Home Blog Page 1426

ផ្លូវរថភ្លើងតភ្ជាប់រវាងឡាវ និងវៀតណាម នឹងបើកដំណើរការនៅ៤ឆ្នាំទៀត

0

គម្រោងផ្លូវដែករវាងប្រទេសឡាវ និងវៀតណាមទទួលបានការអនុម័តជាផ្លូវការ និងត្រៀមចាប់ផ្តើមដំណើរការសាងសង់ហើយ ។ គម្រោងនេះនឹងក្លាយជាបណ្តាញតភ្ជាប់ដោយផ្ទាល់រវាងប្រទេសទាំងពីរ ហើយគេដាក់គោលដៅថា វាជាគម្រោងសំខាន់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ។PPP proposed for first section of Vietnam - Laos railway - International  Railway Journal

គម្រោងនេះជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍បណ្តាញផ្លូវដែករវាងក្រុងវៀងចន្ទន៍ និងកំពង់ផែវង់អាង ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ហើយមានផែនការពង្រីករហូតដល់ឆ្នាំ២០៥០ ។ វាជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Deo Ca Group របស់វៀតណាម និងក្រុមហ៊ុន Petroleum Trading Laos Public (PTL) ដែលស្ថិតនៅក្រោមកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ។ វាគ្របដណ្តប់លើផ្លូវចម្ងាយ១០៣គីឡូម៉ែត្រ ដែលចេញពីកំពង់ផែវង់អាង ឆ្លងកាត់ទីក្រុងតាន់អាប់ ទៅកាន់ទីក្រុងមុយ៉ា ។Laos plans to begin work on Laos-Vietnam railway in 2021 | World | Vietnam+  (VietnamPlus)

លោក Chanthone Sitthixay នាយកក្រុមហ៊ុន PTL បានលើកឡើងក្នុងអំឡុងពេលចុះហត្ថលេខាលើការបណ្តាក់ទុនរួមគ្នា នៅចុងខែកុម្ភៈ ឆ្នាំ២០២៣ ថា រថភ្លើងនេះមានសក្តានុពលគ្រប់គ្រាន់ដើម្បីកសាងប្រយោជន៍យ៉ាងសំខាន់ចំពោះសេដ្ឋកិច្ច និងសង្គមរបស់ឡាវ និងវៀតណាម ។ លើសពីនេះ វានឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ហើយគេរំពឹងថា ការសាងសង់នឹងបញ្ចប់រួចរាល់ ព្រមទាំងបើកដំណើរការនៅដើមឆ្នាំ២០២៧ ។Railway proposed to connect central Vietnam's port with Laos - VnExpress  International

នៅពេលគម្រោងនេះក្លាយជាផ្នែកមួយនៃបណ្តាញផ្លូវដែករវាងក្រុងវៀងច័ន្ទ និងកំពង់ផែវង់អាង វានឹងមានតួនាទីសំខាន់សម្រាប់តភ្ជាប់ប្រទេសឡាវជាមួយពាណិជ្ជកម្មផ្នែកសមុទ្រក្នុងតំបន់, ជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយវៀតណាម ក៏ដូចជាទីផ្សារគោលដៅផ្សេងៗ ដូចជា ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ។1st China-Laos Railway freight train from Kunming arrives in Vientiane |  The Nation Thailand - YouTube

ហេតុនេះ នៅពេលផ្លូវដែកសាងសង់រួចរាល់ វានឹងតភ្ជាប់ទីក្រុងវៀងចន្ទន៍ជាមួយទីក្រុងថាក់ខេក ខេត្តខាំមួន ។ បន្ទាប់មក វានឹងតភ្ជាប់ទៅកាន់ព្រំដែនប្រទេសវៀតណាម និងទៅបញ្ចប់នៅកំពង់ផែវង់អាង ដែលស្ថិតនៅឆ្នេរសមុទ្រភាគកណ្តាលខេត្ត Ha Tinh ប្រទេសវៀតណាម ៕ ប្រភព ៖ AEC connect

ការងារចំនួន ៤ ដែលមនុស្សចាស់អាចធ្វើបាន ដើម្បីរកប្រាក់ចំណូលក្រោយចូលនិវត្តន៍

0

នៅពេលដល់វ័យចូលនិវត្តន៍មនុស្សចាស់ភាគច្រើនតែងតែបាត់បង់នូវប្រាក់ចំណូលបន្តិចបន្តួច ក៏ដូចជាខ្សោយកម្លាំងផងដែរ។ ប៉ុន្តែនៅពេលដែលគាត់អង្គុយលេង ឬមិនបានធ្វើកិច្ចការអ្វីមួយ អាចធ្វើឱ្យពួកគាត់ឯកោ និងបាក់ទឹកចិត្ត។ ដូច្នេះ ដើម្បីបំបាត់ការអផ្សុករបស់មនុស្សចាស់ យើងសូមណែនាំការងារចំនួន ៤ ដែលមនុស្សចាស់អាចធ្វើបានក៏ដូចជារកចំណូលបានទៀតផង ដែលការងារទាំងនោះមានដូចជា៖

