Home Blog Page 1428

ប្រជាជនអាហ្វហ្គានីស្ថានជាង ២,០០០ នាក់បានស្លា..ប់ ដោយសារគ្រោះរញ្ជួយដី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៨ ខែតុលាកន្លងទៅ ដែលបណ្តាលឱ្យមនុស្ស ២,០៥៣ នាក់បាត់បង់ជីវិត និង ១,២៤០ នាក់ទៀតរងរបួស រួមទាំងផ្ទះចំនួន ១,៣២០ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ដែលធ្វើឱ្យអ្នកស្រុកនៅទីនោះគ្មានកន្លែងស្នាក់នៅ។Searching For Survivors And The Dead As Afghan Quake Toll Continues To Rise

ការរញ្ជួយនេះដីមានកម្រិត ៦.៣ រិចទ័រដែលបានវាយប្រហារក្នុងទីក្រុង Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន នឹងជាទីក្រុងធំជាងគេក្នុងប្រទេសនេះផងដែរ។
លោក Zabihullah Mojahid អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា ក្រុមជួយសង្គ្រោះបានទៅដល់ទីក្រុង Herat ហើយអាហារ ទឹក ថ្នាំពេទ្យ និងសំលៀកបំពាក់ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះដែរ។Earthquake kills 2000 in Afghanistan - a Taliban-run country with virtually no presence of church aid agencies - Catholic Review

ទោះជាយ៉ាងណាក៏ដោយ យោងតាមរូបភាពបានបង្ហាញពីគំនរបាក់បែកដ៏ធំសម្បើមបន្ទាប់ពីអគារបានដួលរលំ រីឯហ្វូងមនុស្សនៅរស់រានមានជីវិតបានប្រមូលផ្តុំគ្នានៅតាមផ្លូវដើម្បីសុវត្ថិភាព។
អង្គការសហប្រជាជាតិបាននិយាយថា បច្ចុប្បន្នតំបន់ដែលអាចនឹងជួបគ្រោះរញ្ជួយដីមានប្រហែល ២០ តំបន់រួមមាន Dasht Hows, Bahadorzai, Zoryan និង Koshkak…។ លើសពីនេះ គ្រួសារប្រមាណ ៣០០ (ប្រហែល ២,១០០ នាក់) ត្រូវបានរាយការណ៍ថានឹងផ្លាស់ទីលំនៅទៅទីក្រុងណាដែលមានសុវត្ថភាពបំផុត។Afghan Canadians unite to offer support following deadly earthquake - Clearwater Times

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសអាហ្វហ្គានីស្ថានបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការរញ្ជួយដីជាបន្តបន្ទាប់ ចំពេលមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរដែលកំពុងបន្តសម្លាប់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់រួមផ្សំគ្នា។ ប្រទេសនេះក៏បានក្លាយជាប្រទេសក្រីក្របំផុតមួយនៅអាស៊ីជាយូរមកហើយ ហើយក៏ត្រូវបានបំផ្លាញដោយជម្លោះអស់ជាច្រើនទសវត្សរ៍ផងដែរ៕

កុមារីម្នាក់អាយុ២ឆ្នាំនៅខេត្តព្រៃវែងស្លា.ប់ដោយសារជំងឺផ្តាសាយបក្សី H5N1

0

កុមារីម្នាក់អាយុ២ឆាំ្នដែលមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែងបានស្លាប់និងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣។ តាមការ សាកសួរ បង្ហាញថា នៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ តុលា ។

ករណីដែលកុមារីបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៩ (ស្លាប់៤០នាក់) ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី៨ តុលា ក្រសួងបានប្រកាសបុរសម្នាក់អាយុ៥០ឆ្នាំ មានទីលំនៅនៅខេត្តស្វាយរៀងក៏បានបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីនេះផងដែរ។
ជាមួយគ្នានេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាលបានក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ដើម្បីបង្ការជំងឺនេះ យើងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAMn6ybovyQ8vqv_DemFxhpFWZ4O8vNDsS3Qiu-Vi5MORt1LPDYlmkRexN_0v9F_B_QFr_79l4jvSKfP9EbnvUYviCl27Ul0Gpp3WjjevxuyoU5dWiEEIuQ4nfXwj0WBIN34cb8P6MxKDsiuNy17xCf7Zim3KijqG6i7_WgpskUVDs66PiCDw2-v2Jz-U/s1280/%E1%9F%A1%E1%9F%A0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvfdk950YVT4RTDBzd4NPm343kM0Wt626Be9SA9v9SX0wdfjUK-pg2e7X5Wkxs6sgmjAKKYCZ3L1sAZ7NjLusaFUz3gLUmMLghJrR4UsF3R5AIHbH0Ka-MePkv0RoBs4JWHrpW6JbTN2xO6fTN_Rt1Rsr0_lTi0-0BR8KyOCzHgasBGEN3Cm2jtCfB9CA/s1280/%E1%9F%A1%E1%9F%A0.%E1%9E%86.jpg

ប្រទេសចិនត្រូវបានគេរាយការណ៍ថាបានបង្កើនការហាមឃាត់លើមាតិការឿងភាគកូរ៉េ

0

កាលពីដើមឆ្នាំនេះប្រទេសចិនត្រូវបានគេរាយការណ៍ថាបានដាក់បម្រាមយ៉ាងតឹងរ៉ឹងលើការផ្សាយមាតិការឿងភាគកូរ៉េ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ វិធានការនេះត្រូវបានអនុម័តដើម្បីរារាំងលំហូរចូលនៃរឿងភាគកូរ៉េ និងហ្គេមក្នុងខែមីនា និងខែមេសាឆ្នាំ២០២៣។ ព័ត៌មាននេះត្រូវបានបង្ហាញនៅថ្ងៃទី៦ ខែតុលាដោយសារព័ត៌មាន Chosun Ilbo ដោយដកស្រង់របាយការណ៍ពីគណៈកម្មាធិការកិច្ចការបរទេស និងបង្រួបបង្រួមរបស់ប្រទេសកូរ៉េខាងត្បូង។China blasts Germany after Baerbock calls Xi Jinping a 'dictator' – POLITICO

កាលពីមុន ប្រទេសចិនបានអនុញ្ញាតឱ្យចាក់ផ្សាយរឿងភាគកូរ៉េក្នុងអំឡុងពេលពីរខែដំបូងនៃឆ្នាំ២០២២ មានដូចជារឿង «What’s Wrong with Secretary Kim» ,«Hospital Playlist» និង រឿង Hometown Cha-Cha-Cha ។ យ៉ាងណាក៏ដោយ នៅខែមិថុនា ឆ្នាំ២០២៣ ការប្រមូលផ្ដុំពីការចរចានៅតែជាប់គាំងបើទោះបីជាប្រព័ន្ធផ្សព្វផ្សាយធំរបស់កូរ៉េខាងត្បូង ព្យាយាមធានាកិច្ចសន្យាក៏ដោយ។ ជាងនេះទៅទៀត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ចាប់តាំងពីការចេញផ្សាយរឿង «Oh! My Gran» ក្នុងឆ្នាំ២០២១ ភាពយន្តកូរ៉េថ្មីៗមិនមានតំណាងនៅក្នុងរោងកុនចិនទេ។17 Most Romantic Korean Dramas to Watch Next

លើសពីនេះទៅ សមាជិករដ្ឋសភាបានទទួលស្គាល់ថា ការហាមប្រាមរបស់ប្រទេសចិនលើខ្លឹមសាររឿងភាគកូរ៉េមិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេចាប់តាំងពីច្បាប់«ប្រឆាំងនឹងពិភពភាពយន្តកូរ៉េ» (anti-hallyu’)ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០១៦ និងបានបន្តនៅក្នុងឆ្នាំ ២០១៧ ជាផ្នែកនៃ «សកម្មភាពប្រឆាំង THAAD »៕

ចិនបានរកឃើញរ៉ែដ៏កម្រនៅក្នុងប្រទេសម៉ុងហ្គោលី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Global Times ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា អ្នកវិទ្យាសាស្ត្រចិនបានរកឃើញសារធាតុរ៉ែយុទ្ធសាស្ត្រថ្មីដ៏សំខាន់សម្រាប់សមាសធាតុបច្ចេកវិទ្យាខ្ពស់ ដែលជាប្រភេទថ្មីនៅក្នុងអណ្តូងរ៉ែកម្រដ៏ធំបំផុតរបស់ពិភពលោក។China Rare-Earths Pact Spurs Speculation of Bigger Consolidation - Bloomberg

