Home Blog Page 1430

កម្មវិធីជួបជុំ ស្តីពីសុខភាព និង ការចែករំលែកចំណេះដឹងមុនពេលសម្រាលសម្រាប់អ្នកម្តាយដែលកំពុងពពោះ The Pregnancy Journey រៀបចំដោយ Pulse Advisory ទទួលបានការគាំទ្រពីអតិថិជនជាដៃគូ និងមហាជនមិនធម្មតា

0

នាព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh កម្មវិធីជួបជុំ ស្តីពីសុខភាព និង ការចែករំលែកចំណេះដឹងមុនពេលសម្រាលសម្រាប់ អ្នកម្តាយដែលកំពុងពពោះ នេះបានធ្វើឡើងក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
The Pregnancy Journey គឺជាព្រឹត្តិការណ៍មួយដែលធ្វើឡើងដោយ Pulse Advisory Consulting សម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជា ម៉ាកសញ្ញាផលិតផល សម្រាប់ទារក និងម្តាយ ដើម្បីបាសហការណ៏ និង គាំទ្រ នូវដំណើរជីវិតរបស់ ស្រ្តីមានផ្ទៃពោះ។
ដោយទទួលបានការគាំទ្រ សហការឧបត្ថម្ភពីផលិតផលម៉ាកល្បីៗសម្រាប់ទារក ចំនួន ៥ ម៉ាកយីហោ មានដូចជា៖

– ផលិតផលថែរក្សាស្បែកទារក GoongBe ពីប្រទេសកូរ៉េ ដែលផ្តោតទៅលើការថែរទាំស្បែកទារកទើបនឹងកើត អោយមានសុខភាពល្អhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5enKChlu079RJ0xv2h5BzrSpFmZWDM5mJupwHxYCnof_ILq58B6_80HtuszbXDqce35swBAcS72ytX2ToiP23uddEa3VBGv8i0X7oN067p-w27ktrQfbJrxVXSGncyiNMy_AiUnygy1ZJkAdypSx5Q-9vEC-JtEbGw50sRSp735ODthxKrq8cY2UaCXJ1/s5184/IMG_0472.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgATL5LWced6zBIVxOHB7FWWIy5CcUylJ2e3_mmui0DaglR-pDjMKdQR8k-GTwB_w40uGhzBOFVFNvT4JRJZeppxI5OSUoQtHIOZQopdZUaEFl8XfaUVr4LNhLLM119kcSMdAXFoPHQK7CPUZImcYP7s5pJb2gA5i068AQNx8H5UbOHBdN-zKXl2L6rnYQ/s6000/DSC04177.JPG– ខោទឹកនោម Bippi ពីប្រទេស សិង្ហបុរី Bippi ស្តើង ទន់ ស្ងួត មិនរលាក ចំនេញ ១យប់ ប្រើ តែ ១ខោ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicyQqre-6ZgmLj5tU-XjK_xv7bdsKjKt1bnCg6TEMCVpuFX-ChZgf6FkL4GPAMxk-ZTK3hZwfVdD9RTsf_J-uppuBfR4gpv-Vn7TF3-GJYnByY6qm4Ycqu__9MyCuiSKuOr593QscARWNz-9PcNh5r7xgoEdbeHFBv2AyIC9yuDIU239X13um04sEMXtg/s6000/DSC04175.JPG– ទឹករ៉ែធម្មជាតិម៉ុងប្លង់ Mont Blanc ផលិតពីប្រទេសបារាំង មានសារធាតុរ៉ែទាប ល្អសម្រាប់ទារក និង អាចជួយដល់ប្រព័ន្ធរំលាយអាហារទារក ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnRKIwHaTKPUYcflv9HEpQTD4lgxz9RXyF2bQWYatMwKlfk7fV2qqxKbIuMa3Qxw7XgVsag6n2t4ooLJBC5gGiY51AHJ4teq2uhdl_2DmnG9Ch_GT-e3BZrM8KECzEO4AxD1RkEQ0z6UYIze6RuYmojyKbmn10TkjGEyJHLSOBK9EeHax6-9kP3PlkVF1/s5184/IMG_0464.JPG
– ម៉ាស៊ីនបូមទឹកដោះ Malish ជាម៉ាកសញ្ញាពីប្រទេសម៉ាឡេស៊ី បានចូលរួមលើកទឹកអ្នកម្តាយអោយបំបៅកូនដោយទឹកដោះ ជាជាយុទ្ធនាការណ៏មួយ ដែលក្រសួងសុខាពិបាលនៃប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់។ ផលិតផល Malish បាននាំមកជូនអ្នកម្តាយពពោះ នូវ ម៉ាស៊ីនបូមទឹកដោះដែលមានមុខងារច្រើនយ៉ាងអាចជួយបង្កើនទឹកដោះ បន្ថយការឈឺចាប់ និង ផ្តល់ភាពងាយដល់អ្នកម្តាយកំពុងបំរើការងារផ្សេងៗ ក៏អាចបន្តផ្តល់ទឹកដោះដល់ទារក ជាមួយបច្ចេកវិទ្យាថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWT0zzJTibhsMrt_s0HMOgTnKGoGD_snGYIHbACkBmlIWrlzLqPVu_GL1XMkXXMetJq36uwNvtwpQrB9VdemHKs0N15tfrchOxjfk-2OhMjirY9ACXk9r2ws5G0kH6XveAluE11FCWCdTbDpS9-4ARfiZR2YJgnocn_AHUou02_lLa6aj6KI1yxIBMg2U/s6000/DSC04151.JPG
– លើសពីនេះទៅទៀត ទឹកល្មើ Andalus ផលិតផលនាំចូលពីប្រទេសថៃ ជាទឹកផ្លែឈើដែលចម្រាញ់ចេញពីធម្មជាតិជំនួយដល់សុខភាពម្តាយ បង្កើនការផលិតទឹកដោះអ្នកម្ដាយ មាន៣ រសជាតិសម្រាប់ជ្រើសរើស គឺរសជាតិល្មើសុទ្ធ ល្មើលាយត្រយ៉ូងចេក និង ល្មើលាយខ្ញី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwiSSO3pN-PnrvKnWePKVcCerwQaZ50bXFk8NqrtzfIRPMa3wmNTW6XjGx-tFfZNefG0zSxdKlPon7uyuTZcYP9iizgrVQb8MuKwgIbXQnimnY-iap2moKrpoxS5t36M1lj4g1PfICwKBr6dRNxiJ2EYRg971z3PSSsO9nkASM-SkOa7TKYAurbul2Onpu/s5184/IMG_0460.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi46ustFZ3kYzeC-8Gw2MyKFwaJNA2SkHK_SXR3MEqBW_VaicSHfjtNPrqNMBDnQ4b2Fjzti25FdMyevtBKSrzqq8pCXsF7Ao1CE0fZTWyXmVF1_XZVEzDIRD1mrWG_6HhpWMLeftFjuOhgEtJs7WsM0POd4pEqUjWNe_je0aHjGR711yuhzc9d4k3XCRo/s6000/DSC04152.JPG– កម្មវិធីជួបជុំ ស្តីពីសុខភាពនិង ការចែករំលែកចំណេះដឹងមុនពេលសម្រាលសម្រាប់អ្នកម្តាយដែលកំពុងពពោះដ៏ពិសេសបំផុតនេះ ក៏បានសហការណ៏ និង គ្រាំទ្រពីមន្ទីរពេទ្យ InterCare Hospital និង គ្លីនិច International Chiropractic Cambodia ដែលបានចែករំលែក ផ្តល់នូវ ចំណេះដឹងផ្នែកសុខុមាលភាព និងសុខភាពទូទៅរបស់ម្តាយមានផ្ទៃពោះមុនពេល អំឡុងពេល មានផ្ទៃពោះនិងក្រោយពេលសម្រាល មានដូចជាការធ្វើលំហាត់ប្រាណ និង ការធ្វើកាយវិការផ្សេងៗអោយបានត្រឹមត្រូវ និង ការថែទាំព្យាបាលតាមបែប chiropractic (ការធ្វើចលនាសរសៃ និង ស្តារកាយសម្បទា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqiGpqhdQIQY7MkQ08s4KxvG-5ExCUg1YFb8cMGg7nJbP4DrnYGxgvc49qkHrmghyphenhyphenIN322lxmyTeI6gt0AheCAjUm4W1hR2aF7qbaMzl0mxpOedg8qwUSN8v6KxiI9rWMzNTtso0cqlBqD6-1fkfwailskE_DVeYsBmSR8mknPNBge16n7Pd0nNLM83HM/s6000/DSC04178.JPG

