Home Blog Page 1417

ជា ស្រីនា ចែករំលែកអាការៈជំងឺមើលស្រាលសមត្ថភាពខ្លួនឯង ( Imposter Syndrome )

0

ជា ស្រីនា ដែលជា Influencer ល្បីឈ្មោះមួយរូបបានចែករំលែកបទពិសោធរបស់ខ្លួនដែលមានអាការៈមើលស្រាលសមត្ថភាពខ្លួនឯងឬហៅថា Imposter Syndrome ដោយពេលខ្លះនាងគិតថាការទទួលបាននិទ្ទេសA ការទទួលបានពាន មានភាពល្បីល្បាញដល់សព្វថ្ងៃដោយសារគិតថាសំណាងឬដោយសារម្តាយរបស់ខ្លួនជាដើម។No photo description available.

Imposter Syndrome ជាជំងឺមួយដែលមានអាការៈដូចជា មានអារម្មណ៍ថាខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ មានការភ័យខ្លាចថាយើងមិនចេះ ហើយខ្លាចគេដឹងថាយើងមិនខ្លាំងដូចដែលយើងគួរតែ។ បើនិយាយទៅគឺយើងនៅមិនទាន់មានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ ហើយតែងតែមានអារម្មណ៍ថាខ្លួនឯងនៅខ្វះខាតច្រើន។ ជាមួយគ្នានេះនៅយប់ថ្ងៃទី១៧ តុលា ជា ស្រីនា បង្ហោះវីដេអូជិត១០នាទី ដោយបានចែករំលែកពីអាការៈជំងឺមើលស្រាលសមត្ថភាពខ្លួនឯងឬ Imposter Syndrome ពីផលប៉ះពាល់ និងវិធីបំបាត់ការគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់នេះបាន។No photo description available.

ជា ស្រីនា បានឱ្យដឹងថាតាំងពីខ្លួនបាននិទ្ទេសA ទទួលបានពាន ល្បីជោគជ័យដូចនេះគឺដោយសារតែសំណាងព្រោះម្តាយរបស់ខ្លួនហើយការគិតកាន់តែច្រើនៗទៅមិនជឿជាក់លើខ្លួនឯង គិតថាខ្លួនឯង Fake ហើយនៅពេលគេសរសើរនាងថាឆ្លាត មានភាពជឿជាក់ពូកែគ្រប់យ៉ាងធ្វើឱ្យខ្លួនខ្លាចពាក្យទាំងនោះហើយគិតថាមិនស័ក្តិសមនឹងទទួលបានការសរសើរ។ ស្រីនា បានបន្ថែមថា បន្ទាប់មកទើបដឹងថាអ្វីដែលខ្លួនមានអាការៈនេះគេហៅថា Imposter Syndrome ហើយ ខ្លួនចាប់ផ្តើមមានអាការៈនេះតាំងពីរៀនថ្នាក់ទី៤ ពេលក្លាយជាប្រធានថ្នាក់ប៉ុន្តែពេលនោះមិនទាន់ដឹងខ្លួននៅឡើយទេ។No photo description available.

ការសង្ស័យពីសមត្ថភាពខ្លួនឯងនេះ ជា ស្រីនា បានឱ្យដឹងថាមានផលប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្លួនខ្លាំងធ្វើឱ្យមានអារម្មណ៍ភ័យខ្លាចពេលខ្លះចង់ធ្វើអ្វីមួយប៉ុន្តែមិនហ៊ានធ្វើព្រោះខ្លាចមិនស័ក្តិនឹងទទួលបានវា។ ទី២គឺចង់បានអ្វីដែលល្អបំផុត ធ្វើឱ្យមានការពន្យារពេលលើការងារដោយសារតែមិនទាន់ត្រៀមខ្លួនរួចរាល់ហើយឈានទៅរកគ្មានលទ្ធផល។ មួយទៀតនោះគឺ ខ្លាចខុស ទោះបីជាកំហុសបន្តិចបន្តួចតែគិតថាធំប៉ុនភ្នំ ហើយក៏មានផលប៉ះពាល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនផងដែរ។No photo description available.

Influencer ល្បីឈ្មោះរូបនេះចែករំលែកទៀតថា ដើម្បីបំបាត់ការគិតមើលស្រាលសមត្ថភាពខ្លួនឯងនេះទី១គឺផ្តល់ក្រេដីតលើខ្លួនឯង មើលលទ្ធផលជាក់ស្តែងដែលខ្លួនធ្វើនិងទទួលបាន បើល្អមានន័យថាដោយសារតែយើងខំប្រឹងធ្វើវា។ ទី២ គឺត្រូវប្រាប់អារម្មណ៍របស់ខ្លួនទៅកាន់មនុស្សដែលយើងទុកចិត្ត និងទី៣គឺបោះចោលភាពល្អឥតខ្ចោះព្រោះគ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយកំណត់គោលដៅពីតូចឡើងទៅ រួមជាមួយការលើកទឹកចិត្តឱ្យតម្លៃលើសមត្ថភាពខ្លួនឯង៕

