពួកគេទាំងនេះហើយកាន់តែធ្វើឱ្យមានការគាំទ្របន្ថែមទៀតពីសំណាក់អ្នកគាំទ្ររបស់ខ្លួនក្នុងនាមជាបុគ្គលគំរូដែលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុសប្បុរសធម៌ផ្សេងៗ។
ខាងក្រោមនេះគឺជាតារា K-pop ដែលបានចូលរួមបរិច្ចាគច្រើនជាងគេដោយរាប់ចំណាត់ថ្នាក់ពីលេខ៥ទៅ៖

៥. BLACKPINK បានបរិច្ចាគ ១៥០ លានវ៉ុន (១១០,៩០០ ដុល្លារ)
ទឹកប្រាក់ខាងលើនេះ BLACKPINK បានបរិច្ចាគទៅលើ
– គ្រោះមហន្តរាយភ្លើងឆេះព្រៃ៖ ៤០ លានវ៉ុន (ប្រមាណ ២៩,៥៧២ ដុល្លារ)
– បរិច្ចាគប្រាក់ចំណូល YouTube របស់ Jisoo ទាំងអស់។
– បរិច្ចាគថវិកា ៤០លានវ៉ុន ជាមួយអ្នកគាំទ្រ និងការបរិច្ចាគផ្សេងទៀតBlackpink Members: Everything to Know

៤. EXO បរិច្ចាគ ២៤០លានវ៉ុន (១៧៧,៤៥០ ដុល្លារ)
– បរិច្ចាគថវិកាចំនួន ២០ លានវ៉ុន (ប្រមាណ ១៤,៧៨៦ ដុល្លារ) ដើម្បីជួយដល់កុមារពិការការស្តាប់
– បរិច្ចាគថវិកាចំនួន ១៥០ លានវ៉ុន (ប្រមាណ១១០,៨៩៥ ដុល្លារ) ដើម្បីគាំទ្រដល់ការជាសះស្បើយពីជំងឺកូវីដ-១៩
– បរិច្ចាគថវិកាចំនួន ២០លានវ៉ុន (១៤,៧៨៦ដុល្លារ) ដើម្បីជួយដល់យុវជនខ្វះខាត
– បរិច្ចាគជាង ៥០លានវ៉ុន(៣៦,៩៥៦ដុល្លារ) ជាមួយអ្នកគាំទ្រEXO members file for termination of 'slave contracts' with SM Entertainment  - Hindustan Times

៣. TWICE បរិច្ចាគសរុប ៤០០ លានវ៉ុន (២៩៥,៦៦១ ដុល្លារ)
– បរិច្ចាគ ២០០ លានវ៉ុន (ប្រហែល១៤៧,៨៥៧ ដុល្លារ) ដល់ការស្តារការខូចខាតរញ្ជួយដីនៅប្រទេសទួរគី
– បរិច្ចាគ ២០ លានវ៉ុន (១៤,៧៨៦ដុល្លារ) ដើម្បីការពារសត្វឆ្កែអនាថា
– ឧបត្ថម្ភធុងទឹកកកចំនួន ២០លានវ៉ុន
– បរិច្ចាគថវិកាចំនួន ២០លានវ៉ុន ដល់មន្ទីរពេទ្យក្នុងស្រុក
– បរិច្ចាគថវិកាចំនួន ១៥០ លានវ៉ុន (ប្រហែល១១០,៨៩៥ដុល្លារ) ដើម្បីគាំទ្រដល់ការជាសះស្បើយពីជំងឺកូវីដ-១៩Who Are TWICE? Get to Know the Breakthrough K-Pop Girl Group

