Home Blog Page 1427

សំរាមពាសពេញទឹកដីអង្គរ ក្រោយមហាជននាំគ្នាសម្រុកចង់ឃើញវត្តមានផ្ទាល់ ព្រះធម្មវន វាសី ចន្ទមុនី​

0

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វត្តមានផ្ទាល់ ព្រះធម្មវន វាសី ចន្ទមុនី នៅក្នុងវត្តរាជបូណ៌ បានធ្វើឱ្យមហាជនរាប់មុឺននាក់នៅក្នុងខេត្តសៀមរាប មានការភ្ញាក់ផ្អើលជាខ្លាំង។អាចជារូបភាពនៃ 3 នាក់ និង ប្រាសាទ
ក្រោយពីនិមន្ត ដល់វត្តរាជបូណ៌ ដើម្បីជួបសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ហើយនោះ ព្រះធម្មវន វាសី ចន្ទមុនី ក៏បានធ្វើនិមន្តទៅប្រាសាទអង្គរវត្តថែមទៀត ដែលកាន់តែនាំមហាជន នាំគ្នាទៅភ្លូកទឹកភ្លូកដី និងបានបន្សល់សំរាមជាច្រើន ពាសពេញទឹកដីអង្គរ ធ្វើឱ្យខូចសោភ័ណ្ឌភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះ។អាចជារូបភាពនៃ 2 នាក់ដោយនៅក្នុងថ្ងៃនេះ គេឃើញមានអជ្ញាធរជាតិអប្សារាជាច្រើននាក់ បានដើរនាំគ្នាប្រមូលសំរាមជុំវិញរមណីយដ្ឋានអង្គរ ដើម្បីកែតម្រូវមុខមាត់តំបន់អង្គរឱ្យស្រស់ស្អាតឡើងវិញ។

ជុំវិញការបោះចោលសំរាមនេះ នាក់លេងបណ្តាញសង្គមមួយចំនួនបានធ្វើការិះគន់ ដោយអ្នកខ្លះលើកឡើងថា៖”ចេះយកទៅ តែបែរជាមិនចេះយកវិញ” និងអ្នកខ្លះទៀត ថា៖”នាំគ្នាទៅភ្លូកទឹកភ្លូកដី ដូចនាំគ្នាទៅចោលសំរាម”៕May be an image of 2 people

ប៉ូលីសហ្វីលីពីនបានចេញយុទ្ធនាការប្រឆាំងការជួញដូរ.មនុ.ស្ស

0

ហ្វីលីពីន៖ ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនក្រុមពេស្យាចារ និងអ្នកក្លែងបន្លំតាមអ៊ីនធឺណែតក្នុងទីក្រុងម៉ានីលចំនួនជិត ៦០០ នាក់ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស។

យោងតាមគណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្មដែលរៀបចំដោយប្រធានាធិបតីហ្វីលីពីន (PAOCC) បានប្រកាសកាលពីថ្ងៃទី ២៨ ខែតុលា អំពីការស្វែងរកកន្លែងមួយដែលត្រូវបានគេសង្ស័យថាជាកន្លែងជួញដូរមនុស្ស និងការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងតំបន់ទីប្រជុំជននៃរដ្ឋធានីម៉ានីល ដោយកាលពីយប់មុន ពលរដ្ឋហ្វីលីពីន និងជនបរទេសចំនួន ៧៣១ នាក់ត្រូវបានរកឃើញនៅទីនេះផងដែរ ក្នុងនោះមានពលរដ្ឋវៀតណាម កូរ៉េ និងចិន។Philippines detains nearly 600 in anti-trafficking raid - VnExpress  International