 

ស្អាតៗណាស់! យុវវ័យមួយក្រុមជួលកង់គេអត់ឱ្យលុយ ត្រូវម្ចាស់កង់បង្ហោះស្វែងរកមុខនៅលើបណ្តាញសង្គម

0

យោងតាមការបង្ហោះរបស់ផេក Loyal Siem Reap ដែលជាកន្លែងផ្តល់សេវាកម្មជួលកង់អគ្គសនីនៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា យុវវ័យមួយក្រុមបានជួលកង់របស់លោក តែបែរជាមិនឱ្យលុយត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ។May be an image of ticket stub and text

ផេក Loyal Siem Reap នោះបានបង្ហោះសារថា៖”នេះជាមុខអតិថិជនជួលកង់ជិះមិនបង់ប្រាក់ 40$ប៉ុណ្ណោះ។ទី1 យេីងបានអនុគ្រោះព្រោះប្រាប់ថាជាបុគ្គលិកក្រុមហ៊ុន ក្រុមហ៊ុននិងទូទាត់លុយអោយថ្ងៃទី14។
ទី2 យេីងបានថតអត្តសញ្ញាណប័ណ្ឌពួកគេចំនួន3នាក់ ។
– ជួលជិះថ្ងៃ9 ខែ តុលា 2023 សន្យានិងបង់ប្រាក់ថ្ងៃ14ខែតុលា 2023
– យេីងបានអនុគ្រោះដល់ថ្ងៃនេះទី 17 មិនតប block តេឡេក្រាម
ប្អូនប្អូនស្អាតសង្ហាណាស់ ហេតុអ្វីប្រាក់បន្តិចបន្តួចគ្មានទំនួលខុសត្រូវ?

ជុំវិញនឹងករណីនេះ ម្ចាស់ផេក Loyal Siem Reap ក៏បានបញ្ចេញរូបអត្តសញ្ញាមនុស្ស៣នាក់ ក្នុងចំណោម៥នាក់ ខាងលើនេះផងដែរ នៅក្នុង Comment និងថែមទាំងបញ្ចេញគណនីយុវតីម្នាក់ថែមទៀតផងដែរ៕

May be an image of 6 people, scooter, motorcycle and text

 

១៣ ប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣

0

យោងតាមគេហទំព័រ careeraddict.com ដែលជាអ្នកផ្តល់សេវាព័ត៌មានអាជីពតាមអ៊ីនធឺណែត បានបង្ហាញព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយទាក់ទងទៅនឹងប្រាក់ឈ្នួលរបស់ប្រជាជនម្នាក់ៗនៅលើពិភពលោក ដោយក្នុងនោះគេរកឃើញមានតែប្រទេសចំនួន ១៣ ប៉ុណ្ណោះដែលមានប្រាក់ឈ្នួលជាមធ្យមខ្ពស់បំផុតក្នុងឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យចុងក្រោយដែលចងក្រងដោយធនាគារពិភពលោក (World Bank)។ ដូច្នេះ ខាងក្រោមនេះគឺជាប្រទេសទាំង ១៣ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក៖

១.ប្រទេសលុចសំបួ (Luxembourg)៖ លុចសំបួរ គឺជាប្រទេសដែលមានប្រាក់ខែជាមធ្យមប្រមាណជាង ៥,២០០ ដុល្លារអាមេរិកក្នុងម្នាក់។European and Luxembourgish flags in Luxembourg city – Stock Images Luxembourg

២.ប្រទេសស្វីស (Switzerland)៖ ស្វីស មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,៩០០ ដុល្លារអាមេរិកក្នុងម្នាក់។17 Spectacular Places to Visit in Switzerland (+ Map!) - Our Escape Clause

៣.ប្រទេសន័រវេស (Norway)៖ ន័រវេស មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,១០០ ដុល្លារអាមេរិកក្នុងម្នាក់។Norway Tour Packages & Norway Destination Guide | Trafalgar

៤.សហរដ្ឋអាមេរិក (USA)៖ សហរដ្ឋអាមេរិក មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,១០០ ដុល្លារអាមេរិកក្នុងម្នាក់។Guide to Study in the USA 2023 - Global Admissions

៥.ប្រទេសដាណឺម៉ាក (Denmark)៖ ដាណឺម៉ាក មានប្រាក់ខែជាមធ្យមប្រមាណជាង ៤,០០០ ដុល្លារអាមេរិកក្នុងម្នាក់។Denmark Offers to Buy U.S. | The New Yorker

៦.ប្រទេសអ៊ីស្លង់ (Iceland)៖ អ៊ីស្លង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,៤០០ ដុល្លារអាមេរិកក្នុងម្នាក់។The Official and Unofficial Flags in Scandinavia

៧.ប្រទេសស៊ុយអែត (Sweden)៖ ស៊ុយអែត មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,៤០០ ដុល្លារអាមេរិកក្នុងម្នាក់។Sweden during the Pandemic | Cato Institute