កម្មវិធីចែករំលែកនេះមានស្រ្តីមានផ្ទៃពោះចំនួន ៤០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយទទួលបានអត្ថប្រយោជន៏ជាច្រើន ដូចជាចំណេះដឹងសុខភាព និង ព័តមានអំពីផលិតផលល្អៗសម្រាប់ អ្នកម្តាយ និង ទារក ក៏ដូចជាទទួលបានកាដូលើកទឹកចិត្តជាច្រើនពីផលិតផលនានាផងដែរ។
កម្មវិធីជួបជុំ ស្តីពីសុខភាព និង ការចែករំលែកចំណេះដឹងក៏បានផ្តល់ឪកាសដល់មាតា អ្នកចូលរួមទាំងអស់បានសាកសួរសំណួរដ៏មានខ្លឹមសារ និងទទួលបានការបកស្រាយពីអ្នកជំនាញទាំងអស់ក្នុងកម្មវិធី ក្រោមរូបភាពយ៉ាងសប្បាយរីករាយនិងរស់រវើកបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Cukf3e5fa2MBm-rOPFP1OLxqKDMtiLlkfv3IwnQREnJi2Xm6VWYhbob1DLySiYy4m2sSiFl2cX7Ai7FfDMjx-EoR5wyo8Nk5TQJPMWLJJHekXsGwIp7rOqR25OwHCv-fdpfD4P5za6-YmtgoeIP1OAxycyQz8s3YFlKEL6tT3Bu5OXEsl9x6NrPwzlE/s4032/IMG_3014.JPG

រាល់ខ្លឹមសារ នៃសំណួរចម្លើយ បានជួយដោះស្រាយបញ្ហារកង្វល់នានារបស់ស្ត្រី រាប់តាំងពីត្រៀមធ្វើជាម្តាយ កំឡុងពេលពពោះ ក្រោយសម្រាល វិធីសាស្ត្រនានាដើម្បីបន្ថយភាពតានតឹងចំពោះម្តាយ ការថែរក្សាសុខភាពម្តាយ និងទារក ការធ្វើលំហាត់ប្រាណ ការសម្រាលដោយធម្មជាតិ និងការបំបៅកូនដោយទឹកដោះម្តាយ ដែលល្អមានសុវត្ថិភាព ពីក្រុមវេជ្ជបណ្ឌិតដែលមានចំណេះជំនាញមកបកស្រាយបង្ហាញជូនស្ត្រីសិក្សាស្វែងយល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbWhPS8FcmUCwDIrU4YfLJBjRTtUOp48chZhqJl2Gg3SuWwcvaet4n1SiEmllWOru03LfTzpKl7JcS15_X4dVOT-5ZXNF50ZDRHN8g3eJnXeC5FFCl4jOfbQLITyZCpCS7HDZphF2ouPtkiv6zxRKYOQbf6AJXftg9wevi_LwLwjuslijKtANBr4o0rgOp/s5184/IMG_0469.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWWvG8lzOYr3FMJ4YbkH2mUBFUUp2PisSo6o2SO0fGU2wrlpbyJPh_bR47Tz7lMuA009tLixGeNXWrl63yYWtxk7MdndSs-7s6MX_QbjBrNvhipA2W13xZrtWl2UrQ2lHKz0t0vQ96ZP7hSO9DfO0BvLbbxZH63t-cZUh93uMsTO79yrfoCcCFCnIsv0Qz/s5184/IMG_0467.JPG
ហើយអ្វីដែលអស្ចារ្យមិននឹកស្មានដល់គឺ សមាជិកចូលរួមកម្មវិធីទាំងអស់ទទួលបានឪកាសពិសេស មានដូចជាសំបុត្រចូលទស្សនាក្នុងកម្មវិធី បានជួបផ្ទាល់ ថតរូបអនុស្សាវរីជាមួយនិងបវរកញ្ញាលំដាប់ពិភពលោក (Miss Planet International) មកពី៤២ប្រទេស នៅក្នុងកម្មវិធីនោះផ្ទាល់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPYG_kCtE-4SfAV-yCBneZe2Y-smYfbp1aZuhg7AbgGBmxgEPy99im_B6HzcrRDICuR4qw0QEKLZxZVLIXx8cjQDuv5Jw-QAQ0lzZ7yHwlBp_L3fRC6r98UK5Hb0Dh05QMmlFFzK6d9YNUPLj5LJjXlp-whgyEO_2YSnBlX9IGYuwnKVr_f78hR-oy0Yc/s4032/IMG_3039.JPG

