Home Blog Page 1433

ប្រយោគខ្លីៗចំនួន ៧ សម្រាប់លើកទឹកចិត្តចំពោះមនុស្សជុំវិញខ្លួន

0

ពិតណាស់ អ្នកណាៗក៏ធ្លាប់ឆ្លងកាត់នឹងបញ្ហាផ្លូវចិត្តជាច្រើន រហូតគិតថាខ្លួនលែងមានតម្លៃសម្រាប់អ្នកដទៃទៀតហើយ ខ្លួនគ្មានប្រយោជន៍ ជាមនុស្សអត់បានការ និងលែងមើលឃើញពីតម្លៃជីវិតរបស់ខ្លួន ហើយចង់ស្វែងរកជំនួយ ដូច្នេះវិធីសាស្ត្រដ៏ល្អបំផុត សម្រាប់លើកទឹកចិត្តចំពោះមនុស្សជុំវិញខ្លួន អ្នកគួរតែប្រើប្រយោគខ្លីៗដូចខាងក្រោម ដែលឃ្លាទាំងនោះពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកបាក់ទឹកចិត្ត។

១.អ្វីៗនឹងប្រសើរឡើង មានអ្វីចង់និយាយ អាចចែករំលែកជាមួយខ្ញុំបាន ទោះបីជាពេលនេះ អ្នកអាចនឹងមានអារម្មណ៍ថាគ្រប់យ៉ាងហាក់ដូចជាងងឹតស្លុប តែត្រូវចាំថា «ក្រោយភ្លៀង មេឃស្រឡះ» អ្វីៗនឹងមិនដូចជាថ្ងៃនេះ និងពេលនេះនោះទេ…ហើយក៏ត្រូវចាំដែរថា «ម្នាក់នេះនឹងនៅទីនេះដើម្បីអ្នក…មានអ្វីចង់ចែករំលែក ម្នាក់នេះចាំស្តាប់ជានិច្ចណា៎…»។

២.ខ្ញុំជឿថាអ្នកនឹងទទួលបានលទ្ធផលល្អ ព្រោះខ្ញុំបានឃើញថាអ្នកប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដូច្នេះចូលកុំអស់សង្ឃឹមណា៎ កុំខ្លាចអី ត្រូវជឿជាក់លើខ្លួនឯង។

៣. អ្នកគួរគិតបែបវិជ្ជមាន ហើយគិតត្រឹមអ្វីដែលមានចំពោះមុខអ្នកសិន អ្នកអាចសុំជំនួយពីមនុស្សជុំវិញខ្លួនអ្នកគ្រប់ពេល ជាជាងការគិតម្នាក់ឯងធ្វើម្នាក់ឯង…យ៉ាងហោចណាស់ អ្នកក៏ទទួលបានការលើកទឹកចិត្តពីពួកគេដែរ…ទោះបីមិនបានច្រើន ក៏បានពីរបីម៉ាត់ដែរ…ដូចដែលបានប្រាប់ចឹងថាក្នុងពេលបែបនេះកុំសម្ងំម្នាក់ឯងអី គឺគ្រោះថ្នាក់ណាស់។105 Best Inspirational Quotes and Positive Sayings for 2023

៤. ខ្ញុំប្រហែលជាមិនអាចជួយអ្វីបានច្រើននោះទេ តែខ្ញុំនឹងធ្វើតាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកប្រាប់ខ្ញុំគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីអ្នក…ខ្ញុំនឹងព្យាយាមតាមដែលអាចធ្វើបាន…។

៥.ត្រូវគិតថាអ្នកជាមនុស្សអស្ចារ្យណាស់ ព្រោះមនុស្សម្នាក់ៗកើតមកមានតម្លៃរៀងៗខ្លួន កុំប្រៀបធៀបខ្លួនឯងនឹងគេ ត្រូវតស៊ូដើម្បីក្តីស្រមៃរបស់អ្នក ថ្ងៃណាមួយអ្នកនឹងជោគជ័យ ដូច្នេះកុំពិបាកចិត្តអី វាមិនងាយស្រួលឡើយទម្រាំមកដល់ចំណុចនេះ។ពាក្យ​លើកទឹកចិត្ត​ល្អ​ៗ​សម្រាប់​អ្នក​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន – Koh Santepheap Daily

៦.មិនថាក្នុងកាលៈទេសៈបែបណា តែងតែមានមនុស្សម្នាក់ដែលចាំចែករំលែកស្នាមញញឹម និងទឹកភ្នែករបស់អ្នកជានិច្ច ម្នាក់នេះណា…នឹងមិនបោះបង់ចោលអ្នកឡើយ បើទោះជាអ្នកផ្លាស់ប្តូរយ៉ាងណាក៏ដោយ…ក្តីបារម្ភ និងការយកចិត្តទុកដាក់តែងតែមានជានិច្ចសម្រាប់រូបអ្នក…។

៧.មុននឹងសម្រេចចិត្តគិតខ្លី សូមគិតដល់មនុស្សដែលស្រលាញ់ និងបារម្ភពីយើងជាងគេ តើពួកគាត់ពិបាកចិត្តយ៉ាងណា ពេលបាត់បង់រូបយើង? ហើយពេលទំនេរ គួរស្តាប់ធម៌អប់រំចិត្ត ដែលអាចជួយឱ្យចិត្តបានស្ងប់…៕មេរៀនលើកទឹកចិត្ដ: 8 ជំហានដើម្បីលើកទឹកចិត្តដោយខ្លួនឯង