៨.ប្រទេសហូឡង់ (Netherlands)៖ ហូឡង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,២០០ ដុល្លារអាមេរិកក្នុងម្នាក់។Netherlands Travel Advisory As Country Goes Into Partial Lockdown - Travel Off Path

៩.ប្រទេសសិង្ហបុរី (Singapore)៖ សិង្ហបុរី មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,២០០ ដុល្លារអាមេរិកក្នុងម្នាក់។100% ammonia burn | JERA opts in to hydrogen-based power plant demo in Singapore | Recharge

១០.ប្រទេសអៀរឡង់ (Ireland)៖ អៀរឡង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,២០០ ដុល្លារអាមេរិកក្នុងម្នាក់។DUBLIN, IRELAND - 10th June, 2017: Detail Of The Irish Flag Waving From The Shelbourne Hotel's Entrance In Dublin Stock Photo, Picture and Royalty Free Image. Image 80069575.

១១.ប្រទេសអូស្ត្រាលី (Australia)៖ អូស្ត្រាលី មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់។Study in Australia – Uniglobe Overseas Education

១២.ប្រទេសហ្វាំងឡង់ (Finland)៖ ហ្វាំងឡង់ មានប្រាក់ខែជាមធ្យមប្រមាណជាង ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់។Is Finland Part of Scandinavia? Why The Finns Get Left Out

១៣.ប្រទេសកាតា (Qatar)៖ កាតា គឺជាប្រទេសដែលមានប្រាក់ខែជាមធ្យមប្រមាណជាង ៣,០០០ ដុល្លារអាមេរិកក្នុងម្នាក់៕m.economictimes.com/thumb/msid-95163300,width-1599...

ភ្ញៀវទេសចរចិនលុបចោលការធ្វើដំណើរ ក្រោយការបា.ញ់ប្រហា.រនៅថៃ

0

ប្រទេសថៃ ៖ ក្រោយកើតហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅប្រទេសថៃ ជាពិសេស ភ្ញៀវទេសចរចិន ។ ចំណែកបណ្តាក្រុមហ៊ុន និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅខេត្តភាគខាងត្បូងប្រទេសថៃ បានលើកឡើងពីចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះ ។Thailand Siam Paragon shooting: Teen suspect charged with murder, police  say | CNN

គេសង្កេតឃើញថា នៅរដូវកាលទេសចរណ៍នេះ ក្រុមភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកកាន់ខេត្តត្រាងចាប់ផ្តើមអ៊ូអរ ប៉ុន្តែបើពិនិត្យមើលឱ្យស៊ីជម្រៅឃើញថា ចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះជាបន្តបន្ទាប់ ។ បុគ្គលិកក្រុមហ៊ុនទេសចរណ៍នៅខេត្តត្រាងឱ្យដឹងថា មុននេះ មានអតិថិជនចិនជាច្រើននាក់បានកក់បន្ទប់ស្នាក់នៅ និងកក់ការធ្វើដំណើរមកប្រទេសថៃ តាមរយៈក្រុមហ៊ុនរបស់ខ្លួនដើម្បីមកលេងនៅខេត្តត្រាង ។China set to lead Thailand's tourism recovery | TTG Asia

បុគ្គលិកក្រុមហ៊ុនទេសចរណ៍នៅខេត្តត្រាងបន្តថា ប៉ុន្តែតាំងពីកើតហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon ដែលបានបណ្តាលឱ្យជនជាតិចិនស្លា.ប់បា.ត់ប.ង់ជីវិ.ត បានធ្វើឱ្យភ្ញៀវទេសចរចិនជាច្រើននាក់លុបចោលការធ្វើដំណើររបស់ពួកគេ ។ ជំហានដំបូង ខេត្តត្រាង បានបាត់បង់ភ្ញៀវទេសចរចិនប្រមាណ៤០% ហើយធ្វើឱ្យក្រុមហ៊ុនទេសចរណ៍ត្រូវលុបចោលការកក់ទូកដឹកភ្ញៀវទេសចរ ក៏ដូចជាលុបចោលការកក់រថយន្ត និងសណ្ឋាគារផ្សេងៗក្នុងរដូវកាលទេសចរណ៍ ឆ្នាំ២០២៣នេះ ។Thai tourism to benefit from Chinese visitors - Chinadaily.com.cn

ចុងក្រោយ បុគ្គលិកក្រុមហ៊ុនទេសចរណ៍រូបនេះបានស្នើឱ្យរដ្ឋាភិបាលថៃត្រូវឈ្វេងយល់ពីទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេស ជាពិសេស ទំនុកចិត្តភ្ញៀវទេសចរចិន និងប្រទេសចិនឱ្យបានឆាប់រហ័សបំផុត ពីព្រោះបារម្ភថា វាអាចនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃក្នុងរយៈពេលយូរ ។

