Home Blog Page 1434

បក្សីចាំក្រុង ប្រាសាទដែលមានរឿងព្រេងដ៏គួរឱ្យទាក់ទាញ តែហាក់រំលងភ្នែកភ្ញៀវទេសចរ

0

ប្រាសាទបក្សីចាំក្រុង ត្រូវបានកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។

ប្រាសាទ ស្ថិតនៅកណ្តាលព្រៃខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម ដែលត្រូវបានកសាង ដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។May be an image of temple

ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែលមាន៤ថ្នាក់ កសាងពីថ្មបាយក្រៀម និងមានប្រាសាទមួយធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតបន្តុបនៅពីលើ និងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ – ៩៦៨)។May be an image of monument and temple

ដោយឡែក ជុំវិញនឹងឈ្មោះប្រាសាទនេះវិញ ជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ ដែលមានស្តេចមួយអង្គ មានបក្សីចាំថែរក្សាគ្រប់គ្រង និងតែងតែការពារស្តេចអង្គនោះ ឱ្យគេសផុតពីការដេញតាមសំម្លាប់ពីស្តេចដែលសោយរាជ្យមុនៗ៕May be an image of temple

នាយករដ្ឋមន្ត្រីថៃជំរុញវិនិយោគិនអាមេរិកមកវិនិយោគផ្នែកផលិតរថយន្តអគ្គិសនី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានចូលរួមកិច្ចប្រជុំតុមូល ព្រមទាំងថ្លែងសុន្ទរកថាក្នុងកម្មវិធី «AMCHAM’s Annual General Meeting» នៅសណ្ឋាគារ The Athenee Hotel នាទីក្រុងបាងកក ។ ក្នុងឱកាសនោះ លោកលើកឡើងថា នៅពេលលោកចូលរួមកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិកប្រចាំប្រទេសថៃ «AMCHAM Thailand» លោកបានផ្តល់នូវទំនុកចិត្តដល់ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនអាមេរិកថា ថៃបើកប្រទេសហើយ ហើយវាជាពេលវេលាដ៏ល្អ និងសមរម្យបំផុតសម្រាប់វិនិយោគិនអាមេរិកគួរមកវិនិយោគនៅថៃ ។PM invites US businesses for sustainable, inclusive Thailand collaboration

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «ខ្ញុំបានផ្តល់នូវទំនុកចិត្តថា ប្រទេសថៃមានចំណុចអ្វីខ្លះដែលទាក់ទាញការវិនិយោគ ដូចជា សិទ្ធិពិសេសផ្នែកពន្ធ, ថាមពលស្អាត រួមទាំងការផ្តល់ភាពងាយស្រួលក្នុងការរស់នៅប្រទេសថៃ ដូចជា អាចឱ្យកូនចូលរៀននៅសាលារៀនអន្តរជាតិ, ប្រព័ន្ធព្យាបាលសុខភាព គឺប្រទេសថៃមានមន្ទីរពេទ្យល្អៗជាច្រើនកន្លែង» ។

ការវិនិយោគលើរថយន្តអគ្គិសនី (EV) ប្រទេសថៃបានស្ថិតក្នុងលំដាប់ទី១ ដែលមានរោងចក្ររថយន្តអគ្គិសនី និងប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រាកើនឡើងខ្ពស់ ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅសមាជិកសភាពាណិជ្ជកម្មអាមេរិកថា ថៃបានគាំទ្រការដំឡើងរថយន្តអគ្គិសនីរហូតមក ប៉ុន្តែលោកមិនប្រាកដចិត្តថា ថៃនឹងផ្តល់សិទ្ធិប្រយោជន៍ផ្នែកពន្ធយូរកម្រិតណា ។ ម្យ៉ាងទៀត ថៃនឹងពិនិត្យមើលវិនិយោគិនចាស់ផងដែរ គឺជប៉ុន ដែលថៃចាត់ទុកថា គឺជាប្រទេសវិនិយោគធំក្នុងរយៈពេល៥០ឆ្នាំ ទៅ៦០ឆ្នាំ ។PM invites US businesses for sustainable, inclusive Thailand collaboration