សូមរំលឹកផងដែរថាទីប្រឹក្សា Pulse Advisory ត្រូវបានបង្កើតឡើងដោយលោកស្រី Suzanna Sa’at អ្នកជំនាញដែលមានប្រវត្តិក្នុងសាជីវកម្ម និងពាណិជ្ជកម្មចម្រុះ ដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 25 ឆ្នាំមក ហើយ ។ Pulse Advisory មានគោលដៅ ក្នុងការធ្វើឱ្យ អាជីវកម្ម ប្រតិបត្តិការ មានភាពប្រសើរឡើង និងទទួលបានប្រសិទ្ធភាពនៃការគ្រប់គ្រង ក្រុមហ៊ុន។
ទីប្រឹក្សា Pulse ផ្តោតលើការប្រឹក្សាយោបល់ ជូនដល់ ក្រុមហ៊ុន គ្រប់វិស័យផ្សេងៗគ្នា រួមមាន មន្ទីពេទ្យ សេវាថែទាំសុខភាព ក្រុមហ៊ុនផ្នែកតន្រ្តី ក្រុមហ៊ុនលក់អាហារូបត្ថម្ភ និងអតិថិជនបន្ទាប់បន្សំផ្សេងទៀត ដូចជាធនាគារ រោងកុន អង្គភាពចែកចាយ ជាដើម។
Pulse Advisory មានសេចក្តីសោមនស្សរីករាយណាស់ ដែលអាចរៀបចំកម្មវិធីនេះឡើងនៅថ្ងៃនេះ ហើយយើងទន្ទឹងរង់ចាំការផ្សព្វផ្សាយ និង ការអប់រំប្រកបដោយគុណភាពផ្សេងទៀត ដើម្បីចែកជូនដល់ប្រជាជនកម្ពុជាពីគ្រប់ផ្នែកនៃជីវិតក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
សម្រាប់សំណួរមួយចំនួនដែលបានលើកឡើង និងដោះស្រាយក្នុងអំឡុងពេលព្រឹត្តិការណ៍ សូមទាក់ទងការប្រឹក្សា Pulse Advisory តាមរយៈទំព័រ Facebook របស់យើង Pulse Advisoryhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf6yha3JnWvLAG1vJMxNr3y7oMTl6aRReXddaTwqnFSzFZWwcKVxxjgpY94hLhLW4bnlRfKU_9GsIXjlhoU7XvdoTlAMQMHxP6dPWQlAr_rXKJqs8O0QbBnUxY3slHN8fn0Ma9lhV-aiQI9FbO0MaPnJUrylalgMAhG0kSQ4iPZIXOKlYMmsOqiyoa1D91/s3456/IMG_0536.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4u_ZePY6IkMNswXpQyeQJ1eiBgfr1uId7lrhC4VgZhtTYlo7QpTEMCA7UGbnBFI62uzZTy6jplTTd8L1EOZnijAMuY000Vfjv4FPDk13_x276B7-T4HHByMJbCkwOG1qRRYZy0h0hMEbDM-NLOqklisRxMHbL4SYENEdAcVEPpenstcNE9j3fT7Xd0g4/s3520/IMG_3048.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiZnhE8P7G__H24Vkf50vK8caRWxGY6ST17kE5OFOdn1o9lWEn2f95Z3IdMgeJ00wmKqOxiWvzmMmV_2-fUYdKFZo_2sCtH7yjk5doRp2vFLc3BDnN5j9SXYJczs8IVaiNGLDIwUlkOsuzTCO-kShco9WdwJjAhFFvC7S6Bp7ZxObqzm09BnoDXfLqBpL9/s5184/IMG_0482.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEmlxwUeqq5LA2rMfw0ncVQ384rgJ372DoIHpqN8nbJ9Mw0_KYTbcjoMR8OnwqbDDXcPQIs1Hm0Ub08pebIGL5hfHerTvDpbPtEAXrhcsSXiJ28ZtlRUTB68CBc4z6pfC5TpGvgotftdv_-hDAjw5D4QT6ZFiu2AJ93btq87eS_tkbkNDiRADWzz3cy71d/s5184/IMG_0509.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO8bdFBcOP8zsO3tumWzPd-VpAO5I-7WUgHVHRLDbJ3FV9HvASxp7hyhvvSB7mj9PHKmZLfZ0RYg3SJOxv0fQ9pmt7bM4ithBUDerAeTJmAhke1hTsBmcrMYnxcA2mpEJM6BMoBXXOkY-msQ8Q41fSu6FUgDQMZIISWVpU9pceYUF_vNUHy5QToKoTLncx/s5184/IMG_0502.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghPS5e41mHV6FzrQsnlkH4BnF-wmtU3AQSJc9kgrdPzfBdI2iYnGqvDI4dbICwCzTVZHu-Aa8QPd_hRxVkGE2444kb0oDikErchSVLwLmuM6r-KjgdNoQoihH9KFaGZ-9NTgqm8JS8NVePtmWxodOnmvSoXVJuVAqSvf3DScxSrN9CIeCs3K7632UgXEAF/s5184/IMG_0484.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXXPOIaAHhbsdGvEAYlCQ47Bt5Zh40lzxushHtge06x5I9zKbsADtnR_YlCg_0CGluPX0zIo3ldW7ZaBZvtcQX60o-zwKrqYVxSV_Ah_fI_qtfn0XPCuYha-_Cqop6Q_tsWwpil_PbYlsdYNhQJ_RKAq1-GUMABShij0iUejuDlPNJtz2lhQALrAMOMYV/s5184/IMG_0487.JPG

វិធីងាយៗ ៤ យ៉ាងដើម្បីធ្វើឱ្យជីវិតមានក្តីសុខ

0

ភាគច្រើននៃមនុស្សដែលកំពុងតែជួបរឿងឈឺចាប់ ក្នុងបញ្ហាអ្វីមួយ មិនថាការលំបាកក្នុងជីវិត ស្នេហា ការងារ និងបញ្ហាហិរញ្ញវត្ថុជាដើម។ មានមនុស្សខ្លះ គឺមិនអាចបំបែកខ្លួនរបស់គាត់ចេញពីបញ្ហាទាំងនោះបានឡើយ ឬពេលខ្លះអាចគេចវេសក៏មាន នឹងបែបជាទៅគិតរឿងមិនល្អជាច្រើន ដែលធ្វើឱ្យខ្លួនឯងកាន់តែលង់ទៅក្នុងការឈឺចាប់បន្ថែមទៀត។ ដូច្នេះដើម្បីធ្វើឱ្យជីវិតរបស់អ្នកមានក្តីសុខប្រកបដោយសន្តិភាព និងភាពសុខសាន្តគឺមានវិធីងាយៗដូចជា៖

១.កុំគ្រប់គ្រងអ្នកដទៃ៖ ប្រសិនបើអ្នកមិនចង់គ្រប់គ្រងអ្នកដទៃវាជាជំហានដំបូងដ៏សំខាន់មួយឆ្ពោះទៅរកការរស់នៅដោយសុខសាន្ត។ កាលណាដែលអ្នកព្យាយាមគ្រប់គ្រងអ្នកដ៏ទៃ គឺព្យាយាមផ្អែកលើតម្រូវការ និងការពិតរបស់អ្នកលើអ្នកដទៃ ដូច្នេះការគ្រប់គ្រងទំនាក់ទំនងរបស់អ្នកនឹងធ្វើឱ្យអ្នកមានជម្លោះជាមួយមនុស្សផ្សេងទៀត។How to manage a team when you don't have the authority to fire anyone -  Anchorage Daily News

២.ស្វែងរកសន្តិភាពផ្លូវចិត្ត៖ ការស្វែងរកសន្តិភាពផ្លូវចិត្តគឺជារឿងចាំបាច់សម្រាប់ការរស់នៅប្រកបដោយសន្តិភាព។ ដូច្នេះយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ អ្នកគួរចំណាយពេល ១០ នាទីនៅក្នុងកន្លែងស្ងប់ស្ងាត់ ដូចជានៅក្រោមដើមឈើដែលមានម្លប់ ឬនៅក្នុងឧទ្យាន និងកន្លែងណាមួយដែលអ្នកអាចអង្គុយស្ងៀមស្ងាត់បាន។ កាលណាដែលអ្នកព្យាយាមបំពេញជីវិតរបស់អ្នកជាមួយនឹងទ្រព្យសម្បត្តិសម្ភារៈ ឬកែលម្អខ្លួនអ្នកដោយការឡើងជណ្តើរសង្គមនឹងធ្វើឱ្យអ្នកមិនសប្បាយចិត្តជារៀងរហូត។Habits that lead to a peaceful life - SuccessYeti