កាលពីដើមខែតុលា ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Thai PBS បានចុះផ្សាយថា ភ្ញៀវទេសចរចិនបានលុបចោលការធ្វើដំណើរមកកាន់ប្រទេសថៃ ហើយពួកគេប្តូរទៅប្រទេសផ្សេងវិញ ។ អ្នកនាង ម៉ានីណាត អនផាណា អ្នករាយការណ៍ពិសេសនៅប្រទេសចិន និយាយថា ៖ «សារព័ត៌មានអនឡាញនានានៅប្រទេសចិនបានបង្ហោះវីដេអូហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងគ្មានទំនុកចិត្តមកលេងប្រទេសថៃទៀតទេ ដោយពួកគេប្តូរទៅកម្សាន្តនៅប្រទេសផ្សេងវិញ» ៕Siam Paragon Shooting: 14-Year-Old Kills 2 at Bangkok Mall - The New York  Times ប្រភព ៖ Thai PBS

គម្រោងព្រែកជីកពីទន្លេទៅសមុទ្រខេត្តកែប កាន់តែជិតលេចរូបរាង ក្រោយរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន

0

ឯកឧត្តម ស៊ុនចាន់ថុល ឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងនេះ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជុំវិញគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។May be an image of 3 people, dais and text

គម្រោងនេះ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ពោលគឺត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuEKC7RnNuZic2SbM0kaxL97vEFZTTTRfWpEmkgBYxBJGGbptVSvjOL2qDgPtJrPXZcJNJfEzr9mq3B02xvNd6qCPa2b2Ar-i8OI2IyYwvLCX6DPKeJQGJe4HGl4mTVwnnVWJm3ZNiek2XLPNmIOhVr6UQKJiM_G6K-jl7927nwR6qIe3VIuFcCfi3/s970/64671b4edccd0_1684478760_medium.jpg

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeK0XblRXN_Q_c8y3V1xusiX2wK4ZMlsEjq8NmGsB7_NSwiyfrpkcu-oDWmW3bpPQparWgoKa-tr8qzC7XnELBEM5NXIoBo_sl2nfjhL35xnk5NMnzQYmIxqzXjsp0FCOYL11XXctavjIu6qII7h6i5sxFqo69g614HI3FZLvrH1wKAlAtvk8VArD/s970/64671b4dbcf60_1684478760_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVq0nfupzN4nPUk5TvQ3ksP0Y9mHmea7rJ18WCKKEkYf8UKnYR6HKyhlCrpHRJMqSjphThL57yCQcZvY_RAcbH4opQ6einBAdSsQAlqhxVy-4-mhFZ9HFV3tNzFa3k8LtIrF1NEN7PfHfyPdHt9X8IdFxQor59trR8PKd1tYkhAMObXDChxsDkWv_q/s970/64671b4f7c7d6_1684478760_medium.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEHKP-ffh3q8az9vTDxZA6DTpOnaF-iEo7FiaFQ6nNVI73HzEbX0I4R9HXlLz0enOC7Z4jA1O5_B4IWSPfrdF8WBFPbA9eq9Hp2cPwnHvrqor20SeQEbKpUyEphiTaREwNsWV5oDb6xnBrh1MGlk4X8xlz9NZqaWk_yvOAy8z5Lv4ZUBbHp_BIsTAu/s970/64671b50299a6_1684478760_medium.jpg

 

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី និង មន្ទីរសម្រាកព្យាបាល សែនមានជ័យ

0

ក្រសួងសុខាភិបាលនាថ្ងៃទី១៧ តុលា បានប្រកាសសម្រេចបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការបិទមន្ទីរសម្រាកព្យាបាល សែនមានជ័យ នេះ ដោយសារមូលហេតុប្រព្រឹត្តកំហុសដដែលៗបានយករថយន្ត សង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ មិនគោរពតាមកិច្ចសន្យាជាមួយ ក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoeAFQg_tVEBtlF06hGQcoUPAXZE5yn0yGNWHHB26ZnM0jjKUsKyU1NrFSlxF7JmAkhwDGM607I0XzRnHn-e3YmvW0JePhynBgX_FDHI6-MjfYVAVG_GEIzGX5hhlXi5oSdkQUyFNAZYexhk8OjxVMZnHTf2dJigqjtaQHvLotRVkQVlwC73MN_mtvWbM/s2048/image_2023-10-18_11-57-32.png

ក្រសួងបានបញ្ជាក់បន្ថែមថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត អ៊ុក ពុធរតន៍ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ១៧ ខែតុលា ដដែល ក្រសួងក៏បានប្រកាសសម្រេចបិទមន្ទីរពហុព្យាបាល មេត្រូ អអ៊ិលវី ដែលមានទីតាំងផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញដូចគ្នា។ ការបិទនេះក្រសួងសុខាភិបាលបានបញ្ជាក់ថា មន្ទីរពហុព្យាបាលនេះ បានប្រើប្រាស់សេវាពិគ្រោះបញ្ជូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqJ2_tydce28vqlyojSvVYFbBhGMLckG1uS-SZtu38_npSJ2HnzZu665TrqvT7TqWwmbgggYNFo086XUkW9EZxgTgSmYyhNptR4ZphfjC1B24wF3VH-ZlteMpXzqlGIcq73jeu0gICTpFeXj7CVGATLAv4SLziTyuHmOlU-iKU-kF5xvAM6qa_uoiQ6s/s1280/image_2023-10-18_11-53-56.png

