Home Blog Page 1404

អុញនុះ! អាមេរិកព្រមានចិនកុំឲ្យប៉ះពាល់ហ្វីលីពីនជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង

0

ប្រធានាធិបតីអាមេរិក លោកចូបៃដិនបានព្រមានចំពោះចិនថាអាមេរិកនឹងប្រើសិទ្ធរបស់ខ្លួនក្នុងការគាំពារហ្វីលីពីនទាក់ទងនឹងការវាយប្រហារក្នុងជម្លោះនៃសមុទ្រចិនខាងត្បូង។

ដោយសង្កេតឃើញថារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺមានការប្រឆាំងគ្នារវាងនាវាហ្វីលីពិននិងចិននៅតាមដែនសមុទ្រ។ លោកចូបៃដិនក៏បានថ្លែងទៅកាន់សាធារណៈជនថា ខ្លួននឹងប្រើសិទ្ធរបស់ខ្លួនក្នុងការការពារហ្វីលីពីន។ លោកបន្តថា ភាពតានតឹងនេះបានកើតមានឡើងរវាងទីក្រុងប៉េកាំងនិងទីក្រុងម៉ានីលដែលបានកើតឡើងកាលពីប៉ុន្មានខែមុន។Biden says he 'did not demand' Israel delay ground incursion due to  hostages - ABC News

លោកចូដៃឌិន ក៏បាននិយាយកាលពីថ្ងៃពុធនៅក្នុងសេដ្ឋវិមានក្រោមជំនួបរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលីថា បើទោះបីជាមានការវាយប្រហារនៅតាមដែនអាកាស ដែនសមុទ្រ ឬ មកលើមូលដ្ឋានផ្ទាល់របស់ហ្វីលីពីនទេ គឺអាមេរិកត្រូវធានារ៉ាប់រងនិងគាំពារហ្វីលីពីនតាមរយៈកិច្ចសន្ធិសញ្ញាមួយដែលបានចុះជាមួយគ្នាជានិច្ច។ ព្រោះហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាមេរិក ហើយនៅឆ្នាំ១៩៥១ អាមេរិកនិងហ្វីលីពីនបានចុះសន្ធិសញ្ញារវាងគ្នាមួយ ដែលខ្លឹមសារនៅក្នុងសន្ធិសញ្ញានោះបានបញ្ជាក់ថាអាមេរិកនឹងជួយការពារឃុំគ្រងហ្វីលីពីនមិនថាមានការវាយប្រហារជាមួយនឹងគូរបក្សសម្ព័ន្ធណាមួយនោះទេ។China and the Philippines exchange accusations following latest South China  Sea clash | The Independent

ហើយកាលពីថ្ងៃអាទិត្យទី២២ខែតុលាកន្លងទៅថ្មីៗនេះ ហ្វីលីពីនបាននិយាយថាសមយុទ្ធដ៏គ្រោះថ្នាក់មួយរបស់ចិនគឺបង្ករឲ្យមានការប៉ះទង្គិចគ្នាមួយរវាងនាវាចិននិងទូកហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ហ្វីលីពីន។ នៅក្នុងឧប្បត្តិវហេតុនោះ ទីភ្នាក់ងារនាទីក្រុងម៉ានីលបានរាយការណ៍ថា ទូកក្រុមជីវពលចិនគឺបានបើកបុកក្រុមនាវាឆ្មាំសមុទ្ររបស់ហ្វីលីពីន។

ក្រសួងការពារជាតិហ្វីលីពីនក៏បានលើកឡើងដែរថា នាវាចិន គឺមានចេតនាបើកបំបុកយកតែម្តងទៅកាន់នាវាហ្វីលីពីន ហើយក៏បានចោទប្រកាន់ថា ចិនបំភ្លៃរឿងដែលខ្លួនឯងបានខុសដើម្បីយករួចខ្លួន។Competing Visions of International Order in the South China Sea | Crisis  Group

លោកចូបៃដិនក៏បានបន្តទៀតថា នាវាចិនគឺបានធ្វើសកម្មភាពខុសច្បាប់និងគ្រោះថ្នាក់បំផុតនៅលើដែនសមុទ្រទើបធ្វើដែលជជាដើមហេតុនៃជម្លោះនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនគឺជាសមមិត្តយុទ្ធសាស្រ្តដ៏សំខាន់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកព្រោះប្រទេសនេះមានព្រំដែនជាប់នឹងតំបន់សក្តានុពល២គឺមួយនៅតំបន់ប៉ាស៊ីហ្វីក (សមុទ្រចិនខាងត្បូង) និងមួយទៀតគឺតៃវ៉ាន់៕Video: Philippine and Chinese vessels collide in disputed South China Sea |  CNNBBC News