ពលរដ្ឋថៃចាប់ផ្តើមគ្មានទំនុកចិត្តលើការចែកប្រាក់១ម៉ឺនបាត

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Thairath បានចុះសាកសួរមតិពលរដ្ឋរស់នៅខេត្ត Uthai Thani ក្រោយពីរដ្ឋាភិបាលបានផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់អ្នកទទួលប្រាក់១ម៉ឺនបាត ។ លក្ខខណ្ឌថ្មីនេះបានកាត់ឈ្មោះអ្នកមានទ្រព្យសម្បត្តិច្រើនចេញ ដើម្បីឱ្យចំនួនការផ្តល់ប្រាក់ និងការចំណាយប្រាក់ធ្លាក់ចុះ ខណៈរដ្ឋាភិបាលមានគម្រោងផ្តល់ប្រាក់ដល់ពលរដ្ឋពីចំនួន៥៤លាននាក់ ទៅ៥៦លាននាក់ ស្មើនឹងទឹកប្រាក់ពី៥៤ម៉ឺនលានបាត ទៅ៥៦ម៉ឺនលានបាត ។S'il est élu premier ministre de Thaïlande, Srettha Thavisin promet de donner 10000 baths (270 euros) en cryptomonnaie à chaque citoyen pour dynamiser l'économie - ConseilsCrypto.com

ការកំណត់លក្ខខណ្ឌថ្មីសម្រាប់ពលរដ្ឋទទួលបានប្រាក់១ម៉ឺនបាត និងកាត់ឈ្មោះអ្នកមានប្រាក់ចំណូលខ្ពស់ចេញពីគម្រោង មានដូចជា ៖
១-កាត់ក្រុមអ្នកមានប្រាក់ខែលើស២ម៉ឺន៥ពាន់បាត ឬមានប្រាក់ក្នុងបញ្ជីធនាគារលើស ១សែនបាត (នៅសល់អ្នកមានសិទ្ធិចំនួន ៤៣លាននាក់)
២-កាត់ក្រុមអ្នកមានប្រាក់ខែលើស៥ម៉ឺនបាត ឬមានប្រាក់ក្នុងបញ្ជីធនាគារលើស ៥សែនបាត (នៅសល់អ្នកមានសិទ្ធិចំនួន ៤៩លាននាក់)
៣-ផ្តល់សិទ្ធិដល់អ្នកកាន់ប័ណ្ណសុខុមាលភាពរដ្ឋ ឬប័ណ្ណក្រីក្រ (ចំនួនពី១៥លាននាក់ ទៅ១៦លាននាក់) ។Thai PM Srettha faces pivotal test over pledges to party heartland - Nikkei Asia

អ្នកនាង វរ៉ាដា ថងព្រីន អាយុ២៧ឆ្នាំ ជាម្ចាស់ហាងលក់ម្ហូបអាហារនៅខេត្ត Uthai Thani និយាយថា នាងចង់ឱ្យអតិថិជនមកប្រើប្រាស់សេវាកម្មក្នុងហាងរបស់នាង ប៉ុន្តែវាអាចមានបញ្ហាផ្សេងៗតាមមក ។ នាងបារម្ភពីការបង់ពន្ធ ព្រោះកន្លងមក រដ្ឋាភិបាលមានគម្រោង «ចំណាយប្រាក់ពាក់កណ្តាលម្នាក់» ដែលតម្រូវឱ្យអតិថិជនទូទាត់ប្រាក់ត្រឹមតែពាក់កណ្តាលនៃថ្លៃទំនិញ ហាងរបស់នាងក៏បានចូលរួមក្នុងគម្រោងនេះដែរ ។ ប៉ុន្តែរដ្ឋាភិបាលបានតម្រូវឱ្យហាងនាងបង់ពន្ធរហូតដល់ជាង២ម៉ឺនបាត ក្រោយពីគម្រោងនេះបញ្ចប់ ។

អ្នកនាង វរ៉ាដា បន្តថា នាងសូមសំណូមពរឱ្យរដ្ឋាភិបាលកែសម្រួលរឿងការបង់ពន្ធតាមក្រោយសម្រាប់ហាងនានាដែលចូលរួមក្នុងគម្រោង ព្រោះហាងទាំងនោះត្រូវបង់ពន្ធខ្ពស់ឱ្យរដ្ឋាភិបាល ។ ចំណែកគម្រោងផ្តល់ប្រាក់១ម៉ឺនបាត នាងបារម្ភថា នឹងមានបញ្ហាដែរ ព្រោះអ្នកខ្លះគ្មានចំណេះដឹងក្នុងការប្រើប្រាស់ទេ ដូចជា មនុស្សចាស់អាយុច្រើនមិនយល់ពីការចាយប្រាក់នេះនៅតាមហាងនានាទេ ។ ដូច្នេះ នាងចង់ឱ្យរដ្ឋាភិបាលចែកប្រាក់ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ឬប្រព័ន្ធងាយស្រួលប្រើជាងនេះ ហើយពុំចាំបាច់ស្កេនតាមទូរស័ព្ទដៃទេ ព្រោះអ្នកខ្លះគ្មានទូរស័ព្ទស្មាតហ្វូន និងគ្មានអ៊ីនធើរណេត ។Thai baht faces worst day in 23 years as strong dollar pressures Asia FX | The Star