ចំណែកទិសដៅកំណើនសេដ្ឋកិច្ចប្រទេសថៃក្នុងរយៈពេល២ខែ ទៅ៣ខែនោះ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា លោកពិបាកនិយាយ ព្រោះបច្ចុប្បន្ន មានកើតសង្គ្រាមនៅប្រទេសអ៊ីស្រាអែល ។ ដូច្នេះ ប្រទេសថៃត្រូវតែតាមដានឱ្យដិតដល់ ប៉ុន្តែរដ្ឋាភិបាលក៏បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដូចជា វិធានការរយៈពេលខ្លី រហូតដល់រយៈពេលវែង ។ ចំណែកវិស័យទេសចរណ៍វិញត្រូវមើលថា តើសង្គ្រាមនៅអ៊ីស្រាអែលនឹងកាន់តែធ្ងន់ធ្ងរដែរឬទេ ? ប្រសិនបើវាធ្ងន់ធ្ងរ គឺនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ថៃ ព្រោះថៃនឹងឈានចូលរដូវកាលទេសចរណ៍នៅចុងឆ្នាំ២០២៣ ។Indonesians and Thais are very hungry for EVs, according to research - Tech

លោកនាយករដ្ឋមន្ត្រីបន្តថា តាមរយៈការជជែកជាមួយក្រុមហ៊ុនអាជីវកម្មឃើញថា គ្រប់គ្នាមិនបានគិតពីចំណុចអវិជ្ជមានទេ ហើយមានក្រុមហ៊ុនមួយចង់មកសាងសង់រោងចក្រនៅថៃពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអភិវឌ្ឍ ហើយក្រុមហ៊ុននេះបានជជែកជាមួយលោករឿងសិទ្ធិពិសេសផ្នែកពន្ធ ។ ដូច្នេះ លោកឆ្លើយថា បើលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ APEC នៅអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ លោកនឹងជជែកគ្នាបន្តទៀត ៕ ប្រភព ៖ nation

សោកស្តាយ! ភឹម ស្រីនោ មិនបានចូល Top ឡើយក្នុងការប្រកួត MGI 2023 នៅវៀតណាម

0

ពិតជាគួរឱ្យសោកស្តាយណាស់សម្រាប់បវរកញ្ញាតំណាងប្រទេសកម្ពុជា ភឹម ស្រីនោ Miss Grand Cambodia 2023 ដែលមិនបានចូល Top ណាមួយឡើយនៃការប្រកួតលើឆាកអន្តរជាតិនៅឯប្រទេសវៀតណាម។ ការមិនបានចូល Top នេះអ្នកគាំទ្របានលើកឡើងថា ស្រីនោ បានប្រឹងអស់ពីសមត្ថភាពហើយទោះលទ្ធផលបែបណាពួកគេនៅតែស្រលាញ់នាង ខណៈអ្នកមួយចំនួនតូចប៉ុណ្ណោះបានលើកឡើងថាដោយសារតែនាងមិនត្រូវស្តង់ដារបស់ Grand ជាដើម។May be an image of 1 person

នារាត្រីថ្ងៃទី២៥ តុលា កម្មវិធីប្រកួត Miss Grand International 2023 នៅលើទឹកដីប្រទេសវៀតណាម បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើបវរកញ្ញា Luciana Fuster តំណាងប្រទេស ប៉េរូ ខណៈកាលពីឆ្នាំ២០១៧ ម្ចាស់មកុដ MGI ក៏ជាប្រទេសប៉េរូហើយនៅលើទឹកដីនេះដូចគ្នា។May be an image of 6 people and text

