នាព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh កម្មវិធីជួបជុំ ស្តីពីសុខភាព និង ការចែករំលែកចំណេះដឹងមុនពេលសម្រាលសម្រាប់ អ្នកម្តាយដែលកំពុងពពោះ នេះបានធ្វើឡើងក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
The Pregnancy Journey គឺជាព្រឹត្តិការណ៍មួយដែលធ្វើឡើងដោយ Pulse Advisory Consulting សម្រាប់អតិថិជនរបស់ខ្លួន ក៏ដូចជា ម៉ាកសញ្ញាផលិតផល សម្រាប់ទារក និងម្តាយ ដើម្បីបាសហការណ៏ និង គាំទ្រ នូវដំណើរជីវិតរបស់ ស្រ្តីមានផ្ទៃពោះ។
ដោយទទួលបានការគាំទ្រ សហការឧបត្ថម្ភពីផលិតផលម៉ាកល្បីៗសម្រាប់ទារក ចំនួន ៥ ម៉ាកយីហោ មានដូចជា៖
– ផលិតផលថែរក្សាស្បែកទារក GoongBe ពីប្រទេសកូរ៉េ ដែលផ្តោតទៅលើការថែរទាំស្បែកទារកទើបនឹងកើត អោយមានសុខភាពល្អ– ខោទឹកនោម Bippi ពីប្រទេស សិង្ហបុរី Bippi ស្តើង ទន់ ស្ងួត មិនរលាក ចំនេញ ១យប់ ប្រើ តែ ១ខោ ប៉ុណ្ណោះ។
– ទឹករ៉ែធម្មជាតិម៉ុងប្លង់ Mont Blanc ផលិតពីប្រទេសបារាំង មានសារធាតុរ៉ែទាប ល្អសម្រាប់ទារក និង អាចជួយដល់ប្រព័ន្ធរំលាយអាហារទារក ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO ។
– ម៉ាស៊ីនបូមទឹកដោះ Malish ជាម៉ាកសញ្ញាពីប្រទេសម៉ាឡេស៊ី បានចូលរួមលើកទឹកអ្នកម្តាយអោយបំបៅកូនដោយទឹកដោះ ជាជាយុទ្ធនាការណ៏មួយ ដែលក្រសួងសុខាពិបាលនៃប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់។ ផលិតផល Malish បាននាំមកជូនអ្នកម្តាយពពោះ នូវ ម៉ាស៊ីនបូមទឹកដោះដែលមានមុខងារច្រើនយ៉ាងអាចជួយបង្កើនទឹកដោះ បន្ថយការឈឺចាប់ និង ផ្តល់ភាពងាយដល់អ្នកម្តាយកំពុងបំរើការងារផ្សេងៗ ក៏អាចបន្តផ្តល់ទឹកដោះដល់ទារក ជាមួយបច្ចេកវិទ្យាថ្មីៗ។
– លើសពីនេះទៅទៀត ទឹកល្មើ Andalus ផលិតផលនាំចូលពីប្រទេសថៃ ជាទឹកផ្លែឈើដែលចម្រាញ់ចេញពីធម្មជាតិជំនួយដល់សុខភាពម្តាយ បង្កើនការផលិតទឹកដោះអ្នកម្ដាយ មាន៣ រសជាតិសម្រាប់ជ្រើសរើស គឺរសជាតិល្មើសុទ្ធ ល្មើលាយត្រយ៉ូងចេក និង ល្មើលាយខ្ញី។– កម្មវិធីជួបជុំ ស្តីពីសុខភាពនិង ការចែករំលែកចំណេះដឹងមុនពេលសម្រាលសម្រាប់អ្នកម្តាយដែលកំពុងពពោះដ៏ពិសេសបំផុតនេះ ក៏បានសហការណ៏ និង គ្រាំទ្រពីមន្ទីរពេទ្យ InterCare Hospital និង គ្លីនិច International Chiropractic Cambodia ដែលបានចែករំលែក ផ្តល់នូវ ចំណេះដឹងផ្នែកសុខុមាលភាព និងសុខភាពទូទៅរបស់ម្តាយមានផ្ទៃពោះមុនពេល អំឡុងពេល មានផ្ទៃពោះនិងក្រោយពេលសម្រាល មានដូចជាការធ្វើលំហាត់ប្រាណ និង ការធ្វើកាយវិការផ្សេងៗអោយបានត្រឹមត្រូវ និង ការថែទាំព្យាបាលតាមបែប chiropractic (ការធ្វើចលនាសរសៃ និង ស្តារកាយសម្បទា)។