អគ្គនាយកបច្ចកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត សាំង វិចិត្រ មានភារកិច្ចអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtq3GUtRyQQRUJy580y4BzfnbQIWOOQOgesVcSEYMFBE5I2G15bDKuNNMzHwdCCHofjz5jLigY_VqnzTMsSlHm2Nu4EBST8Y2iAd3txSThJetXY-DkoF-yfzNnfhX_7BnQAlm0gsfBEoUse5cjIzPjxxbGZNzPBTludeyrFgJDyXogJq0dcheJiMpy1mU/s1194/391665542_729406069216159_5006030990046089336_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2Yk_sYveqidrYX1Zw3q0AOtxo9d8MNEXRsGzmAlMKXdlTcKRYth3PR04q1-qSzuFAKo4L8unFezbMYqxxfwjxvTd-Q_5XA0-TWyCqNps5z17hxiFydtAb1OKyvYUQaV7qGGydSvAaMm6MYeC-D3-qIRtsgUK-xtiH_3yHTJlHz2pd1DZeiwMPJxC9cY/s1280/392959363_729436195879813_8185066549310381097_n.jpg

ប្អូនថ្លៃឧកញ៉ា ឈាង រ័ត្ន សុំចិត្តអ្នកមួយចំនួនកុំប្រើពាក្យមិនសមរម្យដាក់ម្តាយក្មេកខ្លួន

0

ប្អូនថ្លៃរបស់ឧកញ៉ា ឈាង រ័ត្ន ដែលមានគណនីហ្វេកប៊ុក Ah Zää បានបង្ហោះសារនៅលើបណ្តាញសង្គមសុំចិត្តអ្នកមួយចំនួនកុំប្រើពាក្យមិនសមរម្យដាក់ម្តាយក្មេកខ្លួនថាជាមនុស្សចិត្តអាក្រក់ ព្រោះគាត់កំពុងឈឺចាប់បាត់បង់កូនជាទីស្រលាញ់។ គណនីនេះបន្ថែមទៀតថា ពេលនេះគឺក្រុមគ្រួសាររបស់ខ្លួនគឺមិនចង់និយាយអ្វីច្រើនក្រៅពីសុំកាន់ទុក្ខឱ្យឧកញ៉ា ឈាង រ័ត្ន ទៅបានសុខ ហើយជាអ្វីដែលក្រុមគ្រួសារអ្នកនាងចង់បាន។May be an image of 2 people, oboe, violin, flute, clarinet and text

នៅយប់ថ្ងៃទី១៧ តុលា គណនីខាងលើនេះបានបង្ហោះថា «ក្នុងនាមខ្ញុំជាកូនប្រសារ របស់ម្ដាយក្មេកខ្ញុំ ខ្ញុំសុំចិត្តបងប្អូនមួយចំនួនដែលផុសនិយាយពីម្ដាយក្មេកខ្ញុំថាគាត់ជាមនុស្សអាក្រក់ និយាយពាក្យមិនសមរម្យដាក់គាត់ គាត់ចាស់ហើយបងប្អូនអើយ ខ្ញុំសុំចិត្តណាបងប្អូន គាត់កំពុងតែឈឺចាប់ បាត់បង់កូនជាទីស្រលាញ់របស់គាត់ បងប្អូនសាកស្រមៃមើលទុក្ខធំប៉ុនណា? មនុស្សគាត់មិនចង់បកស្រាយច្រើន ដឹងត្រឹមតែថា គាត់ជានារីអភ័ព្វណាស់ កំសត់ខ្លាំង ស្លូតបូតខ្លាំង ហើយក្នុងអំឡុងពេលនេះគឺក្រុមគ្រួសាររបស់ខ្ញុំ គឺមិនចង់និយាយអ្វីច្រើន ក្រៅពីសុំកាន់ទុក្ខបុណ្យ ឱ្យបងរ័ត្នគាត់ទៅបានសុខ នេះជាអ្វីគ្រួសារខ្ញុំចង់បាន។ សុំចិត្តបងប្អូន ឈប់ថាឱ្យគាត់ទៅបងប្អូនបើគ្មានអ្វីជាក់លាក់»។May be an image of 1 person

