យោងតាមអនុក្រឹត្យស្ដីពីការលុបឈ្មោះនាយទាហានចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលុបឈ្មោះ វរសេនីយឯក ទៀវ ម៉ារឌី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

ឧត្ដមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា៖” ចំពោះមូលហេតុដែលនាំឱ្យរាជរដ្ឋាភិបាលប្រើវិធានការក្ដៅលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ គឺដោយសារតែ បុគ្គល ទៀវ ម៉ារឌី មិនគោរពច្បាប់ និងវិន័យ”។

ទន្ទឹគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏កំពុងបានប្រើវិធានការក្ដៅលើការបង្រ្កាបមន្ត្រីដែលអសកម្មក្នុងការបំពេញការងារ មន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម៕

May be an image of 1 personMay be an image of text