Home Blog Page 1418

អង្គការបេះដូងជប៉ុន អំពាវនាវសប្បុរសជនជួយបរិច្ចាគថវិកាដល់កុមារាម្នាក់អាយុ៧ឆ្នាំ កើតជំងឺមហារីកសាច់ដុំ

0

អង្គការបេះដូងជប៉ុន បានអំពាវនាវសប្បុរសជននានាចូលរួមបរិច្ចាគឬចែករំលែកដំណឹងនេះដើម្បីសង្គ្រោះជីវិតដល់កុមារា ថៃវិទូ ដែលកំពុងកើតជំងឺមហារីកសាច់ដុំដ៏ធំមួយនៅភ្លៅឆ្វេងរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6dzVaV9_JovJUNwiuK7iEC5vz0TPiUKm_bBD_9cUWZtU2KIRp6RFCNaXbu0qgtE_bQQhD4eS2zZ5sfI15GIwCwPqSjAJAsV1w2fRwpj4Io0pdmGwf4l6NILEAwc8LIPVu4IxXkg6HFwd5H0B8nM3L-7d9NNEsKJkJ0PbzzWrSsUxScJ-HAcf0JIuRXTQ/s2048/image_2023-10-18_10-17-38.png

ប្រភពដដែលបានបញ្ជាក់ថា កុមារារូបនេះមានអាយុ៧ឆ្នាំ ទើបតែចូលរៀនថ្នាក់ទី២ កំពុងទទួលរង នូវជំងឺមហារីកសាច់ដុំ “Rhabdomyosarcoma” ត្រូវបានកាត់ជើងម្ខាងដើម្បីសង្គ្រោះជីវិតគេឱ្យបានទាន់ពេលវេលា។ កុមារា វិទូ និងក្រុមគ្រួសារពិតជាចង់ជៀសវាងការកាត់ជើងម្ខាងនោះ និងចង់ស្វែងរកវិធីផ្សេងទៀតណាស់ដោយក្រុមគ្រូពេទ្យបានព្យាយាមបង្រួមដុំសាច់ដោយការព្យាបាលដោយគីមី។ ទោះបីជា វិទូនៅក្មេងក៏ពិតមែនតែគេបានស៊ូទ្រាំនឹងការព្យាបាលដ៏ឈឺចាប់ និងផលប៉ះពាល់យ៉ាងច្រើនក្រោយពេលប្រើថ្នាំគីមីម្តងៗ តែទោះជាយ៉ាងណាក៏គេនៅតែរួសរាយរាក់ទាក់ និងតែងតែលេង ដូចក្មេងដែលគ្មានជំងឺដូច្នេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWAU8U-YaHi8XrNjvrRcvi2JNf5V8uMzBYNmbTBUel-j4BXxhqf8PKeP7TZ8oQc08cH3MvDGLjvYffNVbFZ4eiAYrm988VdyJGjM13MprU_pLbary6IxfWTPccTJaSaTkcVMDnrFLjIxeqeWfGfcNmNy7DpmC7IgLBhab03P1hBK7tLfSJSdhJrQYKXaU/s1367/image_2023-10-18_10-17-42.png

អង្គការបេះដូងជប៉ុន បានបន្ថែមថា ជំងឺមហារីកគឺជាជំងឺដ៏កាចសាហាវមួយ។ ចុងក្រោយនៃលទ្ធផលនៃការធ្វើវិភាគដុំសាច់ (CT) បានបង្ហាញថា ការព្យាបាលដោយប្រើគីមីមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីចៀសវាងការកាត់ជើងដែលមានដុំសាច់នោះចេញបានទេ ដោយសារតែ កោសិកាមហារីកនឹងកើនឡើងនិងមានហានិភ័យខ្ពស់អាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ ឥឡូវនេះការវះកាត់បានបញ្ចប់ ហើយគេនឹងចាប់ផ្តើមការព្យាបាលដើម្បីទប់ស្កាត់ ការាលដាលកោសិកាមហារីកជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0AvAj7tGer8YTVaE476de20ajVKleQBhuTvKzkpP82S32EBETPwXZa6DJahnMuwcBpICbnqD7zGl0U-WGzJ-Yj29bwaD_SqgVnvuKQwV9Q_RiEUI95jWN3ItTD-EX9cgd9Kb-Z2D03MkDOaOkMx99y0yzyJdr4FEC5PjGjr7P9DxA6k0_BWu3LZjkh2o/s2048/image_2023-10-18_10-17-43.png

