Home Blog Page 1413

១០ វិធីការពារកុមារពីជំងឺរមាស់ ដែលឪពុកម្តាយត្រូវដឹង

0

ជំងឺរមាស់ដៃ ជើង និងមាត់ ជារឿយៗកើតឡើងចំពោះកុមារតូចៗ ដោយសារតែមានមេរោគជាច្រើនបានចូលទៅក្នុងរាងកាយរបស់កុមារ ដែលជាហេតុធ្វើឱ្យកុមារងាយឈឺ និងមានរោគសញ្ញាធ្ងន់ធ្ងរជាដើម។ ដូច្នេះ ដើម្បីការពារកុមារពីជំងឺទាំងនេះ យើងសូមណែនាំពីវិធីទាំង ១០ ដូចខាងក្រោម៖

១.ពាក់ម៉ាសរាល់ពេលដែលកុមារចេញពីផ្ទះ។
២.បង្រៀនកុមារពីរបៀបលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលឱ្យបានត្រឹមត្រូវ។
៣.សម្អាតប្រដាប់ប្រដាក្មេងលេង។
៤.ញ៉ាំអាហារដែលចម្អិនថ្មីៗ ស្អាត អនាម័យ និងគ្មានរុយ។
៥.ប្រសិនបើកុមារកំពុងមានជំងឺ សូមផ្អាកសិក្សាមួយរយៈ ក៏ដូចជានាំកុមារទៅព្យាបាលឱ្យបានត្រឹមត្រូវ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ។
៦.អ្នកគួរកាត់ក្រចកដៃ និងក្រចកជើងរបស់កុមារ និងព្យាយាមលាងដៃឱ្យបានញឹកញាប់។
៧.ត្រូវសម្អាតកម្រាលឥដ្ឋ ប្រដាប់ប្រដាប្រើប្រាស់ ឬប្រដាប់ប្រដាក្មេងលេងជារៀងរាល់ថ្ងៃ។
៨.ងូតទឹក សម្អាតខ្លួនប្រាណឱ្យកុមារជារៀងរាល់ថ្ងៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ឱ្យបានទៀងទាត់។
៩.សម្អាតបរិវេណក្នុងផ្ទះ និងក្រៅផ្ទះឱ្យបានទៀងទាត់។
១០.ប្រាប់កុមារឱ្យផឹកទឹក ក៏ដូចជាញ៉ាំបន្លែផ្លែឈើឱ្យបានច្រើន៕Rashes in kids—when to worry - Hamilton Health SciencesEczema and Children: What Parents Can Do to Keep Their Kids Healthy -  HealthyWomen

៨ វិធីដើម្បីការពារខ្លួនពីធូលីដី និងខ្យល់បំពុល

0

ក្នុងអំឡុងពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង ពពកធូលី និងខ្យល់បំពុលជាច្រើនអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងបាន ដែលខ្យល់ធូលីនេះនឹងចូលទៅក្នុងប្រព័ន្ធដកដង្ហើមតាមរន្ធច្រមុះ ក៏ដូចជាចូលទៅក្នុងថង់ខ្យល់នៃសួតផងដែរ។ ហេតុនេះហើយវានឹងបង្កឱ្យមានប្រតិកម្មអាឡែហ្សី បញ្ហារលាកស្បែក រលាកផ្លូវដង្ហើម និងរមាស់ភ្នែករ៉ាំរ៉ៃជាដើម។ ដូច្នេះ ដើម្បីការពារជំងឺដែលអាចកើតមានក្នុងអំឡុងពេលនេះ យើងសូមណែនាំវិធីការពារខ្លួនអ្នកពីលក្ខខណ្ឌធូលីដី ឬការបំពុលខ្យល់ដូចខាងក្រោម៖

