ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាមិនធម្មតានោះទេមិនត្រឹមតែអ្នករៀបចំកម្មវិធីធំមួយនៅប្រទេសថៃអញ្ជើញនាងធ្វើជាពិធីការិនីតែប៉ុណ្ណោះទេ តែថែមទាំងទទួលបានកិត្តិយសពិសេសដើរបង្ហាញម៉ូតជាមួយម្ចាស់លាភី Miss Grand International 2023។ លើសពីនេះ ដ្បិតថាចូលរួមនៅប្រទេសថៃប៉ុន្តែអតីតបវរកញ្ញារូបនេះថែមទាំងឆ្លៀតនិយាយភាសាជាតិថែមទៀត។May be an image of 1 person

នេះជាលើកដំបូងហើយដែលអ្នកគាំទ្របានឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី MGC2022 និងជាលំដាប់រងទី៥ MGI 2022 ធ្វើជាពិធីការិនី ខណៈកន្លងមកនេះធ្លាប់តែឃើញនាងដើរម៉ូត ជាបវរកញ្ញា និងសម្តែងរឿង។ តាមការគ្រោងទុកនាយប់ថ្ងៃទី១៤ វិច្ឆិកា បានបង្ហាញខ្លួនក្នុងនាមជាពិធីការិនីជាមួយនឹងពិធីករលោក champ ក្នុងកម្មវិធីស្វាគមន៍TOP 10 Miss Grand International 2023។ ឱកាសនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បង្ហាញចំណាប់អារម្មណ៍ប្រាប់អ្នកគាំទ្រដែរថានាងមានការភ័យបុកទ្រូងព្រោះនេះជាលើកទី១សម្រាប់ខ្លួន។May be an image of 1 person

យ៉ាងណាដ្បិតប្រាប់អ្នកគាំទ្រថាភ័យតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បង្ហាញខ្លួនប្រកបដោយភាពជឿជាក់។ លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លៀតនិយាយជាភាសាខ្មែរជម្រាបសួរប្រជាជនកម្ពុជាពីចម្ងាយ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន និងជម្រាបពីកម្មវិធីផងដែរ។ លើសពីនេះទៅទៀត ដើមឡើយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអញ្ជើញធ្វើជាពិធីការិនីតែដល់កម្មវិធីមែនទែន នាងទទួលបានកិត្តិយសមួយទៀតដើរបង្ហាញម៉ូតចុងក្រោយជាមួយម្ចាស់ជ័យលាភីឆ្នាំ២០២៣ ផងដែរ។ ការដើរ Fashion show នេះដែរអ្នកគាំទ្រពោលសរសើរនាងមិនដាច់ពីមាត់ ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដើរស្អាតណាស់ប្រកបដោយទំនុកចិត្តពេញខ្លួនតែម្តង។

គួរបញ្ជាក់ថាកម្មវិធីស្វាគមន៍បវរកញ្ញានេះរៀបចំឡើយដោយលោកស្រី Morphine Anda ម្ចាស់ Miss Grand ក្រុងថេប និង សារៈបុរី៕May be an image of 1 personMay be an image of 2 people, blonde hair and text