ចំណែកឯប្រទេសកម្ពុជាវិញដែលមានកញ្ញា ភឹម ស្រីនោ តំណាងឱ្យប្រទេសមិនបានចូលTop ឡើយ ដែលធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងក្នុងនោះសូម្បីតែប្រទេសភីលីពីន ឆ្នាំនេះក៏មិនបានចូលTopដូចគ្នា។ ការមិនបានចូលTop របស់ ភឹម ស្រីនោ នេះដែរអ្នកគាំទ្របានលើកទឹកចិត្តដល់នាង ដោយបានលើកឡើងថា បវរកញ្ញាតំណាងប្រទេសយើងខិតខំប្រឹងអស់ពីសមត្ថភាពហើយ លទ្ធផលបែបណាក៏ពួកគេទទួលយក។ មិនត្រឹមតែមានការលើកទឹកចិត្តពីអ្នកគាំទ្រប៉ុណ្ណោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គុយ អេនណា លោកស្រី អ៊ឹម សុគន្ធា រួមទាំងបវរកញ្ញាផ្សេងទៀតក៏បានចូលរួមលើកទឹកចិត្តដល់ ភឹម ស្រីនោ ផងដែរ។May be an image of 1 person and text that says "MGT #Alivel ietnam ODIA"

ទន្ទឹមនឹងមានការលើកទឹកចិត្ត ក្នុងនោះក៏មានអ្នកមួយចំនួនតូចបានលើកឡើងថា ភឹម ស្រីនោ មិនត្រូវស្តង់ដារបស់ Grand ណាមួយឆ្នាំនេះមានអ្នកខ្លាំងៗច្រើនណាស់ ជាពិសេសសូម្បីដែលបវរកញ្ញាដែលមានការរំពឹងទុកខ្ពស់ថាបានគ្រងមកុដឆ្នាំនេះក៏មិនបានដូចដែលមានការរំពឹងទុកដូចគ្នា ព្រោះកម្មវិធីនេះផ្តោតទៅលើជំនួញច្រើនជាង។

គួរបញ្ជាក់ថា សម្រាប់ប្រទេសក្នុងតំបន់អាស៊ានវិញ មីយ៉ាន់ម៉ា បានជាប់លំដាប់រងទី១ និង វៀតណាមជាម្ចាស់ផ្ទះបានជាប់លំដាប់រងទី៤ ចំណែកឯប្រទេសថៃ និងឥណ្ឌូនេស៊ី បានចូល Top 10 និង ឡាវ បានចូល Top 20 ៕

ទីក្រុងហាណូយកំពុងប្រឈមនឹងការខ្វះខាតទឹកស្អាត

0

វៀតណាម៖ បច្ចុប្បន្ន ការខ្វះខាតទឹកស្អាតនៅទីក្រុងហាណូយមានចន្លោះពី ១ ទៅ ២ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ អស់រយៈពេលជាងកន្លះខែមកហើយនៅក្នុងតំបន់មួយចំនួន បើតាមការចុះផ្សាយរបស់គេហទំព័រ The Vietnam Post។Hanoi faces widespread domestic water shortage

យោងតាមគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបញ្ជាក់កាលពីថ្ងៃទី ២៥ ខែតុលាថា កង្វះខាតទឹកស្អាតក្នុងមូលដ្ឋាននៅតំបន់ជាច្រើននៅតែកើតមានឡើងដដែល។ ដូច្នេះ ក្នុងរដូវក្តៅឆ្នាំ ២០២៤ ទីក្រុងហាណូយអាចនឹងប្រឈមជាមួយការខ្វះខាតទឹកប្រហែល ៥ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលប្រមូលផ្តុំនៅភាគខាងលិច និងនិរតី។ មូលហេតុចម្បងនៃការខ្វះខាតទឹកស្អាតគឺដោយតម្រូវការទឹកស្អាតច្រើនហួសពីការគ្រោងទុក ហើយទីក្រុងបានកាត់បន្ថយការទាញយកប្រភពទឹកពីក្រោមដី។Many areas in Hanoi face severe water shortage

