ដុងសិល្បៈមែន! កូនប្រុស អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ច្រៀងពីរោះមិនចាញ់ឪពុកម្តាយ
មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទឹកដមសំឡេងរបស់កូនប្រុសច្បងតារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត គឺ ឃុំរដ្ឋា ណាលីដូ ដែលអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះមិនចាញ់ឪពុកម្តាយនោះទេ ពោលគឺមានឈាមជ័រជាអ្នកសិល្បៈពេញខ្លួនតែម្តង។
កាលពីពេលថ្មីៗនេះមានវីដេអូមួយបានចែកចាយលើបណ្តាញសង្គមទិកតុកដោយក្នុងវីដេអូនោះគឺជាអ្នកនាង ហង្ស សុជាតា និងកំលោះសង្ហា ឃុំរដ្ឋា ណាលីដូ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ខ្លាំងនោះគឺទឹកដមសំឡេងរបស់ ណាលីដូ ពីរោះមិនចាញ់ឪពុកនិងម្តាយឡើយស្ទើរតែដូចជាតារាចម្រៀងអាជីពទៅហើយ។
ឃុំរដ្ឋា ណាលីដូ បានបកស្រាយបទចម្រៀងមានចំណងជើងថា «ខ្លាចអូនប្រាប់ថាបែកម្តងទៀត» ដែលជាសំនៀងដើមរបស់តារាចម្រៀង ហ្សូណូ ។ តាមរយៈការបកស្រាយមួយបទនេះរូបគេអាចអន្រួនឱ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថា ឃុំរដ្ឋា ណាលីដូ សង្ហាហើយច្រៀងពីរោះទៀត ពីរោះមិនចាញ់ឪពុកនោះទេ។ អ្នកខ្លះថាសំឡេងរបស់គេស្រដៀងលោក សាន ផានិត និងអ្នកផ្សេងទៀតកោតសរសើរថា ណាលីដូ ច្រៀងពីរោះហើយទិកនិកច្រៀងអស់ទាស់តែម្តង។
គួរបញ្ជាក់ថា អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៦ ហើយទទួលបានកូនប្រុសស្រីចំនួន៣នាក់ជាចំណងដៃ ដោយកូនប្រុសច្បងគឺ ឃុំរដ្ឋា ណាលីដូ នេះឯងហើយពេលនេះរូបគេឈានចូលវ័យ១៦ឆ្នាំហើយ៕
@vateytony កូនប្រុសបងស្រីយក់ ថិតរដ្ឋាច្រៀងពិរោះណាស់♥️ឃុំរដ្ឋាណាលីដូ????????#yukthetrotha #coversong #ខ្លាចអូនប្រាប់ថាបែកម្ដងទៀត
♬ original sound – ????Vatey Tony???????? – ????Vatey Tony????????








ប្រភព ៖ Mono News
តែយ៉ាងមិញ ក្រៅពីកូរ៉េខាងជើង ក៏នៅមានប្រទេសតួកមេនីស្ថាន (Turkmenistan) មួយទៀតផងដែរ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសផ្តាច់ការជាងគេលើលោក ឬអាចថាផ្តាច់ការជាងកូរ៉េខាងជើងទៀតឯណោះ។
ជាក់ស្តែង នៅក្នុងរាជធានីប្រទេសនេះ ដែលមានអគារស្រោបដោយមាស មិនអនុញ្ញាតឱ្យរថយន្តសេរីចាស់ ឬកង្វក់ បើកចូលទីក្រុងនោះទេ។ មិនតែប៉ុណ្ណោះសូម្បីតែរថយន្តមានពណ៌ខ្មៅក៏ត្រូវបានហាមឃាត់មិនឱ្យនាំចូលប្រទេសនេះផងដែរ។
លើសពីនេះទៅទៀត មនុស្សប្រុសស្រី ដែលជាគូស្នេហា មិនអនុញ្ញាតឱ្យកាន់ដៃគ្នានៅទីសាធារណនោះទេ ព្រោះវាខុសទៅនឹងប្រពៃណី។
អ្វីដែលសំខាន់នោះ រដ្ឋាភិបាល តែងតែឃ្លាំមើល រាល់ការចូល Google របស់ប្រជាជនអំពីវេបសាយ ដែលពួកគេបានចូល search ដើម្បីធានាបានថាពលរដ្ឋរបស់ខ្លួនមិនមានការបញ្ចេញព័ត៌មានអាក្រក់ និងអសន្តិសុខណាមួយនៅក្នុងប្រទសខ្លួនឱ្យទៅពិភពលោកខាងក្រៅបានឃើញ។
សូមបញ្ជាក់ថា ជាប្រចាំឆ្នាំ ប្រទេសតួកមេនីស្ថាន (Turkmenistan) មានភ្ញៀវទេសចរណ៍ទៅទស្សនាតិចជាងប្រទេសកូរ៉េខាងជើងនោះទេ ដោយភ្ញៀវទេសចរណ៍ភាគច្រើនតម្រូវឱ្យធ្វើដំណើរតាមមគ្គុទេសក៍ទេសចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ពួកគេ៕


សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ”។





២-ទូកដែលចូលរួមប្រកួត ត្រូវធ្វើការហ្វឹកហាត់សាកល្បង និងមានលក្ខណៈសមស្រប ដោយត្រូវជ្រើសរើស អ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ។ ទូកដែលអាចចាត់តាំងចូលរួមប្រកួតបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក។ ការដាក់ពាក្យចូលរួមប្រកួត ចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ៖-ពាក្យសុំចូលរួមប្រកួត -បញ្ជីរាយនាមក្រុមកីឡាករ និង-ប្រវត្តិសង្ខេបទូកនីមួយៗ។


