សារធាតុរ៉ែយុទ្ធសាស្ត្រថ្មីដ៏កម្រនេះ ត្រូវបានគេរកឃើញនៅក្នុងទីក្រុង Baotou ប្រទេសម៉ុងហ្គោលី ដែលវាមានផ្ទុកសារធាតុ niobium ដែលជាលោហៈពណ៌ប្រផេះស្រាលភ្លឺចាំង នឹងមានតម្លៃខ្ពស់បំផុតនៅក្នុងឧស្សាហកម្មដែក ដោយសារភាពធន់របស់វា។ សារធាតុ niobium គឺជាផែនដីដ៏កម្រដែលប្រើជាចម្បងនៅក្នុងឧស្សាហកម្មដែកដូចជា សម្រាប់ផលិតសម្ភារសំណង់ បំពង់បង្ហូរប្រេង ឧស្ម័ន ប្រដាប់បឺត និងម៉ាស៊ីនយន្តហោះ។

លើសពីនេះ niobium ក៏មានអត្ថប្រយោជន៍ខ្លាំងក្នុងការប្រើប្រាស់បានយូរជាងអាគុយលីចូម-អ៊ីយ៉ុងធម្មតារហូតទៅដល់ ១០ ដង ហើយបានធ្វើឱ្យប្រសើរឡើងនូវចរន្តអគ្គិសនី។ សារធាតុរ៉ែប្រភេទនេះក៏មានសុវត្ថិភាពផងដែរ ក្នុងការបង្កើនល្បឿនភាគល្អិត និងការថតរូបភាពអនុភាពម៉ាញេទិក (MRI)។It could make China self-sufficient': new strategic rare metal ore unearthed in Inner Mongolia | South China Morning Post

លោក Antonio H. Castro Neto សាស្ត្រាចារ្យផ្នែកវិស្វកម្មអគ្គិសនី និងកុំព្យូទ័រនៅសកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា ការរកឃើញនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិន ព្រោះភាគច្រើននៃសារធាតុ niobium ដែលចិនប្រើប្រាស់ក្នុងឧស្សាហកម្មដែកត្រូវបាននាំចូលពីប្រទេសប្រេស៊ីលអាស្រ័យលើបរិមាណ និងគុណភាពនៃ niobium នៅក្នុងអណ្តូងរ៉ែ ដូច្នេះការរកឃើញនេះអាចជួយប្រទេសចិនឱ្យមានភាពគ្រប់គ្រាន់ដោយខ្លួនឯង។
បច្ចុប្បន្ន សារធាតុដ៏កម្រ niobium នេះមានក្នុងប្រទេសប្រេស៊ីលច្រើនជាងគេនៅទូទាំងពិភពលោករហូតដល់ ៨៩% និងប្រទេសកាណាដាមានផលិតកម្មនេះប្រហែល ៨% នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក៕The backscattered electron image of Niobobaotite Photo: Screenshot from China National Nuclear Corp

ស្ងាត់ៗ ដា ដាវ ត្រូវបានអញ្ជើញឱ្យទៅដើរម៉ូតនៅប្រទេសថៃក្នុងកម្មវិធីមួយ

0

តារាស្រី ដា ដាវ ដែលនិយមតែងខ្លួនបែប Fashion បានបង្ហាញអារម្មណ៍មានកិត្តិយសយ៉ាងខ្លាំងបន្ទាប់ពីមានការអញ្ជើញពីក្រុមហ៊ុនសំលៀកបំពាក់មួយចូលរួមដើរម៉ូតនៅក្នុងកម្មវិធី «Siam Paragon Bangkok International Fashion Week 2023»។May be an image of 2 people and text