៣. បើកចិត្តទូលាយចំពោះយោបល់របស់អ្នកដទៃ៖ ការប្រកាន់ខ្ជាប់នូវជំនឿ និងគំនិតរបស់អ្នកដោយមិនគិតពីទស្សនៈរបស់អ្នកដទៃ នឹងនាំឱ្យអ្នករស់នៅក្នុងជីវិតដែលគ្មានសន្តិភាព។ វិធីសាស្រ្តនេះក៏អាចនាំអ្នកចូលទៅក្នុងជម្លោះយ៉ាងងាយស្រួល នៅពេលដែលអ្នកដទៃមិនយល់ស្របនឹងគំនិតរបស់អ្នក។ ដូច្នេះចូលអ្នកបើកចំហរចំពោះមតិកែលម្អ និងសុខចិត្តពិនិត្យឡើងវិញនូវការយល់ដឹងរបស់អ្នក ក៏ដូចជារស់នៅដោយសុខដុមរមនាជាមួយមនុស្សជុំវិញខ្លួន។The Power of Leading with an Open Mind - Random Acts Of Leadership ™

៤.អត់ទោសជំនួសឱ្យការសងសឹក៖ ការអភ័យទោសជំនួសឱ្យការសងសឹកគឺចាំបាច់សម្រាប់ការរស់នៅប្រកបដោយសន្តិភាព។ ការអភ័យទោសក៏អាចជួយអ្នកឱ្យរស់នៅក្នុងបច្ចុប្បន្នកាល សម្លឹងឆ្ពោះទៅមុខ ហើយក៏ជាជ័យជំនះចុងក្រោយ ព្រោះវាជួយឱ្យអ្នករីករាយនឹងជីវិតម្ដងទៀត ដោយធ្វើឱ្យស្របនឹងអតីតកាល៕Forgiveness – Living Room Conversations

Taylor Swift បំបែកកំណត់ត្រាការតែងតាំងពានរង្វាន់ Grammy ឆ្នាំ២០២៤

0

Taylor Swift បានបំបែកកំណត់ត្រា Grammys ជាមួយនឹងការតែងតាំងចុងក្រោយរបស់នាងសម្រាប់បទចម្រៀងប្រចាំឆ្នាំ(Song of the year )ជាមួយបទ Anti-Hero ដែលជាបទដ៏ល្បីល្បាញរបស់ Taylor Swift ធ្វើឱ្យក្លាយជាបទចម្រៀងដំបូងគេជាលើកទី៧ ដែលត្រូវបានតែងតាំងនៅក្នុងប្រភេទបទចម្រៀងប្រចាំឆ្នាំរបស់ Recording Academy។Grammy Awards 2024: Taylor Swift breaks nomination record - BBC News

Taylor Swift ក៏ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់អាល់ប៊ុម និងកំណត់ត្រាប្រចាំឆ្នាំជាមួយនឹង Olivia Rodrigo, Miley Cyrus និង SZA ផងដែរ ចំណែកឯLana Del Rey និង Dua Lipa ស្ថិតក្នុងចំណោមបេក្ខភាពផ្សេងទៀតសម្រាប់បទចម្រៀងប្រចាំឆ្នាំ។Grammy Nominations 2024: Full List of Nominees

អាល់ប៊ុមប្រចាំឆ្នាំរបស់ Taylor Swift មានឈ្មោះថា «Midnights » បានក្លាយជាការតែងតាំងទីប្រាំមួយរបស់នាងនៅក្នុងពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ ហើយ Taylor Swift បានក្លាយជាសិល្បការិនីម្នាក់ដែលមានការតែងតាំងពានរង្វាន់ច្រើនបំផុត។ ប្រសិនបើ Taylor Swift ឈ្នះពានរង្វាន់លើប្រភេទនេះ នាងនឹងក្លាយជាសិល្បករដំបូងគេដែលឈ្នះអាល់ប៊ុមប្រចាំឆ្នាំចំនួន៤ ដង។Taylor Swift's Midnights Album Release Date, News, Singles, Songs and Tour

ទោះបីជាយ៉ាងនេះក៏ដោយ Taylor Swift មិនទាន់ទទួលបានពានរង្វាន់សម្រាប់ Song of the Year នៅឡើយទេ ខណៈតារាចម្រៀងរូបនេះមានពានរង្វាន់ Grammys ១២ នៅក្នុងប្រភេទផ្សេងទៀត រួមទាំងពានអាល់ប៊ុមប្រចាំឆ្នាំចំនួនបីដែលឈ្នះសម្រាប់កំណត់ត្រាទោលរបស់ខ្លួនក្នុងឆ្នាំ២០១០ ,២០១៦ និងក្នុងឆ្នាំ២០២១ ដែលជាស្នាដៃដែលមិនមានសិល្បការិនីទោលណាធ្វើបាននៅឡើយទេ។

គួរបញ្ជាក់ថា ពានរង្វាន់ Grammy ឆ្នាំនេះធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈនៅទីក្រុង Los Angeles។Taylor Swift បានទទួលការតែងតាំងចំនួនប្រាំនៅឆ្នាំនេះក្រៅពីបទចម្រៀងប្រចាំឆ្នាំ៕

តើគួររក្សាទុកផ្លែចេកតាមវិធីណាដើម្បីកុំឱ្យវាឆាប់ទុំ?

0

ចេក គឺជាផ្លែឈើរហ័សទុំ ហើយជាទូទៅ វានឹងទុំក្នុងរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ក្រោយពីយើងបានកាត់វាពីដើម ។ បើទុកដាក់វាមិនត្រឹមត្រូវតាមក្បួនខ្នាតនោះទេ គឺអាចធ្វើឱ្យវាឆាប់ទុំ និងរលួយស្អុយបាន ។

មនុស្សភាគច្រើនតែងជួបបញ្ហាទិញចេកមកមិនបានប៉ុន្មានថ្ងៃផង វាក៏ទុំរហូតដល់បរិភោគមិនទាន់ ហើយបើបោះចោលក៏ស្តាយ ។ តើគួររក្សាទុកផ្លែចេកតាមវិធីណាដើម្បីកុំឱ្យវាឆាប់ទុំ?

*ទុកផ្លែចេកនៅកន្លែងត្រជាក់ និងស្ងួត ៖ សីតុណ្ហភាពសមស្របសម្រាប់ទុកចេកនៅកន្លែងណាមួយ គឺចាប់ពី១៣អង្សារសេ ទៅ១៨អង្សារសេ ។ ការទុកចេកនៅកន្លែងត្រជាក់ វានឹងជួយកុំឱ្យវាឆាប់ទុំ ។

*ទុកចេកឱ្យឆ្ងាយពីពន្លឺថ្ងៃ ៖ ពន្លឺថ្ងៃ គឺជាកម្លាំងជំរុញឱ្យចេករហ័សទុំ ។ ដូច្នេះ យើងគួរតែចៀសវាងទុកចេកនៅកន្លែងណាដែលត្រូវពន្លឺថ្ងៃ ។Bananas: 11 Evidence-Based Health Benefits

*រុំគល់ផ្លែចេក ៖ គល់ផ្លែចេក គឺជាកន្លែងបញ្ចេញឧស្ម័នអេទីឡែន ដែលឧស្ម័ននេះជាកម្លាំងជំរុញឱ្យចេករហ័សទុំ ។ ដូច្នេះ យើងត្រូវរុំវាដោយថង់ផ្លាស្ទិក ឬក្រដាស ដើម្បីជួយការពារមិនឱ្យឧស្ម័នអេទីឡែនចេញមកខាងក្រៅ ។