១.ជៀសវាងការចេញទៅក្រៅផ្ទះដោយមិនចាំបាច់Practical tips to protect yourself from air pollution, dust, smog | Health  - Hindustan Times២.បិទទ្វារនិងបង្អួច ដើម្បីការពារធូលីកុំឱ្យចូលក្នុងផ្ទះ ប្រសិនបើបង្អួចមិនអាចបិទបានទេ ប្រើក្រណាត់សើមដើម្បីគ្របបង្អួចជំនួសវិញ
៣.ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរនៅខាងក្រៅផ្ទះ ចូលប្រើក្រណាត់សើមដើម្បីបិទច្រមុះ និងមាត់របស់អ្នក ឬពាក់ម៉ាសដើម្បីការពារធូលីDo You Know What You're Breathing? - The New York Times៤.ជៀសវាងការហាត់ប្រាណ ឬធ្វើការនៅខាងក្រៅ
៥.ផឹកទឹកឱ្យបានច្រើន និងជៀសវាងការជក់បារីក្នុងអំឡុងពេលដែលមានធូលីច្រើននៅក្នុងខ្យល់
៦.ចំពោះមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាពរបស់ពួកគេ និងជៀសវាងការប៉ះពាល់នឹងធូលីដីHow Air Pollution Impacts Pregnant Women and Their Babies៧.កុំដុតសំរាម ជាពិសេសសំរាមដែលមានសារធាតុពុល ដូចជាផ្លាស្ទិក សំបកកង់រថយន្ត និងសំរាមទូទៅ
៨.កាត់បន្ថយការប្រើប្រាស់ឡាន ដើម្បីការពារការបំពុលពីបំពង់ផ្សែងរថយន្ត៕Air pollution from cars killing thousands of NZers yearly | RNZ News
ប្រភព៖sanook

ពលរដ្ឋថៃរិះគន់ការតម្កល់រូបចម្លាក់ក្បែរស្ពានបណ្តាលឱ្យស្ទះចរាចរណ៍

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានប្រទេសថៃរាយការណ៍ថា ទំព័រហ្វេសប៊ុកឈ្មោះ FM91 Trafficpro បានបង្ហោះរូបចម្លាក់យក្ស និងហនុម៉ាន ដែលគេយកមកតម្កល់នៅជិតស្ពានអាកាស និងបញ្ជាក់ថា ស្ទះចរាចរណ៍ខ្លាំងណាស់ ហើយយានជំនិះផ្សេងៗមិនអាចបើកបរបានទេ ដោយសារមានការយករូបចម្លាក់ទាំងនេះមកដាក់នៅផ្លូវព្រះរ៉ាម៩ ក្នុងទីក្រុងបាងកក ។รูปปั้นไม่พ้นสะพาน ทำรถติดสะสม ถ.พระราม 9 : PPTVHD36

ក្រោយពីការបង្ហោះនេះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមប្រទេសថៃ មានអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់បានចូលមកបញ្ចេញមតិ ហើយអ្នកខ្លះនិយាយថា ៖ «វាដូចគ្នានឹងពេលយករូបចម្លាក់គ្រូកាយកែវ ទៅដាក់នៅតាមផ្លូវរ៉ាជឆាដា រហូតដល់ល្បីល្បាញនៅប្រទេសថៃ និងលើពិភពលោក ហើយធ្វើឱ្យគេស្គាល់គ្រូកាយកែវយ៉ាងច្រើន ។ ការតម្កល់រូបចម្លាក់យក្ស និងហនុម៉ាននៅពេលនេះ តើវាជាការទាក់ទាញចំណាប់អារម្មណ៍មែនទេ ដើម្បីផ្សព្វផ្សាយពីរូបចម្លាក់» ។

ចំណែកជនជាតិថៃម្នាក់និយាយថា ៖ «មុននឹងដឹករូបចម្លាក់មកកាន់ទីនេះ តើគ្មានការត្រួតពិនិត្យមើលផ្លូវនេះជាមុន មែនទេ? ហើយតើការផ្លាស់ទីបែបនេះ ត្រូវជូនដំណឹងទៅស្ថាប័នពាក់ព័ន្ធជាមុនសិនឬអត់?» ។เฉลยแล้ว รูปปั้นยักษ์ติดสะพานลอยพระราม 9 ทำรถติดหนัก ฝนตกทั่ว

ក្រុមសារព័ត៌មានថៃបានធ្វើដំណើរទៅកាន់កន្លែងតម្កល់រូបចម្លាក់ទាំងនេះនៅបរិវេណស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ហើយក៏បានជួបបុរសម្នាក់ឈ្មោះ Pradit Charoenboon ដែលប្រកបមុខរបរបើកម៉ូតូដឹកភ្ញៀវ និយាយថា ការយករូបចម្លាក់យក្ស និងហនុម៉ានមកតម្កល់នៅទីនេះ បណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង ។ អាជ្ញាធរបានយករថយន្តមកស្ទូចរូបចម្លាក់យក្សចុះក្រោម រួចហើយក៏បញ្ជាឱ្យរថយន្តដឹករូបចម្លាក់ឈប់នៅកៀនផ្លូវ ។ បន្ទាប់មក ពួកគេក៏យករូបចម្លាក់ទាំងនេះទៅតម្កល់នៅមជ្ឈមណ្ឌលវប្បធម៌នៅតាមផ្លូវធៀមរួមមិត្ត ជំនួសវិញ ។เฉลยแล้ว รูปปั้นยักษ์ติดสะพานลอยพระราม 9 ทำรถติดหนัก ฝนตกทั่ว