អង្គការបេះដូងជប៉ុន បានបន្តថា កុមាររូបនេះពិតជាត្រូវការជំនួយពីសប្បុរសជន ដើម្បីផ្តល់ការព្យាបាលដល់គេណាស់ឱ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ ថវិកាទាំងអស់ដែលរៃអង្គាសបាននឹងយកទៅព្យាបាលដោយឱ្យមានសារសំខាន់ជាទីបំផុត! មិនថាតាមរយៈការបរិច្ចាគ ឬគ្រាន់តែចែករំលែកដំណឹងនេះក៏បានន័យថា អ្នកនឹងបានជួយសង្រ្គោះដល់កុមារដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYwtP4lGszx0h937MoL3vyAas9mVQQsb-5IvKzxbFDWl0z1g7cvty3MWXO2-aI0QHNUKBXrQ5-R-aCRkF1CpoHSTu9EUV00W9GThlzgtUkXdYrFLaad29U7We8PMq7k5losz9pqiloNBEJqyiYM95XUfZ0txuRQil4oewhxafBpjJbBtMuwqfkyzhv1U/s1680/image_2023-10-18_10-17-39.png

ចាស់ទំនើង៤នាក់ ព្រួតវាយអ្នកលក់ម្ជូរម្នាក់ រួចខលហៅប៉ូលិសឱ្យមកចាប់ជនរងគ្រោះ បញ្ជូនទៅពន្ធនាគារ

0

ចាស់ទំនើង៤នាក់ ដែលគេស្គាល់ថាជា ថៅកែដីកេសសរកូល បានព្រួតវាយអ្នកលក់ម្ជូរម្នាក់ ហៅបានខលហៅសម្ថកិច្ចមកឃាត់ខ្លួនជងរងគ្រោះថែមទៀត។

មិនតែប៉ុណ្ណោះគ្រាន់តែទៅដល់បុស្តិ៍ មិនបានប៉ុន្មានម៉ោងផង សម្ថកិច្ចបានធ្វើតេស្តទឹកនោម រកឃើញមានសារជាតិញៀន ហើយបានបញ្ជូនជនរងគ្រោះទៅពន្ធនាគារយ៉ាងលឿន ខណៈដែលជនសង្ស័យប៉ូលិសមិនបានឃាត់ខ្លួន ឬហៅមកសាកសួរនៅបុស្តិ៍ នោះទេ។May be an image of 3 people, slow loris and textMay be an image of ‎2 people, slow loris and ‎text that says '‎×ח æ ជនបង្កនៅក្រៅគុក‎'‎‎May be an image of 3 people, slow loris and textហេតុការណ៏កើតឡើងនៅ វេលាម៉ៅង៩យប់ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុច កេសសរកូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។

តែយ៉ាងណាមិញ មកទល់នឹងពេលនេះ មិនទាន់មានការបំភ្លឺពីស្នងការខេត្តសៀមរាបនោះទេ ជុំវិញបញ្ហានេះនៅឡើយនោះទេ៕May be an image of 2 people

 

ផេន ខេក ត្រូវម្ចាស់បំណុលបង្ហោះរូបថតលើបណ្តាញសង្គមទារលុយ

0

ផេន ខេក ដែលជា តារាកំប្លែង និងជាពិធីការិនីក្នុងកម្មវិធីល្បីមួយត្រូវបុរសម្នាក់ជាម្ចាស់បំណុលបង្ហោះរូបថតលើបណ្តាញសង្គមទារលុយ។ បុរសនោះបាននិយាយថា ផេន ខេក មិនគោរពតាមការសន្យាលើកថ្ងៃនេះថ្ងៃនោះក្នុងការសងបំណុល ខណៈមិនបាញ់លុយឱ្យហើយសម្តីឡូយទៀត។May be an image of 1 person

នៅលើបណ្តាញសង្គមហ្វេកប៊ុកកំពុងមានការចាប់អារម្មណ៍និងជជែកវែកញែកជុំវិញរឿងតារាកំប្លែង និងជាពិធីការិនីនៅក្នុងកម្មវិធីល្បីមួយត្រូវគេបង្ហោះរូបភាពទារលុយ។