ចំណែកអ្នកស្រី ស៊ុមប៊ូន ខបក្លាងឌុន អាយុ៦៤ឆ្នាំ រស់នៅខេត្ត Uthai Thani និយាយថា បើតម្រូវឱ្យគាត់ចាយប្រាក់នេះនៅជនបទប្រមាណ៤គីឡូម៉ែត្រពីផ្ទះ គឺគ្មានហាងលក់ទំនិញច្រើនទេ ប៉ុន្តែពេលនេះ រដ្ឋាភិបាលបានប្តូរឱ្យពលរដ្ឋអាចចាយប្រាក់នេះបានគ្រប់ទីកន្លែង វាជាការល្អ ព្រោះគាត់នឹងឱ្យកូនទៅទិញសម្ភារសិក្សា ។ គាត់រង់ចាំប្រាក់១ម៉ឺនបាតពីរដ្ឋាភិបាល ប៉ុន្តែបើមិនបាន គាត់ក៏មិនថាអ្វីទេ ព្រោះគាត់មិនសូវមានទំនុកចិត្តថា ពលរដ្ឋនឹងទទួលបានប្រាក់១ម៉ឺនបាត ។

រីឯអ្នកនាង វាសនា រស់នៅខេត្ត Uthai Thani និយាយថា សម្រាប់ប្រាក់១ម៉ឺនបាតដែលរដ្ឋាភិបាលសន្យាថា នឹងចែកឱ្យពលរដ្ឋនោះ មុខជាមានបញ្ហាច្រើនមិនខាន ។ បច្ចុប្បន្ន រដ្ឋាភិបាលចាប់ផ្តើមមានគោលនយោបាយកាត់លក្ខខណ្ឌផ្សេងៗចេញ មិនដូចពេលដំបូងទេ ដែលរដ្ឋាភិបាលប្រាប់ថា ពលរដ្ឋគ្រប់រូបឱ្យតែមានសញ្ជាតិថៃនឹងទទួលបានប្រាក់គ្រប់គ្នា ប៉ុន្តែដល់ពេលចែកប្រាក់ ស្រាប់តែមានលក្ខខណ្ឌផ្សេងទៀត ។ នាងគិតថា គម្រោងនេះនឹងទទួលជោគជ័យត្រឹមតែ៧០% ប៉ុណ្ណោះ ព្រោះគម្រោងបានផ្លាស់ប្តូរលក្ខខណ្ឌចែកប្រាក់រហូត ហើយធ្វើឱ្យភាពជឿជាក់របស់ពលរដ្ឋកាន់តែធ្លាក់ចុះ ៕ ប្រភព ៖ Thairath

អបអរសាទរ! កញ្ញា ហ៊ិន ចាន់និរ័ត្ន នឹងចូលរោងជ័យនាចុងឆ្នាំនេះក្រោមការផ្សំផ្គុំពីសម្តេច តេជោ

0

តារាសម្តែង និងជាពិធីការិនីប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ចាន់និរ័ត្ន និងគូស្នេហ៍លោក ឌី ពេជ្រ នឹងចូលរោងការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខណៈនៅថ្ងៃទី២៧ ខែតុលា ស្អែកនេះឪពុកម្តាយខាងប្រុសនឹងទៅចូលស្តីដណ្តឹងខាងស្រីតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នេះបើតាមការបញ្ជាក់របស់ សម្តេច តេជោហ៊ុនសែន នៅលើបណ្តាញសង្គម ខណៈសាមីខ្លួនទាំងពីរក៏យល់ព្រមតាមការផ្សំផ្គុំរបស់សម្តេចផងដែរ។May be an image of 2 people, dais and text that says 'SHS MEDIA'

អតីតនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា « ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ កូនប្រុស ឌី ពេជ្រ និងកូនស្រីហ៊ិន ចាន់និរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាម
ប្រពៃណី។ ថ្ងៃស្អែក២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។
ថ្ងៃ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាងនិងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹកនិងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»។May be an image of 2 people and batik-print clothing

លោក ឌី ពេជ្រ គឺជាសហគ្រិនម្នាក់និងជាបុរសពោះម៉ាយកូន១ ចំណែកឯកញ្ញា ហ៊ិន ចាន់និរ័ត្ន វិញគឺជាអតីតជ័យលាភីលេខ១ ក្នុងការប្រលង Freshie Girl ជំនាន់ទី៦ មានទាំងសម្រស់ស្រស់ស្អាតសមត្ថភាពក៏មាន ពិធីការិនីរូបនេះជោគជ័យខ្លាំងលើអាជីពសិល្បៈ ខណៈពេលនេះជីវិតគូក៏ស្រស់បំព្រងទៀត។May be an image of 2 people and text

ដំណឹងនៃការចូលរោងការរបស់កញ្ញា ហ៊ិន ចាន់និរ័ត្ន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងមានការបង្ហោះចូលរួមអបអរសាទរដំណឹងមង្គលនេះយ៉ាងច្រើនពីសំណាក់ហ្វេនៗនិងមិត្តរួមអាជីពសិល្បៈរបស់នាង៕May be an image of 2 people and text

កិច្ចសហការរវាងចិន និងស្រីលង្កាជួយលើកកម្ពស់ឧស្សាហកម្មដូងស្រីលង្កា

0

ប្រទេសស្រីលង្កា ៖ កិច្ចសហការរវាងប្រទេសចិន និងស្រីលង្កា នៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ បានជួយលើកកម្ពស់ឧស្សាហកម្មដំណាំដូងនៅប្រទេសស្រីលង្កាយ៉ាងខ្លាំង ។ ប្រទេសស្រីលង្កាបានដាំដុះដូងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយទឹកដូងស្រីលង្កា គឺជាភេសជ្ជៈមួយទទួលបានការពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែការដាំដូងនៅប្រទេសនេះមានកំណត់ ដោយសារកត្តាផ្សេងៗដូចជា បញ្ហាគ្រោះរាំងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។Setback in Sri Lanka for China's silk road | East Asia Forum