១.ដាំបន្លែ ឬថែសួន៖ មនុស្សចាស់ដែលមានចំណេះដឹង និងសមត្ថភាពក្នុងវិស័យកសិកម្ម អាចដាំបន្លែផ្លែឈើលក់ជាមុខរបរបន្ថែម ដើម្បីបំបាត់ភាពតានតឹង ក៏ដូចជារកចំណូលបានគួរសមផងដែរ។ លើសពីនេះ ការងារដាំបន្លែ ឬថែសួន គឺស័ក្តិសមបំផុតសម្រាប់មនុស្សចាស់ ព្រោះពួកគាត់អាចរស់នៅជាមួយនឹងធម្មជាតិ រួមទាំងមានពេលទំនេរច្រើនទៀតផង។Lifelong Benefits Of Gardening For Seniors - Discovery Village

២.សិល្បៈ ឬសិប្បកម្មផ្សេងៗ៖ សិល្បៈ ឬសិប្បកម្មផ្សេងៗគឺការងារបែបឆ្នៃប្រឌិត ដែលប្រើកម្លាំងតិចតួចបំផុត ដូច្នេះវាស័ក្តិសមខ្លាំងសម្រាប់មនុស្សចាស់ ដោយពួកគាត់អាចមានពេលទំនេរច្រើន ក៏ដូចជាជួបជុំជាមួយមិត្តភក្តិដែលមានអាយុដំណាលគ្នា និងអាចរកចំណូលបានបន្តិចបន្តួចផងដែរ។Top 10 Male Singers Over Age 65 (and Still Going Strong!) - Spinditty

៣.ចម្អិនម្ហូប ឬធ្វើបង្អែម៖ មនុស្សចាស់ដែលមានជំនាញធ្វើម្ហូប ឬបង្អែមរួចហើយ អាចអនុវត្តជារៀងរាល់ថ្ងៃឱ្យកូនចៅរបស់អ្នកញ៉ាំ ក៏ដូចជាធ្វើលក់បន្តិចបន្តួចដើម្បីរកចំណូលបន្ថែម ពេលដែលអ្នកចូលនិវត្តន៍ផងដែរ ហើយក៏ជាវិធីសាស្ត្របំបាត់ភាពអផ្សុក និងភាពតានតឹងដ៏មានប្រសិទ្ធភាពទៀតផង។The Joy of Cooking and its Benefits for Older Adults | National Poll on  Healthy Aging

៤.បើកជាផ្ទះសំណាក់ ឬផ្ទះជួល៖ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិ ហើយមានកន្លែងគ្រប់គ្រាន់ក្នុងការកែលម្អវា នោះអ្នកអាចបើកផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរស្នាក់នៅ ឬក៏ធ្វើផ្ទះដើម្បីជួលឱ្យគេ។ វិធីនេះនឹងអាចជួយអ្នករកលុយបានដោយមិនចាំបាច់ខំប្រឹងច្រើននោះទេ ហើយការងារនេះក៏ស័ក្តិសមបំផុតសម្រាប់មនុស្សចាស់ផងដែរ៕Nine Steps to Turn Your Home into a Rental Property | Rental Property  Management Software by Apartments.com

សម្តេចតេជោ៖ កម្ពុជាមិនមានការរើសអើងការស្រលាញ់ភេទដូចគ្នាទេ

0

កាលពីដើមពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ សម្តេចតេជោមានប្រសាសន៍ថា៖”មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ១ ៤០០ករណីក្នុងឆ្នាំ២០២២ ដែលកើនឡើង៣០០ករណីធៀបនឹងឆ្នាំ២០២១។ ករណីភាគច្រើនដែលត្រូវបានរាយការណ៍គឺពាក់ព័ន្ធនឹងបុរសស្រឡាញ់ភេទដូចគ្នា”។

សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖”កម្ពុជាយើងគ្មានការរើសអើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជាទេ ហើយច្បាប់យើងក៏មិនមានហាមប្រាមមិនឱ្យស្រលាញ់ភេទដូចគ្នានោះដែរ តែក៏មិនមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ”។

សូមបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បានចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយមិនគិតពីឋានៈសង្គមផ្សេងគ្នា ហើយ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ៕

អង្គការសហគមនឥន្ទធនូ ស្នើប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអន្តរាគមន៍អញ្ជើញតារាកំប្លែងនាយក្រឹមមកបំភ្លឺ

0

អង្គការសហគមនឥន្ទធនូកម្ពុជា (Rock) បានចេញលិខិតស្នើឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយអន្តរាគមន៍អញ្ជើញ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ឬ លោកពូ ក្រឹម ដែលជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ ដើម្បីជជែកពិភាក្សានិងបំភ្លឺចំពោះមតិយោបល់របស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrNoIRBKyBKiMvmoDJZz2Qac8Huq9EqxNVH09Kwz58zK0NYE62XIAad4XiBws7023eWbKT-61H9n2pYN3xd4Hr4wBvmg3795tlpOQ17TuC1MfGME74BhLP3AX9QaVQyD0YQ331etKp2LGRGzLDVT9icEKpTAp11GyNfgwnJOM5SDApCtciIzCt42BAwpo/s1280/photo_2023-10-30_11-35-31.jpg