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Crispin Remulla បាននិយាយថា បច្ចុប្បន្នទីភ្នាក់ងារស៊ើបអង្កេតបានឃុំខ្លួនមនុស្សចំនួន ៥៩៨ នាក់ ដើម្បីសាកសួរ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាជនសង្ស័យបន្ថែមទៀត។ មន្ត្រីហ្វីលីពីនក៏បានស្នើឱ្យស្ថានទូតចិននៅទីក្រុងម៉ានីលជួយកំណត់អត្តសញ្ញាណបុគ្គលចំនួន ៩ នាក់ ដែលសង្ស័យថាជាក្រុមប្រតិបត្តិករខុសច្បាប់ដែលក្លែងបន្លំជាក្រុមហ៊ុនហ្គេមអនឡាញ។Philippines detains nearly 600 in anti-trafficking raid - CNA

យោងតាម PAOCC ក៏បាននិយាយដែរថា ពួកគេបានរកឃើញជនជាតិចិនយ៉ាងហោចណាស់ពីរនាក់ដែលមានដាននៃការធ្វើទារុណកម្មលើរាងកាយរបស់ពួកគេ។ មនុស្សទាំងនេះបាននិយាយថា ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការប្រហែល ១៥ ម៉ោងក្នុងមួយថ្ងៃ។ ជនរងគ្រោះទាំងនោះក៏បានបន្តទៀតថា ពួកគាត់ត្រូវបានគេចាប់ពង្រត់ទៅកាន់ក្រុមហ៊ុនល្បែងអនឡាញមួយក្នុងប្រទេសហ្វីលីពីន បន្ទាប់មកលក់ក្នុងតម្លៃ ៥០០,០០០ ប៉េសូ (ប្រមាណជាង ៨,៧០០ ដុល្លារអាមេរិក)។Philippines detains nearly 600 in anti-trafficking raid | The Star

គួរបញ្ជាក់ដែរថា កាលពីខែមិថុនាកន្លងទៅ ប៉ូលីសហ្វីលីពីនបានរកឃើញមនុស្សជាង ២,៧០០ នាក់ដែលកំពុងធ្វើការនៅក្នុងគ្រឹះស្ថានបោកប្រាស់ជាច្រើនក្នុងទីក្រុងម៉ានីល រួមទាំងជនរងគ្រោះនៃការជួញដូរមនុស្សជាច្រើននាក់ផងដែរ៕

ឈ្វេងយល់! ការបោះបង់អនីតិជន អាចឱ្យអាណាព្យាបាលជាប់ពន្ធនាគារដល់៥ឆ្នាំ

0

ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិត នៅក្រោមអាណាព្យាបាលរបស់ខ្លួននោះគឺជាទង្វើល្មើសច្បាប់ ដោយយោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖” មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ”។

ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលយោងតាមមាត្រា ៣២១នៃក្រមព្រហ្មទណ្ឌ បានកំណត់យ៉ាងច្បាស់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ២.០០០.០០០រៀល ទៅ១០.០០០.០០០រៀល ប្រសិនបើអំពើបោះបង់នោះបណ្ដាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ” ។

លើសពីនេះទៅទៀត អំពើបោះបង់អនីតិជន គឺជាអំពើខុសច្បាប់ និងធ្វើឱ្យសង្គមយើងកើនឡើងនូវក្មេងអនាថា ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយអាចឱ្យពួកគេងាយរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងវាយធ្វើបាប ជាដើម៕

ទិដ្ឋភាព​ក្មេង​សុំ​ទាន​តាម​ផ្លូវ — ខ្មែរ

បេក្ខជនហាមដាច់ខាត ធ្វើរឿងទាំងនេះ អំឡុងពេលប្រឡងបាក់ឌុប

0

នៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។

នៅក្នុងនោះ បេក្ខជន គួរណាស់សិក្សាស្វែងយល់ឱ្យបានច្បាស់អំពីទង្វើ ដែលមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ ឬត្រូវចូលបន្ទប់កែពិសេសជាដើម។