នៅថ្ងៃទី៩ តុលា តារាស្រី ដា ដាវ បានឱ្យដឹងថា « ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានអញ្ជើញដោយ Flynow Bangkok ឱ្យចូលរួមក្នុងកម្មវិធីដើរបង្ហាញម៉ូតដ៏ពិសេសនេះ។Bangkok International Fashion Week »។ កម្មវិធី Fashion Week ជាការបង្ហាញម៉ូដសម្លៀកបំពាក់ថៃជំរុញនិរន្តរភាពសម្រាប់អនាគតនៃពិភពម៉ូដដោយសហការជាមួយម៉ាកយីហោថៃល្បីៗចំនួន១២ ចាប់ពីថ្ងៃទី ៥-៨ ខែតុលា ឆ្នាំ២០២៣។May be an image of 3 people

ដា ដាវ គឺជាតារាស្រីម្នាក់ដែលចូលចិត្តនិយមខ្លួនបែបហ្វេសសិន ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះនាងបានបង្អួតខ្លួនជាមួយឈុតប៊ីគីនី ជាមួយអាកាសធាតុយ៉ាងត្រជាក់នៅក្រៅប្រទេសដើម្បីផ្តិតយករូបភាពស្អាតៗ។ មានរូបរាងស្តើងស្រឡូននេះជាឱកាសអំណោចផលដែល ដា ដាវ អាចបញ្ចេញដងខ្លួនយ៉ាងស្រស់ស្អាតមិនថាបែបសម័យឬបុរាណ រួមទាំងបញ្ចេញល្វែងលើ ល្វែងក្រោមក្តីតែងតែមានភាពទាក់ទាញពីភ្នែកទស្សនិកជន។May be an image of 9 people

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះគេសង្កេតឃើញថាតារាកម្ពុជាបានបង្ហាញខ្លួនក្នុងវិស័យ Fashion ជាបន្តបន្ទាប់នៅឯក្រៅប្រទេសដូចជា សាន្ត កុសមៈ ដើរម៉ូតនៅជប៉ុន លោកអ៊ីវ៉ាគង់ និងកូនសិស្ស បានបង្ហាញខ្លួននៅប្រទេសអ៊ីតាលី និងបារាំង រួមទាំងតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក៏បានចូលរួមក្នុងវិស័យហ្វេសសិននេះផងដែរ៕May be an image of 1 personMay be an image of 1 personMay be an image of 4 people, eyewear and text

ព្រះអង្គម្ចាស់រូបសង្ហារបស់ប្រទេសព្រុយណេត្រៀមរៀបអភិសេក

0

ប្រទេសព្រុយណេ ៖ ព្រះអង្គម្ចាស់រូបសង្ហា ព្រះនាម អាប់ឌុល ម៉ាថីន នឹងត្រៀមរៀបអភិសេកយ៉ាងអធិមអធមរយៈពេល១០ថ្ងៃ ដើម្បីឱ្យសាកសមនឹងឋានៈជាព្រះអង្គម្ចាស់ប្រទេសព្រុយណេ ។ នេះចាត់ទុកថា វាជាព័ត៌មានដ៏សំខាន់មួយរបស់ប្រទេសព្រុយណេ ដែលព្រះអង្គម្ចាស់ ម៉ាថីន មានអាយុ៣២ឆ្នាំ ជាបុត្រាទី៤ របស់ព្រះមហាក្សត្រព្រុយណេ ត្រៀមលះបង់ភាពនៅលីវ ក្រោយពីព្រះបិតាបានអនុញ្ញាតឱ្យព្រះអង្គរៀបអភិសេកជាមួយសង្សារ គឺអ្នកនាង អានីឆា អ៊ីសា ខាឡេប៊ិក ។It's official: Prince Abdul Mateen of Brunei to wed in January 2024

ព្រះអង្គម្ចាស់ ម៉ាថីន ដ៏មានរូបសង្ហា និងមាននារីជាច្រើននាក់នៅលើពិភពលោក លួចបេតីព្រះអង្គនោះ បានប្រសូត្រនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩១ ។ ព្រះអង្គ ម៉ាថីន ជាបុត្រាទី៤ របស់ព្រះមហាក្សត្រព្រុយណេ ព្រះនាមព្រះអង្គម្ចាស់ ស៊ុលឡាតាន និងមានមាតាជាប់សែស្រឡាយជប៉ុន និងអង់គ្លេស ។ ព្រះមាតារបស់ព្រះអង្គម្ចាស់ ម៉ាថីន គឺជាព្រះមហេសីទី២ របស់ព្រះអង្គម្ចាស់ ស៊ុលឡាតាន ។