ហេតុនេះ ប្រទេសចិនបានជួយស្រីលង្កាឱ្យអភិវឌ្ឍន៍ផ្នែកកសិកម្ម ដោយជំរុញឱ្យកសិករស្រីលង្កាចិញ្ចឹមសត្វ, បង្កាត់ពូជសត្វ ព្រមទាំងកែច្នៃគ្រឿងទេសក្នុងតំបន់ដាំដុះ និងតំបន់នៅក្បែរគ្នា ដើម្បីឱ្យពលរដ្ឋក្នុងតំបន់មានឱកាសទទួលបានការងារធ្វើកាន់តែច្រើន ។ អ្នកជំនាញផ្នែកកសិកម្មរបស់ចិនបានណែនាំពីបច្ចេកទេសកសិកម្ម និងការប្រើប្រាស់ផ្ទៃដីឱ្យក្លាយជាប្រយោជន៍សម្រាប់កសិករក្នុងតំបន់ ហើយវាបានជួយបង្កើនតម្លៃផ្លែដូងនៅក្នុងចម្ការផងដែរ ។Home - Kurunegala plantations

Kanchana Weerasingh ជាអ្នកគ្រប់គ្រងចម្ការដូង «Kurunegala» និយាយថា បច្ចុប្បន្ន យើងបានដាំដុះដូង, ម្រេច, កាកាវ, កាហ្វេ និងដំណាំជាច្រើនមុខទៀត ហើយធ្វើឱ្យយើងទទួលបានប្រាក់ចំណេញកើនឡើងជិត២ដង ។ ពេលនេះ យើងកំពុងធ្វើការលើទីផ្សារក្នុងស្រុក និងទីផ្សារនៅក្រៅប្រទេស ។ ចម្ការដូង «Kurunegala» បានដំណើរការដោយមានការគាំទ្រពីរដ្ឋាភិបាលស្រីលង្កា និងទទួលបានកិច្ចសហការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ។CCB - Lenawa Coconut Model Garden - Kurunegala | Plants, Attributes, Video

ចំណែក ភីយ៉ាក់សេណា ជាអ្នកធ្វើការក្នុងចម្ការដូងប្រាប់ថា កន្លងមក ខ្លួនធ្លាប់ធ្វើការងារបន្តិចបន្តួចនៅក្នុងភូមិ ប៉ុន្តែនៅពេលមកធ្វើការនៅក្នុងចម្ការដូងនេះ ធ្វើឱ្យខ្លួនទទួលបានប្រាក់ចំណូលកើនឡើង ។

រីឯលោក សាម៉ានគុណ និយាយថា តាមរយៈបទពិសោធន៍ជិត៣០ឆ្នាំក្នុងការរៀបចំផ្ទៃដីដាំដុះ លោកបានចូលរួមក្នុងគម្រោងបណ្តុះបណ្តាល និងអភិវឌ្ឍន៍នៅខេត្តហៃណាន ប្រទេសចិន កាលពីឆ្នាំ២០១៩ ។ ពេលនេះ លោកមានបណ្តាញជាមួយចិន ហើយលោកចង់សហការជាមួយចិនក្នុងការពង្រីកទីផ្សារបន្តទៀត ។What is China's Belt and Road Initiative? | Fox News

ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាង២៣០ច្បាប់ជាមួយប្រទេសជាង១៥០ ព្រមទាំងអង្គការអន្តរជាតិជាង៣០ ដើម្បីរួមគ្នាអភិវឌ្ឍន៍គុណភាពជីវិតរបស់ពលរដ្ឋរស់នៅតាមតំបន់ផ្សេងៗ ៕ ប្រភព ៖ China face

ប្រវត្តិបុណ្យហាឡូវីន (Halloween)

0

តើអ្វីទៅជាបុណ្យហាឡូវីន (Halloween)? ហេតុអ្វីបានជាមនុស្សមួយចំនួនជុំវិញពិភពលោកតែងតែប្រារព្ធពិធីនេះ? ហាឡូវីន គឺជាពិធីបុណ្យខ្មោចរបស់សាសនាគ្រឹស្ត ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា។ អត្ថន័យរបស់ពិធីបុណ្យហាឡូវីន គឺដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ក៏ដូចជាការពារពពួកខ្មោច។ ដូច្នេះ អ្នកដែលមានជំនឿនេះ ពួកគេតែងលម្អផ្ទះសម្បែងជាមួយនឹងពន្លឺភ្លើងពណ៌ និងរូបតំណាងខ្មោចមានដូចជាគោមខ្មោច សម្លៀកបំពាក់ និងការតុបតែងមុខខ្មោចជាដើម។Samhain and Halloween | Office of Religious and Spiritual Life - McGill  University