ខាងក្រោមនេះ គឺជាដែលបេក្ខជនមិនគួរធ្វើដាច់ខាត៖

  • ចម្លងសំណៅកិច្ចការពីអ្នកដទៃ
  • ប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ក្នុងបន្ទប់ប្រឡង
  • អង្គុយខុសពីលេខតុរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីអនុរក្ស
  • រំកិលតុ ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
  • ប្តូរសន្លឹកកិច្ចការគ្នា
  • យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
  • ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង

សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕

 

តារាសម្តែង Lee Sun Kyun ចូលខ្លួនផ្តល់ចម្លើយឱ្យប៉ូលិសហើយក្រោយសង្ស័យថាប្រើប្រាស់គ្រឿងញៀ.ន

0

នៅថ្ងៃទី២៨ ខែតុលា លោក Lee Sun Kyun បានបង្ហាញខ្លួននៅស្ថានីយ៍ប៉ូលីស Incheon សម្រាប់ការសាកសួរជុំដំបូងរបស់លោកជាមួយអាជ្ញាធរទាក់ទងនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ តារាសម្តែងរូបនេះបាននិយាយជាមួយអ្នកសារព័ត៌មានពេលនៅខាងក្រៅប៉ុស្តិ៍ប៉ូលិសដោយឱនសុំទោសចំពោះទង្វើរបស់លោកនាំឱ្យមានស្ថានការបែបនេះ។Lee Sun Kyun apologises for drug case as he arrives at police station -  Hindustan Times

លោក Lee Sun Kyun បាននិយាយថា «ជាដំបូង ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការខកចិត្តដ៏ធំធេងដែលខ្ញុំជាហេតុនាំឱ្យមានមនុស្សជាច្រើនបានចូលរួមក្នុងឧបទ្ទវហេតុដ៏អាក្រក់បែបនេះ។ ខ្ញុំសូមទោសអ្នករាល់គ្នាដែលជឿជាក់មកលើខ្ញុំ និងគាំទ្រខ្ញុំគ្រប់ពេលវេលា។ ដូចដែលខ្ញុំបានបញ្ជាក់តាមរយៈភ្នាក់ងាររបស់ខ្ញុំ ជំហររបស់ខ្ញុំគឺខ្ញុំនឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតដោយអាកប្បកិរិយាស្មោះត្រង់។ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះគ្រួសាររបស់ខ្ញុំដែលកំពុងរងទុក្ខយ៉ាងខ្លាំងនៅពេលនេះ»។Parasite actor Lee Sun-kyun submits drug test samples to South Korean  police | The Straits Times

តារាសម្តែងដែលកំពុងមានរឿងអាស្រូវក្តៅគគុកនេះបាននិយាយទៀតថា «ខ្ញុំនឹងឆ្លើយដោយស្មោះអស់ពីចិត្ត និងពិតប្រាកដក្នុងអំឡុងពេលស៊ើបអង្កេតខណៈពេលដែលនៅប៉ុស្តិ៍ប៉ូលិស »។Lee Sun Kyun Makes First Public Appearance Since Drug Abuse Charges -  Koreaboo

គួរបញ្ជាក់ថា លោក Lee Sun Kyun នឹងឆ្លងកាត់ការធ្វើតេស្តដើម្បីកំណត់ថាបានប្រើប្រាស់ថ្នាំញៀនឬអត់។ លោក Lee Sun Kyun ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងគ្រឿងញៀន រួមទាំងកញ្ឆា ចាប់តាំងពីដើមឆ្នាំ២០២៣ នៅផ្ទះរបស់នារីម្នាក់អាយុ២៩ឆ្នាំ។ ពេលនេះទូរស័ព្ទរបស់ Lee Sun Kyun ក៏ត្រូវបានរឹបអូស ហើយប៉ូលិសនឹងធ្វើកោសល្យវិច្ច័យឌីជីថល ដើម្បីស្វែងរកភស្តុតាងដែលបង្ហាញពីឧក្រិដ្ឋកម្មរបស់គេផងដែរ៕

