នារីៗដែលចង់បានភ្លៅតូចស្រឡូនគួរតែអនុវត្តវិធីទាំងនេះ ដើម្បីសម្រកខ្លាញ់ភ្លៅឱ្យមានប្រសិទ្ធភាពលឿនបំផុត ក៏ដូចជាថែរក្សាសុខភាពឱ្យល្អផងដែរ។ ដូច្នេះមូលហេតុចម្បងនៃជាតិខ្លាញ់ក្នុងរាងកាយគឺបណ្តាលមកពីការបរិភោគអាហារដែលមានជាតិស្ករនិងខ្លាញ់មានបរិមាណកាឡូរីខ្ពស់។ ខាងក្រោមនេះគឺជារបៀបហាត់ប្រាណសម្រកខ្លាញ់ភ្លៅឱ្យបានត្រឹមត្រូវ៖

១.លំហាត់ទាញពង្រីកជើងដើម្បីសម្រកខ្លាញ់ភ្លៅ៖ នេះជាលំហាត់ដែលជួយចលនាឈាមរត់ តំបន់ភ្លៅទន់និងសម្រកជាតិខ្លាញ់យ៉ាងខ្លាំង។ យើងអាចអង្គុយហាត់ប្រាណនៅកន្លែងណាមួយជាមួយនឹងឈុតកីឡាយឺត ដើម្បីងាយស្រួលអនុវត្ត។ ដំបូងអ្នកត្រូវហាត់ដើម្បីឡើងកម្តៅប្រហែល 5 នាទីសិន បន្ទាប់មកអង្គុយចុះហើយយកជើងដាក់ត្រង់ដើម្បីភាពសុខស្រួល។ បន្ទាប់មកទៀតគឺរុញខ្លួនទៅមុខកាន់ភ្លៅជើងរយៈ២-៣នាទី ហើយប្តូរទៅជើងម្ខាងទៀត។These Seven Exercises Are the Best Way to Get Toned Legs

២.ដេកជិះកង់៖ ជាមួយនឹងការធ្វើលំហាត់ប្រាណនេះនឹងជួយឱ្យឆ្អឹងនិងសន្លាក់កាន់តែទន់ភ្លន់ហើយអាចជួយបំផ្លាញខ្លាញ់ភ្លៅបានយ៉ាងឆាប់រហ័ស។ ដូច្នេះដំបូង គឺយើងនឹងដេកនៅលើកំរាល បន្ទាប់មកយកដៃឆ្វេងរបស់អ្នកទៅមុខហើយទាញជើងខាងស្តាំរបស់អ្នកត្រឡប់មកវិញខាងក្រោយ ធ្វើឱ្យបានទៀងទាត់ដូចជាឥរិយាបថជិះកង់។ បន្ទាប់ពី 4 នាទីសូមសម្រាក 1 ដងនិង 2 នាទីទើបបន្តការហាត់ទៀត ។Air cycling - YouTube

៣.ដើរ៖ ការដើរកាត់បន្ថយជាតិខ្លាញ់សាមញ្ញតែមានប្រសិទ្ធភាពខ្ពស់គួរឱ្យភ្ញាក់ផ្អើល។ យើងអាចដើរលេងក្រៅផ្ទះឬដើរក្នុងផ្ទះក៏បាន ក្រៅពីនេះទៀត អ្នកអាចរត់ ជិះកង់ លោតខ្សែ និងហាត់យូហ្គាជាដើម។6 Ways to Make Walking Workouts More Intense - Aaptiv

៤.ទទួលទានអាហារល្អៗ៖ អាហារល្អៗសម្រាប់សុខភាពមានដូចជាប្រូតេអីន សាច់សុទ្ធ ស៊ុត ទឹកដោះគោ សាច់មាន់ ។ សម្រាប់ជាតិសរសៃ វីតាមីននិងជាតិរ៉ែវិញរួមមាន ផ្លែក្រូច ផ្លែប៉ោម ផ្លែចេក ស្ត្រប៊ឺរី ក្រូចថ្លុង; បន្លែ ផ្កាខាត់ណា ស្ពៃក្ដោប ឃឹនឆាយ ជីឆ្អាប ត្រីប៉េងប៉ោះ ត្រសក់ សាឡាត់ ឆៃថាវ ការ៉ុត និងគ្រាប់ធញ្ញជាតិ សណ្ដែកហោឡាំងតាវជាដើម៕Eating Healthy Photos, Download The BEST Free Eating Healthy Stock Photos &  HD Images