តាមពិតទៅប្រភពដើមនៃបុណ្យ Halloween បានចាប់កំណើតតាំងពីជាង ២០០០ ឆ្នាំមុនមកម្លេះ បុណ្យនេះផ្តើមចេញពីពិធីបុណ្យមួយឈ្មោះថា Samhain របស់បុព្វបុរស Celtic ដែលជាក្រុមជនជាតិរស់នៅកំឡុង ២០០០ ឆ្នាំមុននៅលើទឹកដីប្រទេសអៀរឡង់ក្នុងចក្រភពអង់គ្លេសសព្វថ្ងៃ។ តាមប្រពៃណីរបស់ជនជាតិ Celts ពួកគេតែងតែប្រារព្ធបុណ្យចូលឆ្នាំថ្មីរបស់ពួកគេនៅថ្ងៃទី ១ ខែវិច្ឆិកា ព្រោះពេលវេលានេះត្រូវបានចាត់ទុកថា ជាថ្ងៃចុងបញ្ចប់នៃរដូវក្តៅ និងការប្រមូលផល ហើយក៏ជាការចាប់ផ្តើមរដូវរងារដ៏ត្រជាក់ដែលពោពេញដោយភាពងងឹតផងដែរ។History and Traditions of Halloween in Britain | Historic UK

ទោះជាយ៉ាងណាក៏ដោយ ពួកគេជឿថានៅយប់មុនថ្ងៃចូលឆ្នាំថ្មី គឺជាការខិតជិតចូលគ្នារវាងភពងងឹត និងភពមនុស្ស ដែលវាជាថ្ងៃអនុញ្ញាតឱ្យព្រលឹងទាំងឡាយអាចចូលមកក្នុងពិភពមនុស្សបានយ៉ាងងាយ។ ដូច្នេះហើយទើបនៅយប់ថ្ងៃទី ៣១ ខែតុលា មុនថ្ងៃចូលឆ្នាំមួយថ្ងៃ ពួកជនជាតិ Celtic តែងតែបានប្រារព្ធពិធីមួយ ដែលពួកគេនឹងទុកអាហារនិងស្រាមួយចំនួននៅខាងមុខផ្ទះ ដើម្បីការពារមិនឱ្យព្រលឹងខ្មោចទាំងនោះ ចូលទៅរកអាហារនៅក្នុងផ្ទះពួកគេ។ ជាងនេះទៅទៀត បើសិនជាពួកគេត្រូវចេញក្រៅផ្ទះនៅយប់ទី៣១ តុលា ពួកគេត្រូវតែពាក់ម៉ាសមុខ ឬតុបតែងដូចខ្មោចដើម្បីប្រឡំខ្លួនជាមួយព្រលឹងខ្មោចដទៃជៀសវាងគ្រោះមហន្តរាយដល់ខ្លួន។Halloween History & Origin – Dino's Storage

ចុះហេតុអ្វីបានជាបុណ្យ Samhian (សាំហេន) ប្រែទៅជា Halloween (ហាលូវីន) ទៅវិញ?
នៅស.វ ទី៨ ឥទ្ធិពលនៃគ្រីស្ទសាសនាពីប្រទេសអង់គ្លេស និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត បានរីករាលដាលចូលទៅក្នុងទឹកដីរបស់ក្រុម Celtic ប្រទេសអៀរឡង់។ ហើយបុណ្យ Samhain របស់ក្រុមជនជាតិ Celtic គឺត្រូវនឹងថ្ងៃតែមួយនៃបុណ្យរបស់សាសនាគ្រីស្ទដែលមានឈ្មោះថា All Hallows ឬ All Hallowmas ដែលបុណ្យនេះប្រារព្ធឡើងដើម្បីរំលឹកខួប និងគោរពដល់ពួកបុព្វបុរសបរិសុទ្ធនៃគ្រីស្ទសាសនា។ ព្រោះតែគ្រីស្ទសាសនាមានប្រជាប្រិយភាពខ្លាំងនៅទ្វីបអ៊ឺរ៉ុប បានធ្វើឱ្យមានការច្របាច់ចូលគ្នារវាងបុណ្យ Samhain និង All Hallowmas បន្ទាប់មកក៏បានក្លាយឈ្មោះជា Halloween ដូចសព្វថ្ងៃ៕Spooky Halloween History - TalkDeath

ការនាំចេញផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងរបស់ចិនកើនឡើងឆាប់រហ័ស

0

ប្រទេសចិន ៖ ចំនួនការនាំចេញផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងរបស់ចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេល៣ត្រីមាសដំបូងនៅឆ្នាំ២០២៣ ។ ចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ការនាំចេញផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងចិនបានកើនឡើង៤៧,២៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។The State of the Cosmetic Industry in China - InVitro Intl

ក្នុងឋានៈចិនជាប្រទេស១ ក្នុងចំណោម៣ប្រទេសដែលបានផលិតគ្រឿងសម្អាង ទីក្រុង Huzhou ខេត្ត Zhejiang មានតម្លៃការនាំចេញគ្រឿងសម្អាងកើនឡើង២២០,៥% បើធៀបនឹងរយៈពេល៩ខែដំបូងរបស់ឆ្នាំ២០២២ ។ រីឯឧស្សាហកម្មគ្រឿងសម្អាងនៅទូទាំងពិភពលោក កំពុងប្រឈមនឹងបញ្ហា ដូចជា ការចំណាយដើមទុនកើនឡើង និងតម្រូវការលើទីផ្សារប្រែប្រួលនៅឆ្នាំ២០២៣ ប៉ុន្តែទីក្រុង Huzhou បានព្យាយាមប្រើប្រាស់ចំណុចខ្លាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីស្វែងរកទីផ្សារថ្មីនៅក្រៅប្រទេស ។The beauty market in China is in full swing - Digital Retex