ភ្លើងឆេះផ្សារនៅព្រំដែនថៃ និងកម្ពុជា ខូចខាតតូបអាជីវករជាច្រើន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ភ្លើងបានឆាបឆេះផ្សារលក់ដូរនៅព្រំដែនឆងចម ស្រុកកាប់ឈឺង ខេត្តសុរិន្ទ ដែលស្ថិតនៅជាប់ខេត្តឧត្តរមានជ័យ ព្រំដែនអូរស្មាច់ ប្រទេសកម្ពុជា ។ ផ្សារនេះមានតូបលក់ដូរជាច្រើនប្រក់ដំបូលស័ង្កសី ដែលដាក់លក់ទំនិញជាច្រើនដូចជា សម្លៀកបំពាក់កីឡា កាបូប ស្បែកជើង និងទំនិញទូទៅ ។ ក្នុងអំឡុងពេលភ្លើងឆេះ មានខ្យល់បក់ផងនោះ ហើយស្របពេលនៅខេត្តសុរិន្ទចូលដល់រដូវរងា ទើបធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំងឡើង ។ไฟไหม้ตลาดช่องจอม วอด 130 ร้าน เสียหาย 320 ล้าน พ่อค้าแม่ค้ายืนร่ำไห้หมดตัว

សារព័ត៌មានថៃចុះផ្សាយថា មានអាជីវករលក់ដូរជាជនជាតិខ្មែរ និងថៃបាននាំគ្នាជញ្ជូនទំនិញចេញពីតូបលក់ដូររបស់ពួកគេ ដែលភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ ។ ប៉ុន្តែអាជីវករខ្លះទៀតបានត្រឹមតែឈរមើលទំនិញដែលត្រូវភ្លើងឆេះ ហើយឱបគ្នាយំប៉ុណ្ណោះ ។

អាជ្ញាធរថៃបានបញ្ជូនរថយន្តពន្លត់ភ្លើងចំនួន៣០គ្រឿងមកកាន់ផ្សារនេះ ហើយពួកគេបានចំណាយពេល១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយការបាញ់ទឹកពន្លត់ ។ អាជ្ញាធរប្រាប់ថា ភ្លើងបានឆេះតូបលក់ដូរក្នុងផ្សារអស់ចំនួន១៣០តូប ហើយខាតបង់ទឹកប្រាក់អស់ជាង៣២០លានបាត ។ ផ្សារនេះធ្លាប់រងគ្រោះដោយសារភ្លើងឆេះម្តងហើយកាលពីឆ្នាំ២០១០ ហើយនៅពេលនោះ ភ្លើងបានឆាបឆេះទំនិញអស់ប្រមាណ៧០% និងខាតបង់ទឹកប្រាក់អស់ច្រើនជាងពេលនេះទៀត ។ ចំណែកមូលហេតុភ្លើងឆេះនៅពេលនោះ គឺបណ្តាលមកពីការផ្ទុះហ្គាសក្នុងតូបលក់ដូរ ហើយភ្លើងក៏បានរាលដាលខ្លាំង និងពន្លត់មិនទាន់ ។ไฟไหม้ตลาดช่องจอม วอด 130 ร้าน เสียหาย 320 ล้าน พ่อค้าแม่ค้ายืนร่ำไห้หมดตัว

រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះផ្សារលើកនេះ គឺត្រូវរង់ចាំការស៊ើបអង្កេតជំហានដំបូងរបស់អាជ្ញាធរ ។ បើតាមអាជីវករលក់ដូរក្នុងផ្សារនេះប្រាប់ថា មុនពេលកើតហេតុ ពួកគេបានឃើញអំពូលភ្លើងឆេះហើយរលត់វិញជាច្រើនលើក ។