កម្មវិធីចែករំលែកនេះមានស្រ្តីមានផ្ទៃពោះចំនួន ៤០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយទទួលបានអត្ថប្រយោជន៏ជាច្រើន ដូចជាចំណេះដឹងសុខភាព និង ព័តមានអំពីផលិតផលល្អៗសម្រាប់ អ្នកម្តាយ និង ទារក ក៏ដូចជាទទួលបានកាដូលើកទឹកចិត្តជាច្រើនពីផលិតផលនានាផងដែរ។
កម្មវិធីជួបជុំ ស្តីពីសុខភាព និង ការចែករំលែកចំណេះដឹងក៏បានផ្តល់ឪកាសដល់មាតា អ្នកចូលរួមទាំងអស់បានសាកសួរសំណួរដ៏មានខ្លឹមសារ និងទទួលបានការបកស្រាយពីអ្នកជំនាញទាំងអស់ក្នុងកម្មវិធី ក្រោមរូបភាពយ៉ាងសប្បាយរីករាយនិងរស់រវើកបំផុត។
រាល់ខ្លឹមសារ នៃសំណួរចម្លើយ បានជួយដោះស្រាយបញ្ហារកង្វល់នានារបស់ស្ត្រី រាប់តាំងពីត្រៀមធ្វើជាម្តាយ កំឡុងពេលពពោះ ក្រោយសម្រាល វិធីសាស្ត្រនានាដើម្បីបន្ថយភាពតានតឹងចំពោះម្តាយ ការថែរក្សាសុខភាពម្តាយ និងទារក ការធ្វើលំហាត់ប្រាណ ការសម្រាលដោយធម្មជាតិ និងការបំបៅកូនដោយទឹកដោះម្តាយ ដែលល្អមានសុវត្ថិភាព ពីក្រុមវេជ្ជបណ្ឌិតដែលមានចំណេះជំនាញមកបកស្រាយបង្ហាញជូនស្ត្រីសិក្សាស្វែងយល់ផងដែរ។
ហើយអ្វីដែលអស្ចារ្យមិននឹកស្មានដល់គឺ សមាជិកចូលរួមកម្មវិធីទាំងអស់ទទួលបានឪកាសពិសេស មានដូចជាសំបុត្រចូលទស្សនាក្នុងកម្មវិធី បានជួបផ្ទាល់ ថតរូបអនុស្សាវរីជាមួយនិងបវរកញ្ញាលំដាប់ពិភពលោក (Miss Planet International) មកពី៤២ប្រទេស នៅក្នុងកម្មវិធីនោះផ្ទាល់តែម្តង។
សូមរំលឹកផងដែរថាទីប្រឹក្សា Pulse Advisory ត្រូវបានបង្កើតឡើងដោយលោកស្រី Suzanna Sa’at អ្នកជំនាញដែលមានប្រវត្តិក្នុងសាជីវកម្ម និងពាណិជ្ជកម្មចម្រុះ ដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 25 ឆ្នាំមក ហើយ ។ Pulse Advisory មានគោលដៅ ក្នុងការធ្វើឱ្យ អាជីវកម្ម ប្រតិបត្តិការ មានភាពប្រសើរឡើង និងទទួលបានប្រសិទ្ធភាពនៃការគ្រប់គ្រង ក្រុមហ៊ុន។
ទីប្រឹក្សា Pulse ផ្តោតលើការប្រឹក្សាយោបល់ ជូនដល់ ក្រុមហ៊ុន គ្រប់វិស័យផ្សេងៗគ្នា រួមមាន មន្ទីពេទ្យ សេវាថែទាំសុខភាព ក្រុមហ៊ុនផ្នែកតន្រ្តី ក្រុមហ៊ុនលក់អាហារូបត្ថម្ភ និងអតិថិជនបន្ទាប់បន្សំផ្សេងទៀត ដូចជាធនាគារ រោងកុន អង្គភាពចែកចាយ ជាដើម។
Pulse Advisory មានសេចក្តីសោមនស្សរីករាយណាស់ ដែលអាចរៀបចំកម្មវិធីនេះឡើងនៅថ្ងៃនេះ ហើយយើងទន្ទឹងរង់ចាំការផ្សព្វផ្សាយ និង ការអប់រំប្រកបដោយគុណភាពផ្សេងទៀត ដើម្បីចែកជូនដល់ប្រជាជនកម្ពុជាពីគ្រប់ផ្នែកនៃជីវិតក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
សម្រាប់សំណួរមួយចំនួនដែលបានលើកឡើង និងដោះស្រាយក្នុងអំឡុងពេលព្រឹត្តិការណ៍ សូមទាក់ទងការប្រឹក្សា Pulse Advisory តាមរយៈទំព័រ Facebook របស់យើង Pulse Advisory