ករណីអ្នកជិតខាងជះទឹក ចូលហាងគេរកសុី ត្រូវបានសម្ថកិច្ចធ្វើការសម្រួលបញ្ចប់

0

ករណីអ្នកជិតខាងជះទឹក ចូលហាងគេរកសុី ដែលល្បីនៅក្នុងបណ្តាញសង្គមហ្វេកប៊ុកនោះ ត្រូវបានសម្ថកិច្ចធ្វើការសម្រួលបញ្ចប់គ្នា។May be an image of 4 people, scooter and text

យោងតាមគណនីរបស់ម្ចាស់ហាងរកសុី ដែលបានបង្ហោះនៅលើបណ្តាញសង្គមបានលើឡើងថា សម្ថកិច្ចបានណែនាំឱ្យហាងរបស់លោកត្រូវអនុវត្ត៥ចំណុច៖

១. អនុញ្ញាតអោយរកសុីមិនចាក់ភ្លេង (បើចង់ចាក់ធ្វើបន្ទប់បិទអោយជិត)
២. ឈប់ឌឺដងគ្នា
៣. មិនអោយឡូឡាក្នុងហាង (ទោះបីជាភ្ញៀវ ត្រូវជំរាបភ្ញៀវ)
៤. កាត់បន្ថយពន្លឺភ្លើងក្នុងហាង
៥. ឈប់ Live ពត៌មានមិនពិតអំពីអាជ្ញាធរមិនជួយដោះស្រាយ

ករណីនេះ ម្ចាស់ហាងរកសុី ហាក់សម្តែងការមិនពេញចេញ ដោយបានសរសេរសារបញ្ជាក់ចុងក្រោយថា៖”អរគុណសំរាប់សេចក្តីសំរេច និង ដំណោះស្រាយមួយនេះជូនពួកខ្ញុំ ពួកខ្ញុំនឹងចងចាំព្រិត្តិការនេះអស់មួយជីវិត។ សូមបងប្អូនកុំភ្លេចជួយគាំទ្រហាងពួកខ្ញុំផង ព្រោះពួកខ្ញុំប្រឈមនឹងបិទទ្វាហើយ៕May be an image of 1 person, hookah and text

ប្រភព៖ Hong Mina

 

 

ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហោះសារយ៉ាងកក់ក្តៅ និងលើកទឹកចិត្ត ភឹម ស្រីនោ កុំឱ្យបាក់ទឹកចិត្តព្រោះសម្តីរបស់អ្នកដទៃ

0

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយបវរកញ្ញាតំណាងប្រទេស ភឹម ស្រីនោ មិនបានចូលTopឡើយក្នុងកម្មវិធី MGI 2023 ខណៈយប់ថ្ងៃទី២៦ តុលា បវរកញ្ញារូបនេះបានវិលមកមាតុប្រទេសវិញហើយ។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះពាក្យពេចន៍យ៉ាងកក់ក្តៅទៅកាន់ ភឹម ស្រីនោ និងកុំឱ្យនាងបាក់ទឹកចិត្តហើយនៅតែពោលថា ស្រីនោ នៅតែស័ក្តិសមជា Miss Grand Cambodia 2023 ដដែល។May be an image of 3 people and people smiling

នៅលើបណ្តាញសង្គមរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបភាពពីរសន្លឹកជាមួយ ភឹម ស្រីនោ អមជាមួយខ្លឹមសារពោរពេញដោយអត្ថន័យថា «មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានក្តីស្រឡាញ់ចំពោះយើងនោះទេ ដូច្នេះហើយយើងត្រូវតែមានក្តីស្រឡាញ់ចំពោះខ្លួនឯងឱ្យបានច្រើនៗជាទីបំផុត ។ នៅក្នុងដំណើរនៃការប្រកួតមនុស្សគ្រប់គ្នាតែងតែចង់ឃើញអ្នកស្ថិតក្នុងថប់កំពូលណាមួយ ដោយមិនគិតពីផលលំបាកដែលអ្នកកំពុងតែប្រឈមមុខឡើយ ទទួលស្គាល់ការចូល Top គឺជាក្តីប្រាថ្នារបស់ Queen និងអ្នកគាំទ្រគ្រប់រូបពិតមែន ប៉ុន្តែការលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ ក៏មិនមែនជារឿងងាយស្រួលផងដែរ។ ក្នុងឆ្នាំនេះយើងពិតជាមោទនភាពចំពោះអ្នកខ្លាំងមែនទែន អ្នកធ្វើបានល្អបំផុតហើយ ឈរលើឆាកអន្តរជាតិស្រែកឈ្មោះ ប្រទេសកម្ពុជា យ៉ាងអង់អាចក្លាហានព្រមទាំងបញ្ចប់ការប្រកួតដោយសន្តិភាពនិងទទួលបានសេចក្តីស្រឡាញ់ពីបណ្តាបវកញ្ញាជុំវិញពិភពលោកជាច្រើន»។May be an image of 2 people and text

ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្តទៀតថា «សម្រាប់អារម្មណ៍ខ្ញុំឆ្លងកាត់ការចូលទៅទស្សនាផ្ទាល់ អ្នកដែលគួរតែអបអរផងដែរនោះគឺ បេក្ខនារីដែលមិនចូល Top កំពូលណាមួយ សូមសរសើរពួកគាត់មានទឹកចិត្តល្អណាស់គឺតែងតែទះដៃ អបអរសាទរមិត្តភក្តិជានិច្ច ពេលដែលមិត្តភក្តិចូលទៅកាន់ Top ណាមួយ សង្ឃឹមថាការវិលត្រឡប់របស់ពួកគាត់មកប្រទេសកំណើតវិញពោរពេញដោយការស្វាគមន៍យ៉ាងកក់ក្តៅតាមរយៈសកម្មភាពនិងពាក្យសម្តីល្អៗ គួរឱ្យគោរព»។May be an image of 2 people and people smiling

ជាចុងក្រោយ MGC2022 រូបនេះបាននិយាយទៅកាន់ ភឹម ស្រីនោ ទៀតថា «ក្នុងនាមជារាមច្បងពិតជាមានមោទនភាពណាស់ដែលឃើញសិស្សប្អូនមានការ តស៊ូ ខិតខំប្រឹងប្រែង បញ្ចេញអស់ពីសមត្ថភាពក្នុងការតំណាងឲ្យប្រទេសកម្ពុជា ដឹងថាបេសកម្មមួយនេះវាពិតជាលំបាក ចូរកុំបាក់ទឹកចិត្តព្រោះតែសម្តីមិនល្អអ្នកដទៃ សូមបន្តដំណើរទៅមុខទៀត សូមចាំថាអ្នកពិតជាសក្តិសមជា Miss Grand Cambodia 2023 »៕

 

ពលរដ្ឋថៃនាំគ្នាសុំលេខឆ្នោតពីដើមដូងមានរូបរាងដូចនាគ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នាបរិវេណក្បែរស្រះចិញ្ចឹមត្រីមួយកន្លែងស្ថិតក្នុងស្រុកស្វែងហា ខេត្តអាងថង ប្រទេសថៃ គេសង្កេតឃើញអ្នកភូមិនាំគ្នាផ្ទៀងមើលលេខឆ្នោតនៅលើដើមដូងចម្លែក១ដើម ដែលមានកម្ពស់ប្រមាណ៧០សង់ទីម៉ែត្រ ។ អ្នកភូមិមានជំនឿថា ដើមដូងនេះនឹងនាំមកនូវលាភសំណាងដល់ពួកគេ ព្រោះកម្រឃើញដើមដូងណាមានរូបរាងដូចសត្វនាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYeZhbIxwuN_-HHcxkja3Z_A_A1G-noRf3Cn5_y7o-2nAIp4OstL1P3U1XwDPbW58EC-HzRkrHH1Lqais45irfesDpH8ttR7YG3TOJSC0FGCnPCD5kKsjLyTcxK3o54wwXneAsL6mC0POJkhyphenhyphenoAeJ8Ne4tXNzW5LIkDGgqKBqkK8fvoC8MGsnnBcqPcKU/s1280/photo_2023-10-27_10-44-10%20(2).jpg

អ្នកភូមិប្រាប់ថា វាចម្លែកខ្លាំងណាស់ ដែលដើមដូងបានប្រែរូបរាងទៅជាសត្វនាគបែបនេះ ។ វាគួរតែដុះពន្លកដូចដើមដូងធម្មតា ប៉ុន្តែដើមនេះបែរជាមានរូបរាងស្រដៀងគ្នានឹងនាគក្បាល៣ ។ រីឯពលរដ្ឋផ្សេងទៀត នៅពេលពួកគេបានដឹងរឿងនេះ ក៏នាំគ្នាធ្វើដំណើរមកមើលដើមដូងមានរូបរាងចម្លែកខុសគេ ហើយវាកាន់តែដូចនាគគ្មានខុស បើគេកាន់តែសម្លឹងមើលវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_FdtCTyqXANaoNyxUTy7LKyqlvKMIQPsSHDSI3L0ZfuJPkILmLTl3V4Kok6_gzGzRuGatkSAe5jluurtB40zg45OTdh1_ay6daBHihEsqRX8xh60MC36OXtbrP_djn_yNojEqd2YbP0F6TFxlctWDxzeSwFwC6hjlYA0g4e5voA9IvrNORnFfIFBGwIE/s1280/photo_2023-10-27_10-44-10.jpg