នៅក្នុងលិខិតស្នើសុំ ក្រោមការសម្របសម្រួលពីកញ្ញា លី ពិសី ដែលជាប្រធានសម្របសម្រួលរបស់អង្គការសហគមនឥន្ទធនូកម្ពុជាកាលពីថ្ងៃទី២៩ តុលា បានបញ្ជាក់ អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) បានទស្សនានូវវីដេអូនៃការប្រឡងរបស់បេក្ខជនមួយរូប នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កាលពីរាត្រី ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅលើទំព័រហ្វេសប៊ុករបស់ Cambodia’s Got Talent និងទូរទស្សន៍ហង្សមាស។ ក្នុងនោះដែរ លោកពូក្រឹមដែលជាគណៈកម្មការ (judge) មួយរូប បានបញ្ចេញមតិដែលមានលក្ខណៈរើសអើងនិងធ្វើឱ្យប៉ះពាល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់បេក្ខជនរូបនោះផ្ទាល់ ក៏ដូចជាដល់បុគ្គលនិង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាដទៃទៀតផងដែរ។
ក្នុងនាមជាអង្គការធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង គាំទ្រ និងការពារការគោរពសិទ្ធិ និងសេចក្តី ថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា រួមមានស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ (LGBTIQ) តែងតែគោរព និងកោតសរសើរ ចំពោះលោកពូក្រឹម ដែលជាសិល្បករកំប្លែងជើងចាស់មួយរូបដែលមានបទពិសោធន៍យូរឆ្នាំ និងបានធ្វើកិច្ចការងារជា ច្រើនដើម្បីលើកស្ទួយវិស័យសិល្បៈ និងជួយបង្កើតភាពកម្សាន្តរីករាយដល់សាធារណជន ប្រកបដោយទេពកោសល្យ សមត្ថភាព និងបទពិសោធន៍ល្អៗ។ សហគមន៍យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានស្តាប់ និង ឃើញមតិយោបល់របស់លោកពូក្រឹម នៅក្នុងកម្មវិធីលំដាប់ពិភពលោកដែលចាក់ផ្សាយជាសាធារណៈនៅតាមប្រព័ន្ធ ផ្សព្វផ្សាយជាច្រើនដែលមានទស្សនិកជនគ្រប់វ័យទស្សនា។ យោបល់យល់ឃើញរបស់លោកពូក្រឹមអាចបង្កើតឱ្យមានការភាន់ច្រឡំដល់សាធារណមតិ ជំរុញការរើសអើង ប៉ះពាល់សេចក្ដីថ្លៃថ្នូរ ជាពិសេសសុខភាពផ្លូវចិត្តរបស់បុគ្គល និង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងធ្ងន់ធ្ងរ។
លិខិតដដែលបញ្ជាក់ថា ដោយមានក្តីបារម្ភពីទំហំនៃផលប៉ះពាល់តាមរយៈពាក្យសម្តីរបស់សិល្បករនិងជាបុគ្គលសាធារណៈដូចជាលោកពូក្រឹម ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា អង្គការសហគមន៍ឥន្ទធនូកម្ពុជាគោរពស្នើសុំអន្តរាគមន៍ពី ឯកឧត្ដមទេសរដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស អប់រំផ្សព្វផ្សាយ និងអំពាវនាវឱ្យលុប បំបាត់នូវរាល់ទម្រង់នៃការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា។May be an image of 1 person and suit

ជាមួយគ្នានេះ ខាងសហគមនឥន្ទធនូសង្ឃឹមយ៉ាងមុតមាំថា អន្តរាគមន៍របស់ ឯកឧត្តម កែវ រ៉េមី នឹងអាចជួយធ្វើយ៉ាងណា ឱ្យលោកពូក្រឹមមានឱកាសជជែកពិភាក្សា ស្វែងយល់ បង្កើនចំណេះដឹង ផ្លាស់ប្តូរឥរិយាបថ អាកប្បកិរិយា និងផ្នត់គំនិត ហើយនឹងអាចក្លាយជាអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ឆ្លើយតបនឹងសំណើរបស់អង្គការខាងលើឯកឧត្តម កែវ រ៉េមី បានសរសេរនៅលើបណ្តាញសង្គមថា ក្រុមការងារនឹងធ្វើកិច្ចការនេះនៅថ្ងៃទី៣០ ខែតុលា ៕Do you know your LGBTQ flags? | Articles | CBC Kids

បច្ចេកវិទ្យា AI គាំទ្រវៀតណាមក្លាយជាប្រទេសឧស្សាហកម្មហ្គេមលើពិភពលោក

0

ប្រទេសវៀតណាម ៖ Nguyen Duc Toan ជានាយកប្រតិបត្តិរបស់ Google Cloud នៅប្រទេសវៀតណាម ជឿជាក់ថា Generative AI នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើឧស្សាហកម្មហ្គេម ក្រោយពីការបង្ហាញខ្លួននៃរូបរាងក្រាហ្វិក 3D សម្រាប់ Real Time និងស្មាតហ្វូន ។ ក្រៅពីនេះ ឧស្សាហកម្មហ្គេមនឹងបំពេញតួនាទីជាសញ្ញាមួយដល់អាជីវកម្មផ្សេងៗ ព្រមទាំងណែនាំពីវិធីថ្មីដើម្បីផ្តល់ដំណឹង, ទាក់ទាញ និងតភ្ជាប់មនុស្សក្នុងទ្រង់ទ្រាយធំ ។Smart, Google Cloud explore AI-enabled services