គណនី Ah Zää បន្ថែមថា «កូនបានត្រឹម ឈរស្រក់ទឹកភ្នែក នៅពេលឃើញសំណេររបស់បងប្អូនមួយចំនួនផុសនិយាយពាក្យមិនសមរម្យដាក់ម្ដាយ ម្ដាយនិយាយមួយម៉ាត់យ៉ាងខ្លី កូនកុំតបតអីកូន យើងធ្វើបុណ្យឱ្យបងយើង ឱ្យបងយើងទៅបានស្ងប់សុខ ម៉ែអើយម៉ែ
បាត់បង់ប្ដីកាលអាយុ២៨ឆ្នាំម្ដងហើយ ដល់អាយុ៦០ឆ្នាំជាង បាត់បង់កូនប្រុសម្នាក់ទៀត តើពេលណាទៅទើបម៉ែបានសប្បាយចិត្ត? សុំចិត្តណាបងប្អូន ខ្ញុំសូមអង្វរ ម្ដាយយើងម្ដាយគេអារម្មណ៍ដូចគ្នា»។

ភាពសោកសង្រេងនេះហើយមហាជនលើកឡើងថា ការឈឺចាប់របស់ម្តាយឧកញ៉ា ឈាង រ័ត្ន ជាការឈឺចាប់ដែលមិនអាចពិពណ៌នាបាន ការឈឺចាប់ដែលគ្មានសំឡេងជួបរឿងកំសត់នៅក្នុងជីវិតម្តងហើយម្តងទៀតកាលពីក្មេងត្រូវធ្វើបុណ្យសពឱ្យស្វាមី ដល់ពេលចាស់ត្រូវធ្វើបុណ្យសពឱ្យកូនប្រុសទៀត៕

 

ក្រុមហាម៉ាស់ស្នើអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន៦.០០០នាក់

0

ក្រុមហាម៉ាស់បានស្នើឱ្យប្រទេសអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនសរុបចំនួន៦.០០០នាក់ដែលត្រូវបានឃុំខ្លួននៅអ៊ីស្រាអែល ដើម្បីដោះដូរជាមួយចំណាប់ខ្មាំងនៅតំបន់ Gaza Strip ។ ចំណែកកងទ័ពអ៊ីស្រាអែលប្រកាសថា មានមនុស្សត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន១៩៩នាក់ ដែលជាចំនួនខ្ពស់ជាងការរំពឹងទុក ។Hamas Hijacked Victims' Social Media Accounts to Spread Terror - The New  York Times

លោក ខាឡិក មេសាល (Khaled Meshaal) ជាមេដឹកនាំរបស់ក្រុមហាម៉ាស់នៅប៉ាឡេស្ទីននិយាយថា ក្រុមចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួន ក្នុងនោះក៏មានមន្ត្រីជាន់ខ្ពស់របស់កងកម្លាំងការពារអ៊ីស្រាអែលនៅ Gaza ផងដែរ ។ ការលើកឡើងរបស់មេដឹកនាំក្រុមហាម៉ាស់នេះ គឺក្រោយពីក្រុមហាម៉ាស់ម្នាក់បាននិយាយទៅកាន់សារព័ត៌មាន Sky News ថា ខ្លួនមិនដឹងថា តើមានចំណាប់ខ្មាំងប៉ុន្មាននាក់ដែលនៅរស់រានមានជីវិតនោះទេ ក្រោយពីអ៊ីស្រាអែលវា.យប្រហា.រតាមផ្លូវអាកាសយ៉ាងខ្លាំង ។What Is Hamas? | Council on Foreign Relations

ចំណែកលោក បាសេន ណេម (Basem Naim) ជាប្រធានផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិរបស់ក្រុមហាម៉ាស់បញ្ជាក់ថា លោកមិនជ្រាបពីចំនួនចំណាប់ខ្មាំងច្បាស់លាស់ទេ ក្រោយពីការទម្លាក់គ្រា.ប់បែ.កយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលមកលើតំបន់ Gaza ។ លោកបន្តថា ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ Gaza នឹងដោះលែងក្រុមចំណាប់ខ្មាំងទាំងអស់ នៅពេលអ៊ីស្រាអែលបញ្ឈប់ការវា.យប្រហា.រមកលើតំបន់ Gaza ។What Is Hamas? What to Know About the Militant Group Fighting Israel - WSJ

ជាមួយគ្នានេះ ក្រុមហាម៉ាស់សង្ឃឹមថា នៅពេលនោះ ចំណាប់ខ្មាំងនៅតែមានជីវិត ។ កងពលតូចរបស់ Kassam ជាកងកម្លាំងប្រដាប់អាវុធរបស់ហាម៉ាស់បានប្រកាសកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថា ចំណាប់ខ្មាំងចំនួន៩នាក់បានស្លា.ប់ក្រោយការវា.យប្រហា.ររបស់អ៊ីស្រាអែល ហើយកាលពី៣ថ្ងៃមុននេះ ចំណាប់ខ្មាំងបានស្លា.ប់ចំនួន១៣នាក់ រួមទាំងជនបរទេស៤នាក់ទៀត ។

រីឯសារព័ត៌មាន Sky News រាយការណ៍បន្ថែមថា កងទ័ពអ៊ីស្រាអែលបានវា.យប្រហា.រនៅជិតតំបន់ Rafah ជាច្រកព្រំដែនរវាងតំបន់ Gaza ជាមួយប្រទេសអេហ្ស៊ីប ៕Outbreak of war between Hamas and Israel draws international concern,  condemnation | CBC News ប្រភព ៖ TNN World