*ដាក់ចេកឱ្យនៅដាច់ដោយឡែកពីគ្នា ៖ ចេកដែលទុំហើយ វានឹងបញ្ចេញឧស្ម័នអេទីឡែនមកខាងក្រៅ ។ ហេតុនេះ ការទុកចេកទុំ និងចេកមិនទាន់ទុំឱ្យនៅជាមួយគ្នា វានឹងធ្វើឱ្យចេកផ្សេងទៀតកាន់តែឆាប់ទុំ ។ ការដាក់ចេកឱ្យនៅដាច់ដោយឡែកពីគ្នា នឹងជួយឱ្យឧស្ម័នអេទីឡែនចេញមកខាងក្រៅតិចជាងមុន ។Ways To Make Your Bananas Last Longer Reader's Digest, 42% OFF

*ដាក់ចេកក្នុងទូរទឹកកក ៖ បើត្រូវការរក្សាទុកចេកឱ្យបានយូរថ្ងៃ យើងអាចទុកវាក្នុងទូរទឹកកកបាន ពីព្រោះសីតុណ្ហភាពក្នុងទូរទឹកកក នឹងជួយកុំឱ្យវាទុំឆាប់រហ័សពេក ។ ហេតុនេះ យើងអាចទុកវាចូលក្នុងថង់ផ្លាស្ទិក ឬឧបករណ៍បិទជិត ដើម្បីការពារមិនឱ្យចេកស្ងួត ។

ខាងក្រោមនេះ គឺជាគន្លឹះរក្សាទុកផ្លែចេកឱ្យបានយូរថ្ងៃ ៖
*ជ្រើសយកផ្លែចេកណានៅស្រគាល ៖ ចេកស្រគាលដែលមិនទាន់ទុំខ្លាំង វានឹងមិនងាយទុំជោរនោះទេ ។

*ចៀសវាងទុកចេកនៅក្បែរផ្លែឈើផ្សេងទៀត ៖ ផ្លែឈើមួយចំនួន ដូចជា ផ្លែប៉ោម, ផ្លែប័រ និងស្វាយ តែងបញ្ចេញឧស្ម័នអេទីឡែនមកខាងក្រៅ ។ ដូច្នេះ ការទុកចេកនៅក្បែរផ្លែឈើទាំងនេះ នឹងធ្វើឱ្យចេកកាន់តែឆាប់ទុំជោរ ។Ways To Make Your Bananas Last Longer Reader's Digest, 42% OFF

*ពិនិត្យមើលចេកជារៀងរាល់ថ្ងៃ ៖ បើពិនិត្យឃើញថា ចេករបស់យើងចាប់ផ្តើមទុំហើយ យើងត្រូវប្រញាប់បរិភោគវា ឬយកវាមកធ្វើជាបង្អែម និងនំចំណីផ្សេងៗ ។

សរុបមក វិធីទាំងនេះនឹងជួយឱ្យយើងអាចរក្សាទុកផ្លែចេកបានកាន់តែយូរថ្ងៃ ហើយយើងអាចបរិភោគផ្លែចេកស្រស់ៗបានយូរផងដែរ ៕ ប្រភព ៖ sanook

នាយករដ្ឋមន្ត្រីបញ្ជាក់ពីលក្ខខណ្ឌអ្នកមានសិទ្ធិទទួលបានប្រាក់១ម៉ឺនបាត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងពីលទ្ធផលកិច្ចប្រជុំគណៈកម្មការនយោបាយគម្រោងចែកប្រាក់១ម៉ឺនបាត តាមរយៈគម្រោង Digital Wallet ថា គម្រោងនេះជាការបន្ថែមប្រាក់ក្នុងប្រព័ន្ធសេដ្ឋកិច្ច ចំនួន៦សែនលានបាត ។ គម្រោងនេះនឹងបែងចែកជាគម្រោង Digital Wallet ចំនួន៥សែនលានបាត ដែលគ្របដណ្តប់លើពលរដ្ឋចំនួន៥០លាននាក់ និងមូលនិធិកសាងសមត្ថកិច្ច ចំនួន១សែនលានបាតទៀត ។Baht gains as Thailand's pro-growth Move Forward leads vote, tycoon-linked  stocks drop | South China Morning Post

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃបញ្ជាក់ថា តួលេខនេះបានមកពីរដ្ឋាភិបាលស្តាប់មតិយោបល់របស់ធនាគារកណ្តាលថៃ និងស្ថាប័នផ្សេងៗ ដោយកែលម្អលក្ខខណ្ឌគម្រោង Digital Wallet ឱ្យបានច្បាស់លាស់ រួមទាំងការពង្រីកតំបន់ចាយវាយប្រាក់នេះឱ្យគ្របដណ្តប់ដល់ថ្នាក់ស្រុកផងដែរ ។

ខាងក្រោមនេះ គឺជាលក្ខខណ្ឌនៃគម្រោង Digital Wallet ៖
-អ្នកមានសិទ្ធិត្រូវមានអាយុលើស១៦ឆ្នាំឡើងទៅ
-អ្នកមានសិទ្ធិត្រូវមានប្រាក់ចំណូលមិនដល់៧ម៉ឺនបាតក្នុង១ខែ និងមានប្រាក់ផ្ញើក្នុងបញ្ជីធនាគារ តិចជាង៥សែនបាត
-អាចចាយវាយប្រាក់នេះបានតែនៅស្រុកដូចក្នុងអត្តសញ្ញាប័ណ្ណប៉ុណ្ណោះ ។Probing the B10,000 digital handout

លោកនាយករដ្ឋមន្ត្រីបានពន្យល់ពីលក្ខខណ្ឌនៃគម្រោង Digital Wallet បន្ថែមថា ពលរដ្ឋថៃដែលមានប្រាក់ចំណូលលើស៧ម៉ឺនបាតក្នុង១ខែ ប៉ុន្តែមានប្រាក់ក្នុងបញ្ជីធនាគារតិចជាង៥សែនបាត គឺពួកគេគ្មានសិទ្ធិទទួលបានប្រាក់១ម៉ឺនបាតទេ ។

*តើប្រាក់ Digital Wallet អាចទិញអ្វីបានខ្លះ ?
លោកនាយករដ្ឋមន្ត្រីពន្យល់ថា ពលរដ្ឋអាចចំណាយប្រាក់តាមគម្រោង Digital Wallet ដើម្បីទិញផលិតផល, ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលប្រើប្រាស់តែប៉ុណ្ណោះ ។ ប៉ុន្តែពលរដ្ឋមិនអាចចំណាយប្រាក់នេះទៅលើផលិតផល និងសេវាកម្មមួយចំនួនដូចខាងក្រោម ៖

-មិនអាចចំណាយប្រាក់ Digital Wallet ជាមួយសេវាកម្មផ្សេងៗ
-មិនអាចទិញផលិតផលតាមអនឡាញ
-មិនអាចទិញគ្រឿងស្រវឹង
-មិនអាចទិញផលិតផលថ្នាំជក់ដូចជា បារី, កញ្ឆា និងផលិតផលផលិតពីកញ្ឆា
-មិនអាចទិញមាស, ពេជ្រ និងត្បូង
-មិនអាចយកទៅសងបំណុល
-មិនយកយកទៅបង់ថ្លៃសាលាកូន
-មិនអាចយកទៅបង់ថ្លៃទឹក, ថ្លៃភ្លើង និងថ្លៃទូរស័ព្ទ
-មិនអាចទិញប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ព្រមទាំង
-មិនអាចយកប្រាក់ពីគម្រោង Digital Wallet ទៅប្តូរជាក្រដាសប្រាក់បានទេ ៕Thai MP Shares Thoughts on Digital Wallet Scheme - Thailand Business News