លោកតាម្នាក់ឈ្មោះតឿន អាយុ៧៣ឆ្នាំ រៀបរាប់ឱ្យស្តាប់ថា ក្រោយពីទទួលបានដំណឹងនេះ លោក និងអ្នកភូមិផ្សេងទៀតក៏ប្រញាប់មកមើលដើមដូងឱ្យឃើញផ្ទាល់ភ្នែក ។ តាំងពីកើតមក លោកទើបតែប្រទះឃើញដើមដូងចម្លែកជាលើកដំបូង ហើយភាគច្រើន លោកបានឃើញតាមទូរទស្សន៍ប៉ុណ្ណោះ ។ បើយើងកាន់តែមើលវា គឺវាកាន់តែដូចសត្វនាគក្បាល៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdUN-Ia6r1ncCE4MPHuII82rTYUvG8-sf3fDAH_O7D7eYPMuUN3pZbT2np8LiS4LFvGXVRWBJ2RWRZbGt1ekr2hUKRbWdh-uweYOBqjhaGANgXDgPGpHXZ4abQ33u74nNOLs3uljNLCaX1lhWsTSpBIV0i3g8DQq08T88e7WboMGFVpunjRayqOEZcaT4/s1280/photo_2023-10-27_10-44-11.jpg

លោកតាបន្តថា ពេលបានមកដល់ទីនេះ លោកក៏បានសម្លឹងរកលេខឆ្នោត និងបានឃើញលេខយ៉ាងច្បាស់នៅត្រង់បរិមាណក្បាលនាគ ។ ដូច្នេះ លោកនឹងយកលេខនេះទៅផ្សងសំណាង បើលើកនេះសម្រេចបំណងមែននោះ លោកនឹងរៀបចំគ្រឿងថ្វាយមួយឈុតធំមកថ្វាយតែម្តង ។

ក្រៅពីដើមដូងមានរាងដូចសត្វនាគហើយ នៅបរិវេណក្បែរគ្នានេះ គេប្រទះឃើញដើមចេកណាំវ៉ា១ដើម ដែលគេបានកាត់ដើមរបស់វាចេញហើយ ប៉ុន្តែវាបានចេញត្រយ៉ូងចេកនៅត្រង់ពាក់កណ្តាលដើម ៕ ប្រភព ៖ khaosod

តើការលាបឡេផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែក?

0

ឡេគឺជាផលិតផលដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ ឡេមានតួនាទីយ៉ាងច្រើនសម្រាប់ថែរក្សាស្បែក ផ្តល់សំណើមដល់ស្បែក ក៏ដូចជាជួយការពារបញ្ហាស្បែកផងដែរ។ សព្វថ្ងៃផលិតផលឡេមានច្រើនប្រភេទណាស់ ដូច្នេះអ្នកគួរជ្រើសរើសឡេណាមួយដែលមានអជ្ញាប័ណ្ណត្រឹមត្រូវ ក៏ដូចជាត្រូវដឹងឱ្យច្បាស់អំពីផលិតផលឡេនីមួយៗផងដែរ។ ជាទូទៅផលិតផលឡេអាចប្រើប្រាស់បានគ្រប់វ័យ និងមិនរើសភេទនោះទេ។ ហេតុនេះហើយ តើការលាបឡេផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែក?តើ អ្នក អនុវត្ត ការ៉េម ស្បែក ពេល ណា ? អត្ថប្រយោជន៍ស្បែកពីអត្ថប្រយោជន៍អតិបរមា មិនមែនកាកសំណល់ទេ។

+ការលាបឡេបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែកដូចជា៖
១.ជួយផ្តល់សំណើមដល់ស្បែក នៅពេលដែលស្បែកស្ងួត។
២.ជួយការពារស្បែករបស់អ្នកពីកាំរស្មី UV។
៣.ជួយកំចាត់ជាតិពុលចេញពីស្បែករបស់អ្នក។
៤.ធ្វើឱ្យស្បែកស ភ្លឺរលោង ចែងចាំង ក៏ដូចជាធ្វើឱ្យស្បែកមានសុខភាពល្អ។
៥.ជួយកាត់បន្ថយការរលាក និងបំបាត់ស្លាកស្នាមតិចតួចនៅលើស្បែក។
៦.ជួយឱ្យស្បែកភ្លឺថ្លាពីខាងក្នុង និងការពារស្បែកមិនឱ្យមានភាពជ្រីវជ្រួញ។
៧.ផ្តល់ភាពត្រជាក់ រួមទាំងមានក្លិនក្រអូប។
៨.ជួយកាត់បន្ថយបញ្ហាស្បែកខ្មៅស្រអាប់ និងការពារមិនឱ្យស្បែកឡើងជាំ ឬអាចម៍រុយ។
៩.ពង្រឹងរបាំងការពារស្បែក ក៏ដូចជាការពារមិនឱ្យបាត់បង់ជាតិទឹក។
១០.ជួយចិញ្ចឹម និងបំប៉នស្បែកដែលនឿយហត់ពេញមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ ការមិនអនុវត្ត ឬមិនលាបឡេឱ្យបានទៀងទាត់នោះគឺមិនអាចទទួលបានអត្ថប្រយោជន៍ដូចខាងលើនោះទេ កាលណាដែលអ្នកលាបឡេជារៀងរាល់ថ្ងៃ ក៏ដូចជាអនុវត្តជាប្រចាំនឹងជួយថែរក្សាស្បែកឱ្យមានសំណើម ស្រស់ថ្លា ការពារស្បែកពីកាំរស្មីព្រះអាទិត្យ រួមទាំងមានសុខភាពល្អផងដែរ៕

នារីម្នាក់អាយុ២០ឆ្នាំត្រូវប៉ូលិសចាប់ខ្លួនក្រោយព្យាយាមដើរតាម V សមាជិក BTS

0

ថ្ងៃទី ២៦ ខែតុលា វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នារីម្នាក់ដែលមានអាយុ ២០ ឆ្នាំ បានដើរតាម V ឬហៅថាជា Stalker ដោយនាងបានចូលទៅក្នុងជណ្តើរយន្តនៃអគារផ្ទះល្វែងរបស់ V ហើយព្យាយាមនិយាយទៅកាន់តារាចម្រៀងរូបនេះ។ យោងតាមរបាយការណ៍របស់ KBS នារីរូបនោះថែមទាំងបានប្រគល់សំបុត្រអាពាហ៍ពិពាហ៍នាងទៅឱ្យ V ផងដែរ។BTS's V's stalker apprehended by police after following him into his  residence to hand him marriage certificate – Asian Junkie

តាមប្រភពព័ត៌មានបានរាយការណ៍ទៀតថា នារីនោះត្រូវបានគេនិយាយថាបានរង់ចាំ V នៅខាងក្រៅអគារដែលV រស់នៅ បន្ទាប់មកដើរតាម V នៅខាងក្នុង នៅពេលដែល V បានបើកឡានរបស់ខ្លួនចូលទៅក្នុងចំណតរបស់អាគារ។BTS's agency denies dating rumors involving member V | GMA News Online

នៅព្រឹកថ្ងៃទី២៧ តុលា នារីនោះត្រូវបានគេរាយការណ៍ថាត្រូវបានប៉ូលិសចាប់ខ្លួនដោយប៉ូលិសដែលបានរកឃើញនាងតាមរយៈការប្រើព័ត៌មានដែលសរសេរនៅលើសំបុត្រអាពាហ៍ពិពាហ៍ដែលនាងផ្តល់ឱ្យ V ហើយនារីអាយុ២០ឆ្នាំនោះក៏ត្រូវបានគេនិយាយថាមានប្រវត្តិលួចដើរតាម V កាលពីអតីតកាលដូចគ្នា។BTS Member V Talks About The Journey That Led to Solo Album <em>Layover</em>

ជាមួយគ្នានេះដែរ BIGHIT MUSIC ក្រុមហ៊ុនរបស់ BTS បានចេញសេចក្តីថ្លែងការផ្លូវការថា «យើងកំពុងឆ្លើយតបជាមួយនឹងគោលការណ៍មិនអត់ឱនចំពោះឧក្រិដ្ឋកម្មដែលរំខានដល់ជីវិតផ្ទាល់ខ្លួននិងការគំរាមកំហែងដល់អាយុជីវិតសិល្បកររបស់យើងឡើយ»៕

មីយ៉ាន់ម៉ាមិនអនុញ្ញាតឱ្យពលរដ្ឋដឹកទំនិញមានតម្លៃលើស១ម៉ឺនបាតក្នុង១លើកនៅព្រំដែនជាប់ថៃ

