ជាការពិតណាស់ ទូកងខ្មែរជាវត្ថុម៉្យាងដែលបានបញ្ជាក់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ព្រមទាំងភាពច្នៃប្រឌិតនៃសិល្បៈជំនាន់ដើម។ ក្នុងនោះផងដែរ ក៏បានបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្ត អបីយជំនឿ ក៏ដូចជាតំណមផ្សេងៗដែលគួរឲ្យកត់សម្គាល់។

យោងទៅតាមចាស់ព្រឹទ្ធាចារ្យ និងអ្នកជំនាញផ្នែកសិល្បៈវប្បធម៌បានឲ្យដឹងថា ទូកងខ្មែរដែលនឹងយកមកប្រើប្រាស់នៅក្នុងការប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូកដោយអត់ពុំបាននេះ កាលពីដើមឡើយគឺមានតំណមជាច្រើន រាប់តាំងពីការយកឈើមកធ្វើ ក្នុងពេលធ្វើ ពេលត្រៀមប្រកួត និងពេលប្រកួតជាដើម។អបអរសារទរ ទូកង «កម្ពោជិកបុត្តាខេមរាតរី» ជាប់កំណត់ត្រា Guinness  ជាទូកងវែងជាងគេលើពិភពលោក - Khmerload

កាលពីដើម សូម្បីតែមនុស្សស្រីមានផ្ទៃពោះក្ដី មានរដូវក្ដី ក៏គេហាមមិនឱ្យដើរកាត់មុខ ឬដើរក្បែរទូកដែរព្រោះបើខុសត្រណម ស្រ្តីនោះនឹងជួបគ្រោះថ្នាក់ត្រូវបារមីឬជំនាងទូកកាច់ធ្វើឲ្យទៅជាឆ្កួតឡប់វង្វេងស្មារតីក៏មាន។

ម្យ៉ាងវិញទៀត គេជឿថាទូកនីមួយៗសុទ្ធតែមានអ្នកកាន់ ជាពិសេសគឺខ្មោចព្រាយបីសាចសាហាវៗ។ ដូច្នេះហើយ រាល់ទូក គេត្រូវតែបញ្ចុះនូវមន្តអាគមគាថ៌ា ព្រោះគេជឿថានៅពេលប្រណាំង ក្រៅពីបច្ចេកទេសនៅក្នុងការអុំឲ្យបានលឿនជាងមុនហើយ ក៏នូវមានកម្លាំងជំរុញពីមន្តអាគម្តនិងខ្មោចព្រាយដែលនៅកាន់ទូកនោះផងដែរ។ អ៊ីចឹងហើយ បានជាស្ត្រីមានផ្ទៃពោះគេមិនអោយដើរកាត់រោងទូក ព្រោះថា ព្រាយជាសត្រូវរបស់ស្រីមានផ្ទៃពោះ។ការប្រណាំងទូកង ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូកនៅដងទន្លេមុខព្រះបរមរាជវាំង  | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស

រីឯឈើដែលគេច្រើនយកមកធ្វើតួទូកវិញ គឺត្រូវតែជាប្រភេទឈឺគគីរប៉ុណ្ណោះ ព្រោះវាជាប់ធន់ជាមួយទឹកបានល្អ ហើយឈើសម្រាប់ធ្វើគែមខាងលើ គឺច្រើនយកប្រភេទឈើ ស្រឡៅ។

ម្យ៉ាងវិញទៀត កាលពីមុនគេហាមដាច់ខាតមិនឱ្យយកស្បែកជើងឡើងលើទូកងទេ ហើយមកដល់ពេលនេះក៏នៅតែប្រកាន់ដែរ តែមិនតឹងតែងដូចមុនទេ។ ចំពោះអ្នករាំក្បាលទូកពេលប្រកួតវិញ គឺពិតជាសំខាន់ណាស់។ ដោយហេតុថាអ្នករាំក្បាលទូកប្រៀបដូចជាមេទ័ពជើងទឹកដែលដឹកនាំកងកម្លាំង ឬកូនទាហានឆ្ពោះទៅរកជ័យជំនះ ដូច្នេះម្នាក់នោះត្រូវតែជាមនុស្សមានកម្លាំង មានប្រាជ្ញាឆ្លាតវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំផងដែរ។ ប៉ុន្តែបច្ចុប្បន្ន អ្នករាំក្បាលទូកភាគច្រើនបានប្ដូរមកជាមនុស្សស្រីវិញ។ ប៉ុន្តែគេក៏មានត្រណមថា ទាល់តែមនុស្សស្រីនោះជាលក្យាណីគ្រប់លក្ខិណា មានទាំងចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងថែមទាំងនៅក្រមុំព្រហ្មចារីនីទៀតផង ទើបអាចជ្រើសយកជាអ្នករាំក្បាលទូកបាន។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ត្រណមទាំងនេះក៏សាបរលាបដោយអន្លើខ្លះៗទៅហើយ៕ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក  ២០១៧ – Lok Bong Rattanak