គណនីដែលបង្ហោះនោះមានឈ្មោះថា Hea Nuth បានបង្ហោះរូបតារាកំប្លែងរូបនេះនៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី១៧ តុលា អមជាមួយខ្លឹមសារថា «លុយយូរហើយលើករហូតចឹងច្បាស់ថ្ងៃ១៦ អត់ឃើញបាញ់មកសោះ ចរិតថោកម៉េះអស់ទ្រាំមកយូរឆ្នាំហើយ ខ្លួនត្រូវយកលុយសងគេដែរ ផេនខេក និយាយមួយគ្នាសូមសងមួយខែ500$ក៏ខ្ញុំព្រម ដល់ថ្ងៃសងលើកចេះលើកចុះលើកអត់ចប់ក៏ខ្ញុំអត់មាត់ សូមពន្យារថ្ងៃក៏ខ្ញុំព្រមឱ្យតាដល់ថ្ងៃឱ្យលុយខ្ញុំមក ដល់ថ្ងៃអត់បាញ់ឱ្យហើយនិយាយឡូយទៀតយី!»។May be an image of 1 person

ក្រោយពីគណនីខាងលើនេះបង្ហោះដូច្នេះហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិយ៉ាងច្រើនអ្នកខ្លះក៏ពោលអាណិតម្ចាស់បំណុល និងបានលើកឡើងទៀតថា ពិបាកណាស់សង្គមឥលូវ យកលុយទៅចាយហ៊ឺហាតែមិនព្រមសងគេ និងអ្នកខ្លះក៏និយាយឱ្យ Hea Nuth លុបរូបថតរបស់ ផេន ខេក និងអ្នកខ្លះថាឱ្យអ្នកទាំងពីរសម្រួលគ្នាទៅជាដើម។

ងាកទៅកាន់បណ្តាញសង្គមរបស់ ផេន ខេក វិញតារាកំប្លែងរូបនេះបានបង្ហោះ Story ថា «ហឺយ ខ្ជិលនិយាយច្រើនណាស់ អ្នកដឹងគេដឹងហើយថាអ្នកណាយ៉ាងមិច អ្នកណាយ៉ាងមិច»ដោយបញ្ចប់ជាមួយ emojiពីរផងដែរ។ ការបង្ហោះ Story នេះអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «យ៉ាងមិចក៏ដោយបើបងជំពាក់គេក៏សងគេឱ្យអស់ៗទៅ» ខណៈពិធីការិនីរូបនេះបានតបវិញថា «ចុះមិចអូនដឹងថាបងអត់សង?»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBMER7sWz5jLmEULZ44D92QAqDV_jPk1jDp88g0s-ryge246MnVtUqq2qV5qpv64oDos72pgvqE8HMvYNZBKDTOUghqS3ZjSfYHQ8-zpBtYRRx_dCX8Yzw2QPN1ddvd6QeM2Ddnbcht0pyhIpsR-pRHb971EBqshtMJ9YLwZDlz3Cqkou1ry0tMWyyF7A/s1280/photo_2023-10-18_09-20-10%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLeTPUWYEx6cddg6_fcTb1ZYrbMHLOGSTUMsXv2IR3xgm1TpFWcXHq4xo3T4ZmfzLL6HlbLF-f4iSTUIY_BDRy4TdoI6gJyqdOzZVUWeHrIVRWI3azqKuKW0MFrCb8uHaMOdt-H5Ot4FaVOG2osLuYnF5tlqwZzkHMB1MykSZJF1PHjVdztVT_SDjsr_k/s1280/photo_2023-10-18_09-20-10.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlkflqRv4lINbASwduGezyGy7a1mJHHHv7Wc9p2jP2OanKmfynW8P5KAdRuJjBuas_H_fTlE7WPrMPjEJCCcVIG05KkKuZfi6KgnoajbA71hkEED5WaWC9GA9Fu3O0fAJAz1eraN4HWSFfqDVbrRPzNcm36fykVSKAZkwH9UoWwnptNV8kXGB72mvCVZg/s1280/photo_2023-10-18_09-20-32.jpg

ប្លែកមែន! បុរសជនជាតិអាហ្រ្វិកម្នាក់លាក់ខ្លួនក្នុងផ្ទះរយៈពេល ៥៥ ឆ្នាំ ព្រោះខ្លាចមនុស្សស្រី