បណ្តាក្រុមហ៊ុនហ្គេមរបស់វៀតណាម ដូចជា VNG Games, Amanotes និង Wolffun Game បានបញ្ចេញមតិអំពីតួនាទីរបស់បច្ចេកវិទ្យា AI ដូចៗគ្នាថា បច្ចេកវិទ្យានេះបានចូលមកជួយដោះស្រាយបញ្ហាផ្សេងៗជាច្រើនទាំងផ្នែកខាងក្នុង និងខាងក្រៅនៃឧស្សាហកម្មហ្គេម ។

Vo Tuan Binh ជានាយកប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Amanotes លើកឡើងថា កត្តាមួយក្នុងចំណោមកត្តាដែលជួយឱ្យផលិតផលហ្គេមរបស់ក្រុមហ៊ុនមានចំនួនដោនឡូតតាមរយៈ App Stores ខ្ពស់បំផុតរហូតដល់៣ពាន់លាន គឺដោយសារការប្រើប្រាស់បច្ចេកវិទ្យា AI វិភាគទិន្នន័យ ។Blog: Setting up Google Cloud to play Windows based game | Tudip

រីឯ Nguyen Dinh Khanh ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Wolffun Game លើកឡើងថា បុគ្គលិករបស់ក្រុមហ៊ុនអាចស្វែងរកដំណោះស្រាយក្នុងការងារផ្សេងៗពីបច្ចេកវិទ្យា AI ច្រើនជាង CEO ហើយអ្នកសរសេរ Code ក៏មានកំហុសឆ្គងតិចជាងមុនផងដែរ ព្រោះពួកគេយកបច្ចេកវិទ្យា AI មកជួយ ។ ក្រៅពីនេះ ក្រុមហ៊ុនបានដាក់គម្រោងយក Generative AI មកប្រើប្រាស់នៅក្នុង App ឈ្មោះ Thetan Creator ។ ដូច្នេះ វានឹងធ្វើឱ្យអ្នកប្រើប្រាស់អាចសម្រេចការងាររបស់ពួកគេតាមតម្រូវការ ។

ចំណែក Le Trong Giap មកពី VNG Games គឺជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម Unicorn របស់វៀតណាមមើលឃើញថា វាមិនត្រឹមតែជាឧស្សាហកម្មហ្គេមប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកវិទ្យា AI ជាប្រធានបទក្តៅនៅគ្រប់វិស័យអាជីវកម្ម ។ ក្រុមហ៊ុន VNG Games កំពុងទាញយកបច្ចេកវិទ្យា AI មកប្រើប្រាស់ជាមួយហ្គេមដែលក្រុមហ៊ុនបានផលិតឡើង រួមទាំងហ្គេមជាច្រើនទៀតដែលក្រុមហ៊ុនបានលក់ ។ ហេតុនេះ បច្ចេកវិទ្យា AI នឹងជួយកាត់បន្ថយដំណើរការការងារ ជាពិសេស ពេលវេលាចំណាយលើការអភិវឌ្ឍផលិតផល ៕ ប្រភព ៖ AEC connect

ក្រុមហ៊ុន Facebook គ្រោងនឹងជ្រើសរើសបុគ្គលិកថ្មីជាច្រើននាក់សម្រាប់ឆ្នាំ ២០២៤

0

សហរដ្ឋអាមេរិក៖ Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook គ្រោងនឹងជ្រើសរើសបុគ្គលិកថ្មីជាច្រើននាក់បន្ថែមទៀត បន្ទាប់ពីបានកាត់បន្ថយបុគ្គលិកចំនួន ២១,០០០ នាក់ក្នុងរយៈពេលពីរជុំកន្លងមក។
យោងតាមគេហទំព័រ The Washington Post បានឱ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនរបស់មហាសេដ្ឋី Mark Zuckerburg បានកត់ត្រាលទ្ធផលអាជីវកម្មនៅត្រីមាសទី ៣ ដ៏ផ្ទុះបន្ទាប់ពីនាំមកនូវប្រាក់ចំណូលចំនួន ៣៤,១៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រាក់ចំណេញសុទ្ធបានកើនឡើង ១៦៤% ដល់ ១១,៥៨ ពាន់លានដុល្លារ។ ដូច្នេះ ក្រុមហ៊ុន Meta គ្រោងនឹងបង្កើនការចំណាយសម្រាប់ការជ្រើសរើសបុគ្គលិកថ្មីបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៤។Full Speech Of Mark Zuckerberg Introducing Meta: ATES POST