២. IU បរិច្ចាគសរុប ៤.៨ពាន់លានវ៉ុន (៣.៥៥ លានដុល្លារ)
– បរិច្ចាគអស់រយៈពេលជាង ១៤ ឆ្នាំចាប់តាំងពីឆ្នាំ ២០១០
– បរិច្ចាគ១ ពាន់លានវ៉ុន (ខ្ទង់៧៣៩,២៨៤ ដុល្លារ) ដល់មូលនិធិកុមារបៃតង
– បរិច្ចាគ ៣០០លានវ៉ុន (ខ្ទង់២២១,៧៦៩ ដុល្លារ) ដើម្បីរំលឹកខួបលើកទី១៥ឆ្នាំ នៃការចូលសិល្បៈ
– បរិច្ចាគជាង ១.៦៧ ពាន់លានវ៉ុន (ប្រមាណ១.២៤ លានដុល្លារ) នៃប្រាក់ចំណូលតន្ត្រីរបស់ខ្លួនWho Is IU? South Korean Singer: Age, Boyfriend, Career

១. ការបរិច្ចាគសរុបរបស់ BTS មាន១១ ពាន់លានវ៉ុន (៨.១៣ លានដុល្លារ)
– ការបរិច្ចាគសរុបជាង ៧.៥ ពាន់លានវ៉ុន (ប្រហែល៥.៦ លានដុល្លារ) ដល់អង្គការយូនីសេហ្វ
– បរិច្ចាគ ៣០០ លានវ៉ុន (ប្រហែល ២២១,៧៦៩ ដុល្លារ) ដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌កូរ៉េ
– បរិច្ចាគ១ ពាន់លានវ៉ុន (ខ្ទង់៧៣៩,២៨៤ ដុល្លារ) ដល់មន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យជាតិសេអ៊ូល
– បរិច្ចាគជាង ៥០០ លានវ៉ុន (ខ្ទង់ ៣៦៩,៦៤២ ដុល្លារ) សម្រាប់មូលនិធិអភិវឌ្ឍន៍មូលដ្ឋាន
– បរិច្ចាគថវិកាជាង ១ពាន់លានវ៉ុន សម្រាប់អ្នកខ្វះខាត
– បរិច្ចាគថវិកាចំនួន ១ពាន់លានវ៉ុន ដល់យុទ្ធនាការ Black Lives Matter របស់សហរដ្ឋអាម៉េរិក៕BTS Members: Everything to Know About the K-Pop Supergroup

រឿង ៤ យ៉ាងដែលអ្នកមិនគួរបន្ទាបខ្លួន ដើម្បីកុំឱ្យអ្នកដទៃមើលងាយ

0

មនុស្សជាច្រើនគិតថាការបន្ទាបខ្លួនគឺជារឿងល្អ ទោះបីជាពួកគេមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ ប៉ុន្តែការបន្ទាបខ្លួនជ្រុលពេកដោយមិនមើលតាមកាលៈទេសៈ វាអាចជារឿងមិនល្អ ដែលបណ្តាលឱ្យអ្នកដទៃមើលងាយ និងមិនឱ្យតម្លៃអ្នក។ ដូច្នេះហើយ ខាងក្រោមនេះគឺជារឿង ៤ យ៉ាងដែលអ្នកមិនគួរបន្ទាបខ្លួន ដើម្បីកុំឱ្យមនុស្សជុំវិញខ្លួនមើលងាយយើង។

១.កុំបន្ទាបខ្លួន ពេលដែលត្រូវគេមើលងាយ៖ វាជារឿងធម្មជាតិរបស់មនុស្សដែលចូលចិត្តធ្វើបាបអ្នកទន់ខ្សោយជាងខ្លួន ដូច្នេះនៅពេលដែលគូប្រជែងរបស់អ្នកធ្វើបាបច្រើនដង សូមកុំចុះចាញ់នឹងពួកគេ ដោយអ្នកត្រូវប្រើប្រាស់ចំណេះដឹង និងសមត្ថភាពដ៏ខ្លាំងរបស់អ្នកបង្ហាញឱ្យពួកគេបានឃើញ នោះពួកគេនឹងមិនហ៊ានជាមួយអ្នកទៀតទេ។Humility: Definition, Benefits & Importance