ករណីនេះដូចគ្នានឹងរូបចម្លាក់គ្រូកាយកែវ ដែលគេតម្កល់នៅស្ពានអាកាសសម្រាប់អ្នកថ្មើរជើងនៅតាមផ្លូវរ៉ាជឆាដាផិសេក ដែលធ្វើឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ កន្លងមក ។ ការតម្កល់រូបចម្លាក់គ្រូកាយកែវនៅពេលនោះបានល្បីល្បាញពេញសារព័ត៌មាន ហើយបច្ចុប្បន្ននេះ គ្រូកាយកែវ ត្រូវបានគេតម្កល់នៅសណ្ឋាគារ The Bazaar Hotel Bangkok នៅផ្លូវរ៉ាជឆាដាផិសេក ក្រុងបាងកក ៕ ប្រភព ៖ amarin news

ព្រំ សំណាង និង ដាវ លីឌុច ប្រកួតចប់ហើយនៅឡើយសង្រ្គាមពាក្យសម្តីនាយ ពាក់មី និង Ricky Sun

0

សង្គ្រាមពាក្យសម្តីរវាងអ្នកកំប្លែងនិងពិធិករគុនខ្មែរបានចាប់ផ្តើមផ្ទុះកក្រើកក្រោយពីគូមិត្តភាពអន្តរជាតិ កីឡាករ ព្រំ សំណាង និង កីឡាករ ដាវ លីឌុច ទទួលបានលទ្ធផលស្នើគ្នា។ សង្រ្គាមនេះបានចាប់ផ្តើមក្រោយពីតារាកំប្លែងល្បីឈ្មោះ ពាក់មី បង្ហោះសារទៅកាន់កីឡាករ ព្រំ សំណាង ចំណែកឯពិធីករ Ricky Sun វិញបានបោះសម្តីថា លេងតែកំប្លែងទៅ ព្រោះមិនដែលឃើញជួយអីគុនខ្មែរផង។ដាក់ខ្លួនណាស់! សល់លុយច្រើនមែន​ តែនាយ ពាក់មី និងគ្រួសារ នៅតែរស់នៅបែបសាមញ្ញ - TrueID

ជុំវិញការប្រកួតលើវិញ្ញាសារម៉ាសហ្វៃ១ទឹកចំនួន៩នាទីរវាងកីឡាករ ព្រំ សំណាង តំណាងឱ្យកម្ពុជា និង កីឡាករ ដាវ លីឌុច តំណាងឱ្យភូមា(មីយ៉ាន់មា) បានបញ្ចប់ទៅដោយស្នើគ្នាធ្វើឱ្យសាធារណជនមួយចំនួនបានបញ្ចេញមតិព្រោងព្រាតទៅលើកីឡាករ ព្រំ សំណាង។
ក្នុងនោះដែរ គេសង្កេតឃើញថាលោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ក៏បានបញ្ចេញមតិដូចគ្នាដោយតារាកំប្លែងរូបនេះបាននិយាយថា «ខំចាំមើល ព្រុំ សំណាង វ៉ៃ អត់វ៉ៃសោះ ទាត់ជើងគេតិចតិច គេចរហូត ? ? ឯណាក្បាច់គុណបុរាណខ្មែរ ? ម៉េចមិនបញ្ចេញ ?»។ ពាក្យពេចន៍របស់តារាកំប្លែងរូបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម ដោយមានការចែករំលែកបន្តរាប់ពាន់នាក់។May be an image of 5 people and suit

ជាមួយខ្លឹមសារនេះពិធីករនៅក្នុងការប្រកួតសេនាគុនខ្មែរពិភពលោកគូមិត្តភាពអន្តរជាតិលោក Ricky Sun បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនដែរថា «លេងតែកំប្លែងទៅ ព្រោះមិនដែលឃើញជួយអីគុនខ្មែរផង»។

ការលើកឡើងរបស់ពិធីករខាងលើនេះ តារាកំប្លែងនាយ ពាក់មី បានឆ្លើយតបវិញថា «លេងកំប្លែង អត់ឱ្យមើលប្រដាល់ទេអី? មើលហើយ ឃើញអត់វ៉ៃ ថាអត់វ៉ៃ និយាយតាមមើលឃើញតើ ខ្ញុំលេងកំប្លែងមិនកើត មិនល្អ ក៏បងប្អូនរិះគន់ដែរ ! ហើយទាល់តែខ្ញុំជួយគុនខ្មែរ ទើបមានសិទ្ធិនិយាយបានមែន?»។

