ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងក្រោយពីលោកកោះហៅអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចំនួន២រូប គឺលោក Chulphan Amornwiwat និងលោក Kritsada Chinawicharana មកប្រជុំពិភាក្សាអំពីបញ្ហាពលករថៃនៅប្រទេសអ៊ីស្រាអែលថា ជំហានដំបូង ការពិភាក្សានេះមិនទាន់ទទួលបានលទ្ធផលទេ ហើយលោកប្រជុំនេះ ព្រោះចង់ឱ្យពលករថៃដែលស្នាក់នៅអ៊ីស្រាអែលគិតឡើងវិញ ។Thai senators split over Srettha's PM bid - Khmer Times

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា តាមការវាយតម្លៃពីស្ថានការណ៍ទូទៅនៅតែធ្ងន់ធ្ងរ ខណៈនិយោជកប្រើយុទ្ធសាស្ត្រដំឡើងប្រាក់ខែ និងសន្យាផ្តល់ប្រាក់ខែឱ្យពលករថៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ បច្ចុប្បន្ន ថៃរង់ចាំការឆ្លើយតបពីស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសថៃថា តើពួកគេនឹងធ្វើដូចម្តេចចំពោះបញ្ហានេះ ។฿7.5bn allotted to help Thai workers and businesses hit by partial lockdown  | Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in both

លោកនាយករដ្ឋមន្ត្រីបន្តថា យើងដឹងហើយថា ពលករថៃដែលទៅធ្វើការនៅអ៊ីស្រាអែលមួយចំនួនបានខ្ចីប្រាក់គេ ដើម្បីបង់ឱ្យឈ្មួញកណ្តាលប្រមាណ១សែន៥ម៉ឺនបាត បើពួកគេត្រឡប់មកវិញ ហើយមិនទទួលបានប្រាក់នោះនឹងមានបញ្ហា ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើទៅធនាគារ Bank for Agriculture and Agricultural Cooperatives (ថ.ក.ស) គួរផ្តល់ប្រាក់កម្ចីចំនួន១សែន៥ម៉ឺនបាត ដើម្បីឱ្យពលករថៃសងទៅឱ្យក្រុមហ៊ុនឈ្មួញកណ្តាល ។ ការផ្តល់ប្រាក់កម្ចីនេះត្រូវមានរយៈពេល១០ឆ្នាំ និងយកការប្រាក់ត្រឹមតែ០,១% ។Migrant Workers Take Flight Amid Fears of Thai Crackdown

លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «ការពិត ខ្ញុំមិនចង់និយាយរឿងនេះទេ បើគ្មានការឆ្លើយតប១០០% ព្រោះត្រូវសិក្សាពីអត្រាការប្រាក់ និងរយៈពេលផងដែរ ដូចជា បើខ្ចីរយៈពេល៣០ឆ្នាំ ចំនួនប្រាក់នឹងកាន់តែធ្លាក់ចុះ ។ ប៉ុន្តែនៅមានសំណួរថា បើពលកររូបនេះមិនបានធ្វើការផ្នែកកសិកម្ម តើត្រូវធ្វើដូចម្តេច ហើយតើធនាគារ ថ.ក.ស នឹងឱ្យខ្ចីប្រាក់ដែរឬទេ ព្រោះពួកគេមិនស្ថិតក្នុងគម្រោង» ។

លោកបន្ថែមថា ៖ «អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានស្នើថា នឹងស្នើឱ្យធនាគារអមស៊ីន ជួយមើលការខុសត្រូវរឿងនេះ ។ យើងបានព្យាយាមធ្វើការងារនេះរហូតមក ហើយបើពលករថៃធ្វើការនៅអ៊ីស្រាអែលបានស្តាប់ឮហើយ សូមឱ្យពួកគេសប្បាយចិត្តចុះ ព្រោះយើងនឹងមិនបោះបង់ពួកគេចោលទេ ។ យើងចង់ឱ្យសាច់ញាតិជួយនិយាយឱ្យពួកគេត្រឡប់មកផ្ទះវិញ ព្រោះស្ថានការណ៍នឹងកាន់តែអាក្រក់ជាងនេះទៀត» ៕ Thailand: 120,000 Cambodian Migrants Flee the Junta | Timeប្រភព ៖ nation