ប្រភព ៖ beartai BRIEF

អាហារ ៣ ប្រភេទដែលសម្បូរទៅដោយជាតិអ៊ីយ៉ូត និងម៉ាញ៉េស្យូម ជួយការពារសុខភាពក្រពេញទីរ៉ូអ៊ីត

0

នៅពេលដែលមុខងារក្រពេញទីរ៉ូអ៊ីតធ្លាក់ចុះ ទម្ងន់រាងកាយត្រូវបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយមុខងាររាងកាយនឹងអស់កម្លាំង ក៏ដូចជាធ្លាក់ទឹកចិត្តកាន់តែអាក្រក់ទៅៗ។ ក្រពេញទីរ៉ូអ៊ីតមានទីតាំងនៅកណ្តាលផ្នែកខាងមុខនៃកញ្ចឹងក ហើយជាសរីរាង្គ endocrine ដែលមានរាងដូចមេអំបៅ ដែលភ្ជាប់ទៅនឹងផ្នែកខាងមុខនៃបំពង់ក។ លើសពីនេះទៀត ក្រពេញទីរ៉ូអ៊ីតដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការរំលាយអាហារក្នុងរាងកាយ អារម្មណ៍ ចង្វាក់បេះដូង សម្ពាធឈាម និងសីតុណ្ហភាពរាងកាយដោយការបញ្ចេញអរម៉ូន។
ដូច្នេះដើម្បីទទួលបានអាហារដែលសម្បូរទៅដោយជាតិអ៊ីយ៉ូត និងម៉ាញ៉េស្យូម ជួយការពារសុខភាពក្រពេញទីរ៉ូអ៊ីតឱ្យល្អមានដូចខាងក្រោម៖

១.អាហារសមុទ្រសម្បូរជាតិអ៊ីយ៉ូត៖ អាហារដែលសម្បូរទៅដោយជាតិអ៊ីយ៉ូតមានដូចជា ត្រីសែល និងសត្វក្រៀល ព្រមទាំងត្រីផ្សេងៗ មានអ៊ីយ៉ូតច្រើន។ ធាតុផ្សំនេះគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ដំណើរការប្រកបដោយប្រសិទ្ធភាពនៃក្រពេញទីរ៉ូអ៊ីត ដែលគ្រប់គ្រងការរំលាយអាហារ និងការលូតលាស់របស់រាងកាយ។ ហេតុនេះហើយ ការកង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យក្រពេញទីរ៉ូអ៊ីតហើម សន្លឹម អស់កម្លាំង និងបាត់បង់ថាមពលជាដើម។Raw seafood bar - Recipes - delicious.com.au

២.បន្លែស្លឹកបៃតងដែលសម្បូរទៅដោយជាតិម៉ាញ៉េស្យូម៖ ម៉ាញេស្យូមគឺជាសារធាតុរ៉ែដ៏ចាំបាច់បំផុតសម្រាប់មុខងាររបស់ក្រពេញទីរ៉ូអ៊ីត ដែលផលិតអរម៉ូនទីរ៉ូអ៊ីត។ ប្រសិនបើអ្នកមិនទទួលបានម៉ាញេស្យូមគ្រប់គ្រាន់ទេ អ្នកអាចទទួលរងពីការខ្វះថាមពល ចង្វាក់បេះដូងមិនធម្មតា ឬរមួលក្រពើជាដើម។ ដូច្នេះបន្លែស្លឹកបៃតងដូចជា spinach, chard, និងសាឡាត់សម្បូរទៅដោយម៉ាញេស្យូម ហើយបន្លែទាំងនេះក៏ជួយឱ្យក្រពេញទីរ៉ូអ៊ីតរបស់អ្នកដំណើរការបានល្អផងដែរ។Get in the greens with leafy vegetables OSF HealthCare

៣. អាហារដែលត្រូវប្រយ័ត្ន៖ អាហារដែលអ្នកត្រូវប្រយ័ត្នមានដូចជា ថ្លើម បេះដូង និងតម្រងនោម ជារឿយៗត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំអាហារ។ សាច់សរីរាង្គទាំងនេះមានអាស៊ីតខ្លាញ់ច្រើនដែលត្រូវបានគេស្គាល់ថាជាអាស៊ីត lipoic ដែលអាស៊ីតនេះនឹងបណ្តាលឱ្យមានបញ្ហាជាមួយមុខងារក្រពេញទីរ៉ូអ៊ីត រួមទាំងការថយចុះកម្រិតអរម៉ូនទីរ៉ូអ៊ីតជាដើម៕Organs in a raw diet for cat — The Little Carnivore
ប្រភព៖kormedi.com

៥ យ៉ាងដែលឪពុកម្តាយតែងយល់ខុសចំពោះកូន នឹងធ្វើឱ្យកូនកាន់តែអសមត្ថភាព

0

ពិតណាស់ សកម្មភាព និងពាក្យសម្ដីរបស់ឪពុកម្តាយអាចជាមូលហេតុមួយដែលធ្វើឱ្យកូនកាន់តែអសមត្ថភាព។ ម្យ៉ាងវិញទៀតឪពុកម្តាយមួយចំនួនក៏តែងតែយល់ខុសចំពោះកូននូវទម្លាប់អាកប្បកិរិយាខ្លះៗ ដែលប្រៀបដូចជាការចងខ្សែសង្វាក់កូនដោយអចេតនា ក៏ដូចជាធ្វើឱ្យពួកគេធំធាត់ដោយការភ័យខ្លាច និងបាត់បង់សមត្ថភាព។ ដូច្នេះខាងក្រោមនេះគឺជារបៀបចិញ្ចឹមកូនដែលឪពុកម្តាយតែងតែយល់ខុស៖

១.បង្ខំកូនឱ្យសិក្សាមុនអាយុ៖ ជាការពិត ឪពុកម្តាយជាច្រើន តែងតែបង្ខំកូនឱ្យសិក្សា ឬបង្រៀនពួកគេមុនអាយុ ដោយសារតែមិនចង់ឱ្យយកូនខ្លួនអន់ជាងមិត្តភ័ក្តិជាដើម។ សម្រាប់កុមារ ប្រសិនបើចំណេះដឹងត្រូវបានចែកចាយលឿនពេក វានឹងធ្វើឱ្យពួកគេចុះខ្សោយបន្តិចម្តងៗ ក៏ដូចជាធ្វើឱ្យពួកគេធុញទ្រាន់ជាមួយការរៀនសូត្រ ដែលមិនមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេឡើយ។ ដូច្នេះ ក្នុងនាមជាឪពុកម្តាយ គួរតែផ្តោតលើការរៀនសូត្របំផុសគំនិត ជាជាងការដេញតាមភាពជោគជ័យ ឬបរាជ័យ។Teachers Share Things Parents Should Do to Set Their Kids up for Success