ដើម្បីធានាតម្រូវការប្រើប្រាស់ទឹកស្អាតសម្រាប់ឆ្នាំបន្តបន្ទាប់ ទីក្រុងតម្រូវឱ្យក្រុមហ៊ុន Duong River និងក្រុមហ៊ុនទឹកស្អាត Song Da រៀបចំដំណោះស្រាយដើម្បីដំណើរការសមត្ថភាពទំនេរកើនឡើង ២០% បើប្រៀបធៀបនឹងថ្ងៃនេះតាមពេលវេលា និងបច្ចេកទេសអនុញ្ញាត។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗមិនដូចផែនការដែលទីក្រុងរៀបចំនោះទេ មូលហេតុគឺនៅពេលរៀបចំវិនិយោគ ទឹកទន្លេ Da បានធ្លាក់ចុះទាបពេក បង្កការលំបាកដល់ប្រភពទឹក។ ដូច្នេះក្រុមហ៊ុន Duong River បានដំឡើងស្ថានីយ៍បូមទឹកស្រែនៅឆ្នាំ ២០២០ និងស្ថានីយ៍បូមទឹកសង្គ្រោះបន្ទាន់នៅឆ្នាំ ២០២៣ ដើម្បីអាចយកទឹកឆៅពីទន្លេដា ចូលទៅក្នុងប្រឡាយនាំទៅដល់រោងចក្រផលិតស្អាត Song Da ។Boom or bust: Hanoi pollution crises expose growth risks | The Straits Times

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុបរបស់ទីក្រុងហាណូយគឺ ១.៥ លានម៉ែត្រគូប ប៉ុន្តែផលិតកម្មជាក់ស្តែងក្នុងឆ្នាំ ២០២៣ គឺត្រឹមតែ ១.៣ លានម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ ក្នុងនោះទឹកក្រោមដីមាន ៧៧០.០០០ ម៉ែត្រគូប ទឹកលើផ្ទៃមាន ៧៥០.០០០ ម៉ែត្រគូប។ រីឯបណ្តាញផ្គត់ផ្គង់ទឹកជនបទមានសមត្ថភាពរចនាស្ថានីយ៍នីមួយៗពី ៣០០ – ១,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ៕

ត្រឹមខែ៩នៃឆ្នាំ២០២៣ ថៃទទួលបានចំណូលពីការនាំចេញទំនិញ១០មុខហួសពីការស្មាន

0

ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញតួលេខការនាំចេញទំនិញសំខាន់ៗរបស់ប្រទេសថៃ នៅខែកញ្ញា ឆ្នាំ២០២៣ ថា ការនាំចេញបានកើនឡើង២,១% ហើយវាកើនឡើងជាបន្តបន្ទាប់សម្រាប់ខែទី២ ជាប់ៗគ្នា ដែលស្មើនឹងទឹកប្រាក់២៥.៤៧៦លានដុល្លារអាមេរិក ឬស្មើ៨៨៨.៦៦៦លានបាត ។ កំណើននេះបានធ្វើឱ្យការនាំចេញទំនិញរបស់ថៃក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ ស្មើនឹង២១៣.០៦៩លានដុល្លារអាមេរិក ។Plexus Expands Presence in Asia with New Manufacturing Facility in Thailand  - EE Times Asia

ទំនិញសំខាន់ៗចំនួន១០មុខរបស់ថៃ ដែលបាននាំចេញក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៣ រួមមាន ៖
១-ឧបករណ៍អេឡិចត្រូនិក តម្លៃការនាំចេញស្មើនឹង ៣៤.២៥៨ លានដុល្លារអាមេរិក
២-យានជំនិះ និងគ្រឿងបន្លាស់ តម្លៃការនាំចេញស្មើនឹង ២៩.៩៦៣ លានដុល្លារអាមេរិក
៣-សម្ភារៈអគ្គិសនី តម្លៃការនាំចេញស្មើនឹង ២២.១៩៩ លានដុល្លារអាមេរិក
៤-ត្បូង និងគ្រឿងអលង្ការ តម្លៃការនាំចេញស្មើនឹង ១១.២៧៨ លានដុល្លារអាមេរិក
៥-ផលិតផលកៅស៊ូ តម្លៃការនាំចេញស្មើនឹង ១០.០០១ លានដុល្លារអាមេរិក
៦-គ្រាប់ផ្លាស្ទិក តម្លៃការនាំចេញស្មើនឹង ៩.៩៤៤ លានដុល្លារអាមេរិក
៧-សម្ភារៈសំណង់ តម្លៃការនាំចេញស្មើនឹង ៨.១៣៦ លានដុល្លារអាមេរិក
៨-បន្លែស្រស់ និងផ្លែឈើ តម្លៃការនាំចេញស្មើនឹង ៨.០៧៨ លានដុល្លារអាមេរិក
៩-ប្រេងឥន្ធនៈ តម្លៃការនាំចេញស្មើនឹង ៧.១៦៩ លានដុល្លារអាមេរិក
១០-គ្រឿងម៉ាស៊ីន តម្លៃការនាំចេញស្មើនឹង ៦.៥៨៤ លានដុល្លារអាមេរិកThailand's booming autos exports help plug gaping tourism hole, ET Auto