២.កុំបន្ទាបខ្លួន នៅពេលអ្នកមានសមត្ថភាព៖ មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាព និង ទេពកោសល្យខុសៗគ្នា ប្រសិនបើអ្នកបន្តបន្ទាបខ្លួន ឬលាក់ចំណេះជំនាញរបស់អ្នក អាចធ្វើឱ្យអ្នកដទៃមានឱកាសច្រើនជាងអ្នក។ ដូច្នេះ ចូលអ្នកបង្ហាញចំណេះជំនាញ និង ទេពកោសល្យរបស់អ្នកឱ្យអស់ពីសមត្ថភាពនៅក្នុងកន្លែងធ្វើការ នោះអ្នកនឹងទទួលបានឱកាសច្រើនពីថ្នាក់ដឹងនាំ។

៣.កុំបន្ទាបខ្លួន នៅពេលប្រកួតប្រជែង៖ កាលណាដែលអ្នកមានចិត្តអាណិតទៅកាន់ដៃគូរប្រកួតប្រជែងរបស់ខ្លួន ឬគិតថាអ្នកមានសមត្ថភាពពេញលេញហើយ ចាំប្រកួតប្រជែងពេលណាផ្សេងទៀតក៏បាន ដូច្នេះការបន្ទាបខ្លួនបែបនេះគឺមិនល្អនោះទេ ដោយអ្នកនឹងបាត់បង់ឱកាសដ៏ល្អជាក់ជាមិនខាន ព្រោះឱកាសល្អមិនមែនចេះតែមានរហូតឡើយ។Why Being Humble Is Critical To Growing Your Business

៤.រៀបឥរិយាបថឱ្យថ្លៃថ្នូរ ខ្ពង់ខ្ពស់សក្ដិសមជាអ្នក៖ ពិតណាស់ អាកប្បកិរិយា បូករួមនឹងការតែងខ្លួនឱ្យសមនឹងរូបសម្បត្តិគឺជារឿងសំខាន់ខ្លាំងណាស់ កាលណាដែលយើងផ្តល់តម្លៃឱ្យខ្លួនឯង រៀបឥរិយាបថឱ្យថ្លៃថ្នូរ ខ្ពង់ខ្ពស់ មនុស្សដែលនៅជុំវិញខ្លួនយើង ក៏គោរព និងឱ្យតម្លៃយើងដូចគ្នា៕

វី យ៉ារ៉ូ ពោលពាក្យយ៉ាងរំជួលចិត្តក្នុងឱកាសរៀនចប់អនុបណ្ឌិតបានទៅទទួលសញ្ញាបត្រនៅអ៊ីតាលី

0

ទោះមមាញឹកការងារសិល្បៈយ៉ាងណាពិធីករ វី យ៉ារ៉ូ តស៊ូមិនមាត់មិនកបានរៀនចប់ថ្នាក់អនុបណ្ឌិតតាមរយៈកម្មវិធីសិក្សាអនឡាញ និងបានទៅទទួលសញ្ញាបត្រដោយផ្ទាល់នៅប្រទេសអ៊ីតាលី។ ចំពោះសមិទ្ធថ្លៃថ្លានេះ យ៉ារ៉ូ ក៏បានពោលពាក្យដ៏រំជួលចិត្តព្រោះជាង២ឆ្នាំមកនេះលោកជួបបញ្ហាច្រើនណាស់នៅក្នុងជីវិត។May be an image of 2 people and text

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ពិធីករកំលោះសង្ហា វី យ៉ារ៉ូ បានបង្ហោះរូបភាពច្រើនសនឹ្លកនៅលើបណ្តាញសង្គមជាថ្ងៃដ៏ពិសេសសម្រាប់លោកនិងគ្រួសារ ស្របពេលលោកផ្ទាល់បានទៅទទួលសញ្ញាបត្រនៅក្រៅប្រទេស។ យ៉ារ៉ូ បានរៀបរាប់ថា «ថ្ងៃនេះខ្ញុំបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែក communication for business ពី Rome business school នៅទីក្រុង Rome ប្រទេសអ៊ីតាលី ដែលខ្ញុំបានរៀនតាមអនឡាញរយៈពេលជាងពីរឆ្នាំហើយ»។May be an image of clarinet and crowd