ក្រុមហ៊ុន Rolls-Royce គ្រោងនឹងកាត់បន្ថយការងាររហូតដល់ ២,៥០០ កន្លែងនៅឆ្នាំ ២០២៤

0

បរទេស៖ ក្រុមហ៊ុន Rolls-Royce របស់ចក្រភពអង់គ្លេស គ្រោងនឹងកាត់បន្ថយការងាររហូតដល់ ២,៥០០ កន្លែងនៅចុងឆ្នាំ ២០២៤ ខណៈដែលក្រុមហ៊ុនរថយន្តអគ្គិសនីស៊ុយអែតបានប្រកាសក្ស័យធន់ នេះបើយោងតាមសារព័ត៌មាន The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ១៧ ខែតុលា។Rolls-Royce to Reduce 2,500 Jobs to Extend Efficiency Drive - Bloomberg

ក្រុមហ៊ុន Rolls-Royce បានបញ្ជាក់ថា ខ្លួននឹងស្នើឱ្យកាត់បន្ថយតួនាទី ២,៥០០ នៅទូទាំងពិភពលោក ដែលចំនួននេះស្មើនឹង ៦% នៃកម្លាំងការងារពាក់កណ្តាលនៅក្នុងចក្រភពអង់គ្លេស។ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Rolls-Royce បាននិយាយថា ការកាត់បន្ថយការងារគឺជាជំហានមួយនៃដំណើរផ្លាស់ប្តូររយៈពេលជាច្រើនឆ្នាំរបស់ខ្លួន ដើម្បីកសាងរថយន្ត Rolls-Royce ដែលមានដំណើរការខ្ពស់ ការប្រកួតប្រជែង ធន់ និងរីកចម្រើន។ ដូច្នេះ Rolls-Royce មានបំណង ចង់រៀបចំក្រុមហ៊ុនឡើងវិញដូចជា ហិរញ្ញវត្ថុ ច្បាប់ និងធនធានមនុស្ស ដោយផ្តល់នូវការគាំទ្ររួមគ្នាដើម្បី “លុបការចម្លង” និង “សម្រេចបាននូវប្រសិទ្ធភាពកាន់តែច្រើន”។Bleak day for UK jobs as firms including Rolls-Royce and KPMG plan to cut  4,000 roles | Job losses | The Guardian

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលនោះ ក្រុមហ៊ុនរថយន្តអគ្គិសនីស៊ុយអែត Volta Trucks ក៏បានសម្រេចចិត្តប្រកាសក្ស័យធន់ ដែលនាំឱ្យបុគ្គលិកបាត់បង់ការងារចំនួន ៦០០ នាក់នៅចក្រភពអង់គ្លេស។ ចំណែកឯអ្នករុករករ៉ែ និងពាណិជ្ជករ Glencore ដែលចុះបញ្ជីនៅក្នុងទីក្រុងឡុងដ៍ក៏មានគម្រោងបិទអណ្តូងរ៉ែទង់ដែងក្រោមដីចំនួន ៣ របស់ខ្លួននៅ Mount Isa ក្នុងរដ្ឋ Queensland សម្រាប់ចុងឆ្នាំ ២០២៥ ផងដែរ។Rolls-Royce to tell City about 4,000 manager job cuts

អ្នកជំនាញរបស់ចក្រភពអង់គ្លេសបាននិយាយថា បរិយាកាសសេដ្ឋកិច្ចបច្ចុប្បន្ន គឺមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដែលជំរុញឱ្យមានការធ្លាក់ចុះនៅក្នុងទីផ្សារមួយចំនួន ហើយអតិថិជនបានផ្អាក ឬពន្យារពេលការងារ។ ហេតុនេះហើយ ការកាត់បន្ថយការងារបានកើតឡើងចំពេលមានភាពមិនប្រាកដប្រជាលើទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ចដ៏មានសក្តានុពលនៅចក្រភពអង់គ្លេសនាពេលខាងមុខផងដែរ៕

ពលរដ្ឋនៅតំបន់ Gaza ដុតនំប៉័ងចែកគ្នាក្នុងពេលខ្វះខាតអាហារ

0

ក្រោយការវា.យប្រហា.រគ្នារវាងក្រុមហាម៉ាស់ និងប្រទេសអ៊ីស្រាអែល បានធ្វើឱ្យ Gaza Strip ក្លាយជាតំបន់មួយគ្មានអគ្គិសនីប្រើប្រាស់ ហើយពលរដ្ឋត្រូវរស់នៅក្នុងភាពងងិត, អត់ឃ្លាន, ខ្វះខាតស្បៀងអាហារ, ទឹក និងប្រេងឥន្ធនៈ ។ ហេតុនេះ ពួកគេបានបរិភោគអាហារដោយសន្សំសំចៃបំផុត ខណៈស្បៀងអាហារជិតអស់ពីស្តុកគ្រប់ទីកន្លែង ។As Israel bombards Gaza, bakeries run out of bread, water runs low | Reuters