បើទោះជាការនាំចេញក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣ នៅតែអវិជ្ជមាន៣,៨% ប៉ុន្តែក្រសួងពាណិជ្ជកម្មថៃបានវាយតម្លៃថា បើវាធ្វើឱ្យការនាំចេញអវិជ្ជមាននៅឆ្នាំ២០២៣ ត្រឹមតែ១% ក្នុងរយៈពេលនៅសេសសល់របស់ឆ្នាំ២០២៣ គឺប្រទេសថៃត្រូវជំរុញការនាំចេញទំនិញក្នុងរយៈពេលនៅសេសសល់នេះ ឱ្យស្មើទឹកប្រាក់ចំនួន២៣.៨២៧លានដុល្លារអាមេរិកក្នុង១ខែៗ ។

លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃ នឹងធ្វើជាប្រធានកិច្ចប្រជុំអំពីគោលនយោបាយជាមួយមន្ត្រីទូតពាណិជ្ជកម្មនៅជុំវិញពិភពលោក រួមទាំងវាយតម្លៃទិសដៅការនាំចេញសម្រាប់ខែនៅសល់របស់ឆ្នាំ២០២៣ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មក៏មានគម្រោងទប់ទល់ជាមួយស្ថានការណ៍សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ផងដែរ បើមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះ ៕ ប្រភព ៖ Thansettakij

ព្រះបរមរាជវាំង ចេញលិខិតបកស្រាយ ជុំវិញមានការបង្ហោះពីព្រះរាជសារក្លែងក្លាយ

0

ថ្មីៗនេះ មានការបង្ហោះរបស់ជនអនាមិកមួយ ដែលបានក្លែងបន្លំរាជសាររបស់ព្រះបរមរាជវាំង បង្កជាការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

នៅក្នុងរាជសារក្លែងក្លាយនេះ បានលើកឡើងថា៖”ហ្លួងយាយ សូមគោរពអញ្ជើញ និងនិមន្ត ព្រះថេរធម្ម ចន វាសី ចន្ទមុនី ដើម្បីមកសម្លេង ព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន ថ្វាយ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិកម្ពុជា ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីល្ងាច នៅវត្ដទពត៌មាន(ហៅវត្តកាន់ទ្រង់) ស្ថិតនៅ ភូមិ កាន់ទ្រង់ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ។ ទូលព្រះបង្គំខ្ញុំម្ចាស់ សម្ដេច ព្រះស៊ីសុវត្តិ ពទ្យនារី មុនីពង្ស ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ព្រះរាជតំណាងជួសមុខអោយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និមន្ត និងប្រគេនពរ ព្រះថេរធម្ម វន វាសី ចន្ទមុនី ។ សូមប្រគេន ព្រះថេរធម្ម បានប្រកបតនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។ សូមប្រគេន ព្រះថេរធម្ម ទទួលនូវសេចក្ដីគោរពអំពី ហ្លួងយាយ”។

ក្រោយពីបានឃើញរាជសារក្លែងក្លាយ ខាងព្រះបរមរាជវាំងបានចេញលិខិតបកស្រាយច្បាស់ថា៖”រាជសារ ដែលគេបង្ហោះនៅលើបណ្តាញសង្គមនោះ គឺក្លែងក្លាយនោះទេ ដោយពុំមែនជា ព្រះរាជសារពិតប្រាកដ របស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតឡើយ៕No photo description available.May be an image of text

 

ឈ្វេងយល់! ការផលិតកុនកូនជ្រូក​ ជាអំពើខុសច្បាប់ដែរឬទេ?