0

បរទេស៖ បុរសជនជាតិអាហ្វ្រិកម្នាក់ឈ្មោះ Callitxe Nzamwita អាយុ ៧១ ឆ្នាំបានរស់នៅក្នុងផ្ទះដាច់ស្រយាលមួយដែលហ៊ុំព័ទ្ធដោយរបងកម្ពស់ ៤.៥ ម៉ែត្រអស់រយៈពេល ៥៥ ឆ្នាំមកហើយ ដោយសារតែភាពស្និទ្ធស្នាលជាមួយស្ត្រីធ្វើឱ្យគាត់ភ័យខ្លាច។Virgin, 71, so terrified of women he barricaded himself in house 55 years ago - World News - Mirror Online
លោក Callitxe Nzamwita បានសំងំលាក់ខ្លួននៅក្នុងផ្ទះតាំងពីគាត់មានអាយុត្រឹមតែ ១៦ ឆ្នាំមកម្លេះ នៅពេលដែលគាត់មានភាពភ័យខ្លាចចំពោះស្ត្រីគឺខ្លាំងពេកមិនអាចទ្រាំបាន។ គាត់មិនអាចឈរនៅក្បែរសមាជិកភេទផ្ទុយបានទេ កត្តានេះធ្វើឱ្យលោក Callitxe បដិសេធមិនរៀបការជារៀងរហូត ហើយបានសង់របងឈើជុំវិញផ្ទះដ៏សមរម្យរបស់គាត់ នឹងមិនបានដើរចេញក្រៅផ្ទះតាំងពីពេលនោះមក។ ដោយលោក Callitxe បាននិយាយថា រាល់ពេលដែលលោកបានឃើញស្ត្រីម្នាក់ពីចម្ងាយ លោកនឹងរត់ចូលទៅក្នុងផ្ទះហើយចាក់សោរខ្លួនឯងនៅក្នុងបន្ទប់របស់លោកគ្រប់ពេលវេលា។71-year-old male virgin has spent 55 years hiding from women by building high fence

នៅពេលដែលសមាជិកគ្រួសាររបស់លោក Nzamwita បានទទួលមរណភាពអស់ទៅ បុរសវ័យ ៧១ ឆ្នាំរូនេះនៅតែបន្តលាក់ខ្លួនរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានស្ត្រីនៃសហគមន៍ម្នាក់តែងតែមើលថែគាត់ ដោយបានបោះរបស់របរគ្រប់ប្រភេទដូចជាអាហារ និងសំលៀកបំពាក់ចូលទៅក្នុងទីធ្លាផ្ទះរបស់គាត់ ទោះបីជាគាត់មិនបានបើកទ្វារឱ្យគេចូល ប៉ុន្តែគាត់នៅតែប្រើរបស់ដែលគេឱ្យគាត់។ ស្ត្រីអ្នកជិតខាងម្នាក់បាននិយាយថា គាត់កម្របានឃើញបុរសវ័យ ៧១ ឆ្នាំម្នាក់នេះចាកចេញពីផ្ទះតាំងពីគាត់នៅក្មេងមកម្លេះ។Meet Rwandan man who stayed indoors for fifty years to 'avoid' women - Mimi Mefo Info

យោងតាមវេជ្ជបណ្ឌិតដែលបានធ្វើរោគវិនិច្ឆ័យលោក Callitxe Nzamwita បានឱ្យដឹងថា បុរសអាហ្វ្រិកវ័យ ៧១ ឆ្នាំម្នាក់នេះបានកើតជំងឺរោគស្ត្រីដែលជាលក្ខខណ្ឌដ៏កម្រមួយ។ ហេតុនេះហើយមនុស្សប្រុសដែលកើតរោគស្ត្រី តែងមានរោគសញ្ញាដូចជា មានការភ័យស្លន់ស្លោ តឹងទ្រូង បែកញើស ចង្វាក់បេះដូងលោតញាប់ ពិបាកដកដង្ហើម ហើយថែមទាំងមានរោគសញ្ញានៃការឈឺពោះ ឬអស់កម្លាំង ដួលសន្លប់ជាដើម៕

តើលោកនាយករដ្ឋមន្ត្រីថៃសម្រេចបានការងារអ្វីខ្លះក្នុងរយៈពេល១ខែ?