Li Xudong នាយករងទូទៅរបស់ក្រុមហ៊ុនគ្រឿងសម្អាងនៅទីក្រុង Huzhou លើកឡើងថា ក្រុមហ៊ុនបានរៀបចំរចនាសម្ព័ន្ធផលិតផលរបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្រៅប្រទេស ក្នុងនោះមានផលិតផលថែរក្សាស្បែក គ្រឿងសម្អាង និងទឹកអប់ ។

Liu Wenjian នាយកក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងឧបករណ៍សម្អាតលំនៅឋាននិយាយថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងវាយលុកទីផ្សារអាស៊ាន ហើយក្រុមហ៊ុនបានប្រើប្រាស់យុទ្ធសាស្ត្រស្វែងរកវត្ថុធាតុដើមក្នុងស្រុក ដើម្បីសន្សំសំចៃការចំណាយដើមទុន ។ ចំណែកការគាំទ្រវិស័យនាំចេញ ទីក្រុង Huzhou បានបង្កើតក្រុមការងារពិសេសសម្រាប់ត្រួតពិនិត្យការអនុវត្តគោលនយោបាយពាណិជ្ជកម្ម និងពន្ធក្រៅប្រទេស ។Beauty trends 2023: How the volatility of 2022 will shape the beauty  industry this year

Xie Yuequan នាយករងការិយាល័យពន្ធប្រចាំស្រុក Wuxing និយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការកែលម្អដំណើរការដកប្រាក់ពន្ធនាំចេញ និងសេវាកម្មនាំចេញបានជួយបង្កើនប្រសិទ្ធភាពដំណើរការដកប្រាក់ពន្ធនាំចេញដល់ក្រុមហ៊ុនផ្សេងៗបានយ៉ាងច្រើន ៕ ប្រភព ៖ China face

ប្លែក! ការស្រាវជ្រាវបង្ហាញថា ទឹកដោះកន្លាតមានប្រូតេអ៊ីនខ្ពស់ជាងទឹកដោះក្របី

0

យើងបានដឹងថា អាហារសម្រាប់ជំនួយដល់សុខភាពរាងកាយមនុស្ស និងផ្តល់នូវប្រភពប្រូតេអ៊ីនខ្ពស់មានច្រើនប្រភេទ ដូចជា ទឹកដោះគោ ទឹកដោះក្របី សណ្តែកសៀង និងអាហារផ្សេងទៀត ប៉ុន្តែមានអាហារមួយប្រភេទទៀតដែលយើងនឹកស្មានពុំដល់នោះ គឺទឹកដោះកន្លាត ។ តាមការស្រាវជ្រាវបង្ហាញថា ទឹកដោះកន្លាតមានប្រូតេអ៊ីនខ្ពស់ជាងទឹកដោះក្របី រហូតដល់៣ដង ។Researchers look to cockroach milk as a future Superfood

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Stem Cells and Alternative Medicine នៅប្រទេសឥណ្ឌាបានធ្វើការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវនៅក្នុងទស្សនាវដ្តីមួយឈ្មោះ The International Union of Crystallography ថា ពួកគេបានរកឃើញប្រភពប្រូតេអ៊ីន ដែលស្រដៀងគ្នានឹងទឹកដោះគោនៅក្នុងពោះសត្វកន្លាត ហើយគេដាក់ឈ្មោះថា «Diploptera Punctata» ។Cockroach milk may sound yucky but could be the next big 'superfood'

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ទឹកដោះកន្លាតមានប្រូតេអ៊ីនខ្ពស់ជាងទឹកដោះក្របីរហូតដល់៣ដង ហើយវាផ្តល់នូវថាមពលខ្ពស់ដល់រាងកាយ ។ វាជាប្រភពថាមពលរបស់ប្រូតេអ៊ីន, អាស៊ីតអាមីណូ៩ប្រភេទ និងសារធាតុចិញ្ចឹមផ្សេងៗដែលអាចបំពេញដល់តម្រូវការរាងកាយរបស់មនុស្ស ថែមទាំងមានរសជាតិមិនអាក្រក់ដូចការគិតនោះទេ ។What to Know About Cockroach Milk, the New Protein-Packed Fad

ហេតុនេះ មុននឹងយើងទទួលបានទឹកដោះសត្វកន្លាត យើងត្រូវការកន្លាតញី និងកូនកន្លាត ប្រមាណ១.០០០ក្បាលឡើងទៅ ដើម្បីទទួលបានទឹកដោះក្នុងបរិមាណ១មីលីលីត្រ ។ នេះចាត់ទុកថា ចំនួនមានកំណត់ ហើយគេមិនអាចផលិតទឹកដោះកន្លាតដើម្បីលក់ចែកចាយនៅតាមទីផ្សារបច្ចុប្បន្នបានទេ ប៉ុន្តែវាអាចជាជម្រើសថ្មីសម្រាប់មនុស្សនាថ្ងៃអនាគត ៕ ប្រភព ៖ chiangmai news

ប្លែកទៀតហើយ! ហាងអូស្ត្រាលីមួយកន្លែងត្រូវបានផាកពិន័យ បន្ទាប់ពីផ្សព្វផ្សាយចែកភេសជ្ជៈឥតគិតថ្លៃតាមទំហំអាវទ្រ.នាប់