0

ប្រទេសថៃ ៖ ក្រោយពីប្រទេសមីយ៉ាន់ម៉ាបានហាមឃាត់ពលរដ្ឋដឹកជញ្ជូនទំនិញ ដែលមានតម្លៃលើស១ម៉ឺនបាតឆ្លងកាត់ព្រំដែនស្ពានម៉ែសាយជាប់ប្រទេសថៃ តើវាធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរនៅតំបន់ព្រំដែនដែរឬទេ ? នៅចុងខែតុលា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានថៃឈ្មោះ Thai PBS បានចុះទៅពិនិត្យមើលតំបន់សេដ្ឋកិច្ចនៅស្រុកម៉ែសាយ ។ค้าชายแดนเชียงรายพุ่งเป็นประวัติการณ์รวมเกือบแสนล้าน  สวนกระแสปิดด่านฯ-จีนทะลัก เพื่อนบ้านแห่สร้างเมือง – เชียงรายโฟกัสดอทคอม  สังคมออนไลน์ของคนเชียงราย

សារព័ត៌មាន Thai PBS រាយការណ៍ថា ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់នៅតែឆ្លងព្រំដែនចូលមកទិញទំនិញផ្សេងៗនៅប្រទេសថៃ ចំណែកការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន គឺពួកគេប្រើប្រាស់ម៉ូតូសណ្តោង និងរទេះរុញតូចៗក្នុងលក្ខណៈជាទំនិញដាក់តាមខ្លួនប៉ុណ្ណោះ ។ កន្លងមក អាជ្ញាធរព្រំដែនមីយ៉ាន់ម៉ាបានជូនដំណឹងឱ្យអ្នកដឹកជញ្ជូនទំនិញជ្រាបថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរមីយ៉ាន់ម៉ានឹងរឹតបន្តឹងការនាំចូលទំនិញពីថៃ ដោយកំណត់ឱ្យនាំចូលទំនិញឆ្លងកាត់ព្រំដែន ក្នុងតម្លៃមិនលើស១ម៉ឺនបាតក្នុង១លើក ។

បុរសអាជីវករនៅផ្សារម៉ែសាយ ខេត្តឈៀងរ៉ាយ និយាយថា ៖ «ការលក់ដូរទំនិញនានាអាចលក់បានតាមធម្មតា ហើយអ្នកមកទិញទំនិញនៅទីនេះ ភាគច្រើនជាពលរដ្ឋមីយ៉ាន់ម៉ា បន្ទាប់មក ពលរដ្ឋថៃមកពីទីក្រុងបាងកក» ។ค้าชายแดนพม่ายอดวูบ 2 หมื่นล้าน ปิดด่านต้นนุ่นสินค้าทะลักแม่สาย

ដូចគ្នានេះ ស្ត្រីអាជីវករនៅស្រុកម៉ែសាយ ខេត្តឈៀងរ៉ាយ ប្រាប់ថា ៖ «រាល់ថ្ងៃ មានអ្នកមកទិញទំនិញតាមធម្មតា ហើយការលក់ទំនិញមិនបានធ្លាក់ចុះនោះទេ ។ ចំណែកពលរដ្ឋមីយ៉ាន់ម៉ាដែលយកទំនិញមកលក់ឱ្យថៃអាចជួបនឹងឧបសគ្គខ្លះៗ ។ រីឯអតិថិជនខ្លះដែលបានទិញទំនិញច្រើនមុខ ពួកគេនឹងពិបាកយកទំនិញទាំងនេះឆ្លងកាត់ស្ពានព្រំដែន ប៉ុន្តែសម្រាប់អ្នកទិញទំនិញតិចតួចមិនប៉ះពាល់ធ្ងន់ធ្ងរទេ» ។

ស្ពានទី២ នៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា បានសាងសង់ឡើងតាំងពីឆ្នាំ២០០៤ ហើយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ាបានឯកភាពគ្នាប្រើប្រាស់ស្ពាននេះជាកន្លែងដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ។ ចំណែកស្ពានទី១ គឺសម្រាប់ប្រើប្រាស់ការធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋទាំងពីរប្រទេស ព្រមទាំងភ្ញៀវទេសចរផងដែរ ។ ចំណែកការលក់ដូរទំនិញនៅតំបន់ព្រំដែនថៃ និងមីយ៉ាន់ម៉ា មានដូចជា ផ្លែឈើស្រស់, ប្រេងឥន្ធនៈ, ភេសជ្ជៈ, សម្ភារៈប្រើប្រាស់ និងសម្ភារៈអគ្គិសនី ៕ ตลาดชายแดนแม่สาย “ผลไม้ไทย” ขายดี - เทคโนโลยีชาวบ้านប្រភព ៖ ThaiPBS North