នៅខែឧសភា ឆ្នាំ២០១០ ព្រះអង្គម្ចាស់ ម៉ាថីន បានចូលរួមរៀនសូត្រក្នុងក្រុមកងទ័ពជើងគោកនៅសាលារៀនកងទ័ពជើងគោក ប្រទេសអង់គ្លេស ហើយទ្រង់បានបញ្ចប់ការសិក្សានៅខែមេសា ឆ្នាំ២០១១ ។ លើសពីនេះ ព្រះអង្គក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនយោបាយអន្តរជាតិ និងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកមុខវិជ្ជារវាងប្រទេស នៅសាកលវិទ្យាល័យ London ផងដែរ ។Prince Mateen of Brunei and future wife Anisha to get married next year

ព្រះអង្គម្ចាស់ ម៉ាថីន គឺជាអ្នកបើកឧទ្ធម្ភាគចក្រមួយរូប ដែលមានការទទួលស្គាល់ពីសាលារៀនអាកាសចរណ៍ឧទ្ធម្ភាគចក្រការពារអាកាស ហើយព្រះអង្គក៏បានបំពេញការងារផ្នែកកងទ័ពអាកាសព្រុយណេ ក្នុងតួនាទីជាមន្ត្រីទូតជាមួយព្រះបិតាព្រះអង្គជាប្រចាំ ។ គេសង្កេតឃើញព្រះអង្គម្ចាស់ ម៉ាថីន បានអមដំណើរព្រះបិតាទៅបំពេញតួនាទីនៅក្រៅប្រទេសជាច្រើនលើក ។ ក្រៅពីនេះ ព្រះអង្គម្ចាស់ ម៉ាថីន ក៏មានជំនាញផ្នែកកីឡា និងទទួលបានពានរង្វាន់សម្រាប់ប្រទេសព្រុយណេ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ក្នុងទីក្រុងកូឡាឡាំពួ នៅឆ្នាំ២០១៧ ។Putera Mateen berkahwin Januari tahun hadapan

ចំណែករឿងបេះដូងវិញ ព្រះអង្គបានសេពគប់ជាមួយអ្នកនាង អានីឆា អ៊ីសា ខាឡេប៊ិក ដែលត្រូវជាក្មួយស្រីរបស់រដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រីព្រុយណេ និងមានតួនាទីជាទីប្រឹក្សារបស់ព្រះអង្គម្ចាស់ ស៊ុលឡាតាន ព្រមទាំងជាសហស្ថាបិកក្រុមហ៊ុនអាកាសចរណ៍ប្រទេសព្រុយណេ ។ គ្រួសាររបស់នាង ខាឡេប៊ិក គឺជាមន្ត្រីមានមុខមាត់ខ្ពង់ខ្ពស់ និងមានសម្ព័ន្ធភាពជាមួយរាជវង្សព្រុយណេយ៉ាងស្អិតរមួត ។

ព្រះអង្គម្ចាស់ ម៉ាថីន និងអ្នកនាង ខាឡេប៊ិក បានសេពគប់មើលចិត្តគ្នាអស់រយៈពេលជាយូរឆ្នាំ រហូតដល់ទីបំផុត សេចក្តីស្នេហារបស់អ្នកទាំងពីរក៏សម្រេចតាមបំណង ។ ព្រះរាជពិធីអភិសេកនឹងរៀបចំឡើងនៅខែមករា ឆ្នាំ២០២៤ ក្នុងព្រះរាជវាំងអ៊ីតាណាន នុរូន អ៊ីម៉ាន រយៈពេល១០ថ្ងៃ ៕ ប្រភព ៖ Khaosod

កម្ពុជា ឈ្នះមេដាយតែមួយគត់ ពីព្រឹត្តិការណ៍អាសុីហ្គេមឆ្នាំ២០២៣

0

ព្រឹត្តិការណ៍អាសុីហ្គេមឆ្នាំ២០២៣ ដែលចិនធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ជាផ្លូវការ កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រោយចំណាយពេលជាង២សប្តាហ៍។

