យើងបានដឹងថា អាហារសម្រាប់ជំនួយដល់សុខភាពរាងកាយមនុស្ស និងផ្តល់នូវប្រភពប្រូតេអ៊ីនខ្ពស់មានច្រើនប្រភេទ ដូចជា ទឹកដោះគោ ទឹកដោះក្របី សណ្តែកសៀង និងអាហារផ្សេងទៀត ប៉ុន្តែមានអាហារមួយប្រភេទទៀតដែលយើងនឹកស្មានពុំដល់នោះ គឺទឹកដោះកន្លាត ។ តាមការស្រាវជ្រាវបង្ហាញថា ទឹកដោះកន្លាតមានប្រូតេអ៊ីនខ្ពស់ជាងទឹកដោះក្របី រហូតដល់៣ដង ។Researchers look to cockroach milk as a future Superfood

ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Stem Cells and Alternative Medicine នៅប្រទេសឥណ្ឌាបានធ្វើការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវនៅក្នុងទស្សនាវដ្តីមួយឈ្មោះ The International Union of Crystallography ថា ពួកគេបានរកឃើញប្រភពប្រូតេអ៊ីន ដែលស្រដៀងគ្នានឹងទឹកដោះគោនៅក្នុងពោះសត្វកន្លាត ហើយគេដាក់ឈ្មោះថា «Diploptera Punctata» ។Cockroach milk may sound yucky but could be the next big 'superfood'

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ទឹកដោះកន្លាតមានប្រូតេអ៊ីនខ្ពស់ជាងទឹកដោះក្របីរហូតដល់៣ដង ហើយវាផ្តល់នូវថាមពលខ្ពស់ដល់រាងកាយ ។ វាជាប្រភពថាមពលរបស់ប្រូតេអ៊ីន, អាស៊ីតអាមីណូ៩ប្រភេទ និងសារធាតុចិញ្ចឹមផ្សេងៗដែលអាចបំពេញដល់តម្រូវការរាងកាយរបស់មនុស្ស ថែមទាំងមានរសជាតិមិនអាក្រក់ដូចការគិតនោះទេ ។What to Know About Cockroach Milk, the New Protein-Packed Fad

ហេតុនេះ មុននឹងយើងទទួលបានទឹកដោះសត្វកន្លាត យើងត្រូវការកន្លាតញី និងកូនកន្លាត ប្រមាណ១.០០០ក្បាលឡើងទៅ ដើម្បីទទួលបានទឹកដោះក្នុងបរិមាណ១មីលីលីត្រ ។ នេះចាត់ទុកថា ចំនួនមានកំណត់ ហើយគេមិនអាចផលិតទឹកដោះកន្លាតដើម្បីលក់ចែកចាយនៅតាមទីផ្សារបច្ចុប្បន្នបានទេ ប៉ុន្តែវាអាចជាជម្រើសថ្មីសម្រាប់មនុស្សនាថ្ងៃអនាគត ៕ ប្រភព ៖ chiangmai news