គួរបញ្ជាក់ថាការប្រកួតសេនាគុនខ្មែរពិភពលោកគូមិត្តភាពអន្តរជាតិចំនួន៦គូកីឡាករកម្ពុជា ឈ្នះ៥គូដោយ ១គូស្មើគ្នាគឺគូគូ ព្រំ សំណាង និង ដាវ លីឌុច ដែលប្រើលក្ខខណ្ឌ Masfight ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1UXuPo_9DkVSRU8Wk73qLOh4QYFYYuGpaNP5efrnUloOi3Kt56wZBK8RTOwmLADkLrEkd3pWdUM5sl2kuIGbgFLwR6dPFxDWZaUI9x6lqp0S0pyxUQQKi1TVtKY9-jLcBocnmSxfnTjQQ7MOiY7XyJgVlg6syDxXNtndyx9CNuPJb_9bucwQ-jEoF5W8/s818/image_2023-11-06_13-41-50.png

អុញនុះមេរៀនល្អសម្រាប់អ្នកជិតរៀបការ ហើយប្រាថ្នាប្រឹងហៅភ្ញៀវយកចំណងដៃ ចុងក្រោយទឹកភ្នែក

0

មង្គលការជាង១០០តុ តែបែរជាគ្មានភ្ញៀវណាម្នាក់មកចូលរួមទាល់តែសោះ វាគឺជារឿងដែលហួសចិត្តមិននឹកស្មាន តែវាជាការពិត ខណៈនៅកម្ពុជារដូវរៀបអាពាហ៌ពិពាហ៌បានមកដល់ហើយ សូមនឹកពិនិត្យមើលសកម្មភាពរបស់យើងកន្លងមកជាមុនផង កុំអោយផុងខ្លួនក្នុងបំណុលព្រោះរឿងរៀបការដូចរឿងខាងក្រោមនេះ។

មង្គលការនៅក្នុងភូមិជនបទតូចមួយ ក្នុងខេត្ត Guizhuo ភាគនារតីនាប្រទេសចិន បានប្រារព្ធធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីអបអរសារទដល់គូរស្វាមីភរិយាថ្មី ដែលមានចំនួនជាង១០០តុ ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល អាម៉ាស់ និងភាពងឿងឆ្ងល់បំផុតនោះគឺ អ្នកភូមិណាម្នាក់មកចូលរួមនៅក្នុងពិធីមង្គលការនោះទេ។งานแต่ง

ពិធីមង្គលការដ៏អភ័ពនេះ ទទួលបាននូវការចាប់អារម្មណ៍និងមតិរិះគន់ជាច្រើននៅលើបណ្តាញសង្គមចិននាពេលថ្មីៗនេះ ដែលមានគ្រួសារចិនមួយបានប្រារព្ធពិធីមង្គលការឲ្យកូនៗរបស់ពួកគេ។ តាមការឲ្យដឹងអ្នកដែលរស់នៅក្នុងភូមិនោះបាននិយាយថា តាមប្រពៃណីអញ្ជើញភ្ញៀវកិត្តិយសដើម្បីចូលរួមក្នុងពិធីផ្សេងៗដូចជាពិធីមង្គលការជាដើម ដោយការអញ្ជើញធ្វើឡើងដោយគ្រាន់តែប្រើមាត់សម្រាប់ហៅតែប៉ុណ្ណោះគឺគ្មានលិខិតអញ្ជើញត្រឹមត្រូវនោះទេ។ ដូច្នេះទើបធ្វើឲ្យក្រុមគ្រួសារនោះមិនទទួលបាននូវលទ្ធផលដូចជាការរំពឹងទុករបស់ពួកគេ។

នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេនោះ គឺឃើញថាបានរៀបចំតុបតែងឡើងយ៉ាងប្រណិត ហើយមានតុចំនួនជាង១០០តុដាក់តម្រៀបគ្នានៅក្នុងទីធ្លាយ៉ាងទូលាយដើម្បីរងចាំស្វាគមន៍ភ្ញៀវកិត្តិយស។ ប៉ុន្តែផ្ទុយទៅវិញ គឺមានតែសាច់ញាតិបងប្អូនខាងកូនកំលោះក្រមុំមួយចំនួនតូចប៉ុណ្ណោះដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធី ខណៈគ្មានវត្តមានរបស់អ្នកភូមិណាម្នាក់ចូលរួមនៅក្នុងកម្មវិធីនោះឡើយ។ នេះគឺពិតជាបានបង្ហាញពីបរិកាសដ៏ស្រងោចស្រងែងមួយរបស់ពិធីមង្គលនេះ ខណៈកូនក្រមុំកូនកំលោះកំពុងរង់ចាំភ្ញៀវយ៉ាងរន្ទះសារបំផុត។งานแต่ง