0

ថ្មីៗនេះ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងមួយកន្លែងថតរឿងកូនជ្រូក ដោយបានឃាត់ខ្លួនមនុស្សជាច្រេីននាក់ មានទាំងជនជាតិខ្មែរ និងចិន។ ហេតុការណ៍នេះស្ថិតនៅតាមបណ្តោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ទាក់ទងនឹងករណីនេះ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការថតផលិតកុនកូនជ្រូក ឬថតរូបភាព ជាអំពើខុសច្បាប់ ដែលអ្នកប្រព្រឹត្តិអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ២លានរៀល។

លើសពីនេះ អ្នកផលិតកុននេះ អាចនឹងជាប់ពន្ធនាគារ៥ឆ្នាំ ទៅដល់១០ឆ្នាំ ប្រសិនបើថតរូបភាព ឬវីដេអូ ទៅលើកុមារក្រោមអាយុ១៨ឆ្នាំ៕

 

May be an image of textMay be an image of text

ថុល សុភិទិ និងគូស្នេហ៍ ឧបត្ថម្ភស៊ីម៉ងត៍២០០ប៉ាវដល់សាលាអង្គសុរភី នៅខេត្តកំពត

0

តារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍ អ្នកនាង ឡុង ម៉ានីន មានទឹកចិត្តគួរឱ្យសរសើរបានចូលរួមចំណែកជួយក្នុងវិស័យអប់រំជាទំពាំងស្នងឬស្សី ដោយអ្នកទាំងពីរបានចូលរួមឧបត្ថម្ភស៊ីម៉ងត៍២០០ប៉ាវដល់សាលាបឋមសិក្សានិងវិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។No photo description available.

តាមការបញ្ជាក់របស់អ្នកនាងឡុង ម៉ានីន លើបណ្តាញសង្គមបានឱ្យដឹងថានាងនិង ភិទិ មានទឹកចិត្តតិចតួចឧបត្ថម្ភស៊ីម៉ងត៍ចំនួន១០០ប៉ាវដល់សាលាបឋម និង១០០ប៉ាវដល់ វិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុរភី ដើម្បីធ្វើផ្លូវបេតុងចូលសាលា ហើយខ្លួនក៏ជាអតីតសិស្សរៀននៅសាលានេះផងដែរ។May be an image of 8 people and text

ទឹកចិត្តដ៏ប្រពៃនេះគណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស បានសម្តែងការដឹងគុណចំពោះការឧបត្ថម្ភនេះយ៉ាងខ្លាំងសម្រាប់ចាក់ផ្លូវបេតុងបន្ដជួយសម្រួលដល់សិស្ស។ ជាមួយគ្នានេះសិស្សានុសិស្សបានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពេលបានជួបតារាចម្រៀងល្បីឈ្មោះ ថុល សុភិទិ និងអ្នកជំនួញអនឡាញល្បី។May be an image of 10 people and text

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ តុលា ឡុង ម៉ានីន រួមទាំងTop4 ក៏បានបង្កើតកម្មវិធីសប្បុរសធម៌នៅតំបន់ឱរ៉ាល់ ជាមួយសិស្សានុសិស្ស៦០០នាក់ដោយមានការចែកជូនអាវរងារ សម្ភារៈសិក្សា រួមទាំងអាហារសាមគ្គីផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDfzfuJPHwaY13-IEgPDkAI7xSLdlBi34r9AVDKl219robKXLhC83misjsNLtd7BgoKMDn8QLP6tXn_h04WEuGWizUeI43JfirufApNP_RUMkvRky35wBSxStTBxHwEVIGLODUpjbTcWqtRPYacGnnryTy4NOe_KWk5kCDejrqaIGufMsGq18P9GM2kcU/s1800/395531109_245235541862814_8603717980541113563_n.jpg