ក្រោយកើតហេតុ លោក Suthiroj Charoenthanasak អភិបាលស្រុកកាប់ឈឺង ខេត្តសុរិន្ទ បានចុះមកត្រួតពិនិត្យនៅផ្សារឆងចម ហើយលោកក៏បានទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងៗ ដើម្បីស្វែងរកកន្លែងទុកដាក់ទំនិញនៅសេសសល់ ៕ พ่อค้าแม่ค้าร่ำไห้โฮ หมดตัวชั่วพริบตา ตลาดช่องจอม โดนไฟไหม้วอดกว่า 130 ร้านប្រភព ៖ ch3plus

អជ្ញាធរជាតិអប្សារ សម្រេចផ្អាកការឆ្លងកាត់ស្ពានបណ្តែតទឹកចូលប្រាសាទអង្គរ

0

យោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានបណ្តែតទឹលចូលប្រាសាទអង្គរ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន។

ការផ្អាកនេះ គឺដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធី។

នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច ចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកចូលខាងកើតបានជាធម្មតា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIAIsoqcPQqNHlWWa9tl5TmfK8X6-2V5HJw6U7aC7iShJ8n5FogBXCmgcA7Ge7y6UA3pgsvcz0W4N0yqfPC0qZGFGyf4JV1YUylu_PL9PB8mUfM2qFbsAB6-ChoI_KDgshRW3S4J_sB1S0ShTJEMVwk2RAymJa551SzXrFHLI5XLclmSeq-ZWS2PCMUU0/s1280/photo_2023-10-28_16-27-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtqbgykR8WH5u3rSW9LdLsZSpSN5TcyFKqIyjWeJl9WbKJ0inIhmrVG6jwILMZU6ZUrdmh4MoNTh5Ib5wsAD1BVyZ-sQnUpLXgKLKXx3l6Yp7JRm2A5LopMRLoSRkL2gfWp7OjBM2GM0EG9o-Xo3wDtmEJvnC1mqQrijo7Wglg_MZ_z6KbeZ-htozevFQ/s1280/photo_2023-10-28_16-27-53.jpg

 

មិនដែលដឹងសោះថា ស្លឹកម្រុំមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះ

0

ស្លឹកម្រុំ គឺជាប្រភេទរុក្ខជាតិដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដែលវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងមិនថាគ្រាប់, ដើម និងស្លឹករបស់វានោះទេ គឺវាបានផ្តល់នូវគុណប្រយោជន៍ទាំងអស់ ពីព្រោះវាមានបរិមាណសារធាតុចិញ្ចឹមខ្ពស់ដូចជាអាស៊ីតអាមីណូដែលយើងត្រូវការជាចាំបាច់សម្រាប់ការលូតលាស់នៃរាងកាយ។ ដូច្នេះហើយ តើស្លឹកម្រុំមានអត្ថប្រយោជន៍អ្វីខ្លះ?Five prime uses of Moringa leaf you didn't know — Features — The Guardian Nigeria News – Nigeria and World News

ស្លឹកម្រុំមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
១.ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
២.ជួយការពារបញ្ហានៃការរំលាយអាហារ។
៣.គ្រប់គ្រងកម្រិតជាតិស្ករ។
៤.ធ្វើឱ្យឆ្អឹង និងធ្មេញមានសុខភាពល្អ។
៥.គ្រប់គ្រងសម្ពាធឈាម។
៦.ជំនួយសុខភាពស្បែក និងធ្វើឱ្យស្បែកមានភាពល្អប្រសើរ។
៧.ប្រឆាំងនឹងភ្នាក់ងារចម្លងរោគ ក៏ដូចជាកាត់បន្ថយការឈឺចាប់ និងការរលាក។
៨.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យភ្នែកមានសុខភាពល្អ។
៩.ស្លឹកម្រុំសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដែលជួយនៅក្នុងការស្រកគីឡូ។
១០. យោងតាមការសិក្សាថ្មីៗនេះបានរកឃើញថាស្លឹកម្រុំមានផ្ទុកនូវសារធាតុម្យ៉ាងដែលអាចជួយកម្ចាត់មហារីកបានយ៉ាងល្អ ៕រូបថត-1698224220467រូបថត 1698224222470