សម្រាប់ព្រឹត្តិការណ៍អាសុីហ្គេម លើកទី១៩នេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១០៩នាក់ លើ១៧ប្រភេទកីឡាដោយទទួលបានមេដាយសំរិទ្ធតែ១គ្រឿងប៉ុណ្ណោះ។China's Xi opens Hangzhou Asian Games, ceremony dazzles | Reuters

កីឡាករទាំង១៧ប្រភេទគឺ បាល់ទះ បាល់បោះ អត្តពលកម្ម ហែលទឹក គ្រីឃីត យូដូ ចំបាប់ វាយសី ជឺជីតស៊ូ ការ៉ាតេ ទូកក្ដោង តេក្វាន់ដូ WT ទ្រីយ៉ាត្លុង ទូកប្រពៃណី សូហ្វតិន្នីស អុកចិន និង គុនដាវ។

ដោយឡែកកីឡាដែលទទួលបានមេដាយសំរិទ្ធ១គ្រឿងគឺក្រុមកីឡាការិនីការ៉ាតេកម្ពុជាមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច៕Content image - Phnom Penh Post

ទោះមមាញឹកការងារសិល្បៈ Top4 ត្រៀមចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅសហគមន៍ឱរ៉ាល់ជាង៦០០នាក់

0

បើទោះបីជា Top4 ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ រួមមាន លីម តិចម៉េង , ថុល សុភិទិ , នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ មមាញឹកការងារសិល្បៈយ៉ាងណា តែនៅតែឆ្លៀតបង្កើតកម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រលាញ់ទៅកុមារជាង៦០០នាក់នៅសហគមន៍ឱរ៉ាល់ដូចជាចែកជូនអាវរងា សម្ភារៈសិក្សា និង អាហារសាមគ្គី នាថ្ងៃទី១០ តុលា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW-RvxoEouL5J5qfgOIz8MyRE7xj2UtQFJW3K75HzNtyUUe5N5BiuCnesISlyybCCq0_sux5lrRPxbv7yQiUsobF9LviNwHYCI5fg7BYPsGpXeMkLPqo5nLznTZ7vaEvXcVBLmUgfJt_tZJxJgA4LUydm6K5nSrcjvum0IK8y_DgWqeGYqcc71coE05Ik/s2048/image_2023-10-09_16-02-27%20(2).png

តាមការឱ្យដឹងពី Top4 បានបញ្ជាក់លើបណ្តាញសង្គមថ្ងៃទី៩ តុលា ថា «យើងខ្ញុំ Top4 Cambodian idol season 4 សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជាអ្នកគាំទ្រពួកខ្ញុំទាំងបួន ក្នុងការចូលរួមចំណែកចែករំលែកក្តីស្រលាញ់ ទៅកាន់កុមារា កុមារី នៅសាលាបឋមសិក្សាល្ងឹម ដែល ស្ថិតនៅក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នឹង សាលាបឋមសិក្សាស្រែកិន ដែលសរុបចំនួនសិស្សានុសិស្សទាំងអស់ចំនួន៦២០នាក់ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះយើងបានរៀបចំសម្ភារៈមួយចំនួនដូចជា ការចែកជូនអាវរងា សម្ភារៈសិក្សា និងអាហារសាមគ្គីជាមួយពួកគាត់ផ្ទាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiicxYsNnaCEhg5rbRIeTFxsheKW88TImngSV8JFpmaVNvo0At9HDKI7ySA9dwyzS97uDpSq3Bskc-fWqcXeeC3X9REGEQFGpCmaEZ9WPpmi1jEKmjk1vEYHjwz4Mr-aCscW2QrDGcpIcReQT6KYmQP0h29WOfLqv1o3X0DoKQLp6mpPH_RqFBxRTJgubY/s2048/image_2023-10-09_16-02-26.png