ចំណុចទាំង ៦ ដែលសម្គាល់ថាអ្នកជាមនុស្សស្រីមានភាពទាក់ទាញ

0

ភាពទាក់ទាញរបស់មនុស្សស្រីគឺមិនពឹងផ្អែកតែលើសម្រស់មុខមាត់រូបរាងប៉ុណ្ណោះទេ ការទាក់ទាញពិតក៏ពឹងផ្អែកយ៉ាងខ្លាំងទៅលើអាកប្បកិរិយាដែលឆ្លុះបង្ហាញពីចរិតលក្ខណៈរបស់អ្នក ហើយមនុស្សគ្រប់គ្នាអាចនឹងលង់ស្រលាញ់ជាមួយបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងងាយ។ ដូច្នេះដើម្បីបង្កើនភាពទាក់ទាញ មនុស្សស្រីគប្បីមានឥរិយាបថសាមញ្ញដូចខាងក្រោម៖

១.ជឿជាក់លើខ្លួនឯង៖ ស្ត្រីដែលមានភាពទាក់ទាញត្រូវតែមានទំនុកចិត្តលើខ្លួនឯង ដោយពួកគេដឹងពីតម្លៃរបស់ខ្លួន និងជឿជាក់លើសមត្ថភាពរបស់ពួកគេជានិច្ច ដែលនេះត្រូវបានបង្ហាញក្នុងកាយវិការ និងពាក្យសម្ដី ធ្វើឱ្យពួកគេគួរឱ្យទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍។10 Unmistakable Characteristics of A Confident Woman — Basics by Becca

២.មានបុគ្គលិកលក្ខណៈល្អ៖ ស្ត្រីដែលទាក់ទាញច្រើនតែមានបុគ្គលិកលក្ខណៈល្អដូចជា មានចិត្តល្អ កក់ក្តៅ និងយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួន ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ចង់តែនៅក្បែនាក់។Can You Have Too Much Self-Confidence?

៣.ការញញឹមទៅអ្នកដ៏ទៃ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែមានភាពរួសរាយរាក់ទាក់ សាមញ្ញៗ នឹងតែងតែបង្ហាញស្នាមញញឹមទៅកាន់មនុស្សជុំវិញខ្លួនគ្រប់ពេល។ ដូច្នេះ ការញញឹមនឹងធ្វើឱ្យអ្នកកាន់តែមានភាពវិជ្ជមានសម្រាប់ខ្លួនឯងនិងអ្នកដ៏ទៃដែលបានឃើញ ក៏ដូចជាធ្វើឱ្យខ្លួនឯងនឹងអ្នកដ៏ទៃសប្បាយចិត្តក្នុងពេលតែមួយផងដែរ។Central Dua Lipa on X: "this smile ???? https://t.co/a2vEtVabJ9" / X

៤.មានភាពស្មោះត្រង់៖ ស្ត្រីដែលទាក់ទាញច្រើនតែមានភាពស្មោះត្រង់ ដោយពួកគេនឹងធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាគួរឱ្យទុកចិត្តនិងមានទំនុកចិត្ត។Tips For Becoming A More Beautiful & Confident Woman - Mummy Matters

៥.ស្រលាញ់ខ្លួនឯងឱ្យបានច្រើន៖ ស្ត្រីដែលទាក់ទាញគឺជាមនុស្សឯករាជ្យ។ ពួកគេទទួលយកខ្លួនឯងតាមរបៀបដែលពួកគេមាន ពួកគេក៏ធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍កោតសរសើរនិងឱ្យតម្លៃផងដែរ។What Is Self Confident Mean - Design Talk

៦.ធ្វើជាមនុស្សបើកចំហ៖ ស្ត្រីដែលមានភាពទាក់ទាញច្រើនតែបើកចិត្តទូលាយ ដោយពួកគេត្រៀមខ្លួនដើម្បីរៀនអ្វីថ្មីៗ និងស្តាប់យោបល់ផ្សេងៗ ពួកគេនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ស្រួលក្នុងការចែករំលែកគំនិត ក៏ដូចជាបទពិសោធន៍របស់ពួកគេផងដែរ៕