Miss Grand Philippines 2023 បង្ហាញការខកចិត្តឈឺចាប់ពេញបេះដូងក្រោយបរាជ័យកម្មវិធីប្រកួត MGI

0

បវរកញ្ញា Nikki de Moura ជា Miss Grand Philippines 2023 បានដាច់ចិត្តទម្លាយអារម្មណ៍របស់ខ្លួនបន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់ក្រោយពីបរាជ័យក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម ដោយមិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង២០ (Top20) នៃការប្រកួតឆ្នាំនេះ។ នាងបានបង្ហាញថា «បេះដូងខ្ញុំឈឺចាប់ដោយការខកចិត្ត»។PH's Nikki de Moura fails to make Top 20 of Miss Grand International 2023

Nikki de Moura បាននិយាយនៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី២៦ តុលា ថា៖ «ខ្ញុំបានយកបេះដូង និងព្រលឹងរបស់ខ្ញុំទៅតំណាងប្រទេសហ្វីលីពីន ហើយបេះដូងខ្ញុំឈឺដោយការខកចិត្ត»។ «ប៉ុន្តែទោះប្រឈមមុខនឹងការឈឺចាប់នេះ ខ្ញុំជ្រើសរើសការដឹងគុណ ជីវិតគឺជាដំណើរដែលពោរពេញទៅដោយការឡើងចុះ»។Nikki de Moura admits 'heart aches with disappointment' after 2023 Miss  Grand International | Inquirer Entertainment

Miss Grand Philippines 2023 វ័យ១៩ ឆ្នាំរូបនេះ បាននិយាយថា នាងមានឆន្ទៈក្នុងការធ្វើឱ្យបានច្រើនល្អបំផុតគ្រប់ពេលវេលាដោយបានទទួលស្គាល់ថាប្រហែលជាខ្លួននៅក្មេងខ្ចីនៅឡើយ។ ទោះជាយ៉ាងណា នាងនឹងបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតព្រោះខ្លួនជឿថាការខកចិត្តគ្រាន់តែជាជំហានឈានទៅរកភាពជោគជ័យនាពេលអនាគត។ បទពិសោធន៍ពេលដែលឈឺចាប់គឺគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលធំជាងនេះ។LOOK: Nikki de Moura stuns in Miss Grand International 2023 prelims

បន្ទាប់ពី Nikki de Moura បង្ហាញការឈឺចាប់ដោយការខកចិត្ត និងតាំងចិត្តបន្តឆ្ពោះទៅមុខទៀតអ្នកគាំទ្ររបស់នាងនិងបវរកញ្ញាផ្សេងទៀតជាច្រើនបានចូលរួមលើកទឹកចិត្តនាងក្នុងនោះក៏មានម្ចាស់មកុដ MGI 2023 , បវរកញ្ញាកូឡុំប៊ី លំដាប់រងទី២ MGI , Miss Grand Philippines 2021 រួមទាំងបវរកញ្ញាផ្សេងទៀត។Nikki De Moura eyes PH's first Miss Grand Int'l crown | ABS-CBN News

គួរបញ្ជាក់ថា Miss Grand Philippines 2023 រូបនេះបានកើតនៅប្រទេសប្រេស៊ីល ជាកូនកាត់ប្រេស៊ីល ហ្វីលីពីន ដោយមានឪពុកជាជនជាតិប្រេស៊ីល និងម្តាយជាជនជាតិហ្វីលីពីន។ Nikki បានផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៦ ដើម្បីបន្តអាជីពជាតារាបង្ហាញម៉ូត។ Nikki de Moura បានគ្រងតំណែងជា Miss Grand Philippines 2023 នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣៕

អង្គការសហប្រជាជាតិអំពាវនាវឲ្យឈប់ផ្តល់ជំនួយមនុស្សធម៌ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់