លោក បន្តទៀតថា «ជាងពីរឆ្នាំហើយដែលលាក់ទុក មិនទាន់ប្រាប់ព្រោះខ្លាចប្រលងមិនជាប់ មិនជោគជ័យ ជាងពីរឆ្នាំហើយដែលគេសួរថាម៉េចខ្ញុំរាងស្ងាត់ម៉េស ហើយមិនទាន់ហ៊ានឆ្លើយប្រាប់គេ ជាងពីរឆ្នាំហើយដែលប្រឹង តស៊ូមិនហ៊ាននិយាយ ជាងពីរឆ្នាំហើយដែលធ្វើការផង រៀនផង តស៊ូជាមួយរឿងផ្ទាល់ខ្លួន និងបញ្ហាផ្លូវចិត្តជាច្រើន »។May be an image of 2 people and text that says 'BETTER MANAGERS FOR BETTER WORLD ROME BUSINESS SCHOOL BETTER BETTERMANAGERS FOR BETTER WORLD eis ORLD ROME BUSINESS SCHOOL BE BE Gr Ce BET FOR ESS BETTER MANA FORA BETTER BETT FOR NESS OL BETTER FOR BET ROME BUSINESS SCHOOL BETT FOR E INESS OOL BETTER MANAGER FOR BETTER WO ROME BUSINESS SCHOOL BETTE FOR ROME BUSINESS SCHOOL BETTER FOR romebu:'

ពិធីកររូបនេះបន្ថែមទៀតថា «ប៉ុន្តែជាងពីរឆ្នាំនេះ ខ្ញុំពិតជារៀនបានច្រើនទាំងរឿងរ៉ាវជីវិតផ្ទាល់ខ្លួនហើយក៏ រៀនច្រើនបានពីសាលាផងដែរ។ ម៉ែអើយកូនធ្វើបានហើយ អ្នកគាំទ្រខ្ញុំអើយ ខ្ញុំមិនធ្វើឱ្យអ្នកខកបំណងឡើយ កូនអ្នកចំការម្នាក់នេះមានតែពាក្យថាតស៊ូ រត់តាមក្តីស្រមៃតាំងពីក្មេងរហូតដល់ពេលនេះ នឹងបន្តទៅទៀត»។

ជាមួយក្តីរំភើបរបស់សាមីខ្លួន ងាកទៅកាន់អ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈវិញក៏បង្ហាញអារម្មណ៍រំភើប និងអបអរសាទរដូចគ្នាចំពោះការខិតខំប្រឹងប្រែងរបស់ យ៉ារ៉ូ បំពេញក្តីស្រមៃខ្លួនឯងបានដោយជោគជ័យ៕May be an image of 2 people

អ្នកវិទ្យាសាស្ត្ររកឃើញទ្វីបថ្មីមួយទៀតនៅលើពិភពលោក

0

Zealandia គឺជាទ្វីបថ្មីនៅលើពិភពលោក ដែលគេបានរកឃើញតាំងពីឆ្នាំ២០១៧ មកម៉្លេះ ។ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រទើបតែប្រមូលផ្តុំទិន្នន័យ និងបង្កើតផែនទីរបស់ទ្វីបថ្មីនេះរួចរាល់ ដើម្បីឱ្យពិភពលោកដឹងថា ទ្វីបថ្មីមានលេខរៀងទី៨ នេះ មានផ្ទៃដីរហូតដល់៩៥% បានលិចនៅក្រោមទឹកសមុទ្រ ។Is “Zealandia” Earth's newest continent?