គួរបញ្ជាក់ថា តារាចម្រៀងទាំង៤រូបខាងលើនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនអំឡុងពេលប្រកួតរហូតប្រមាណជាង១ឆ្នាំមកនេះការងារសិល្បៈរបស់គេមានជាហូរហែមិនដាច់។ លើសពីនេះទៅទៀត ក្រឡេកទៅភាពរបស់ពួកគេពិតជាគួរឱ្យសរសើរណាស់ ស្រលាញ់យល់ចិត្តគ្នាយ៉ាងខ្លាំង នៅពេលតាំងរូបCoverអ្វីនៅលើបណ្តាញសង្គមសុទ្ធតែប្តូរដាក់រូបភាពដូចៗគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8QIZJfQ_AYaQ02qE3eJkKIJ2LPJx2bq3xw0Coo71ybS9vgwCQ9aZL3aQbYSR8q7MNNdsrp1e-OI59XK3B4d29wZvn8xDhh0WMI6cRzakw-nSnIXydjqODAMqquZNg1bfeRyB77rRXQl8XiUtLdpNQyAEKvjJKtTq98ALcF7u1Xk-g10NJ4xm4ovUnstc/s1280/image_2023-10-09_16-02-27.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ12aleCW6HeWuNuah_mUxj2Q7x6z-WKsZ4__kEGLo7WXHswv3en_AQ0U3Bs5K_WOWV8_BOtoY2aG6BBE6QRr-VmJTIUty3f3bPq2eeE9oAkRmX2lSNgPIvFZ8sLTWAY720v9yzgngOZ4WqBhJ44-J5jlE7l1Hnyk70IGnREMQ_MEjTBKwYN2Ek9gzvNM/s1280/image_2023-10-09_16-02-31.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsTZoxR7cu6znmJu6pwEynf8DwD8wQAFo2W49PZDn0hmCCB0E1hOtR15vjN7caop7B8j1Gjbrlp996fZmVIi1R1FAXJBDseo4eIUfsoweZxvQ4MvGrqIfn6ugj8az2wqnHmuJ__KOE9UuXKIioDrIYiCgfwLGLs2dxJZCbLoqXR0jqjVjlitFft0mAVI/s2048/image_2023-10-09_16-02-25.png

មកស្គាល់ ៤កន្លែងនៅភូមិភាគឦសាន ស័ក្កសមបំផុតនៅថ្ងៃភ្ជុំបិណ្ឌ

0

តំបន់ភូមិភាគឦសាន ជាតំបន់ទេសចរណ៍បែបធម្មជាតិ គយគន់ព្រៃប្រឹក្សា ដ៏គួរអោយទាក់ទាញមួយនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលបុណ្យប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់នោះ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំកន្លែងទេសចរណ៍ដ៏មានសក្តានុពលមួយចំនួននៅតំបន់ភូមិភាគឦសាន។

• ទឹកជ្រោះប៊ូស្រា មានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។

មកស្គាល់ពីទឹកជ្រោះធម្មជាតិ៣កន្លែងនៅក្នុងប្រទេសកម្ពុជា - Cambodia Property | Upload Free

• បឹងយក្សលោម ជាបឹងមួយដែលមានអាយុច្រើនជាងគេក្នុងចំនោមបឹងនានានៅកម្ពុជា មានជំរៅដល់ទៅ៧២ម៉ែត្រ។ ចំណែកទឹកវិញណាត្រជាក់ណាស់ហើយថ្លាល្អទៀតគួរអោយចង់មុជថែមទៀត។News

• រមណីយដ្ឋានកាំពី ស្ថិតនៅភាគខាងជើងតាមផ្លូវជាតិលេខ ៧ ប្រហែល ១៥គ.ម ពីក្រុងក្រចេះ។ ទៅដល់ស្ពានព្រែកកាំពី គេនឹងឃើញទិដ្ឋាភាពមួយដ៏ចម្លែកនេះ គឺផ្ទៃទឹកទន្លេមេគង្គទាំងមួលត្រូវពុះជ្រៀកជាចំណែកតូចៗ ដោយពំនូតកោះរាប់ម៉ឺន ដែលមានរុក្ខជាតិទឹកដុះឡើងខៀវស្រងាត់។ កាំពីជារមណីយដ្ឋានធម្មជាតិមួយដ៏អស្ចារ្យរបស់ខេត្តក្រចេះ ហើយក៏ជាកន្លែងជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរផងដែរ

រមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី - រដ្ឋបាលខេត្តក្រចេះ

• កោះលន តំបន់រ៉ាមសារ ស្ទឹងត្រែងមរកត ត្រូវគេស្គាល់ថាជាតំបន់ដីសើម ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយសារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង៕កោះលន ឃុំព្រះរំកិល ខេត្តស្ទឹងត្រែង - YouTube

