Taylor Swift បានបំបែកកំណត់ត្រា Grammys ជាមួយនឹងការតែងតាំងចុងក្រោយរបស់នាងសម្រាប់បទចម្រៀងប្រចាំឆ្នាំ(Song of the year )ជាមួយបទ Anti-Hero ដែលជាបទដ៏ល្បីល្បាញរបស់ Taylor Swift ធ្វើឱ្យក្លាយជាបទចម្រៀងដំបូងគេជាលើកទី៧ ដែលត្រូវបានតែងតាំងនៅក្នុងប្រភេទបទចម្រៀងប្រចាំឆ្នាំរបស់ Recording Academy។
Taylor Swift ក៏ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់អាល់ប៊ុម និងកំណត់ត្រាប្រចាំឆ្នាំជាមួយនឹង Olivia Rodrigo, Miley Cyrus និង SZA ផងដែរ ចំណែកឯLana Del Rey និង Dua Lipa ស្ថិតក្នុងចំណោមបេក្ខភាពផ្សេងទៀតសម្រាប់បទចម្រៀងប្រចាំឆ្នាំ។
អាល់ប៊ុមប្រចាំឆ្នាំរបស់ Taylor Swift មានឈ្មោះថា «Midnights » បានក្លាយជាការតែងតាំងទីប្រាំមួយរបស់នាងនៅក្នុងពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ ហើយ Taylor Swift បានក្លាយជាសិល្បការិនីម្នាក់ដែលមានការតែងតាំងពានរង្វាន់ច្រើនបំផុត។ ប្រសិនបើ Taylor Swift ឈ្នះពានរង្វាន់លើប្រភេទនេះ នាងនឹងក្លាយជាសិល្បករដំបូងគេដែលឈ្នះអាល់ប៊ុមប្រចាំឆ្នាំចំនួន៤ ដង។
ទោះបីជាយ៉ាងនេះក៏ដោយ Taylor Swift មិនទាន់ទទួលបានពានរង្វាន់សម្រាប់ Song of the Year នៅឡើយទេ ខណៈតារាចម្រៀងរូបនេះមានពានរង្វាន់ Grammys ១២ នៅក្នុងប្រភេទផ្សេងទៀត រួមទាំងពានអាល់ប៊ុមប្រចាំឆ្នាំចំនួនបីដែលឈ្នះសម្រាប់កំណត់ត្រាទោលរបស់ខ្លួនក្នុងឆ្នាំ២០១០ ,២០១៦ និងក្នុងឆ្នាំ២០២១ ដែលជាស្នាដៃដែលមិនមានសិល្បការិនីទោលណាធ្វើបាននៅឡើយទេ។
គួរបញ្ជាក់ថា ពានរង្វាន់ Grammy ឆ្នាំនេះធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈនៅទីក្រុង Los Angeles។Taylor Swift បានទទួលការតែងតាំងចំនួនប្រាំនៅឆ្នាំនេះក្រៅពីបទចម្រៀងប្រចាំឆ្នាំ៕










