អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបដិសេធព័ត៌មានចចាមអារ៉ាម
ប្រទេសរុស្ស៊ី ៖ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបានបដិសេធព័ត៌មានចចាមអារ៉ាមថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងមានជំងឺ រហូតដល់បញ្ជូនឱ្យមន្ត្រីដែលមានរូបរាងស្រដៀងគ្នាជាមួយលោក មកចូលរួមក្នុងកម្មវិធីផ្សេងៗជំនួសលោក ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា មេដឹកនាំប្រទេសរុស្ស៊ីមានសុខភាពល្អជាធម្មតាទេ ។
អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ដែលពួកគេបានសាកសួរពាក់ព័ន្ធនឹងព័ត៌មានតាមតេឡេក្រាមនៅរុស្ស៊ី ហើយក្រុមសារព័ត៌មាននៅប្រទេសលោកខាងលិច ក៏បានយកព័ត៌មាននេះទៅចុះផ្សាយបន្តថា មេដឹកនាំរុស្ស៊ី លោក ពូទីន មានជំងឺកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ រហូតដល់លោកត្រូវបញ្ជូនមន្ត្រីដែលមានមុខមាត់ស្រដៀងលោក ទៅចូលរួមក្នុងកម្មវិធីផ្សេងៗជំនួសលោក ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លោក ពូទីន មានសុខភាពរឹងមាំល្អធម្មតា ហើយពាក្យចចាមអារ៉ាមអំពីសុខភាពរបស់លោក គឺជារឿងគ្មានប្រយោជន៍ ។ លោកប្រធានាធិបតី ពូទីន បានឈានចូលអាយុ៧១ឆ្នាំ កាលពីថ្ងៃទី៧ ខែតុលា កន្លងមក ហើយលោកជាមេដឹកនាំប្រទេសដែលបានហាត់ប្រាណតាមវិធីច្រើនយ៉ាង ជាពិសេស កីឡាយូដូ ។
កន្លងមក លោក ពូទីន បានបង្ហាញខ្លួននៅតាមកម្មវិធី និងក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាបន្តបន្ទាប់ រួមទាំងការធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននៅខែតុលា ឆ្នាំ២០២៣ ផងដែរ ហើយលោកបានមកកាន់ទីក្រុងចំនួន២ របស់រុស្ស៊ី ក្នុងពេលលោកត្រឡប់ពីចិន ។
នៅពេលលោក ពូទីន ផ្តល់សម្ភាសន៍ទៅកាន់ក្រុមសារព័ត៌មានកាលពីឆ្នាំ២០២០ មេដឹកនាំរុស្ស៊ីក៏បានបដិសេធព័ត៌មានដូចគ្នានេះថា លោកបានប្រើប្រាស់មន្ត្រីដែលមានរូបរាង និងមុខមាត់ស្រដៀងគ្នាជាមួយលោកទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ។ ប៉ុន្តែលោកទទួលស្គាល់ថា លោកត្រូវគេស្នើឱ្យធ្វើបែបនេះកាលពីមុន ដោយសារហេតុផលសុវត្ថិភាព ៕ ប្រភព ៖ TNN World













នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ថ្លែងថា ៖ «វាពិតជាឆ្កួតខ្លាំងណាស់ ដែលបណ្តោយឱ្យគេសម្លា.ប់ជនស៊ីវិលស្លូតត្រង់, សម្លា.ប់ទារក, បំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យ និងបំផ្លាញសាលារៀននានា ។ នេះគឺជាអំពើមួយសាហា.វព្រៃផ្សៃបំផុតនៅលើពិភពលោក» ។

ប្រភព ៖ Morning News
កោះនេះ មានទំហំ៥៧៤គីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅប្រមាណជាង២០មុឺននាក់ បើប្រៀបទៅនឹងប្រទេសសិង្ហបុរី កោះនេះមានទំហំតូចជាងតែ២០០ជាងគីឡូម៉ែត្រការ៉េប៉ុណ្ណោះ។
ក្រៅពីឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតហើយនោះ នៅលើកោះនេះក៏មានការជិះការប៊ីនពីលើភ្នំ ចុះមកលើផ្ទៃសមុទ្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធផងដែរ។
ដើម្បីទៅដល់កោះ ហ្វូ គួក (Phu Quoc) ពលរដ្ឋខ្មែរមាន ជម្រើសពីរ ដោយអាចធ្វើដំណើរតាមយន្តហោះពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ រួចបន្តហោះទៅកាន់កោះហ្វូកគួកតែម្តង។ ម្យ៉ាងទៀត ត្រូវធ្វើដំណើរដោយរថយន្តចេញពី ភ្នំពេញទៅកាន់ព្រំដែនព្រែកចាក ក្នុងទឹកដីខេត្តកំពតរួចបន្តដំណើរទៅកាន់កំពង់ផែខេត្តហាទៀងរបស់វៀតណាម ដោយចំណាយពេលប្រមាណ៦ម៉ោង រួចបន្តដំណើរដោយ ជិះទូកលឿនដែលត្រូវចំណាយពេល១ម៉ោង១០នាទីថែមទៀត ក្នុងចម្ងាយ៤៥គីឡូម៉ែត្រ នោះលោកអ្នកនឹងបានទៅដល់កោះនេះ៕






.jpg)