ម៉្យាងវិញទៀត ការដែលក្រុមគ្រួសាររៀបចំមង្គលដ៏ធំបែបនេះ តែបែរជាគ្មានភ្ញៀវណាម្នាក់មកចូលរួមនោះគឺអាចដោយសារតែ គ្រួសារខាងកូនកំលោះគឺជាអ្នកទីក្រុងដែលទើបផ្លាស់មករស់នៅនិងរៀបចំពិធីក្នុងជនបទ។ យ៉ាងណាមិញ គ្រួសារនេះគឺមិនដែលបានមករួមក្នុងកម្មវិធីនិងធ្វើសកម្មភាពផ្សេងៗនៅជាមួយនឹងអ្នកភូមិនៅទីនោះទេ ទើបជាហេតុបណ្តាលឲ្យអ្នកភូមិនៅទីនោះមិនចូលរួមពិធីមង្គលការរបស់ពួកគេវិញដូចគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិលើកឡើងជាច្រើននៅលើបណ្តាញសង្គមដោយមានអ្នកមួយចំនួនបាននិយាយថា ដោយសារតែពួកគេមិនបានទៅចូលរួមក្នុងពិធីមង្គលផ្សេងៗរបស់អ្នកស្រុក ចុះរំពឹងអីឲ្យអ្នកស្រុកមកចូលរួមក្នុងពិធីរបស់ពួកគេវិញនោះ។ ខណៈអ្នកខ្លះទៀតក៏បានលើកឡើងរួមជាមួយនឹងមតិណែនាំទៅកាន់ម្ចាស់ដើមការ ដោយលើកឡើងថា គួរតែចែកម្ហូបអាហារដែលនៅសល់ទាំងអស់ទៅឲ្យអ្នកភូមិដែលរស់នៅទីនោះ បើទោះបីជាគេមិនបានមកចូលរួមក្តី គឺដើម្បីបង្កើតនូវទំនាក់ទំនងល្អក៏ដូចជាពង្រឹងនូវចំណងមិត្តភាព និងចៀសវាងមិនឲ្យរឿងបែបនេះកើតឡើងម្តងទៀតនាថ្ងៃខាងមុខ៕

សហរដ្ឋអាមេរិកបានចំណាយប្រាក់រាប់លានដុល្លារទៅក្នុងការស្រាវជ្រាវលើវ៉ាក់សាំង ដើម្បីទប់ស្កាត់នឹងថ្នាំ.ញៀន

0

អាមេរិក៖ បច្ចុប្បន្ន ការកើនឡើងនៃការប្រើប្រាស់អាភៀន ឬថ្នាំញៀនផ្សេងៗបានធ្វើឱ្យមន្ត្រីសហរដ្ឋអាមេរិកត្រូវចំណាយប្រាក់រាប់លានដុល្លារដើម្បីធ្វើការស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាល ប៉ុន្តែពួកគេមិនបានទទួលជោគជ័យឡើយបន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។

អាមេរិក គឺជាប្រទេសដែលកំពុងប្រឈមមុខនឹងវិបត្តិអាភៀនដែលមិនធ្លាប់មានពីមុនមក។ យោងតាមរបាយការណ៍របស់ CDC ឆ្នាំ ២០២១ បានឱ្យដឹងថា មនុស្សជាង ១០០,០០០ នាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំអាភៀនហួសកម្រិតក្នុងរយៈពេល ១២ ខែ។ មូលហេតុចម្បងគឺ fentanyl ដែលជាថ្នាំសំយោគមានថាមពលខ្លាំងជាង morphine ១០០ ដង។ លើសពីនេះ ចំនួនអ្នកស្លាប់ដោយសារកូកាអ៊ីន ថ្នាំអាភៀនពាក់កណ្តាលសំយោគ និងថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជាដែលមានសារធាតុញៀនក៏កើនឡើងផងដែរ។Canada allows Pfizer COVID-19 vaccine for children aged 12-15 | Reuters

