អត្ថប្រយោជន៍សុខភាព ៧ យ៉ាងរបស់ផ្លែព្រូន
ផ្លែព្រូន គឺជាផ្លែឈើមួយប្រភេទដែលជាទូទៅត្រូវបានគេឃើញមានលក់នៅក្នុងគ្រឿងម្ចូរ ហើយវាក៏សម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីន B1, B2 , B6 ក៏ដូចជាវីតាមីន A,C,K,E រួមទាំងហ្វ្លុយអូរី, ប៉ូតាស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ជាតិដែក, ស័ង្កសី, និងកាល់ស្យូម ដែលសារធាតុចិញ្ចឹមល្អៗទាំងនេះជួយឱ្យសុខភាពរាងកាយរបស់យើងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖
១.ល្អសម្រាប់សុខភាពបេះដូង៖ ផ្លែព្រូន មានលក្ខណៈសម្បត្តិជួយកាត់បន្ថយការរលាកនៅក្នុងបេះដូង។ ការរលាកនេះអាចជាមូលហេតុមួយនៃជំងឺបេះដូង ដូច្នេះហើយ ការទទួលទានផ្លែព្រូន ត្រូវបានគេចាត់ទុកថា ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
២.ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ៖ ការទទួលទានផ្លែព្រូនជាប្រចាំ វានឹងជួយបង្កើនប្រសិទ្ធភាពនៃដំណើរការរំលាយអាហារ និងការបញ្ចេញចោល។ បន្ថែមពីលើនេះ ផ្លែព្រូនក៏មានប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម ជួយកម្ចាត់ជាតិសូដ្យូមពេលបត់ជើងតូច ជួយកាត់បន្ថយភាពតានតឹងនៃជញ្ជាំងសរសៃឈាម នឹងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដល់កម្រិតធម្មតា។
៣.កាត់បន្ថយហានិភ័យនៃការធាត់៖ ផ្លែព្រូនមានលក្ខណៈសម្បត្តិល្អសម្រាប់ការរំលាយអាហារ ដែលវាជួយជំរុញដល់ដំណើរការនៃប្រព័ន្ធមេតាបូលីសក្នុងរាងកាយ ហើយវាគឺជាវិធីមួយដើម្បីកាត់បន្ថយហានិភ័យនៃការធាត់។
៤.កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ផ្លែព្រូនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតធម្មតា ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។
៥.ល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ៖ ផ្លែព្រូនមានផ្ទុកនូវវីតាមីន B6 ដែលជាសារធាតុចិញ្ចឹមដែលដើរតួក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល។
៦.ជួយជួសជុលកោសិការាងកាយ៖ ផ្លែព្រូនមានផ្ទុកវីតាមីន C ដែលមានសមត្ថភាពពង្រឹង និងជំរុញប្រព័ន្ធភាពស៊ាំ និងជួសជុលកោសិកាដែលខូច លើសពីនេះទៀតផ្លែព្រូនក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺមហារីក ជំងឺបេះដូង បញ្ហាសរសៃឈាម និងប្រព័ន្ធប្រសាទ។
៧.កាត់បន្ថយការទល់លាមក៖ អ្នកដែលមានបញ្ហាទល់លាមកញឹកញាប់មិនគួររំលងផ្លែព្រូនទេ ព្រោះផ្លែព្រូនមានផ្ទុកសារធាតុចិញ្ចឹមច្រើនឈ្មោះ sorbitol ដែលសារធាតុចិញ្ចឹមប្រភេទនេះជាជាតិអាល់កុលស្ករធម្មជាតិ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ៕


• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕










ប្រភព ៖ Thai PBS











Dave Leduc បានបង្ហោះរូបភាព និងបានអមជាមួយរូបភាពមួយចំនួនថា៖”សាក់យ័ន្ត គឺជាទម្រង់នៃការសាក់ដោយប្រើរូបរាងយ័ន្តរបស់ឥណ្ឌាដែលត្រូវបានគេជឿថាផ្តល់នូវការការពារ ធ្វើឱ្យមានសំណាងល្អ និងមានកម្លាំងខ្លាំង។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទំនៀមទម្លាប់នេះបានរីករាលដាលដល់ប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ មនុស្សភាគច្រើន គិតថាទាំងនេះគឺជាការសាក់បែបថៃប៉ុន្តែវាមិនមែនជាការសាក់បែបថៃនោះទេ។ គេប្រើស្គ្រីប/អក្សរខ្មែរបុរាណ (ភាសាខ្មែរ) នៃអាណាចក្រខ្មែរ។ខ្ញុំកំពុងរៀនអំពីប្រទេសកម្ពុជា នៅពេលដែលខ្ញុំបានសាក់រូបនៅប្រទេសថៃ នោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសគ្រូដែលអាចអានអក្សរខ្មែរបុរាណបាន ដូច្នេះខ្ញុំអាចមានការសាក់យ័ន្តពិតប្រាកដ។ វាជារឿងធម្មតាណាស់សម្រាប់ព្រះសង្ឃក្នុងការបោះពុម្ពរូបសាក់បញ្ច្រាសលើសៀវភៅ ដូច្នេះអ្នកទេសចរដែលមិនដឹងអី គឺមិនទទួលបានអំណាចវេទមន្តពិតប្រាកដទេ។”
Dave Leduc បានសង្កត់ធ្ងន់ថា៖”រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ អ្នកប្រដាល់មួយថៃត្រូវបានគេសាក់ជាភាសាខ្មែរនៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា “ថៃ” របស់គេទៅវិញ… វាមិនមែនជាភាសាថៃទេ! ជារបស់ខ្មែរ។ ច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រទេសថៃបានលួចទិដ្ឋភាពជាច្រើននៃវប្បធម៌ខ្មែរ។ ហេតុនេះហើយបានជាមីយ៉ាន់ម៉ា និងកម្ពុជាចុះសម្រុងគ្នា ព្រោះយើងមានបទពិសោធស្រដៀងគ្នា។ មីយ៉ាន់ម៉ា និងកម្ពុជា បានស្ថិតក្នុងស្រមោលពិភពលោកជាច្រើនឆ្នាំ ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេសថៃបានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ និងលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀត។ នឹកស្មានមិនដល់ថា 10 ឆ្នាំក្រោយខ្ញុំបានសាក់យ័ន្តខ្មែរ ពេលនេះខ្ញុំនឹងទៅកម្ពុជានៅថ្ងៃទី 5 ខែវិច្ឆិកា ដើម្បីប្រយុទ្ធនឹងជើងឯកប្រចាំប្រទេស។ ខ្ញុំត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួត។ ខ្ញុំគិតថា «សាក់យ័ន្ត» របស់ខ្ញុំពិតជាផ្តល់សំណាងល្អដល់ខ្ញុំមិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា។ សូមអរគុណអ្នកទាំងអស់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាសម្រាប់ការគាំទ្រដ៏អស្ចារ្យ! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។”

ក្រុមហាម៉ាស់ (Hamas) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៨៧ ដោយលោក Sheikh Ahmed Yassin នៅក្នុងការបះបោរមួយរបស់ជនជាតិប៉ាឡេស្ទីន។ ក្រុមនេះទទួលបានការគាំទ្រពេញទំហឺងពីអ៊ីរ៉ង់ និងជាពិសេសបណ្តាប្រទេសកាន់សាសនាអុីស្លាម នៅក្នុងតំបន់អារ៉ាប់។
លោក Sheikh Ahmed Yassin បានបង្កើតក្រុមនេះឡើង ដើម្បីធ្វើការតស៊ូរើបម្រាស់ពីការគ្រប់គ្រង និងទាមទារយកទឹកដីរបស់ខ្លួនវិញ ពីប្រទេសអុីស្រាអែល។ ដោយគ្រានោះក្រុមហាម៉ាស់ (Hamas) បានបដិសេធទទួលស្គាល់រដ្ឋអុីស្រាអែល និងបានជំទាស់ដោយហិង្សា ចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងអូស្លូ នៅក្នុងឆ្នាំ១៩៩០។
ប្រជាជនប៉ាឡេស្ទីនយល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ស្របពេលដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន។
ប្រទេសជាច្រើនដូចជា អុីស្រាអែល សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា និងជប៉ុន ចាត់ទុកក្រុមហាម៉ាស់ (Hamas) ជាអង្គការភេវរកម្ម។