0

ប្រទេសថៃ ៖ ក្រោយពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងគោលនយោបាយនៅរដ្ឋសភា និងចាប់ផ្តើមបំពេញការងារថ្ងៃដំបូងរបស់លោកក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ លោក សេដ្ឋា ថាវីស៊ីន លើកឡើងថា លោកនឹងបំពេញការងារដោយមិនខ្លាចនឿយហត់ ។Srettha Thavisin: Thailand's parliament picks new prime minister ending 3  months of deadlock | CNN

ខាងក្រុមនេះ គឺជាការងារសំខាន់ៗចំនួន៥ របស់លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថ្មី ៖
១-កាត់បន្ថយការចំណាយក្នុងជីវភាពរស់នៅ ៖ ជំហានដំបូង រដ្ឋាភិបាលថៃនឹងបញ្ចុះតម្លៃអគ្គិសនី, បញ្ចុះតម្លៃហ្គាសសម្រាប់ចម្អិនអាហារ និងបញ្ចុះតម្លៃប្រេងម៉ាស៊ូត ដោយតម្លៃមិនលើសពី៣០បាតក្នុង១លីត្រ ។Power trade talks with Thailand are planned | Phnom Penh Post

២-ទាក់ទាញវិនិយោគិននៅលើពិភពលោក ៖ លោក សេដ្ឋា ថាវីស៊ីន បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសមាជអង្គការសហប្រជាជាតិ ហើយលោកបានជជែកជាមួយនាយកគ្រប់គ្រងក្រុមហ៊ុនធំៗដូចជា លោក Elon Musk, ក្រុមហ៊ុន Microsoft, Google និងក្រុមហ៊ុនជាច្រើនទៀត ។Srettha holds talks with Tesla chief Musk

៣-ជំរុញការទំនាក់ទំនងជាមួយប្រទេសនានា ៖ លោក សេដ្ឋា ថាវីស៊ីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា, ព្រុយណេ, ម៉ាឡេស៊ី, សិង្ហបុរី, ហុងកុង និងចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីថៃ ក៏មានគម្រោងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ ដើម្បីពិភាក្សាអំពីគម្រោង «ខ្សែក្រវ៉ាត់១ ផ្លូវ១ ឬ One Belt one Road» ហើយលោកមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំ ASEAN-GCC Economic Cooperation (GCC) ។PM Srettha Visits Cambodia To Boost Economic Advancement

៤-ជួយកសិករផ្អាកការសងបំណុលធនាគារ ៖ រដ្ឋាភិបាលថៃបានប្រកាសឱ្យកសិករផ្អាកសងបំណុលធនាគាររយៈពេល៣ឆ្នាំ, បង្កើនប្រាក់ចំណូលកសិករ, ជំរុញ Soft Power, ដោះស្រាយបញ្ហាគ្រោះរាំងស្ងួតដោយសារបាតុភូតអេលនីណូ ។ លោក សេដ្ឋា ថាវីស៊ីន លើកឡើងថា លោកនឹងជំរុញឱ្យជីវភាពពលរដ្ឋថៃបានល្អប្រសើរជាងមុន ហើយក៏មានការអញ្ជើញនាយកគ្រប់គ្រងធនាគារប្រទេសថៃមកចូលរួមពិភាក្សាផងដែរ ។Thailand Rural Income Diagnostic: Challenges and Opportunities for Rural  Farmers

៥-ជំរុញវិស័យទេសចរណ៍ ៖ គោលនយោបាយចម្បងក្នុងការជំរុញវិស័យទេសចរណ៍ គឺការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ដើម្បីជួយឱ្យសេដ្ឋកិច្ចប្រទេសថៃល្អប្រសើរឡើង គឺអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ លើសពីនេះ រដ្ឋាភិបាលថៃក៏មានគោលនយោបាយផ្តល់ប្រាក់ឱ្យពលរដ្ឋថៃក្នុងម្នាក់ចំនួន១ម៉ឺនបាតផងដែរ ។Thailand buzzes as Southeast Asia countries await tourist affluence -  Chinadaily.com.cn

នៅពេលលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ លោកបានជួបនឹងហេតុការណ៍ធំៗដូចជា ការបា.ញ់ប្រហា.រនៅ Siam Paragon, ទឹកជំនន់នៅភាគខាងជើងប្រទេសថៃ និងសង្គ្រាមនៅប្រទេសអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន ។ ភាគីនានាកំពុងសង្កេតមើលថា តើរដ្ឋាភិបាលរបស់លោក សេដ្ឋា ថាវីស៊ីន នឹងដោះស្រាយរឿងរ៉ាវទាំងអស់នេះដោយរបៀបណា ? ប្រភព ៖ chiangmai news

អត្ថន័យដ៏ជ្រាលជៅដែលនាំឱ្យមានការប្រារព្ធបុណ្យកឋិន

0

បុណ្យកឋិន គឺជាបុណ្យមួយនៅក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។

កឋិនកាល គឺជារដូវដែលប្រជាពុទ្ធបរិស័ទទូទៅ តែងនាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម ទៅប្រគេនព្រះសង្ឃ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ពុទ្ធបរិស័ទមួយចំនួនក៏បានយកបច្ច័យ (ថិវការ) ធ្វើជាទេយ្យទានផងដែរ។ការធ្វើ​អង្គ​កឋិន​ទាន គឺដើម្បីប្រមូលបច្ច័យក​សា​ងវត្ត​អារាម ឲ្យរីកច​ម្រើន និងទ្រទ្រង់វិស័យព្រះពុទ្ធ​សា​សនា ឲ្យរឹង​មាំ - CEN

បើតាមព្រះវិន័យ សម្រាប់វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។លក្ខណៈ​ពិសេស​នៃ​បុណ្យ​កឋិន​ទាន​ - Báo Cần Thơ Online

ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ ដោយតម្រូវឱ្យម្ចាស់កឋិននីមួយៗ ហែរចូលវត្តនៅក្នុងថ្ងៃតែមួយ។ និយាយឱ្យងាយស្រួលយល់ វត្តមួយ ធ្វើបុណ្យកឋិនប៉ុន្មានក៏បានដែរ ឱ្យតែនៅក្នុងថ្ងៃតែមួយ។

សូមបញ្ជាក់ថា បុណ្យកឋិន មិនត្រឹមតែទាយក ទាយិកានោះទេ ដែលអាចធ្វើបាន សូម្បីតែព្រះសង្ឃខ្លួនឯងផ្ទាល់ ក៏អាចផ្តួចផ្តើមធ្វើជាម្ចាស់បុណ្យកឋិនបានដែរ៕

ការធ្វើ​អង្គ​កឋិន​ទាន គឺដើម្បីប្រមូលបច្ច័យក​សា​ងវត្ត​អារាម ឲ្យរីកច​ម្រើន និងទ្រទ្រង់វិស័យព្រះពុទ្ធ​សា​សនា ឲ្យរឹង​មាំ - CEN

រដ្ឋាភិបាល ត្រៀមគម្រោងសាងសង់ខ្សែរថភ្លើងចំនួន២ ចូលអាកាសយានដ្ឋាន២ផ្សេងគ្នា

0

នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលសម្តេចចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅក្រុងប៉េកាំង លោកLi Kuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group បានបង្ហើបគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួន២ខ្សែចូលអាកាសយានដ្ឋាន២ផ្សេងគ្នា។May be an image of 2 people and textនៅក្នុងលោក Li Kuo បានលើកឡើថា៖”ក្រុមហ៊ុន នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជា ដោយយើងគ្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួន២ រួមមាន៖

• គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប
• គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ

 

មហាជនរិះគន់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងស្នើឱ្យសហព័ន្ធបញ្ចប់តួនាទីលោក Felix

0

ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីវគ្គជម្រុះជុំទី១ នៃការជម្រុះព្រឹត្តិការណ៍ឆ្នាំ២០២៦ ក្រោមថ្វីជើងប្រទេសប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ ទាំងពីរជើង។

ក្រោយបរាជ័យនេះភ្លាម មហាជនបាននាំគ្នាចូលទៅបញ្ចេញមតិ (comment) នៅលើការបង្ហោះរបស់ផេកសហព័ន្ធបាល់ទាត់កម្ពុជា ដោយមនុស្សភាគច្រើនចង់ឱ្យសហព័ន្ធបញ្ឈប់លោក Felix ដែលជាគ្រូបង្គោល។
មហាជនហាក់សម្តែងការមិនពេញចិត្តនោះទេ ជុំវិញការដាក់កីឡាករលេងខុសតំបន់ និងការកោះហៅកីឡាចូលក្រុមជម្រើសជាតិហាក់មិនសូវត្រូវទម្រង់។May be an image of 11 people