យោងតាមការប៉ាន់ប្រមាណដោយ Washington Post ថា fentanyl គឺជាមូលហេតុចម្បងនៃការស្លាប់របស់ជនជាតិអាមេរិកដែលមានអាយុចន្លោះពី ១៨ ទៅ ៤៩ ឆ្នាំ។ ទិន្នន័យស្ទាបស្ទង់របស់សហព័ន្ធឆ្នាំ ២០២១ ក៏បានប៉ាន់ប្រមាណដែរថាមនុស្សប្រហែល ៥.៦ លាននាក់ដែលមានអាយុលើសពី ១២ ឆ្នាំសុទ្ធតែមានបញ្ហានៃការប្រើប្រាស់ថ្នាំអាភៀន។គ្រូពេទ្យ San Diego ព្យាយាមជួយសង្គ្រោះស្ត្រីអាយុ 30 ឆ្នាំពីការប្រើថ្នាំអាភៀនហួសកម្រិត។ រូបថត៖ Washington Post
គួរបញ្ជាក់ដែរថា ថ្មីៗនេះមន្ត្រីសហរដ្ឋអាមេរិកបានផ្តល់មូលនិធិចំនួន ១៤.៨ លានដុល្លារសម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីស្រាវជ្រាវអង្គបដិប្រាណ monoclonal ដែលផ្តោតលើ fentanyl ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានតស៊ូសិក្សាជាយូរមកហើយប៉ុន្តែនៅតែគ្មានលទ្ធផល មូលហេតុគឺដោយសារតម្លៃនៃការស្រាវជ្រាវពីបញ្ហានេះគឺត្រូវចំណាយច្រើនខ្លាំង ដោយមិនរាប់បញ្ចូលថ្លៃសេវានាំយកទៅទីផ្សារនោះទេ៕Regeneron, J&J Get US Funding to Develop New Covid-19 Vaccines, Treatments - Bloomberg

ពូឃ្លាំង ថាឱ្យក្រុម គ្រូតឿ ដើម្បីលុយបង្ហាញមិនសមរម្យឱ្យអន្តរជាតិបានឃើញថាខ្មែរបែបនេះ

0

ក្រុមគ្រូតឿ ដែលគេស្គាល់ថាអ្នកផលិតវីដេអូប្លែកៗរួមទាំងមិនសមទំនង ព្រមទាំងទទួលបានការរិះគន់រឿងហូបលាមកគោ ធ្វើឱ្យមហាជនចាប់ផ្តើមរិះគន់សាជាថ្មីចំពោះក្រុមនេះដែលបានយកសត្វសុនកមកផលិតវីដេក្នុងរូបភាពមិនសមសម្យ។ ក្នុងនោះដែរតារារ៉េប ពូឃ្លាំង បាននិយាយដាក់ក្រុមគ្រូតឿថា ដើម្បីលុយបង្ហាញមិនសមរម្យឱ្យអន្តរជាតិបានឃើញថាខ្មែរបែបនេះ។No photo description available.

នាពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកស្រលាញ់សត្វចិញ្ចឹមបានបង្ហាញការមិនពេញចិត្តខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមផលិតវីដេអូគ្រូតឿ ដែលផលិតវីដេអូមិនសមរម្យសាហាវឃោរឃៅ។ វីដេអូនោះបានបង្ហាញសកម្មភាពរបស់ក្រុមគ្រូតឿ យកសត្វសុនកមកបង្ហាញអង្គុយជុំគ្នាជាមួយមនុស្សប៉ុន្មាននាក់ដែលមើលទៅមិនសមរម្យចំពោះទង្វើបែបនេះ។ ការផលិតរបស់ក្រុមគ្រូតឿ យកសត្វសុនកមកធ្វើជាចំណីហើយតាំងបង្ហាញឃើញច្បាស់ៗនេះអ្នកលេងបណ្តាញសង្គមបាននាំគ្នាសម្រុកReport page យ៉ាងចាស់ដៃនិងបានប្រើសម្តីរិះគន់យ៉ាងខ្លាំង។No photo description available.