២.ឪពុកម្តាយមិនមានទម្លាប់អានសៀវភៅទេ ដោយឱ្យកូនអានសៀវភៅម្នាក់ឯង៖ ឪពុកម្តាយដែលមិនមានទម្លាប់អាននឹងពឹងផ្អែកតែលើសភាវគតិអប់រំកូនប៉ុណ្ណោះ ដែលវាមិនល្អសម្រាប់ការលូតលាស់របស់កុមារនោះទេ។ ការអានសៀវភៅជាមួយកូនរបស់អ្នក គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់កូនៗក្នុងការបង្ហាញចំណេះដឹងក្រៅវិសាលភាពនៃការបង្រៀននៅសាលា។ នេះក៏ជួយឱ្យកុមារអភិវឌ្ឍចំណេះដឹងចម្រុះ និងបណ្តុះបណ្តាលការគិតប្រកបដោយការរិះគន់។Interesting Skills that Parents Can Teach Their Kids - Bimi Boo

៣.ក្មេងដែលលេងច្រើនក្នុងពេលរៀន៖ ឪពុកម្តាយជាច្រើនតែងមានការភ័ន្តច្រឡំ ដោយគិតថាកូនរបស់ពួកគេលេងខណៈពេលដែលកុមារផ្សេងទៀតកំពុងសិក្សា គឺធ្វើឱ្យ ចំណេះដឹងរវាងកុមារទាំងនោះនឹងពង្រីកកាន់តែច្រើនឡើង ខណៈដែលកូនខ្លួនឯងកាន់តែខ្សោយ។ ប៉ុន្តែតាមពិតទៅ ការលេងគឺជាការរៀន ក្មេងៗដែលចេះលេង ជាទូទៅមានសំណាងណាស់ ដូច្នេះអ្វីដែលមនុស្សពេញវ័យត្រូវធ្វើគឺមិនត្រូវហាមឃាត់កូនរបស់ពួកគេឱ្យឈប់លេងនោះទេ ប៉ុន្តែត្រូវមានតុល្យភាពរវាងការរៀន និងការលេងរបស់កុមារ ដោយបង្កើតលក្ខខណ្ឌដើម្បីជួយកុមារបញ្ចេញសម្ពាធ និងបំបាត់អារម្មណ៍ដែលមិនចាំបាច់។How to Teach Your Toddler to Talk: Tips and Tricks

៤.ប្រើអំពើហឹង្សាផ្លូវកាយ ឬពាក្យសម្ដីលើកុមារ៖ ឪពុកម្តាយជាច្រើនតែងតែធ្វើបាបកូនដោយអចេតនា និងចេតនា ឬប្រើពាក្យសំដីមិនគប្បី ហើយគិតថាធ្វើបែបនេះគឺល្អសម្រាប់កុមារ។ ប៉ុន្តែទង្វើទាំងនេះ គឺបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្លូវកាយ និងផ្លូវចិត្តកុមារ។ កុមារតែងតែមានអារម្មណ៍ភ័យខ្លាច ហើយត្រូវនៅស្ងៀម ព្រោះពួកគេខ្សោយទាំងភាសា និងថាមពល បន្ទាប់មកពួកគេនឹងក្លាយជាមនុស្សបិទជិត គិតទុកជាមុន មិនចង់ជឿនរណាម្នាក់ អាចមានបញ្ហាអាកប្បកិរិយា និងភាសា ហើយសូម្បីតែបញ្ហាសរសៃប្រសាទក៏លេចឡើងផងដែរ។The Differences Between Discipline and Child Abuse

៥.ឪពុកម្តាយចូលគេងយឺត កូនក៏ចូលគេងយឺតដែរ៖ ពេលខ្លះឪពុកម្តាយគ្មានជម្រើសអ្វីក្រៅតែពីការចូលគេងយឺត ដោយសារសម្ពាធក្នុងជីវិត ដែលនេះអាចធ្វើឱ្យកុមារងាយនឹងចម្លងតាម។ ដូច្នេះ ឪពុកម្តាយគួរតែបង្កើតទម្លាប់ចូលគេងលឿនជាមួយកូនមិនត្រឹមតែជួយឱ្យពួកគេឆ្លាតជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អសម្រាប់សុខភាពរបស់ពួកគេផងដែរ៕

RM បង្ហោះ Stories ជក់បារីរួចសម្រេចចិត្តលុបវិញក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គម

0

នៅថ្ងៃទី១១ ខែវិច្ឆិកា គណនី Instagram របស់ RM សមាជិកBTS មានការអាប់ដេត Stories ថ្មីប៉ុន្តែត្រូវបានលុបចោលវិញ ដោយរូបភាពនោះបានបង្ហាញថា RM កំពុងជក់បារី ហើយនៅជាមួយបុគ្គលិកប្រុសម្នាក់។

RM (BTS) Facts and Profile (Updated!)ជាមួយរូបភាពដែលតារា K-Pop រូបនេះជក់បារីបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈពេលដែលមានការលើកឡើងដែរថា RM គឺជាមនុស្សពេញវ័យ និងនៅអាយុក្នុងលក្ខខណ្ឌដែលជក់បារីស្របច្បាប់ ហើយរូបគេមានសិទ្ធិជ្រើសរើសនូវអ្វីដែលខ្លួនចង់ធ្វើ។ ទោះយ៉ាងណាអ្នកគាំទ្រកូរ៉េកំពុងបង្ហាញពីការភ្ញាក់ផ្អើលពិតប្រាកដចំពោះរូបភាពនេះ ដោយសារតារា K-Pop តែងតែត្រូវបានប្រកាន់យកនូវស្តង់ដារខ្ពស់ជាង (ហើយជួនកាលមិនសមហេតុផល) និង ការជក់បារីត្រូវបានគេមើលឃើញថាមានជាយូរមកហើយនៅកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix2wPH3rfeoFFijU3XSq-FAhYIuEMUpgEc1Oc0JpsqI4sPSYv75kJobablcangNQB5PWtsLVPHUgMOADDUsVBkG6Of44OJqQUL_XMhDlyf-yNzTiFLBlJjlSVUOpySPybsBxXYU2CI3ew988n_lqxXuTTedepGT9b6HAE-WA0OjQFYFZgjYw0vI7n8DpA/s1170/unnamed.jpg

បន្ទាប់ពីការអាប់ដេតStories ថ្មីនេះហើយបណ្តាញសង្គម Twitter បានឃើញនិន្នាការ “Namjoon” ជាមួយអ្នកគាំទ្រអន្តរជាតិក៏ពិភាក្សាអំពីរូបភាពនេះដូចគ្នា ហើយ RM មិនបានធ្វើអត្ថាធិប្បាយលើការអាប់ដេតនេះទេ។BTS' RM surprises everyone after revealing who his love interest is

គួរបញ្ជាក់ថានៅខែកញ្ញា ឆ្នាំ២០២៣ Jungkook សមាជិករួមក្រុម BTS ក៏ត្រូវបានគេឃើញជក់បារីនៅខាងក្រៅភោជនីយដ្ឋានមួយក្នុងទីក្រុង Los Angeles រដ្ឋ California ផងដែរ៕

ប្រធានាធិបតីបារាំងគាំទ្រការបង្កើតវត្តអារ៉ាមនៅទីក្រុងប៉ារីស

0

បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញជាសាធារណៈនូវការគាំទ្ររបស់គាត់ចំពោះការបង្កើតវត្ត Phra Chetuphon Wimon Mangkhalaram ដែលត្រូវបានគេស្គាល់ជាទូទៅថា Wat Pho Paris ក្នុងរដ្ឋធានីប្រទេសបារាំង។France's Macron says melting glaciers are 'an unprecedented challenge for  humanity' | Science | kdhnews.com យោងតាមគេហទំព័រ Bangkok Post ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកាថ្មីៗនេះថា ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពេលទទួលភ្ញៀវនៅវិមាន Elysee សម្រាប់ព្រះចៅអធិការវត្ត Phoo ដែលមានដើមកំណើតនៅក្នុងប្រទេសថៃ ដោយបច្ចុប្បន្នកំពុងគង់នៅប្រទេសបារាំងសម្រាប់ពិធីសម្ពោធវត្តអារ៉ាមនៅទីក្រុងប៉ារីស។Macron supports Wat Pho Paris