ជាក់ស្តែងកីឡាករចន្ថា ចន្ធាការ និង Nick Taylor អ្នកទាំងពីរលេងនៅក្លិបក្នុងនាមជាខ្សែប្រយុទ្ធ តែមកក្នុងក្រុមជម្រើសជាតិ ពួកគេបែរជាត្រូវលោក Felix ដាក់ឱ្យលេងខ្សែការពារស្លាបទៅវិញ។May be an image of 4 people, people playing soccer, people playing football and textម៉្យាងវិញទៀត មហាជនក៏រិះគន់ទៅលើការកោះហៅកីឡាចូលក្រុមជម្រើសជាតិ ដោយលោក Felix មិនបានកោះហៅការពារស្លាបឆ្វេងល្អៗនោះទេ តែបែរជាកោះហៅកីឡាករដែលមិនសូវបានបង្ហាញខ្លួននៅក្នុងលីគទី១ និងអ្នកខ្លះលេងនៅលីគទី២ ថែមទៀត។May be an image of 4 people, people playing football, people playing soccer and textតែយ៉ាងណាមិញ ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងថា៖” គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណាដើម្បី
ដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ”៕

 

ផលិតកម្ម SM ឆ្លើយតបបែបនេះក្រោយធ្លាយរឿង Sehun និង Chanyeol សមាជិកក្រុម EXO ចុះកុងត្រាជាមួយភ្នាក់ងារថ្មី

0

នៅថ្ងៃទី១៧ ខែតុលា សារព័ត៌មាន SBS Entertainment បានរាយការណ៍ថា យោងទៅតាមអ្នកខាងក្នុងឧស្សាហកម្មកម្សាន្ត Sehun និង Chanyeol សមាជិកក្រុម EXO បានចុះកិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារថ្មីដែលបង្កើតឡើងដោយ Jung Hoon Tak ដែលជាអតីតនាយកប្រតិបត្តិនៃទីភ្នាក់ងារកម្សាន្ត iHQ និងជាទីប្រឹក្សាសមាគមគ្រប់គ្រងការកម្សាន្តកូរ៉េ។

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា សមាជិកក្រុម EXO ទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាមួយ SM Entertainment ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនថ្មី ខណៈពេលដែលរក្សាការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងសកម្មភាពក្រុមរបស់ EXO នៅក្រោម SM ។LOOK: EXO's Sehun and Chanyeol are coming to Manila

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធពាក្យចចាមអារ៉ាមនេះ ដោយបញ្ជាក់ថា “វាមិនមែនជាការពិតទេដែល Chanyeol និង Sehun បានផ្លាស់ទៅទីភ្នាក់ងារថ្មី។ កិច្ចសន្យាដែលសមាជិក EXO បានចុះហត្ថលេខាជាមួយ SM Entertainment នៅចុងឆ្នាំ២០២២ នៅតែមានសុពលភាព ហើយសកម្មភាពរបស់ EXO នឹងបន្តដំណើរការក្រោមការគ្រប់គ្រងរបស់ SM Entertainment ។EXO's Sehun shuts down 'ridiculous' pregnant girlfriend rumors, label SM  Entertainment to take legal action

ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងសកម្មភាពបុគ្គលរបស់សមាជិក ផលិតកម្មបានអនុញ្ញាតឱ្យពួកគេបន្តតាមរយៈក្រុមហ៊ុនដែលបានបង្កើតឡើងដោយខ្លួនឯង ប្រសិនបើពួកគេចង់បាន ក្នុងលក្ខខណ្ឌនៃកិច្ចសន្យាផ្តាច់មុខដែលមានស្រាប់របស់ពួកគេជាមួយ SM ។SM Entertainment denies rumors about EXO's Chanyeol, threatens legal action