Meta បាននិយាយថា Reality Labs ដែលជាផ្នែកទទួលបន្ទុកបង្កើតពិភពនិម្មិត metaverse ទំនងជានឹងទទួលរងការខាតបង់កាន់តែច្រើននៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងបន្ថែមធនធានមនុស្សបន្ថែមទៀត ដើម្បីគាំទ្រដល់វិស័យអាទិភាព ក៏ដូចជាបង្កើនចំនួនបុគ្គលិកបច្ចេកទេសខ្ពស់។ យោងតាមលោក Mark Zuckerburg ក៏បានប្រកាសដែរថា ក្រុមហ៊ុននឹងពន្លឿនការជ្រើសរើសបុគ្គលិកជាបណ្ដោះអាសន្ននៅឆ្នាំក្រោយ ដើម្បីដោះស្រាយភាពយឺតយ៉ាវនេះ។

គួរបញ្ជាក់ដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Meta បានកាត់បន្ថយបុគ្គលិកប្រហែល ១១,០០០ នាក់ ដែលជាការបញ្ឈប់ការងារដ៏ធំលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។ បន្ទាប់មកនៅខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏បានប្រកាសពីផែនការបញ្ឈប់បុគ្គលិកចំនួន ១០,០០០ នាក់បន្ថែមទៀតដែលជាលើកទីពីររបស់ខ្លួនក្នុងការបញ្ឈប់បុគ្គលិក។ មូលហេតុនៃការបញ្ឈប់បុគ្គលិកគឺដោយសារក្រុមហ៊ុនមានភាពទន់ខ្សោយ ក៏ដូចជាខាតបង់ប្រាក់ជាច្រើនផងដែរ។What Does Meta's Recent Office Downsizing Say About the Market? - Propmodo

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុន Meta កំពុងបង្កើនការជ្រើសរើសបុគ្គលិកបន្ថែមទៀត ដើម្បីធ្វើការវិនិយោគក្នុងការអភិវឌ្ឍន៍ឧបករណ៍ AI សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម និងអាជីវកម្មបញ្ញាសិប្បនិមិត្ត ក៏ដូចជាគាំទ្រដល់អាជីវកម្មដែលប្រើប្រាស់ AI ក្នុងការកំណត់អត្តសញ្ញាណអតិថិជន។ លោក Susan Li ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Meta បានជូនដំណឹងថា បន្ថែមពីលើ AI ក្រុមហ៊ុននឹងផ្តោតលើការជួលក្នុងផ្នែកផ្សេងទៀត រួមទាំងការរកប្រាក់ ការបំប្លែងសារ និងការអនុលោមតាមច្បាប់៕

ឮហើយឆ្អែតបាយ! រឿន ណាត លេងឈឺៗណាស់ទៅកាន់តារាកំប្លែង នាយក្រឹម

0

តារាសម្តែង និងជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ធ្វើឱ្យមហាជនបើកភ្នែកធំៗតែម្តងបើសាមីខ្លួនបានស្តាប់វិញអាចឆ្អែតបាយមិនខាន ដោយនាងបាននិយាយទៅកាន់តារាកំប្លែង នាយក្រឹម ថា «អ្នកស្រលាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបានតែបើបង្កើតគេហើយគ្មានទំនួលខុសត្រូវលើគេដូចពូកុំបង្កើតគេមកល្អជាង»។No photo description available.

ដូចមហាជនជ្រាបមកហើយថា ជុំវិញរឿងតារាកំប្លែងល្បីឈ្មោះនាយ ក្រឹម និយាយរើសអើងភេទទី៣ កាលពីកន្លងមកថ្មីៗនេះរងនូវមតិរិះគន់យ៉ាងខ្លាំងក្លាពីមហាជនអ្នកលេងបណ្តាញសង្គម ក្នុងនោះអ្នកមួយចំនួននាំគ្នាធ្វើពហិការស្នើកម្មវិធី Cambodia’s Got Talent ដកលោក លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ចេញពីតួនាទីគណៈកម្មការថែមទៀតព្រោះតែមិនអាចទទួលយកសម្តីនៃការរើសអើងភេទរបស់លោកបាន។

ជាមួយមតិរិះគន់អ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបក៏បានចេញមុខការពារនិងរិះគន់ទៅនាយក្រឹម ផងដែរ។ អ្វីដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលនោះ MUC2018 កញ្ញា រឿន ណាត ចេញមកនិយាយយ៉ាងភ្ញាក់ផ្អើលថាតារាកំប្លែងនាយក្រឹម ជាបុរសមិនល្អគ្មានទំនួលខុសត្រូវ។No photo description available. កញ្ញា រឿន ណាត បាននិយាយនៅយប់ថ្ងៃទី២៨ ខែតុលា ថា «សុទ្ធតែអ្នកស្រលាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបានតែបើបង្កើតគេហើយគ្មានទំនួលខុសត្រូវលើគេដូចពូកុំបង្កើតគេមកល្អជាងគ្រួសារពូខ្ញុំស្គាល់ច្បាស់ណាស់….តែដឹងត្រឹមថាខ្ញុំមិនចង់ឱ្យសង្គមមួយនេះមានធនធានមនុស្សប្រុសសុទ្ធដូចជាពូច្រើនទេ ព្រោះពូមិនមែនជាបុរសល្អ មិនមែនជាប្តីល្អ មិនមែនជាឪពុកល្អ»។
តារាស្រីរូបនេះបន្ថែមនៅលើខម្មិនទៀតថា «គ្រួសារខ្លួនឯងមួយគ្មានសមត្ថភាពបង្កើតក្តីសុខបានផងចង់មកប្រដៅគេ កុំមកប៉ះពាល់ LGBT ខ្ញុំ ពូរង់ចាំហែរទឹកភ្នែកប្រពន្ធដើមកូនដើមពូទៅ»។ ក្រោយពីបញ្ចេញអារម្មណ៍របស់ខ្លួនដូចនេះហើយគេសង្កេតឃើញថាកញ្ញា រឿន ណាត បានលុបការបង្ហោះនោះហើយ។