ទ្វីប Zealandia មានទំហំតូច និងស្តើងខ្លាំងណាស់ បើធៀបនឹងទ្វីបផ្សេងៗចំនួន៧ទ្វីបនៅលើពិភពលោក ។ អ្នកជំនាញលើកឡើងថា វាបានបំបែកចេញពីមហាទ្វីបបុរាណឈ្មោះ Gondwana កាលពីរាប់លានឆ្នាំមុន ។ ផ្ទៃដីរបស់ទ្វីបនេះប្រមាណពី៩៤% ដល់៩៥% គឺស្ថិតនៅក្រោមទឹកសមុទ្រ ដោយសារថ្មរវាងព្រំប្រទល់ទ្វីបផ្សេងទៀតមានអាយុកាលខុសគ្នា ទើបធ្វើឱ្យអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថា វានៅដាច់ពីគ្នា ។Stunning New Maps Reveal What The Lost Continent Of Zealandia Looks Like

របាយការណ៍បានបញ្ជាក់ទៀតថា ទ្វីប Zealandia មានរូបរាងខុសធម្មតា ហើយវាមានទំហំស្តើងបែបនេះ អាចដោយសារទ្វីបអង់តាក់ទិកបានពង្រីកទំហំ រហូតដល់មានស្នាមប្រេះ ។ ដូច្នេះ វាបានធ្វើឱ្យទ្វីប Zealandia កាន់តែស្តើងជាងមុន ។

ទោះយ៉ាងណា នៅមានអាថ៌កំបាំងផ្សេងទៀតដែលអ្នកវិទ្យាសាស្ត្រពុំបានដឹង ដូចជា ហេតុអ្វីបានជាទ្វីប Zealandia មិនបំបែកចេញពីគ្នា ហើយក្លាយជាទ្វីបតូចៗ ព្រោះវាស្តើងស្រាប់ទៅហើយ ។ ប៉ុន្តែមើលទៅ ហាក់ដូចជាត្រូវចំណាយពេលយូរទៀតដើម្បីបង្ហាញពីអាថ៌កំបាំងទាំងអស់ ហើយបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រទើបទទួលបានជោគជ័យក្នុងដំណាក់កាលដំបូង គឺការបង្កើតផែនទីទ្វីប ។Zealandia is the Continent You Never Knew Existed

Andy Tulloch ជាអ្នកធរណីវិទ្យាមកពី New Zealand Crown Research Institute GNS Science ប្រាប់ថា ៖ «វាពិតជាពិបាកខ្លាំងណាស់ ទម្រាំគេអាចរកឃើញទ្វីបនេះ ដោយសារវាស្ថិតនៅក្រោមទឹកសមុទ្រក្នុងជម្រៅរហូតដល់២គីឡូម៉ែត្រ ។ ការចេញទៅស្រាវជ្រាវទ្វីបបែបនេះមានការលំបាកណាស់ ព្រោះការជិះនាវាស្រាវជ្រាវក្នុងតំបន់ គឺត្រូវចំណាយពេលវេលាយូរ, ចំណាយប្រាក់ និងត្រូវព្យាយាមផងដែរ» ៕ ប្រភព ៖ chiangmai news

នំសែនព្រះខែលក់ដាច់នៅប្រទេសចិន

0

ប្រទេសចិន ៖ នំសែនព្រះខែ បន្លែ និងផ្លែឈើជាច្រើនមុខបានលក់ដាច់ជាបន្តបន្ទាប់ក្នុងរដូវកាលសែនព្រះខែនៅប្រទេសចិន ឬ Mid-Autumn Festival ។ គេសង្កេតឃើញថា មានពលរដ្ឋចិនជាច្រើននាក់បាននាំគ្នាមកឈរតម្រង់ជួររង់ចាំទិញនំសែនព្រះខែដ៏សែនឆ្ងាញ់ នៅតាមបណ្តាហាងនានា ។Mid-Autumn festival: Why Asia goes mad for mooncakes | Food News | Al  Jazeera