មានតែពាក្យថាស្តាយ! សមត្ថភាព សំណាង អេលីណា ទៅហើយខាង Miss International នៅតែមើលរំលង

0

មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំងនិងមិនអស់ចិត្តទាល់តែសោះបន្ទាប់ពីកញ្ញា សំណាង អេលីណា មិនបានចូល Top អាចបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់កម្មវិធី Miss International 2023 ជាបវរកញ្ញាពេញដោយសមត្ថភាពមានទាំងព្រមទៅហើយនៅតែខាងកម្មវិធីមើលរំលង។May be an image of 5 people, Fushimi Inari Taisha and Tokyo Tower

វគ្គផ្តាច់ព្រ័ត្រកម្មវីធីប្រកួត Miss International 2023 លើកទី៦១ ដែលប្រព្រឹត្តទៅនៅប្រទេសជប៉ុនបានរកឃើញម្ចាស់មកុដហើយនៅយប់ថ្ងៃទី២៦ ខែតុលា គឺបានទៅលើបវរកញ្ញាមកពីប្រទេសវេណេហ្ស៊ុយអេឡា។ អ្វីដែលអ្នកគាំទ្រកម្ពុជាមានការសោកស្តាយដែលមិនអាចពិពណ៌នាបាននោះបវរកញ្ញាតំណាងប្រទេស សំណាង អេលីណា មិនអាចចូល Top15 ក្នុងកម្មវិធីបាន។May be an image of 1 person and text that says 'CAMBODIA S'

អ្នកគាំទ្រវិស័យបវរកញ្ញាសម្លឹងឃើញថា សមត្ថភាព អេលីណា បានទាំងអស់មិនថាសម្រស់ ភាសា ចំណេះដឹង អត្តចរិត គឺមានទាំងព្រមហើយ ខណៈបវរកញ្ញាប្រទេសផ្សេងទៀតសុទ្ធតែចូលចិត្តនាង។ ពួកគេលើកឡើងទៀតថា បវរកញ្ញារូបនេះមានសមត្ថភាពយ៉ាងនេះទៅហើយនៅតែមិនអាចចូលថប់បានទៀត ខាងកម្មវិធីនៅតែមើលរំលងប្រទេសកម្ពុជារហូត អ្នកគាំទ្រមិនអស់ថែមទាំងព្រលយពាក្យថាសមត្ថភាព សំណាង អេលីណា ទៅហើយមិនដឹងថាខាងកម្មវិធីចង់បានអ្វីទៀតទេ។May be an image of 1 person and text

បន្ទាប់ពីខកបំណងដែលមិនអាចបើកទំព័រប្រវត្តិសាស្រ្តកម្ពុជាចូលថប់បាន សំណាង អេលណា បានបង្ហោះនៅលើ Story ថ្លែងអំណរគុណសម្រាប់ការស្រឡាញ់និងការគាំទ្រពីប្រជាជនកម្ពុជាដែលបានផ្តល់ឱ្យនាង។ ក្នុងនោះ សំណាង អេលីណា បានសុំការអភ័យទោស ដែលមិនបាននាំយកសមិទ្ធិផលមកប្រទេសកម្ពុជាវិញ ហើយនាងសង្ឃឹមថា នាងនៅតែដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រជានិច្ច។ ឃ្លាចុងក្រោយ អេលីណា ថានាងបានព្យាយាមអស់ពីសមត្ថភាពហើយ ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់។May be an image of 1 person and text

គួរបញ្ជាក់ថា កម្មវិធីប្រកួត Miss International 2023 មានបេក្ខភាពសរុបចំនួន៧០នាក់ ប្រទេសក្នុងតំបន់អាស៊ាន ដែលបានចូលTop7 មានដូចជា ថៃ និង ហ្វីលីពីន ចំណែកឯ វៀតណាម និង ម៉ាឡេស៊ី បានចូលTop15 ៕

ស្ត្រីម្នាក់ សម្តែងការហួសចិត្ត ក្រោយជិះចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

0

ថ្មីៗនេះ មានស្ត្រីម្នាក់ ហាក់សម្តែងការហួសចិត្ត នៅពេលដែលនាង បានធ្វើដំណើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៅយកមិត្តភក្ដិមកពីក្រៅប្រទេស។

