ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា មេដឹកនាំគណបក្សភឿថៃ អ្នកនាង Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន បានប្រកាសឱ្យពិភពលោកដឹងថា «មូក្រាថាក់ ឬសាច់ជ្រូកអាំងឆ្នាំងភ្លើង» គឺជា Soft Power របស់ប្រទេសថៃ ពីព្រោះនាងគិតថា អាហារថៃមានលក្ខណៈពិសេស ។

អ្នកនាង Paetongtarn Shinawatra លើកឡើងថា ៖ «ពលរដ្ឋនៅទូទាំងពិភពលោកបានស្គាល់ពីអាហារថៃរួចហើយ ក្នុងនោះ គឺសាច់ជ្រូកអាំងឆ្នាំងភ្លើង ។ ខ្ញុំគិតថា សាច់ជ្រូកអាំងឆ្នាំងភ្លើងនឹងអាចជំរុញឱ្យក្លាយជា Soft Power របស់ប្រទេសថៃយ៉ាងពិតប្រាកដ» ។Thaksin's Daughter Paetongtarn Among Three Prime Minister Candidates  Nominated by Pheu Thai Party - Bloomberg

សារព័ត៌មានថៃបន្តថា តើអាហារឆ្ងាញ់របស់ថៃ ដែលអ្នកនាង Paetongtarn Shinawatra បានលើកឡើងនេះមានប្រភពមកពីណា? គេសន្និដ្ឋានថា សាច់ជ្រូកអាំងឆ្នាំងភ្លើង មានដើមកំណើតមកពីទាហានម៉ុងហ្គោលី ។ ក្រោយពីបានជួបប្រទះនឹងសង្គ្រាមយ៉ាងខ្លាំងក្លាមក ទាហានម៉ុងហ្គោលីបានជួបនឹងឧបសគ្គក្នុងការចម្អិនម្ហូបអាហារ ដូចជា ខ្វះខាតចាន ឆ្នាំង និងចង្ក្រានសម្រាប់ចម្អិនសាច់ចៀម ។ ហេតុនេះ ពួកគេក៏បានយកមួកដែកមកអាំងសាច់ចៀមជំនួសចង្ក្រាន ។

ការចម្អិនម្ហូបអាហារបែបនេះ ក៏បានប្រើប្រាស់នៅតាមតំបន់ផ្សេងៗកាន់តែច្រើនដែលម៉ុងហ្គោលីគ្រប់គ្រង មុននឹងប្រើប្រាស់នៅហុកកៃដូ ប្រទេសជប៉ុន ។ គេសង្កេតឃើញថា បន្ទាប់ពីសាច់ចៀមសម្បូរហូរហៀរនៅលើទីផ្សារ រដ្ឋាភិបាលជប៉ុនក៏បានជំរុញឱ្យពលរដ្ឋយកសាច់ចៀមមកអាំងបរិភោគជាមួយបន្លែ ហើយគេហៅថា «សាច់អាំង ជែងគីសខាន» ។What Is Mu Kratha, Thailand's Favorite DIY Dinner

កាលពីឆ្នាំ១៩៥៧ សាច់អាំង ជែងគីសខាន បានចាប់ផ្តើមលក់នៅប្រទេសថៃ ប៉ុន្តែបានដាក់លក់នៅតាមហាងជាមុន ហើយគេនិយមលក់ឱ្យភ្ញៀវជាឈុតៗ ។ ចំណែកនៅតំបន់ភាគឦសានប្រទេសថៃ ក៏មានសាច់អាំងលក់ដែរ គឺហៅថា «សាច់អាំងកូរ៉េ» ។ មុននឹងសាច់អាំងនេះបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ រហូតក្លាយជាសាច់ជ្រូកអាំងឆ្នាំងភ្លើងនាពេលបច្ចុប្បន្ន គឺវាបានផ្លាស់ប្តូរទាំងរសជាតិ និងរូបរាង ព្រោះគេមិនត្រឹមតែបរិភោគសាច់អាំងតែមួយមុខទេ ប៉ុន្តែគេបានបន្ថែមទឹកស៊ុប ដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ ។ ហេតុនេះ វប្បធម៌បរិភោគសាច់ជ្រូកឆ្នាំងភ្លើង ឬហៅថា សាច់ជ្រូកអាំងនេះ ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅតំបន់អាស៊ី ។

អ្នកនាង រាំផេយ សុជិម៉ានីន បុគ្គលិកហាងសាច់ជ្រូកអាំងឆ្នាំងភ្លើង និយាយថា ៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលអ្នកនាង Paetongtarn Shinawatra ជំរុញសាច់ជ្រូកអាំងឆ្នាំងភ្លើងរបស់ថៃឱ្យក្លាយជាអាហារលំដាប់ពិភពលោក ព្រោះអ្នកប្រកបមុខរបរនេះនឹងអាចរីកចម្រើនទៅថ្ងៃមុខ ។ លើសពីនេះ ជនបរទេសនឹងបានស្គាល់ពីសាច់ជ្រូកអាំងឆ្នាំងភ្លើងរបស់ថៃកាន់តែច្រើន» ។File:Mookata หมูกระทะ in Ban Na, Nakhon Nayok.jpg - Wikipedia

រីឯគ្រូពេទ្យជំនាញខួរក្បាល និងប្រព័ន្ធប្រសាទបានផ្តាំផ្ញើទៅអ្នកចូលចិត្តបរិភោគសាច់ជ្រូកអាំងឆ្នាំងភ្លើងថា ត្រូវប្រុងប្រយ័ត្នចំពោះអាហារមួយនេះ ដោយសារវាប្រឈមនឹងកើតជំងឺមហារីកពោះវៀន ។ គ្រូពេទ្យបានណែនាំឱ្យបរិភោគក្នុងបរិមាណតិច គឺបរិភោគមិនលើសពី១លើកក្នុង១ខែ និងត្រូវបរិភោគវារួមជាមួយបន្លែគ្មានជាតិគីមីផងដែរ ៕ ប្រភព ៖ Thairath