សម្ដេចព្រះសង្ឃរាជនៃប្រទេសថៃ Somdet Phra Maha Theerajarn បានដឹកនាំកិច្ចប្រជុំរយៈពេល ៤៥ នាទីជាមួយប្រធានាធិបតីបារាំងលោក Macron ដោយមានការចូលរួមពី Phra Sri Wichira Thamwithet ប្រធានព្រះសង្ឃនៃវត្ត Pho Paris និង Boonyarit Vichienpuntu ឯកអគ្គរាជទូតស្តីទីនៃស្ថានទូតថៃប្រចាំទីក្រុងប៉ារីស។ កិច្ចពិភាក្សានេះផ្តោតលើការរីកចំរើននៃព្រះពុទ្ធសាសនា និងវិធីដើម្បីអនុវត្តការបង្រៀនព្រះពុទ្ធសាសនាក្នុងការបន្តសន្តិភាពពិភពលោក។Asean News Headlines as at 9pm on Friday (Nov 18) | The Star

ប្រធានាធិបតីបារាំងបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងបានបង្ហាញការគាំទ្រចំពោះការបង្កើតវត្តផូរនៅក្នុងប្រទេសបារាំង។ លោក Macron ក៏បានចែករំលែកថា កាលពីឆ្នាំមុន លោកក៏ធ្លាប់បានទៅទស្សនាវត្តភូក្នុងប្រទេសថៃ អំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកកផងដែរ។
គួរបញ្ជាក់ដែរថា វត្តព្រះពុទ្ធសាសនា Phra Chetuphon របស់ប្រទេសថៃ ដែលបានបង្កើតឡើងនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង នឹងត្រូវសម្ភោធនៅថ្ងៃស្អែកទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសម្តេចព្រះមហាធៀចជាអធិបតីផងដែរ៕

ក្តៅគគុក! មហាជនកំពុងរិះគន់យ៉ាងខ្លាំងលើនារីម្នាក់សង្ស័យជាជនជាតិវៀតណាមធ្វើទង្វើនេះនៅប្រាសាទអង្គរវត្ត (មានវីដេអូ)

0

អ្នកលេងបណ្តាញសង្គមកំពុងមិនពេញនិងរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលគេសង្ស័យថាជាជនជាតិវៀតណាមហើយបានស្លៀកសំលៀកបំពាក់ថៃ កាត់តមានរូបទង់ជាតិនិងស្តេចថៃបង្ហោះនៅបណ្តាញសង្គមទិកតុកដោយដាក់ភ្លេងថៃទៀត ប៉ុន្តែការថតនោះគឺនៅលើទឹកដីប្រាសាទអង្គរវត្ត។ គេមិនដឹងថានារីនោះមានគោលបំណងនិងចេតនាអ្វីនោះទេដែលធ្វើបែបនេះ ខណៈអ្នកលេងបណ្តាញសង្គមស្នើទៅក្រសួងពិនិត្យលើករណីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8BALsF4AKGpcUNcidbEzRDLTYQpvm2Kys-Gz1xCUZyQs-fhvqrjGTIX3B2JEJZZtIsXXVgOldUWTvHviRQBSvKeYVAmM4LaK-rLGvMHkwqk8_1-KIMb7X2IQLc3tz2AemNPQFTu28AW_DF_0vkFxqhszAu9bZLJPObuVKnqvBHjHyBDKH8PcWVRaJ6o/s451/Screenshot%202023-11-11%20145811.png

ដូចមហាជនជ្រាបមកហើយថា អាជ្ញាធរជាតិអប្សរាបានចេញលិខិតណែនាំក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកមិនអាចកាត់ថ្លៃបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាចំពោះគោលបំណងមួយចំនួនដូចជា ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។ ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ជាដើមត្រូវដាក់លិខិតអនុញ្ញាតជាមុនសិន។ ដោយឡែកសម្រាប់ការថតរូបភាពឬវីដេអូក្នុងគោលបំណងសម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ពុំចាំបាច់សុំលិខិតអនុញ្ញាតជាមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6GqjykaOAi269T-EVQw8ntwsGKFXaE-z7YzGrce14CnB5SX7YO_Rsd0Ia9noGPPd59E5YvmQoIYI1IVQYGTLktFRsJ1IK67B6_G0Ri1rO9lfcCQZEWD8tQ2hRildKIJ5r-E2nnbp1ZScO5CCRog13sWh5_e4MUnqL5VH0l9PhgLGkclzrzAd48U8og_s/s539/Screenshot%202023-11-11%20145847.png

ទោះយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុកបង្ហាញជាចង្ងល់ និងរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលថតនៅប្រាសាទខ្មែរប៉ុន្តែធ្វើទង្វើមិនសមទំនងយ៉ាងនេះទៅវិញ។ នារីរូបនោះត្រូវបានគេសង្ស័យថាជាជនជាតិវៀតណាម បានស្លៀកសំលៀកបំពាក់ប្រពៃណីថៃ ថតនៅប្រាសាទអង្គរវត្ត ដោយកាត់តដាក់រូបទង់ជាតិថៃ ស្តេចថៃ និងដាក់បទចម្រៀងថៃទៅវិញដោយគេមិនដឹងថានារីរូបនោះមានគោលបំណង និងចេតនាអ្វីនោះទេបានជាធ្វើបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZ7E-MSmX10hZhR1qe4MGGK54POTSSDjnnnMdyOrDst-arAad8Ve9-7lI7s368qtKbMDGZavWI8TPUG8EVQaxKzJUlEEJeuOk0AmPGaqr9hQGraYA2ToL5gnIFTbHdIF6CUo1I-fbix1aUSfPI5OkUE6fSFH1RX3IoMqlGck7wNgFa9lh17lMIBlcwdg/s541/Screenshot%202023-11-11%20145831.png

អ្នកលេងបណ្តាញសង្គមជាច្រើនបានប្រមូលគ្នា Report គណនីទិកតុកនោះនិងបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងនូវទង្វើរបស់នាងធ្វើដាក់កម្ពុជាបែបនេះទាំងដឹងថាប្រាសាទអង្គរវត្តជារបស់ខ្មែរ តែធ្វើយ៉ាងនេះទៅវិញ។ ជាមួយគ្នានេះដែរ ពលរដ្ឋកំពុងបង្ហាញចង្ងល់ ដូចគ្នាតើការស្លៀកឈុតបុរាណថៃថតនៅប្រាសាទខ្មែរមានទទួលបានការអនុញ្ញាតិពីអាជ្ញាធរជាតិអប្សរាហើយឬនៅ? តើការថតនេះស្ថិតក្នុងលក្ខខណ្ឌបែបណាដែរ ដោយពលរដ្ឋបានស្នើទៅក្រសួងពាក់ព័ន្ធជួយពិនិត្យមើលលើករណីនេះ៕