ក្នុងនោះដែរ តារារ៉េប ពូឃ្លាំង ដែលជាអ្នកស្រលាញ់សត្វមួយរូបក៏បានបង្ហាញការខឹងសម្បារដូចគ្នាទៅលើក្រុមនេះ។ លោកបានសរសេរលើបណ្តាញសង្គមនាថ្ងៃទី៦ វិច្ឆិកា ថា «ខ្ញុំពិតជាសោកស្តាយណាស់ ដែលមានរូបភាពបែបនេះកើតឡើង ដែលគ្រាន់តែចង់រកលុយសំរាប់ខ្លួនឯង បែរជាបង្ហាញទង្វើបែបនេះឱ្យអន្តរជាតិបានឃើញថាខ្មែរយើងបែបនេះ…..»។May be a black-and-white image of 3 people
បើតាមការ Live របស់ក្រុមគ្រូតឿ នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៦ វិច្ឆិកា ក្រុមនេះបានធ្វើការសូមទោសចំពោះអ្នកស្រលាញ់សត្វចិញ្ចឹមចំពោះទង្វើរបស់ពួកគេដែលមានលក្ខណៈឃោរឃៅបែបនេះ។ ក្រុមនេះបានបញ្ជាក់ថា វីដេអូដែលធ្វើហូបសត្វសុនកនេះគឺពួកគេធ្វើទៅខាងក្រៅប្រទេសដើម្បីទទួលបានចំណូលដោយមិនបានបើកឱ្យក្នុងប្រទេសឃើញឡើយប៉ុន្តែដោយសារមានអ្នកយកទៅបង្ហោះនៅលើទិកតុកទើបធ្វើឱ្យសាធារណជនឃើញបែបនេះ។May be an image of 2 people

គួរបញ្ជាក់ថា ក្រុមគ្រូតឿ ដែលល្បីធ្វើវីដេអូហូបអាចម៍គោ និងវីដេអូផ្សេងៗធ្លាប់ត្រូវបាននាយប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌កោះហៅវាស់កម្ពស់ និងណែនាំម្តងរួចហើយកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕May be a black-and-white image of 2 people

សាលារៀនជាច្រើននៅក្នុងប្រទេសឥណ្ឌាត្រូវបានបិទដោយសារ…

0

ប្រទេសឥណ្ឌា៖ អាជ្ញាធរនៅក្នុងរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា បានបិទសាលាបឋមមួយរយៈ ដោយសារការបំពុលបរិយាកាសធ្ងន់ធ្ងរ និងគុណភាពខ្យល់កាន់តែអាក្រក់ទៅៗ។

យោងតាមគេហទំព័រ BBC News ដែលបានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកាថា គុណភាពខ្យល់នៅក្នុងទីក្រុងដេលីបានធ្លាក់ចុះដល់កម្រិតធ្ងន់ធ្ងរជាលើកដំបូងក្នុងរដូវកាលនេះ ដែលធ្វើឱ្យរដ្ឋធានីនៃទីក្រុងនេះក្លាយជាទីក្រុងមួយដែលមានខ្យល់បំពុលបរិស្ថានខ្លាំងបំផុតរបស់ពិភពលោក។Delhi's air quality hits 'severe plus' category, schools shut for 2 days:  Top points - India Today

មូលហេតុដែលធ្វើឱ្យទីក្រុងដេលី មានបរិយាកាសមិនល្អ គឺដោយសារកត្តាផ្សេងៗ រួមទាំងការដុតបំផ្លាញដំណាំរបស់កសិករ ល្បឿនខ្យល់ទាប និងការផ្ទុះកាំជ្រួចក្នុងអំឡុងពេលពិធីបុណ្យនានាជាដើម។ យោងតាមការសិក្សាដោយគណៈកម្មាធិការត្រួតពិនិត្យការបំពុល បានបង្ហាញថា ការបំពុលខ្យល់ក្នុងទីក្រុងនឹងកើនឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា នៅពេលដែលចំនួននៃឧប្បត្តិហេតុដុតកម្ទេចចោលនៅក្នុងរដ្ឋជិតខាងបានកើនឡើង។As Delhi's air turns toxic, here's what is being done to tackle pollution -  India Today

ដូច្នេះហើយ រដ្ឋមន្ត្រីរបស់ទីក្រុងដេលី លោក Arvind Kejriwal បានប្រកាសភ្លាមៗថា សាលាបឋមសិក្សារបស់រដ្ឋាភិបាល និងឯកជនទាំងអស់នៅក្នុងទីក្រុងនឹងត្រូវបានបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ ដោយជាធម្មតាសាលារៀនទាំងអស់តម្រូវឱ្យរៀនពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ប៉ុន្តែដោយសារបរិកាសប្រែប្រួល ទើបរដ្ឋាភិបាលសម្រេចចិត្តបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍មួយរយៈ។ ហេតុនេះហើយ បច្ចុប្បន្នសាលារៀនបឋមបើកឱ្យសិក្សាត្រឹមថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត៌ប៉ុណ្ណោះ។Delhi turns into a gas chamber as air quality nosedives to 'severe';  primary schools shut | India News - News9live