0

United Nation ៖ កាលពីថ្ងៃសុក្រទី២៧ខែតុលានេះ មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវឲ្យបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ទៅកាន់អ៊ីស្រាអែលនិងក្រុមប្រយុទ្ធប៉ាឡេស្ទីន ខណៈជំនួយដែលត្រូវផ្គត់ផ្គង់នោះនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់ហ្កាហ្សាស្ទ្រីប និងការពារជនស៊ីវិល។UN overwhelmingly calls for aid truce between Israel and Hamas - Hum NEWS

សេចក្តីសម្រេចដែលបានព្រាងដោយអង្គការសហប្រជាតិនៅអារ៉ាប់នេះពិតជាសំខាន់នៅក្នុងការជួយទ្រទ្រង់កុំឲ្យរីករាលដាលកាន់តែខ្លាំងនៃភ្លើងនយោបាយ ដែលធ្វើឲ្យក្តៅក្រហាយដល់ពិភពលោកទាំងមូលព្រោះតែប្រតិបត្តិការវាយប្រហារនៅតំបន់ហ្កាហ្សាដែលជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវឃោរឃៅបំផុតនៃក្រុមហាម៉ាស់មកលើជនស៊ីវិលរបស់អ៊ីស្រាអែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលានេះ។UN overwhelmingly calls for aid truce between Israel and Hamas | RNZ News

មហាសន្និបាទអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតលើកចុងក្រោយទាក់ទងទៅនឹង «សេចក្តីសម្រេចឈប់ផ្តល់ជំនួយរវាងអ៊ីស្រាអែល-ហាម៉ាសនេះ» ដែលទទួលបាននូវសំឡេងគាំទ្រ១២០អសនៈ ខណៈ៤៥អសនៈជំទាស់ និង១៤អសនៈទៀតមិនបានធ្វើចូលរួមបោះឆ្នោត។ យោងទៅតាមច្បាប់រាប់សន្លឹកឆ្នោតតាមគោលការណ៍«សំឡេងឆ្នោតភាគច្រើន២ភាគ៣» ត្រូវបានកំណត់ថាសេចក្តីសម្រេចនេះជាប់ជាស្ថាពរ ខណៈសំឡេងអ្នកជំទាស់មិនត្រូវបានគេរាប់បញ្ចូលទេ។UN overwhelmingly calls for aid truce between Israel and Hamas - National |  Globalnews.ca

រីឯការធ្វើវិសោធនកម្មដំណោះស្រាយរបស់កាណាដាដើម្បីកុំឲ្យមានការថ្កោលទោសទៅលើ «ការវាយប្រហារភេវកម្មនិងការចាប់ចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់» គឺមិនទទួលបានជោគជ័យទៅលើការបោះឆ្នោតយកសំឡេងឆ្នោតភាគច្រើន២ភាគ៣ទេ គឺមាន៨៨អសនៈ ទទួលបាននូវការគាំទ្រ៥៥អសនៈ និងប្រឆាំង២៣អសនៈ។Israel-Hamas war live: Ground battles in Gaza as Israeli jets bomb tunnels  | Israel-Palestine conflict News | Al Jazeera

គួរបញ្ជាក់ផងដែរថា នៅមុនពេលបោះឆ្នោត រដ្ឋមន្រ្តីការបរទេសប្រទេសហ្សកដានីបាននិយាយថាការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាការមានន័យថាជសង្ក្រាមនេះគឺគ្មានអត្ថន័យអ្វីទេ និងការសម្លាប់គ្នាយ៉ាងរង្គើរនេះក៏គ្មានន័យដែរ។ លោកក៏បានបង្ហោះនៅក្នុងគណនីយ Twitter ដែរថាមានមនុស្សរាប់លាននាក់កំពុងរងចាំមើលលទ្ធផលនៃការបោះឆ្នោត ហើយប្រវត្តិសាស្រ្តនឹងធ្វើការវិនិច្ឆ័យ។CAN News