0

បរទេស៖ ហាងស្រាអូស្ត្រាលីមួយកន្លែងរងការផាកពិន័យយ៉ាងច្រើន បន្ទាប់ពីផ្សព្វផ្សាយការចែកភេសជ្ជៈមិនគិតថ្លៃតាមទំហំអាវទ្រនាប់ បង្កការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋជាច្រើន។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail កាលពីថ្ងៃទី ២៤ ខែតុលាថា កន្លែងកម្សាន្តមួយដែលមានឈ្មោះថា “Woolshed on Hindley” នៅទីក្រុង Adelaide ភាគខាងត្បូងប្រទេសអូស្ត្រាលី ត្រូវបានពិន័យដោយអាជ្ញាធរ បន្ទាប់ពីហាងនេះបានផ្សព្វផ្សាយឱ្យអតិថិជនជាស្ត្រីដោះអាវទ្រនាប់ចេញ ដើម្បីទទួលបានភេសជ្ជៈឥតគិតថ្លៃតាមទំហំអាវ មានន័យថាបើទំហំអាវធំទទួលបានភេសជ្ជៈកែវធំ ប៉ុន្តែបើទំហំអាវតូចទទួលបានភេសជ្ជៈកែវតូច។Woolshed Adelaide Hindley Street: Bar fined for offering women free drinks  based on their bra size

តាមស្លាកសញ្ញារបស់ហាងមានសរសេរថា Cup A ទទួលបានភេសជ្ជៈ ១ កែវ ភេសជ្ជៈ B ២ និងភេសជ្ជៈ ៣ C ដោយមានសារសរសេរនៅលើនោះថា «កាន់តែធំកាន់តែល្អ»។ ទោះជាយ៉ាងណាក៏ដោយ កន្លែងកម្សាន្តនោះត្រូវបានផាកពិន័យ ៣,៨៩៧ ដុល្លារ សម្រាប់ការផ្សព្វផ្សាយនោះ ព្រោះវាបានបំពានបទប្បញ្ញត្តិសម្រាប់ការផ្សព្វផ្សាយកន្លែង កម្សាន្ត។ យោងតាមអាជ្ញាធរក៏បានរកឃើញថាហាងនេះមិនមានកាមេរ៉ា CCTV ដែលអាចប្រើប្រាស់បាននោះទេ។ ដូច្នេះ ការផ្សព្វផ្សាយផ្អែកលើយេនឌ័រ រួមទាំងការផ្សព្វផ្សាយដែលប្រឆាំងនឹងមនុស្ស មិនត្រឹមតែមិនស្របតាមការរំពឹងទុករបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបំពាន។Woolshed on Hindley nightclub, Adelaide, learns its punishment for urging  patrons to take off their bra for free drinks | Daily Mail Online

គួរបញ្ជាក់ដែរថា ការផ្សព្វផ្សាយនេះត្រូវបានលុបចោលភ្លាមៗ ហើយម្ចាស់ហាងនេះក៏បានបង្ហោះសារសុំទោសជាសារធារណៈដល់មនុស្សគ្រប់គ្នា ដោយបញ្ជាក់ថា ការផ្សព្វផ្សាយនេះមិនមានចេតនារើសអើងដល់ស្ថាប័នរបស់ប្រជាពលរដ្ឋតាមមធ្យោបាយណាមួយឡើយ៕Woolshed Adelaide Hindley Street: Bar fined for offering women free drinks  based on their bra size

ផ្អើលពេញបណ្តាញសង្គម G-Dragon ត្រូវប៉ូលិសឃាត់ខ្លួនស៊ើបអង្កេតពាក់ព័ន្ធនឹងគ្រឿ.ងញៀ.ន

0

នៅថ្ងៃទី ២៥ ខែតុលា សារព័ត៌មាន News1 បានរាយការណ៍ថា G-Dragon ត្រូវបានភ្នាក់ងារប៉ូលិសក្រុង Incheon ឃាត់ខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ប៉ូលីសបានអត្ថាធិប្បាយថា «ដោយសារតែវាជាករណីដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតយើងមិនអាចបង្ហាញព័ត៌មានលម្អិតជាក់ស្តែងបានទេ» ។ ប៉ូលិសក៏បានបំភ្លឺផងដែរថា ករណីនេះមិនពាក់ព័ន្ធនឹងតារាសម្តែង Lee Sun Gyun ដែលបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនដូចគ្នា ប៉ុន្តែនេះគឺជាករណីដាច់ដោយឡែកដែលមិនមានទំនាក់ទំនងជាមួយគ្នាឡើយ។K-Pop Artist G-Dragon Arrested for Using Drugs in South Korea

នៅល្ងាចថ្ងៃទី២៥ តុលា ផលិតកម្ម YG Entertainment បានប្រាប់សារព័ត៌មាន Xportsnews ថា បច្ចុប្បន្ន G-Dragonមិនមែនជាតារានៅក្រោមផលិតរបស់ក្រុមហ៊ុនទេ ដូច្នេះវាពិបាកសម្រាប់ពួកយើងក្នុងការឆ្លើយតបជាផ្លូវការ។ ផលិតកម្ម YG Entertainment ធ្លាប់បានបង្ហើបកាលពីខែមិថុនាថា កិច្ចសន្យាផ្តាច់មុខរបស់ពួកគេជាមួយ G-Dragon បានផុតកំណត់ហើយ។G-Dragon, arrested for drug use, “I mistook marijuana for cigarettes, it's  unfair”… The explanation 12

