នៅថ្ងៃទី១១ ខែវិច្ឆិកា គណនី Instagram របស់ RM សមាជិកBTS មានការអាប់ដេត Stories ថ្មីប៉ុន្តែត្រូវបានលុបចោលវិញ ដោយរូបភាពនោះបានបង្ហាញថា RM កំពុងជក់បារី ហើយនៅជាមួយបុគ្គលិកប្រុសម្នាក់។
ជាមួយរូបភាពដែលតារា K-Pop រូបនេះជក់បារីបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈពេលដែលមានការលើកឡើងដែរថា RM គឺជាមនុស្សពេញវ័យ និងនៅអាយុក្នុងលក្ខខណ្ឌដែលជក់បារីស្របច្បាប់ ហើយរូបគេមានសិទ្ធិជ្រើសរើសនូវអ្វីដែលខ្លួនចង់ធ្វើ។ ទោះយ៉ាងណាអ្នកគាំទ្រកូរ៉េកំពុងបង្ហាញពីការភ្ញាក់ផ្អើលពិតប្រាកដចំពោះរូបភាពនេះ ដោយសារតារា K-Pop តែងតែត្រូវបានប្រកាន់យកនូវស្តង់ដារខ្ពស់ជាង (ហើយជួនកាលមិនសមហេតុផល) និង ការជក់បារីត្រូវបានគេមើលឃើញថាមានជាយូរមកហើយនៅកូរ៉េ។
បន្ទាប់ពីការអាប់ដេតStories ថ្មីនេះហើយបណ្តាញសង្គម Twitter បានឃើញនិន្នាការ “Namjoon” ជាមួយអ្នកគាំទ្រអន្តរជាតិក៏ពិភាក្សាអំពីរូបភាពនេះដូចគ្នា ហើយ RM មិនបានធ្វើអត្ថាធិប្បាយលើការអាប់ដេតនេះទេ។
គួរបញ្ជាក់ថានៅខែកញ្ញា ឆ្នាំ២០២៣ Jungkook សមាជិករួមក្រុម BTS ក៏ត្រូវបានគេឃើញជក់បារីនៅខាងក្រៅភោជនីយដ្ឋានមួយក្នុងទីក្រុង Los Angeles រដ្ឋ California ផងដែរ៕