ទោះជាយ៉ាងណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការបំពុលកើនឡើង គណៈគ្រប់គ្រងការបំពុលកណ្តាលបានបញ្ជាឱ្យហាមឃាត់ជាបន្ទាន់លើការងារសំណង់ដែលមិនសំខាន់នៅក្នុងទីក្រុង និងសេវាកម្មដឹកជញ្ជូនសាធារណៈទាំងអស់ រួមទាំងសេវារថភ្លើងក្រោមដី និងឡានក្រុងរបស់ក្រុងដេលី ក៏ត្រូវបានណែនាំឱ្យបង្កើនប្រេកង់របស់ពួកគេ ដើម្បីទប់ស្កាត់ការបំភាយឧស្ម័នពីយានយន្តផងដែរ។New Delhi shuts schools and limits construction work to reduce severe air  pollution | The Seattle Times

គួរបញ្ជាក់ដែរថា ខ្យល់ដែលបំពុលបានបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់អ្នកស្រុកដេលីជារៀងរាល់ឆ្នាំ ដោយអ្នកជំនាញផ្នែកសុខភាពក៏បានរាយការណ៍អំពីការកើនឡើងនៃករណីជំងឺហឺត និងបញ្ហាសួតក្នុងចំណោមកុមារ និងមនុស្សចាស់ ដោយសារតែគុណភាពខ្យល់កាន់តែអាក្រក់។ លោក Jugal Kishore ប្រធានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Safdarjung នៃទីក្រុង បាននិយាយថា បច្ចុប្បន្នយើងកំពុងកត់ត្រាការកើនឡើងនៃការឆ្លងមេរោគរលាកទងសួត ក៏ដូចជាបានណែនាំដល់អ្នកដែលមានបញ្ហាផ្លូវដង្ហើមកុំឱ្យចេញក្រៅផ្ទះលុះត្រាតែមានការចាំបាច់ប៉ុណ្ណោះ៕

ព្រឹកថ្ងៃទីមួយប្រឡងបាក់ឌុប បេក្ខជនជាង២ពាន់នាក់ អវត្តមាន

0

នាព្រឹកថ្ងៃទី៦ ខែវិច្ឆកា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣នេះ គេឃើញមានយុវជន១ ៩៥១នាក់ ក្នុងនោះបេក្ខជនស្វ័យរិន្ទចំនួ ១ ៦៣១នាក់ ស្មើនឹង ១,៤២ភាគរយ មានបញ្ហាសុខភាព ៣០ករណី ដែលក្នុងនោះមានករណីបញ្ជូនទៅមន្ទីរពេទ្យចំនួន ២ករណី និងមានបេក្ខជនចំនួន ២រូប ជួបគ្រោះថ្នាក់ចរាចរណ៍ស្រាល។

សម្រាប់ការប្រឡងព្រឹកថ្ងៃទី១ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដី និងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។

សូមបញ្ជាក់ថា ក្រសួងគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត៕

លម្អិតពីអគារថ្មីក្រសួងមហាផ្ទៃ ដែលទើបដាក់សម្ពោធជាផ្លូវការ

0

នាព្រឹកថ្ងៃទី៦ វិច្ឆិកា ២០២៣ អគារថ្មីក្រសួងមហាផ្ទៃ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីដសម្ដេចធិបតី ហ៊ុន ម៉ាណែត។

អគារនេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ៥.៧ហិកតា ខណៈសំណង់អគារមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ និងមានកម្ពស់៩ជាន់។

លើសពីនេះទៅទៀត អគារទីស្ដីការថ្មីនេះ គឺមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងមានសួនច្បារនៅកណ្តាល និងមានរចនាប័ទ្មក្បាច់ចំនួន៣គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង។ សម្រាប់ផ្នែកខាងមុខនៃអគារនេះ គឺបែរទៅទិសខាងកើតស្របតាមមហាវិថីព្រះនរោត្តម និងបែរមុខចំទន្លេចតុមុខ។

ពិសេសពីនេះទៀត អគារទីស្ដីការក្រសួងទាំងមូល ត្រូវបានបំពាក់ប្រព័ន្ធគ្រប់គ្រងដែលមានមុខងារសំខាន់ៗ ដូចជា៖

• ប្រព័ន្ធគ្រប់គ្រងអគារ
• ប្រព័ន្ធការពារការវាយប្រហារពីខាងក្រៅ
• ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ Network