យោងតាមគណនីស្ត្រីម្នាក់នេះ ដែលមានឈ្មោះ Yon Makara បានលើកឡើងថា៖”ខ្ញុំថាមិនយូទេ ខ្មែរខាំគ្នាហែកសុី នៅព្រលានយន្តហោះថ្មី។ ខ្ញុំនិយាយនេះដោយសារជួបផ្ទាល់ ពីរម្សិលមិញ ខ្ញុំទៅ Pick up មិត្តភក្ដិមកពីរក្រៅប្រទេស តើហេតុផលអ្វីបានជាសន្តិសុខមកសួរយើងចឹង សំណួរមានច្រើន អ្នកឯងមកយកអ្នកណា ភ្ញៀវប៉ុន្មានអ្នក ភ្ញៀវជនជាតិអ្វី មកពីរណា ទៅណា ដេកអូតែលណា មានហ្គាយទេ…….?
ឥលូវខ្ញុំចង់សួរទៅវិញថា តើព្រលានយន្តហោះនេះចិន ធ្វើលើដីខ្មែរ ប្រជាជនខ្មែរ គ្រប់គ្នាគ្មានសិទ្ធិលើការងារមុខរបររបស់ខ្លួន ដូចជា Taxi ជាដើម ពួកគាត់មិនអាចឈរនៅនឹងមុខរង់ចាំភ្ញៀវផ្ទាល់ខ្លួនរបស់ពួកគេមែនទេ ??”May be an image of text

លើសពីនេះទៅទៀត នាងក៏បានលើកសង្កត់ធ្ងន់ថា៖” លោកអភិបាលខេត្តគួរតែមើលចំណុច1នេះកុំអោយប្រជាជនក្ដៅក្រហាយជាងនេះ ត្រឹមអាហា3ពេលត្រូវមកខាំគ្នា ដូចឆ្កែ ឃើញ សុទ្ធតែខ្មែរគ្នាឯងទេ ធ្វើអោយដូចនៅព្រលានចាស់ ដែលបារាំងជាអ្នកកាន់កាប់ ខ្ញុំចូលចង់សឹកផ្លូវ គ្មានអ្នកណា មកសួរដេញដោលចឹងទេ ។ល។”

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ដោយបានទទួលជើងហោះហើយជាលើកដំបូងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9P7tukP2CmVJ9u0_aGStahvXtfrb_DbQRw5_OIFd0GZ8Xbj-W0rkr_yCeWZ8X-ojdVIbyDeF1UwPuxcHfvrAThqpeVT0uGDoMjAVXBxeoNaSzLYcDjfLpDmvUSH_xsPXSWr8N2YyzPrhegWwxaRpHXXEtqoRvdIwgKm_9C3Q73huzebH6dUHutB4afr8/s805/Screenshot%202023-10-27%20102625.png

តើប្រទេសណាដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំងច្រើនជាងគេ?

0

បរទេស៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Reuters កាលពីថ្ងៃទី ២៦ ខែតុលាថា ជនបរទេសជាងពាក់កណ្តាលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង ក្នុងនោះ ចំណាប់ខ្មាំងដែលជាជនជាតិថៃមានចំនួន ៥៤នាក់។A view shows teddy bears, each representing children who are believed to be held hostage in Gaza, in Tel Aviv

ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមចំណាប់ខ្មាំងទាំង ២២០ នាក់មានជាងពាក់កណ្តាលជាជនបរទេស ដែលមនុស្សចំនួន ១៣៨ នាក់សុទ្ធតែមកពីក្រៅប្រទេសទាំងអស់ ក្នុងនោះមានជនជាតិអាហ្សង់ទីន ១៥នាក់, អាល្លឺម៉ង់ ១២នាក់, អាមេរិក ១២នាក់, បារាំង ៦នាក់, រុស្ស៊ី ៦នាក់, ចិន ១នាក់, ស្រីលង្កាតង់ហ្សានី ២ នាក់, ហ្វីលីពីន ២ នាក់, និងថៃ ៥៤នាក់ដែលជាចំនួនច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ ចំណែកឯមួយចំនួនផ្សេងទៀតគឺមានសញ្ជាតិពីរ។Hamas says Israel refused to receive 2 hostages; Israel calls it propaganda  | Israel-Palestine conflict News | Al Jazeera

យោងតាមរបាយការណ៍បានបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឱ្យប្រជាជនថៃមួយចំនួនធំត្រូវបានចាប់ជាចំណាប់ខ្មាំង គឺដោយសារតែមានពលករថៃប្រមាណ ៣ ម៉ឺននាក់ធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសអ៊ីស្រាអែល ទន្ទឹមនឹងនោះក៏មានពលករថៃជាក្រុមដែលបានស្លាប់ និងបាត់ខ្លួនច្រើនជាងគេក្នុងប្រទេសផងដែរ។
លើសពីនេះ ជនបរទេសសរុបចំនួន ៣២៨ នាក់មកពី ៤០ ប្រទេសត្រូវបានបញ្ជាក់ថាបានស្លាប់ ឬបាត់ខ្លួនចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕Hamas propaganda videos reveal stunning details leading up to attack on  Israel | CNN