ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មន្ត្រីក្រសួងគមនាគមន៍ប្រទេសជប៉ុនបានបង្កើនការចែកប័ណ្ណផ្សព្វផ្សាយឱ្យភ្ញៀវទេសចរបរទេសនៅបរិវេណអាកាសយានដ្ឋានណារីតា ក្នុងទីក្រុងតូក្យូ ។ ចំណែកខ្លឹមសារនៅក្នុងប័ណ្ណផ្សព្វផ្សាយនេះ បានសរសេរជាភាសាអង់គ្លេស និងភាសាចិនថា ៖ «ចូរប្រុងប្រយ័ត្ន! រថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាតចាត់ទុកថា គឺជាតាក់ស៊ីខុសច្បាប់ និងគ្មានសុវត្ថិភាព» ។Japanese Taxi 101: How to Ride a Taxi in Tokyo - Japanbased

លើសពីនេះ នៅក្នុងប័ណ្ណផ្សព្វផ្សាយក៏បានបង្ហាញចំណុចកត់សម្គាល់ដើម្បីឱ្យពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសអាចពិនិត្យមើលដោយខ្លួនឯងបាន គឺរថយន្តតាក់ស៊ីដែលទទួលបានលិខិតអនុញ្ញាតត្រឹមត្រូវនឹងមានសញ្ញាសម្គាល់ពណ៌បៃតង ឬមានសញ្ញាស៊ុមពណ៌បៃតង ។ រីឯរថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាត នឹងមានស្លាកលេខពណ៌ស ដែលសម្គាល់ថា ជារថយន្តផ្ទាល់ខ្លួន ។Japan: Meter is running on taxi reform | Chatham House – International  Affairs Think Tank

លោក Mitsuteru Yanase មន្ត្រីក្រសួងគមនាគមន៍ជប៉ុនលើកឡើងថា ៖ «ដើម្បីផ្តល់សុវត្ថិភាពសម្រាប់ការធ្វើដំណើរ យើងចង់ឱ្យអ្នកដំណើរទាំងអស់ជិះរថយន្តតាក់ស៊ីដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់ និងជួលយានជំនិះផ្សេងៗដែលស្ថិតក្នុងប្រព័ន្ធច្បាប់» ។

បើទោះជា Uber និង Apps ហៅរថយន្តផ្សេងៗបានផ្តល់សេវាកម្មនៅប្រទេសជប៉ុនក្តី ប៉ុន្តែគេអាចប្រើប្រាស់កម្មវិធីទាំងនេះសម្រាប់ហៅរថយន្តតាក់ស៊ីណាដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ ។How to Catch a Taxi in Tokyo: Quick Guide | Tokyo Cheapo

បច្ចុប្បន្ន ប្រទេសជប៉ុនបានប្រឈមមុខនឹងបញ្ហាខ្វះខាតអ្នកបើកបររថយន្តតាក់ស៊ីនៅតំបន់ជនបទ និងតាមតំបន់ទេសចរណ៍យ៉ាងខ្លាំង ។ ដូច្នេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនកំពុងស្វែងរកដំណោះស្រាយបញ្ហានេះ ហើយលោកសន្យាថា នឹងពិភាក្សាអំពីការផ្តល់សេវាកម្មហៅរថយន្តតាម Apps ផ្សេងៗ ៕

ប្រភព ៖ beartai BRIEF