គេបានធ្វើនំសែនព្រះខែតាមរូបមន្តដើម គឺមានស្នូលសាច់, សណ្តែក និងស៊ុតប្រៃ ហើយនំទាំងនេះទទួលបានការពេញនិយមនៅទីក្រុងសៀងហៃ ។ ហាងលក់នំសែនព្រះខែមួយចំនួនបានប្រឹងប្រែងធ្វើនំនេះឡើងឱ្យមើលទៅទាន់សម័យ ដើម្បីឱ្យយុវជនជំនាន់ថ្មីចាប់អារម្មណ៍ ។ ចំណែកហាងលក់នំសែនព្រះខែមួយកន្លែងនៅទីក្រុងប៉េកាំងរំពឹងថា នៅឆ្នាំ២០២៣ នឹងអាចលក់នំសែនព្រះខែបានច្រើនជាងឆ្នាំមុនៗ ខណៈការលក់បន្លែ និងផ្លែឈើ ក៏បានកើនឡើងខ្ពស់ដូចគ្នាដែរ ។Mid-Autumn Festival Mooncakes | Omeida Chinese Academy

អ្នកនាង Shi Yan នាយករងហាង Beijing Daoxiangcun និយាយថា ៖ «យោងតាមទិន្នន័យឃើញថា ចំនួនការលក់នំសែនព្រះខែនៅឆ្នាំ២០២៣នេះ នឹងកើនឡើងយ៉ាងពិតប្រាកដ បើធៀបនឹងឆ្នាំ២០២២» ។

រោងចក្រផលិតនំសែនព្រះខែនៅខេត្តក្វាងទុង បានដំឡើងគ្រឿងម៉ាស៊ីនផលិតទាំងអស់ ដើម្បីបង្កើនការផលិតនំសែនព្រះខែឱ្យទាន់តម្រូវការរបស់អតិថិជន ។ រីឯការិយាល័យគយប្រចាំខេត្តក្វាងទុងបញ្ជាក់ថា ចាប់ពីខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តម្លៃការនាំចេញនំសែនព្រះខែរបស់ចិន គឺស្មើជាង៥១លានយាន់ ។Mooncake | Meaning, Recipe, Mold, & Moon Festival | Britannica

នៅឆ្នាំ២០២៣ មានការបន្ថែមថ្ងៃឈប់សម្រាកនៅប្រទេសចិន គឺចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ហើយប្រទេសចិននឹងប្រារព្ធពិធីបុណ្យជាតិ គឺថ្ងៃទី១ ខែតុលា ។ រីឯពិធីបុណ្យសែនព្រះខែ ប្រទេសចិនបានប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែកញ្ញា ហើយវាជាពិធីបុណ្យមួយដែលក្រុមគ្រួសារជនជាតិចិនបានចំណាយពេលនៅជុំគ្នា ៕ ប្រភព ៖ TNN World

ការបំផ្ទុះគ្រាប់បែកនៅប៉ាគីស្ថាន បានធ្វើឱ្យមនុស្ស ៥២ នាក់បាត់.បង់.ជីវិត

0

បរទេស៖ ការបំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍រំលឹកខួបកំណើតរបស់ព្យាការី Mohammed ក្នុងទីក្រុង Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី ២៩ ខែកញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់។
យោងតាមលោក Abdul Razzaq Sasoli មន្ត្រីក្នុងតំបន់បានពិពណ៌នាថា នៅពេលមនុស្សរាប់រយនាក់បានធ្វើក្បួនដង្ហែរចេញពីព្រះវិហារ Madina ឆ្ពោះទៅកាន់ផ្លូវ Al Falah ស្រុក Mastung មានជនអាថ៌កំបាំងម្នាក់បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក។ លោក ក៏បានបន្តទៀតថា “បុរសម្នាក់នោះបានបំផ្ទុះវានៅជិតឡានរបស់អគ្គនាយករងប៉ូលីស”។Pakistan: At least 52 killed and dozens injured in suicide bombing | World  News | Sky News

