កម្មវិធីប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបវរកញ្ញាមកពី នីការ៉ាហ្គា (Nicaragua) ខណៈបេក្ខភាពតំណាងប្រទេសកម្ពុជាកញ្ញា ចន សុទីម៉ា មិនបានជាប់ចំណាត់ថ្នាក់ណាមួយក្នុងកម្មវិធីឡើយ។ ក្រោយមិនអាចបើកទ្វារប្រទេសជាតិចូលចំណាត់ថា្នក់ TOP សុទីម៉ា បានពោលពាក្យសូមទោសប្រជាជនកម្ពុជាដែលធ្វើឱ្យខកចិត្តចំពោះលទ្ធផលដែលទទួលមិនបានល្អ។May be an image of 1 person

នៅលើបណ្តាញសង្គមរបស់បវរកញ្ញាចក្រវាលកម្ពុជា២០២៣ ចន សុទីម៉ា បានបង្ហាញអារម្មណ៍ខ្លួនបន្ទាប់ពីចប់ការប្រកួតលើទឹកដី El Salvador និងសូមទោសអ្នកគាំទ្រខ្លួនដែលនាងខិតខំអស់ពីសមត្ថភាពហើយប៉ុន្តែនៅតែមិនអាចបើកទ្វារកម្ពុជាចូលTOPបាន។May be an image of 6 people and text

ចន សុទីម៉ា បានសរសេរថា «នាងខ្ញុំបានបំពេញតួនាទីនិងភារកិច្ចក្នុងការតំណាងជាតិកម្ពុជានៅលើឆាកបវកញ្ញាចក្រវាលលើកទី72 ចប់រួចរាល់ជាស្ថាពរហើយ។ នាងខ្ញុំបានឃើញរាល់ការលើកទឹកចិត្ត និងគោលបំណងជាប្រជាជាតិរួមគ្នាតែមួយ នាងខ្ញុំពិតជារំភីបនិងនឹកស្មានមិនដល់ថាបងប្អូនប្រជាជនយើងមានការរួបរួមគ្នាខ្លាំងដល់ថ្នាក់នេះសោះ នេះជាចងចាំដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ »។May be an image of 1 person and text that says 'MỤC MISS UNIVERSE CAMBO'

Miss Universes Cambodia 2023 រូបនេះបន្តទៀតថា «នាងខ្ញុំសុំទោសដែលមិនអាចយកតំណែងណាមួយជូនបងប្អូនទាំងអស់គ្នាបាន សុំទោសដែលធ្វើឱ្យបងប្អូនខកចិត្ត សុំទោសចេញពីបេះដូងពិតៗ ។ ជាចុងក្រោយ នាងខ្ញុំនៅតែឈរដោយក្តីរឹងមាំនិងមានសង្ឃឹមថាអ្នកតំណាងរបស់កម្ពុជាយើងនៅឆ្នាំក្រោយៗនឹងអាចយកតំណែងជាមួយក្នុងកម្មវិធីបវរកញ្ញាចក្រវាលអោយបាន នាងខ្ញុំរីករាយនិងផ្តល់បទពិសោធន៍ដ៏ល្អៗសម្រាប់ពួកគាត់ដើម្បីទង់ជាតិកម្ពុជា។ ខ្ញុំពិតជាមានមោទនភាពណាស់ក្នុងនាមជាជនជាតិខ្មែរ តំណាងកម្ពុជា និងស្រែកពាក្យថា CAMBODIA ដោយមានកិត្តិយស»។May be an image of 1 person

ដ្បិតថាកញ្ញា ចន សុទីម៉ា មិនទទួលបានតំណែងណាមួយនៅក្នុងកម្មវិធីប្រកួតនេះក្តីប៉ុន្តែ អ្នកគាំទ្រកម្ពុជា អតីតបវរកញ្ញាជាច្រើនរូប រួមទាំងអ្នកសិល្បៈជាច្រើនសុទ្ធតែបង្ហាញអារម្មណ៍មានមោទនភាពចំពោះនាងដែលឈរតំណាងកម្ពុជាលើឆាកដ៏អស្ចារ្យនេះទោះបីជាមិនបានចំណាត់ថ្នាក់ណាមួយក៏ដោយ ចន សុទីម៉ា នៅតែជាបេក្ខភាពដ៏ស័ក្តិសមសម្រាប់ការតំណាងប្រទេសលើកនេះ។May be an image of 1 person

គួរបញ្ជាក់ថា សម្រាប់បេក្ខភាពតំណាងប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Universes មានដូចជា ប៊ី សុធារី ឆ្នាំ២០១៧ ,រឿន ណាត ឆ្នាំ២០១៨ ,សំណាង អេលីណា ឆ្នាំ២០១៩, រ៉េត សារីតា ឆ្នាំ២០២០, ងិន ម៉ារ៉ាឌី ឆ្នាំ២០២១ ,ហង្ស ម៉ានីតា ឆ្នាំ២០២២ និង ចន សុទីម៉ា ឆ្នាំ២០២៣៕