គន្លឹះទាំង ៥ ដើម្បីលាបក្រចកឱ្យស្អាតដោយខ្លួនឯង

0

នារីៗដែលចូលចិត្តធ្វើក្រចក ហើយមានបំណងចង់ធ្វើក្រចកនៅផ្ទះដោយខ្លួនឯងឱ្យស្អាតដូចគេធ្វើនៅសាឡន ដើម្បីកុំឱ្យអស់ថវិការច្រើន។ ថ្ងៃនេះ KBN News នឹងចែករំលែកគន្លឹះ ៥ យ៉ាងក្នុងការលាបក្រចកឱ្យស្អាតដោយខ្លួនឯងដូចខាងក្រោម៖

១. ត្រាំក្រចករបស់អ្នកក្នុងទឹកត្រជាក់៖ នៅពេលលាបថ្នាំក្រចក ហើយចង់ឱ្យក្រចករបស់អ្នកស្ងួតលឿន យើងសូមណែនាំអ្នកឱ្យត្រាំក្រចកដៃដែលលាបរួចហើយក្នុងទឹកត្រជាក់។ វិធីនេះនឹងជួយកំណត់ថ្នាំក្រចកឱ្យជាប់បានយូរ ក៏ដូចជាជួយឱ្យវាស្ងួតបានលឿន។How to Take Off Acrylic Nails With Hot Water at Home

២. ប្រើ Quick Dry Spray៖ ជាធម្មតា Quick Dry Spray ប្រើសម្រាប់ធ្វើឱ្យពណ៌ក្រចកស្ងួតលឿន ហើយថែមទាំងធ្វើឱ្យថ្នាំលាបក្រចកជាប់បានយូរទៀតផង។ ដូច្នេះនៅពេលអ្នកលាបក្រចករួច អ្នកអាចបាញ់វាប្រហែល ២ ឈីតក្នុងមួយក្រចក បន្ទាប់មករង់ចាំប្រហែល ៣ នាទីជាការស្រេច។How To Dry Your Manicure In Two Minutes | Into The Gloss

៣.ក្រឡុកទឹកថ្នាំមុនលាបក្រចក៖ ការក្រឡុកទឹកថ្នាំមុនលាបក្រចក នឹងធ្វើឱ្យទឹកថ្នាំក្រចកល្អ ដោយ វិធីនេះនឹងការពារមិនឱ្យមានការកកពពុះខ្យល់ពេលលាបថ្នាំក្រចក។Did you know you shouldn't shake nail polish bottles. Shaking them causes  air bubbles. Instead rub them b… | Nail polish bottles, Nail polish, Makeup  tutorial video

៤.ដាក់គម្របថ្នាំក្រចកក្នុងទឹកក្តៅឧណ្ណៗ៖ ប្រសិនបើអ្នកពិបាកបើកគម្របថ្នាំក្រចក សូមសាកល្បងដាក់គម្របថ្នាំក្រចកដោយទឹកក្តៅឧណ្ណៗប្រហែល ៣ នាទី នឹងជួយឱ្យគម្របបើកយ៉ាងស្រួលវិញដូចធម្មតា។

៥.ប្រើកប្បាស swab dabbed៖ ជាធម្មតាថ្នាំក្រចកមានទំនោររញ៉េរញ៉ៃនៅមាត់ដប ហើយវាក៏បណ្តាលឱ្យមានការគៀបជាប់នឹងជក់ផងដែរ។ ដូច្នេះវាត្រូវបានផ្ដល់អនុសាសន៍ឱ្យដោះស្រាយបញ្ហាដោយប្រើកប្បាស swab dabbed ជាមួយប្រេង បន្ទាប់មកយកវាមកលាបជុំវិញកដប ដើម្បីដោះស្រាយបញ្ហាថ្នាំក្រចកស្ងួត៕Custom Cotton Swabs | MiniNail