តារាកំប្លែងនាយក្រឹម ត្រូវបានគេដឹងថាលោកមានភរិយាចំនួន២ ដោយភរិយាទី១ទទួលបានចំណងដៃកូនប្រុសស្រីចំនួន៤នាក់ និងភរិយាទី២ជាតារាកំប្លែងដូចគ្នាដោយទទួលបានកូនភ្លោះស្រី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWnh52L7eZVlqn45hCoyUhB3HA62wKOKf3mQ8K6AP-6Mn8mDPK5SmfitmfX5eNiCirlA2R6bFmF9mKSv4OWBQVIiR7FXu_I_3N6SwCwcfu1P5MW76-Uf8GIF4RbIAkrB2e6vth6Sxl3rikEBy3WoXrUuHo09mW7miyK6LhODUXTdvAF3uEnejMtbaq6Lg/s1080/photo_2023-10-30_10-31-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyeh8n5jDgzNqxhURhXeff1bcuZFEE2z4tLzY4QW060yzr6w12DR-Li-yH-jmphq8P5pMXw12rXFnN14FNFTxjNIHKEW255ICF4B95ooH8IX2AESmk576VIyAxuUJduP6d-QNWHSCN0tnwi2gKtSgis0zinGgUwSZePxbbOw3-ROzsOFRFw5L0IJLPfiY/s1080/photo_2023-10-30_10-31-33%20(2).jpg

ក្រសួងពាណិជ្ជកម្មថៃកំណត់ឱ្យហាងនានាបញ្ចុះតម្លៃផលិតផល

0

ប្រទេសថៃ ៖ លោក Chakra Yodmanee អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងប្រទេសថៃលើកឡើងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោកបានចុះត្រួតពិនិត្យមើលហាងលក់ផលិតផល Safe Mart នៅខេត្តឧត្តរថានី ដើម្បីតាមដានស្ថានការណ៍លក់ផលិតផលតាមគោលនយោបាយ «បញ្ចុះតម្លៃផលិតផលតាមការបញ្ជារបស់ក្រសួងពាណិជ្ជកម្ម» ។ គោលនយោបាយនេះស្ថិតក្រោមការត្រួតពិនិត្យរបស់លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីសម្រាលបន្ទុកការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ។

ហាងលក់ផលិតផល Safe Mart និងហាងលក់ផលិតផលនៅតាមតំបន់ផ្សេងៗដែលស្ថិតក្នុងបណ្តាញហាងលក់រាយ និងលក់ដុំ ចំនួនជាង៦០ហាង ស្មើជាង៥០០សាខានៅទូទាំងប្រទេសថៃ បានរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ចុះតម្លៃផលិតផល គ្រឿងឧបភោគបរិភោគចាំបាច់ រួមទាំងចំណីអាហារ និងសម្ភារៈប្រើប្រាស់ ដូចជា សាប៊ូម្សៅ, សាប៊ូកក់សក់, សាប៊ូលាងចាន, អង្ករការ៉ុង, គ្រឿងទេស, មីកញ្ចប់, ប្រេងសណ្តែក និងស្ករសជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqo3MdsM5cvjZO8U-i2FvAeBdffbceGk6cS8hfzC_reKX7BvPBxnkLqgHEOTGAQKrdAmceVB17rame1Sy1SdTOUKy4fyk-1c0tiTFx6gO9z8YwU2w3JlTx0gjA1VHfHKQ48H8tfF-JbGWS0p0RLKio2FIGGZEZc-IxW9bhODuptbt9YADQDnNSdJFpt_8/s644/photo_2023-10-30_09-15-13.jpg

ចំណែកស្ករស ការិយាល័យគ្រប់គ្រងដំណាំអំពៅ និងស្ករស ទើបតែប្រកាសផ្លាស់ប្តូរតម្លៃនាពេលកន្លងមក ។ ដូច្នេះ ហាងលក់ផលិតផល Safe Mart នៅតែរក្សាតម្លៃលក់រាយធម្មតាតាមក្រសួងពាណិជ្ជកម្មស្នើឱ្យសហការរឿងតម្លៃ ដោយក្រសួងពាណិជ្ជកម្មបានស្នើឱ្យបញ្ចុះតម្លៃលក់ស្ករស ស្មើនឹង២៣បាតក្នុង១គីឡូក្រាម ។