ទន្ទឹមនឹងដំណឹងនៃការឃាត់ខ្លួនរបស់តារា K-Pop ដ៏ល្បីពាក់ព័ន្ធនឹងគ្រឿងញៀននេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈវីដេអូរបស់ G-Dragon នៅឯព្រលានយន្តហោះកាលពីដើមខែឧសភា បានផ្ទុះកក្រើកម្តងទៀត។ អ្នកលេងបណ្តាញអ៊ឺនធឺណិតនៅ កូរ៉េជជែកវែកញែកយ៉ាងច្រើនទៅលើឥរិយាបថ G-Dragon សម្រាប់កាលវិភាគរបស់គេទៅសហរដ្ឋអាម៉េរិក ដែលមានសភាពមិនធម្មតា នៅពេលចុះពីឡានភ្លាម G-Dragon ក៏ញ័រខ្លួន ហើយខំប្រឹងទប់ខ្លួនដើម្បីឈរ។ សូម្បីតែក្នុងរយៈពេលដ៏ខ្លីដែលកំពុងរង់ចាំនៅផ្លូវថ្មើរជើងក៏ដោយ G-Dragon បានធ្វើចលនារាងកាយរបស់គេ ដោយឥតឈប់ឈរ ហើយបន្តលើកដៃរបស់ដោះមួកក្រវីក្បាល និងធ្វើចលនាចម្លែកផ្សេងទៀត ហើយវីដេអូនោះបានចែកចាយយ៉ាងច្រើនពេញបណ្តាញសង្គម៕G-Dragon: Net worth, career and expensive things he owns

ចិនប្រកាសអនុម័តច្បាប់អប់រំឆ្ពោះទៅរក«ឧត្តមគតិស្នេហាជាតិ» ក្រោមហេតុផលជាតិនិយម

0

ហុងកុង៖ កាលពីថ្ងៃអង្គារទី២៤ខែតុលានេះ សារព័ត៌មានរបស់រដ្ឋចិនបានរាយការណ៍ថា សភាជាតិរបស់ប្រទេសចិនបានបានអនុម័តច្បាប់ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធអប់រំទៅកាន់សាធារណៈជន ជាពិសេសគឺកុមារឲ្យមានឧត្តមគតិស្នេហាជាតិ ដើម្បីបញ្ជៀសនូវបញ្ហាមួយចំនួន ពិសេសកុំឲ្យកើតឡើងនូវប្រវត្តិសាស្រ្តច្រំដែលនៃ«លទ្ធិបដិវត្ត»របស់ចិននាសម័យមុន និងរក្សាបាននូវឯកភាពជាតិ។China's Patriotic Education Law: A Pathway to National Unity and Pride

យោងតាមភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ច្បាប់អប់រំឧត្តមភាពស្នេហាជាតិនេះត្រូវបានផ្តល់ការធានាបាននូវនិតិវិធីជាតិនិយម ព្រោះថាមនុស្សមួយចំនួនបានភ្លេចនូវស្មារតីស្នេហាជាតិជាបណ្តើរៗហើយ។ ភ្នាក់ងារស៊ីហ័រក៏បានបន្តទៀតថា ច្បាប់នេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងអប់រំឆ្ពោះទៅរកឧត្តមភាពស្នេហាជាតិ ដោយគោរពទៅនឹង ប្រវត្តិសាស្រ្តនិងវប្បធម៌ជាប្រពៃណីរបស់ប្រទេសដទៃនិងបំផុសគំនិតក្នុងការទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យពីអរិយធម៌ផ្សេងៗផងដែរ។HK supports bill on patriotic education - Chinadaily.com.cn

យោងទៅតាម China Daily បានបញ្ជាក់ដែរថា ច្បាប់នេះបានអនុវត្តវិធានការទៅលើក្រុមមនុស្សផ្សេងៗរួមមានទាំងមន្ត្រីរាជការ កម្មករ អ្នកភូមិ កុមារ ជាពិសេសគឺរដ្ឋបាលនៅទីក្រុងហុងកុង និង ម៉ាកាវ ក៏ដូចជាតៃវ៉ាន់ជាដើម។Legislating patriotism in China | ORF

សូមរំលឹកផលដែរថា៖ ច្បាប់ឧត្តមគតិស្នេហាជាតិនេះគឺ ផ្តោតលើការបណ្តុះស្មារតីស្រលាញ់ជាតិទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារនិង ក្រុមគ្រួសារ(ព្រោះគ្រួសារនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអប់រំកូនចៅគេឲ្យស្រលាញ់មាតុភូមិ) ច្បាប់នេះក៏ជាការបើកចិត្តទូលាយទៅកាន់ពិភពលោក ប្រកាន់ភ្ជាប់នូវហេតុផលច្បាស់លាស់ អត់ធ្មត់ និងបើកចំហរ គោរពទៅនឹងអត្តសញ្ញាណក៏ដូចជាវប្បធម៌អរិយធម៌របស់ជាតិដទៃជាដើម។ ច្បាប់នេះនឹងដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីនៅថ្ងៃទី១ខែមករាឆ្នាំ២០២៤នេះតទៅ ដែលទណ្ឌកម្មសម្រាប់ដាក់ទោសក្នុងច្បាប់នេះមានដូចជា ការប្រមាថទង់ជាតិរបស់ប្រទេស ការសួរដេញដោលរករឿងវីរជននៃបក្សកម្មុនីសនិងសកម្មភាពផ្សេងៗទៀតផងដែរ៕China passes patriotic education law for children, families -state media |  Reuters
CAN News