លោក ម៉ូហាម៉េត អាល់អាក់យាល ជាអ្នកដុតនំប៉័ងនៅតំបន់ Gaza Strip មានគំនិតដុតនំប៉័ងក្នុងឡបុរាណមួយដោយប្រើប្រាស់អុស និងយកនំប៉័ងចែកឱ្យពលរដ្ឋរស់នៅទីក្រុងខាន យូនិស ស្ថិតនៅភាគខាងត្បូងតំបន់ Gaza Strip បានបរិភោគដើម្បីរស់រានមានជីវិត ។ លោកនិយាយថា ៖ «ហាងរបស់ខ្ញុំទទួលស្វាគមន៍មនុស្សគ្រប់គ្នា ហើយយើងបានចែកនំប៉័ងឱ្យពួកគេហូប ។ ពេលនេះ ហាងមួយចំនួនបានបិទទ្វារ ហើយយើងមិនអាចធ្វើភីសាទេ ។ នេះជាឡដុតនំដែលអាចដំណើរការដោយមិនចាំបាច់ប្រើអគ្គិសនី ព្រោះវាជាឡបុរាណ ដែលមានអាយុប្រមាណពី៧០ឆ្នាំ ទៅ៨០ឆ្នាំ» ។Gaza's dire humanitarian crisis explained | Israel-Palestine conflict News  | Al Jazeeraចំណែកលោក ម៉ូហាប់ម៉េត ឈីរ៉ាប់ ធ្វើការនៅហាងនំប៉័ងបញ្ជាក់ថា ពលរដ្ឋនៅតំបន់ Gaza Strip ហាក់ត្រូវគេបញ្ជូនឱ្យទៅរស់នៅក្នុងសម័យបុរាណកាលពី៦០ឆ្នាំមុន ហើយអ៊ីស្រាអែលមិនសល់អ្វីដើម្បីឱ្យពួកគេប្រើប្រាស់ទេ ។ លោកនិយាយថា ៖ «ពួកគេមិនអាចដុតនំប៉័ងនៅផ្ទះបានទេ ទើបនាំគ្នាមកហាងនៅទីនេះ ។ ហាងរបស់យើងដុតនំដោយប្រើប្រាស់អុស ដែលមិនចាំបាច់ប្រើអគ្គិសនី និងប្រេងឥន្ធនៈ ។ អរគុណ ព្រះជាម្ចាស់សម្រាប់រឿងនេះ ហើយមនុស្សម្នាត្រូវរស់នៅដូចសម័យ៦០ឆ្នាំមុនអីចឹង ព្រោះអ៊ីស្រាអែលអត់នៅសល់អ្វីសម្រាប់ឱ្យយើងប្រើប្រាស់បានទេ» ។WFP Supplies Crucial Food Aid to Gaza, West Bank Residents | Mirage News

ពលរដ្ឋភាគច្រើននៅតំបន់ Gaza Strip បានហូបនំប៉័ងជាអាហារចម្បង ប៉ុន្តែម្សៅផលិតពីស្រូវសាឡីសម្រាប់ធ្វើជាគ្រឿងផ្សំសំខាន់នោះជិតអស់គ្រប់ទីកន្លែង ហើយវាអាចគ្រប់គ្រាន់សម្រាប់តែ១សប្តាហ៍ទៀតប៉ុណ្ណោះ ។ ម្យ៉ាងទៀត នៅពេលគ្មានអគ្គិសនីប្រើប្រាស់ ឧស្សាហកម្មផលិតម្សៅពីស្រូវសាឡី មិនអាចដំណើរការបានទេ ។Gaza's desperate civilians search for safety as Israel military prepares  for attack | Arab News

សារព័ត៌មានបរទេសរាយការណ៍ថា អ្នករស់នៅតំបន់ Gaza Strip ត្រូវបរិភោគអាហារដោយសន្សំសំចៃបំផុត ហើយមនុស្សមួយចំនួនបរិភោគអាហារតែ១ពេលប៉ុណ្ណោះក្នុង១ថ្ងៃ ដោយពួកគេព្យាយាមឱ្យក្មេងៗបរិភោគឱ្យឆ្អែត ។ ចំណែកគម្រោងម្ហូបអាហារពិភពលោក ក៏បានបញ្ជូននំប៉័ងទៅកាន់កន្លែងខ្លះនៅតំបន់ Gaza Strip ផងដែរ ។ គេសង្កេតឃើញពលរដ្ឋនាំគ្នារង់ចាំការបើកច្រកព្រំដែនរ៉ាហ្វា ដែលតភ្ជាប់រវាងតំបន់ Gaza Strip ជាមួយប្រទេសអ៊ីហ្ស៊ីប ដើម្បីបញ្ជូនស្បៀងអាហារមកឱ្យពួកគេបន្ថែមទៀត ៕ ប្រភព ៖ TNN World