ចំពោះស្ថានការណ៍ទូទៅ គឺពលរដ្ឋថៃបានទិញផលិតផលនានាជាធម្មតា ហើយផលិតផលលក់ដាច់ភាគច្រើនជាផលិតផលអាហារ និងគ្រឿងទេសផ្សេងៗ ។ ហេតុនេះ ហាងក៏បានត្រៀមផលិតផលសម្រាប់លក់ឱ្យបានគ្រប់គ្រាន់ ថែមទាំងបានផ្សព្វផ្សាយបញ្ចុះតម្លៃជាមួយក្រុមហ៊ុនផលិតផងដែរ ។ នេះចាត់ទុកថា វាជាការជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃដល់ពលរដ្ឋ ព្រមទាំងជំរុញឱ្យពលរដ្ឋទិញផលិតផល និងជំរុញសេដ្ឋកិច្ចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizUQNyNk4-8MBtHDOygIVGEfEaFqecoW2aYqPgWUWOBwh8ugcTYioWveSRdvx_TuFiUUUPmwRhlPEXq0THfiBfZpKjJ14wjsOitDnA4aYkbk6_ltvsIBXkTzXGt3QCyM6hIgaP1w05_2fEz4T_3zuuykFO9mOJigarQlSNHuxIJodUPro8xOXdQ-a7TJo/s1140/photo_2023-10-30_09-15-02.jpg

ក្រៅពីនេះ បណ្តាញហាងលក់ផលិតផលក្នុងស្រុកបានសហការជាមួយក្រសួងពាណិជ្ជកម្មរហូតមក ដើម្បីកំណត់ទីតាំងលក់ផលិតផលកសិកម្ម ជាពិសេស ផ្លែឈើតាមរដូវកាល ។ ការសហការនេះមានចំណែកជួយឱ្យបងប្អូនកសិករអាចលក់ទិន្នផលក្នុងតម្លៃល្អ ស្របតាមគោលនយោបាយ «កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល» ព្រមទាំងពង្រីកឱកាសសម្រាប់រដ្ឋាភិបាល ។

ចំណែកលោក Kanphong Surawanwijit នាយកហាងលក់រាយ និងលក់ដុំប្រចាំប្រទេសថៃ និងជាម្ចាស់ហាងលក់ផលិតផល Safe Mart លើកឡើងថា លោកត្រូវអរគុណដល់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្របណ្តាញហាងលក់ផលិតផល ។ នេះជាហាងក្នុងស្រុកដែលបានចូលរួមអនុវត្តគោលនយោបាយរបស់ក្រសួង ព្រោះលោកយល់ឃើញថា វានឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដោយសារតម្លៃផលិតផលកើនឡើង ។

លោកបន្តថា ហាងរបស់លោកបានរៀបចំការផ្សព្វផ្សាយបញ្ចុះតម្លៃផលិតផលសម្រាប់អតិថិជនជាបន្តបន្ទាប់ ។ នៅថ្ងៃអនាគត ហាងរបស់លោកនឹងរួមសហការជាមួយគម្រោងផ្សេងៗដើម្បីជួយសម្រាលបន្ទុកពលរដ្ឋបន្តទៀត ៕ ប្រភព ៖ Mono News

Peypey Dy និង តាន់ គឹមសួរ លើកឡើងផ្ទុយគ្នាទៅលើតារាកំប្លែងនាយក្រឹម ក្រោយនិយាយរើសអើងភេទទី៣

0

លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ដែលជាតារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងបន្ទាប់ពីនិយាយក្នុងន័យរើសអើងភេទទី៣ ព្រោះខ្លាចបាត់បង់ធនធានមនុស្ស។ ក្នុងនោះអ្នកលេងបណ្តាញសង្គមល្បីឈ្មោះ Peypey dy បានលើកឡើងយ៉ាងចាក់ដោតដោយបានលើកឡើងថាភេទទី៣មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួន។ ចំណែកឯលោក តាន់ គឹមសួរ មិនបានរិះគន់តារាកំប្លែង នាយ ក្រឹម ទេថែមទាំងពោលអរគុណទៅវិញដោយសារតែមានហេតុផលនេះ។May be an image of 1 person, bangs and blonde hair

ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ក្នុងនាមជាគណៈកម្មការ កម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent កាលពីយប់ថ្ងៃទី២៨ តុលា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមរិះគន់មិនសំចៃ ព្រោះក្នុងពេលផ្តល់មូលវិចារ្យទៅកាន់បេក្ខជន ណុប ដាណេ បាននិយាយរើសអើងភេទទី៣ ខ្លាចបាត់បង់ធនធានមនុស្សក្នុងសង្គមដោយសារតែកើនឡើងភេទទី៣ច្រើន។No photo description available.

ការនិយាយបែបនេះធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នា រួមទាំងមហាជនទូទៅ អ្នកសិល្បៈច្រើនរូបមិនពេញចិត្តចំពោះពាក្យសម្តីរបស់តារាកំប្លែងល្បីឈ្មោះរូបនេះឡើយដោយបានចេញមុខការពារបេក្ខជន ណុប ដាណេ និងទាមទារសិទ្ធិរបស់ពួកគេនិងទាមទារមិនឱ្យមានការរើសអើងភេទទី៣ឡើយ។
លោក Peypey dy ដែលគេស្គាល់ថាជាបុគ្គលល្បីឈ្មោះលេចមុខច្រើនក្នុងពិភពសិល្បៈ បានលើកឡើងថា «Respect បងឃីមហើយសូមលោកពូ ក្រឹម ក្រឡេកមើលភេទទី៣មួយចំនួនធំ គេមាន business មានការងារល្អ មានចំណូល បង់ពន្ធជូនរដ្ឋដូចគ្នា។ តើធនធានមនុស្សសំដៅតែចំពោះភេទប្រុសនិងភេទស្រី ឬយ៉ាងម៉េច? ក្រែងលោកពូ ធ្លាប់សម្តែងធ្វើជាភេទទី៣ដែរតើ មិនចឹង?»។

ម្ចាស់ហាងហឹរខនណឺ រូបនេះបន្តថា «ភេទទី៣ មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូ វាអាស្រ័យលើខួរនិងទង្វើរបស់មនុស្ស ពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ច្រើនតែខ្ញុំ ខ្លាច មនុស្សនិយាយច្រើនបាត់ខួរ »។May be an image of 1 person and camping

ទន្ទឹមនឹងមានមតិរិះគន់ តារាកំប្លែង នាយក្រឹម ងាកទៅកាន់លោក តាន់ គឹមសួរ បានបញ្ចេញមតិផ្ទុយពីមហាជនមួយចំនួនធំដោយអរគុណតារាកំប្លែងនិងជាគណៈកម្មការរូបនេះសុខចិត្តប្រើវិធីឈឺសាច់ដើម្បីបំផុសឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន។

លោក តាន់ គឹមសួរ បានសរសេរថា «អរគុណពូក្រឹមដែលសុខចិត្តប្រើវិធីឈឺសាច់នេះដើម្បីបំផុសបំផុលឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន ជាពិសេសឱ្យកម្ពុជាកាន់តែមានការយល់ដឹង អាចទទួលយក និងផ្ដល់តម្លៃទៅលើភេទទី៣»។

លោកបន្តថា « ខ្ញុំអាចយល់បាន ដោយសារនេះគឺជាវិធីឈឺសាច់ដែលខ្ញុំធ្លាប់បានធ្វើកន្លងមកពាក់ព័ន្ធទៅនឹងអក្សរសាស្ត្រខ្មែរ បរិស្ថាន និងគ្រឿងញៀន នេះគឺជាវិធីធ្វើរឿងអវិជ្ជមាន ដើម្បីបង្កើតរឿងវិជ្ជមាន
នេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ ខុសត្រូវយ៉ាងណាកុំប្រកាន់អីបងប្អូន Be positive thinking»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingT_wJxyTJnIqaQWVNDdkKlwEBbLA8WNE6frdGtIbjWOL14fWJVvl-_8IgYSYk8-wej9lm-egxHv4LSuurMlOcMTKfMcmiae5CYdAG1woheAZMRt1xxpOdbdpeAqC6QOFYQmY6B3HjIyieh7Ts34JI7CUb-0zFqdGLfET7SWxuu2U-5LXa5vMmnEcT2I/s683/e.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLw9lUzgGDd-i9TQ68h_lqdUqzwpxBuBc_Sp1Q_o4gTbVYodLsH5Yf4AT9zi7NpdQ03s-Rv18k8sGkSWGnthk7RnlgOFCpGdSl9wpyQgMvHgdntSy4REeWZQUq0QFkNRe3rPlBFmDXeEYeB58kqsznugEMZdT-F52JImyIkXA0BSTel4Vtu929SXUr4yo/s718/ta.PNG

ស្តែងៗ! រថយន្តមួយគ្រឿង បុកប៉ូលិសចរាចរកំពុងឈរក្បែរផ្លូវ ហើរដូចសំលី (មានវីដេអូ)

0

នាវេលាម៉ោង៦ព្រឹក ត្រូវនឹងថ្ងៃទី៣០ ខែ១០ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយនគរបាលចរាចរណ៍ម្នាក់ឈរនៅត្រង់ចំណុចផ្លូវបំបែក ស្រាប់តែត្រូវរថយន្តព្រុសពណ៌ស មួយគ្រឿងបេីកយ៉ាងលឿនបុកពេញទំហឹង។

ហេតុការណ៍នេះ កើតឡើង នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបណ្តាលឱ្យបូលិសចរាចរណ៍នោះ រងរបួសធ្ងន់ និងជនបង្កបានបើករត់ឡើងលឿនចេញពីកន្លែងកើតហេតុ។

ខណៈស្នងការខេត្តស្វាយរៀង បានចេញកម្លាំងតាមស្វែងរកជនបង្ក យកមកដាក់ទោសតាមផ្លូវច្បាប់៕