YoonA សមាជិកក្រុម SNSD បង្ហើបគន្លឹះហាត់ប្រាណដ៏សាមញ្ញក្នុងការថែរាងឱ្យស្អាត

0

អស់រយៈពេលជាង ១៥ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់កញ្ញា YoonA ដែលជារាជនីសម្រស់ប្រចាំប្រទេសកូរ៉េខាងត្បូង នឹងជានិមិត្តរូបនៃតារា K-pop ដែលមានសម្រស់ធម្មជាតិ។ តារារាងតូចស្លីមដៃជើងស្រលូនវ័យ ៣៣ រូបនេះ បានបង្ហើបគន្លឹះហាត់ប្រាណដ៏សាមញ្ញ ៤ យ៉ាងក្នុងការថែរាងឱ្យស្អាត លេចធ្លោរ និងមានសម្រស់ក្មេងជាងវ័យ ដែលគន្លឹះទាំងនោះមានដូចជា៖

១.ហាត់ប្រាណដោយឈរនិងលាតសន្ធឹង៖ Yoona នឹងក្រោកឈរឱ្យត្រង់ ឬផ្អៀងឆ្វេង-ស្ដាំ និងលាតសន្ធឹងរាងកាយទាំងមូលក្នុងរយៈពេល ១នាទី ដែលចលនានេះនឹងជួយសម្រួលសាច់ដុំ កាត់បន្ថយការឈឺក្រោយហាត់ប្រាណ។

២.ធ្វើលំហាត់ប្រាណទន់ភ្លន់៖ ជាមួយនឹងដំណាក់កាលនេះ Yoona នឹងហាត់ច្រើនលើសាច់ដុំភ្លៅ សាច់ដុំជើង ដើម្បីទទួលបានជើងស្ដើង ដោយលំហាត់ប្រាណនេះត្រូវលើកជង្គង់ ទាត់ជើង… រយៈពេល ២ នាទី រួមផ្សំការលើកដៃឡើងលើក្បាល និងបន្ទាបចុះតាមចង្វាក់ ដើម្បីកែលម្អ biceps និងស្មា។10 Inspirasi OOTD a la Yoona SNSD, Simpel dan Elegan

៣.ហ្វឹកហាត់កម្លាំងសាច់ដុំ៖ ក្នុងរយៈពេល ៣ នាទីនេះ Yoona នឹងផ្តោតទៅលើចលនាដែលមានឯកទេសក្នុងក្រុមសាច់ដុំនីមួយៗ ដូចជា crunches, squats… ដើម្បីដុតបំផ្លាញខ្លាញ់ក្បាលពោះ និងពង្រឹងភាពរឹងមាំសម្រាប់ជុំទី ៣ ។

៤.ហាត់ប្រាណខ្លាំង៖ Yoona តែងតែហាត់ប្រាណក្នុងកម្រិតខ្លាំង ជាមួយនឹងចលនាជាបន្តបន្ទាប់ដូចជា រត់លើម៉ាស៊ីនក្នុងល្បឿនលឿនជាដើម ដើម្បីដុតបំផ្លាញជាតិខ្លាញ់ចេញពីរាងកាយទាំងមូល និងស្បែកក៏ត្រូវបានបន្សាបជាតិពុលផងដែរ។Girls' Generation YoonA's look for her latest magazine cover wins the  internet: "Have mercy please"

លើសពីនេះទម្លាប់នៃការបរិភោគអាហាររបស់ Yoona ដើម្បីថែរក្សារាងគឺនាងតែងទទួលទានអាហារ ១០ ស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលស្លាបព្រានីមួយៗត្រូវបានផ្សំជាមួយចានផ្សេងៗគ្នា ដូចជា បាយ ២ស្លាបព្រា, សម្ល ១ស្លាបព្រា, បបរ ៣ស្លាបព្រា…ជាដើម។ ដូច្នេះនៅពេលដែលនាងឃ្លាន Yoona តែងតែទទួលទានផ្លែឈើសុខភាពជាច្រើន ដើម្បីទុកជាអាហារសម្រន់៕Yoona Style, Clothes, Outfits and Fashion • CelebMafia