សូមបញ្ជាក់ផងដែរថា ក្រុម EXO បានបង្ហាញខ្លួនផ្លូវការក្រោមផលិតកម្ម SM ក្នុងខែមេសា ឆ្នាំ២០១២ បច្ចុប្បន្នមានសមាជិកចំនួន៧នាក់មានសកម្មភាពលើអាជីពសិល្បៈ ខណៈសមាជិក Kai កំពុងបំពេញកាតព្វកិច្ចយោធា ចំណែកឯសមាជិក Lay នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២២ បានប្រកាសពីការចាកចេញរបស់ខ្លួនពីផលិត SM ដោយមិនមានព័ត៌មានលម្អិតទាក់ទងនឹងសកម្មភាពរូបគេក្នុងនាមជាសមាជិក EXO នោះទេ៕

ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងពេលស្ថានការណ៍សមស្រប

0

ប្រទេសអ៊ីស្រាអែល ៖ ក្រុមហាម៉ាស់បានប្រកាសថា ពួកគេនឹងដោះលែងចំណាប់ខ្មាំងជាជនបរទេសទាំងអស់ រួមទាំងជនជាតិថៃផងដែរ នៅពេលស្ថានការណ៍សមស្រប ហើយពួកគេចាត់ទុកថា ក្រុមចំណាប់ខ្មាំងទាំងនេះ ប្រៀបដូចជាភ្ញៀវរបស់ពួកគេដែរ ។What is Hamas? What to know about its origins, leaders and funding | PBS  NewsHour

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា លោក អាប៊ូ អូបៃដា (Abu Obaida) អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃទី១៦ ខែតុលា ថា ពួកគេនឹងដោះលែងក្រុមចំណាប់ខ្មាំងទាំងអស់ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ខណៈចំណាប់ខ្មាំងទាំងនេះត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួន ។ ពួកគេគឺជាភ្ញៀវរបស់យើង ហើយយើងសូមទោសដែលបានចាប់ខ្លួនពួកគេ ។ ដូច្នេះ ចំណាប់ខ្មាំងបរទេសនឹងត្រូវដោះលែងយ៉ាងពិតប្រាកដ នៅពេលស្ថានការណ៍សមស្រប ។How Hamas secretly built a 'mini-army' to fight Israel | Reuters

ក្រុមហាម៉ាស់បានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងប្រមាណពី២០០នាក់ ទៅ២៥០នាក់ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបញ្ជាក់ថា ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួនទៅកាន់តំបន់ Gazana Strip ស្មើចំនួន១៩៩នាក់ ។ ហេតុនេះ វាបានកើនឡើងពីចំនួន១៥៥នាក់ ដែលកងទ័ពអ៊ីស្រាអែលធ្លាប់ប្រកាសនាពេលកន្លងមក ។Hamas Attack on Israel Brings New Scrutiny of Group's Ties to Iran - The  New York Times

ចំណែកលោក មុសា អាប៊ូ ម៉ាហ្សុក (Moussa Abu Marzouk) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់ក្រុមហាម៉ាស់និយាយថា យើងមិនអាចបញ្ជាក់ពីចំនួនក្រុមចំណាប់ខ្មាំងជនបរទេសឱ្យច្បាស់លាស់ និងមិនទាន់អាចដោះលែងពួកគេទេ ដោយសារប្រទេសអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកនៅតំបន់ Gazana Strip ជាបន្តបន្ទាប់ ។Analysis: Why did Hamas attack now and what is next? | Israel-Palestine  conflict | Al Jazeera

រីឯលោក ខាលេត មេសាល (Khaled Meshal) ប្រធានការិយាល័យជនភៀសខ្លួនប្រចាំទីក្រុងដូហា ប្រទេសកាតា និងក្នុងឋានៈជាអតីតមេដឹកនាំក្រុមហាម៉ាស់និយាយថា ក្រុមហាម៉ាស់មានអ្វីដែលខ្លួនត្រូវការ គឺពួកគេចង់ឱ្យដោះលែងជនជាតិប៉ាឡេស្ទីនទាំងអស់ ដែលជាប់ក្នុងពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែលបច្ចុប្បន្ន ។ ចំណែកអាជ្ញាធរអ៊ីស្រាអែលនៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ពាក់ព័ន្ធនឹងការប្រកាសរបស់ក្រុមហាម៉ាស់ ៕Why Hamas took so many people hostage — and how that complicates Israel's  response | CBC News ប្រភព ៖ Amarin TV