ប្រទេសជប៉ុនបានកែច្នៃកាកសំណល់អេឡិចត្រូនិចទៅជារ៉ែមាស
បរទេស៖ ប្រទេសជប៉ុនបានកែច្នៃកាកសំណល់អេឡិចត្រូនិចដូចជា ទូរស័ព្ទដៃខូចៗចំនួន ១០,០០០ គ្រឿងទៅជាមាសប្រហែល ២៨០ក្រាម ដែលមានប្រសិទ្ធភាពជាងការជីកយករ៉ែនៅក្នុងព្រៃ ៥៦ ដង។
យោងតាមគេហទំព័រ Nikkei Asia ដែលបានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកាថា ប្រទេសជប៉ុនមានធនធានធម្មជាតិតិចតួចណាស់ ប៉ុន្តែគឺជាទីផ្សារដ៏មានសក្តានុពលបំផុតមួយសម្រាប់ការជីកយករ៉ែលោហៈក្នុងទីក្រុង មានន័យថាជប៉ុនបានកែច្នៃកាកសំណល់លោហៈកម្រចេញពីបន្ទះសៀគ្វីអេឡិចត្រូនិចទៅជារ៉ែមាស។
យោងតាមក្រសួងបរិស្ថានជប៉ុន បានឱ្យដឹងថា រាល់ទូរស័ព្ទ ១០,០០០ គ្រឿងអាចផ្តល់ទិន្នផលមាសប្រហែល ២៨០ ក្រាម។ ដូច្នេះ ការជីកយករ៉ែមាសពីកាកសំណល់អេឡិចត្រូនិចមានប្រសិទ្ធភាពជាងការជីកយករ៉ែមាសពីធម្មជាតិដល់ទៅ ៥៦ ដង។ នេះបើតាមរោងចក្រ Tanaka Kikinzoku Kogyo ក្នុងទីក្រុង Hiratsuka បានធ្វើការរំលាយសំណល់អេតចាយដែលជាគ្រឿងអេឡិចត្រូនិចនិងទូរស័ព្ទដៃខូចៗ ដើម្បីយកមាសមកធ្វើជាដុំមូល ឬជាគ្រាប់មូល។
លោក Akio Nagaoka ប្រធានមជ្ឈមណ្ឌលនេះបាននិយាយថា “យើងចង់ពង្រីកការប្រមូលសំណល់អេឡិកត្រូនិកមិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងអាស៊ីអាគ្នេយ៍ផងដែរ ដែលជាតម្រូវការសម្រាប់ការកែច្នៃឡើងវិញនូវគ្រឿងអេឡិចត្រូនិកកំពុងកើនឡើង។
បច្ចុប្បន្ន ទិន្នផលនៃការជីកយករ៉ែ ក៏ដូចជាការកំណត់គោលដៅរុករករ៉ែមាសពីស្មាតហ្វូន ឬគ្រឿងប្រើប្រាស់ក្នុងផ្ទះចាស់ៗ និងសំណល់អេតចាយផ្សេងទៀតកំពុងក្លាយជារឿងសំខាន់។ ដូច្នេះ អាជីវកម្មមួយចំនួនកំពុងពង្រីកការប្រមូល និងសមត្ថភាពកែច្នៃលោហៈក្នុងទីក្រុង ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។
ហេតុនេះហើយ ទើបវិទ្យាស្ថានជប៉ុនសម្រាប់ការរចនាប្រកបដោយនិរន្តរភាពបានប៉ាន់ប្រមាណថាមាសប្រហែល ៥,៣០០ តោនបានប្រមូលផ្តុំនៅក្នុងប្រទេសជប៉ុន ស្មើនឹង ១០% នៃទុនបម្រុងពិភពលោក។ បច្ចុប្បន្នរដ្ឋាភិបាលរបស់ប្រទេសនេះកំពុងជំរុញការកែច្នៃឡើងវិញនូវមាស និងលោហៈដ៏មានតម្លៃផ្សេងទៀតនៅក្នុងបន្ទះសៀគ្វីរថយន្តអគ្គិសនី ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ច៕


ពេលបានដឹងហើយពិតជារំភើបនិងសូមអបអរដល់ជ័យលាភីទាំងអស់ រួមនិងកីឡាករគ្រប់គ្នាដែលបានមកចូលរួមប្រកួត សរុបជាង១ពាន់គូ មកប្រជែងយកជើងឯក។ ជាលទ្ធផលបន្ទាប់ពីចំណាយពេលប្រកួត ឈរកាន់កំប៉ុងប៊ូស្រង់ ដោយចាប់ផ្តើមពីម៉ោង៤ល្ងាច ថ្ងៃទី១២ រហូតដល់ម៉ោងជិត៣រំលងអាទ្រាធ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អស់រយៈពេល១០ម៉ោង ឈដោយគ្មានសម្រាក ក្រោមការជួយជ្រោមជ្រែងពីស្ត្រីជាដៃគូ។លរៀបចំឡើងដោយប៊ូសស្ត្រងនេះជាដើម។
ហើយប៊ូសស្រ្តង លើកកម្ពស់ស្រ្តី និងឱ្យតម្លៃស្រ្តី បង្កើតមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តង សំណាបយោងដី ស្រីយោងប្រុស” កាន់កំប៉ុងឈ្នះឡាន។




ការសូមទោសរបស់ ជី ដេវីត នេះដែរអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិដែរថា តារាចម្រៀងរូបនេះធ្វើបានល្អហើយមិនបាច់សូមទោសហ្វេននោះទេ ព្រោះការច្រៀង២១បទមិនមែនមានភាពងាយស្រួលនោះទេខណៈអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍មោទនភាពដល់សិល្បកររូបនេះយ៉ាងខ្លាំង។
























4. សិង្ហបុរី៖ ផ្ទៃដីសរុប ៧១៨ គីឡូម៉ែត្រការ៉េ:max_bytes(150000):strip_icc()/singapore--garden-by-the-bay--supertree-grove-638256268-fa59e7e78b6449aaa40f68eafe6ff1a1.jpg)