ទោះជាយ៉ាងណាក៏ដោយ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ។ ការបំផ្ទុះគ្រាប់បែកនៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យមនុស្ស ៥២ នាក់ស្លាប់ និង ៥៨ នាក់ទៀតរងរបួស។ មន្ត្រីសុខាភិបាលក្នុងស្រុក Abdul Rasheed បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារតែមនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។Pakistan rocked by two suicide blasts; 55 dead, dozens injured | Top  Updates | World News - Hindustan Times

មន្ត្រីប៉ាគីស្ថានបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយអំពាវនាវឱ្យប្រជាជនបរិច្ចាគឈាម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Sarfraz Bugti បានរិះគន់ថា “នេះគឺជាទង្វើដ៏ឃោរឃៅបំផុត” ដូច្នេះប្រទេសនឹងប្រារព្ធពិធីកាន់ទុក្ខរយៈពេលបីថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។At least 52 people killed in suicide blast in Pakistan - The Hindu ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងក្នុងបរិបទនៃជម្លោះបន្តនៅតំបន់ព្រំដែនភាគខាងលិចប៉ាគីស្ថាន ដោយក្រុមសកម្មប្រយុទ្ធជាច្រើនប្រកួតប្រជែងដណ្តើមយកទឹកដី និងធនធានរ៉ែនៅក្នុងតំបន់។Pakistan: At least 52 killed and dozens injured in suicide bombing | World  News | Sky News

គួររំលឹកដែរថា ប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ២០២១ ធ្លាប់មានការទម្លាក់គ្រាប់បែកដោយសារការវាយប្រហារដោយហឹង្សាចាប់តាំងពីក្រុមតាលីបង់បានដណ្តើមអំណាចឡើងវិញនៅប្រទេសជិតខាងអាហ្វហ្គានីស្ថាន។ ប៉ុន្តែរដ្ឋាភិបាលប៉ាគីស្ថានក៏បានបង្រ្កាប និងស្តារសណ្តាប់ធ្នាប់ឡើងវិញ៕
ប្រភព៖vnexpress

ស្ថានភាពទឹកស្ទឹងសង្កែ ស្រកចុះបន្តិច អាចដំណើរការចរាចរណ៍ឡើងវិញជាធម្មតា

0

យោងតាមការបង្ហោះរបស់រដ្ឋបាលខេត្តបាត់ដំបងបាន ឱ្យដឹងថា គិតត្រឹមម៉ោង ១១:០០ នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានភាពទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានស្រកមកនៅត្រឹម ១២ ,៥៨ម៉ែត្រ ផ្លូវមួយចំនួនធំ ក្នុងក្រុងបាត់ដំបង បានដំណើរការចរាចរណ៍ឡើងវិញជាធម្មតា។May be an image of 2 people and body of waterខណៈម្សិលមិញ ទឹកស្ទឹងសង្កែ បានឡើងដល់កម្ពស់១៤.០០ម៉ែត្រ គ្រាដែលកម្ពស់ទឹកស្ទឹងដែលត្រូវប្រកាសអាសន្នក្នុងកម្រិតកម្ពស់១៤.៥០ម៉ែត្រ។

ជំនន់ទឹកភ្លៀងម្សិលមិញ បានហក់ឡើងយ៉ាងគំហុកចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញាមក ដោយបានជន់លិចខ្លាំងនៅផ្នែកមួយចំនួនក្នុងភូមិសាស្ត្រក្រុងដូចជា: ជន់លិចកំណាត់ផ្លូវជាតិលេខ ៥ ប្រមាណជា២០០ម៉ែត្រ. កំណាត់ផ្លូវលេខ ៣ រាប់រយម៉ែត្រ កំណាត់ផ្លូវឡាអេ រាប់រយម៉ែត្រ៕May be an image of 4 people, street, road and textNo photo description available.May be an image of 2 people and text