ប្រទេសថៃ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នាបរិវេណក្បែរស្រះចិញ្ចឹមត្រីមួយកន្លែងស្ថិតក្នុងស្រុកស្វែងហា ខេត្តអាងថង ប្រទេសថៃ គេសង្កេតឃើញអ្នកភូមិនាំគ្នាផ្ទៀងមើលលេខឆ្នោតនៅលើដើមដូងចម្លែក១ដើម ដែលមានកម្ពស់ប្រមាណ៧០សង់ទីម៉ែត្រ ។ អ្នកភូមិមានជំនឿថា ដើមដូងនេះនឹងនាំមកនូវលាភសំណាងដល់ពួកគេ ព្រោះកម្រឃើញដើមដូងណាមានរូបរាងដូចសត្វនាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYeZhbIxwuN_-HHcxkja3Z_A_A1G-noRf3Cn5_y7o-2nAIp4OstL1P3U1XwDPbW58EC-HzRkrHH1Lqais45irfesDpH8ttR7YG3TOJSC0FGCnPCD5kKsjLyTcxK3o54wwXneAsL6mC0POJkhyphenhyphenoAeJ8Ne4tXNzW5LIkDGgqKBqkK8fvoC8MGsnnBcqPcKU/s1280/photo_2023-10-27_10-44-10%20(2).jpg

អ្នកភូមិប្រាប់ថា វាចម្លែកខ្លាំងណាស់ ដែលដើមដូងបានប្រែរូបរាងទៅជាសត្វនាគបែបនេះ ។ វាគួរតែដុះពន្លកដូចដើមដូងធម្មតា ប៉ុន្តែដើមនេះបែរជាមានរូបរាងស្រដៀងគ្នានឹងនាគក្បាល៣ ។ រីឯពលរដ្ឋផ្សេងទៀត នៅពេលពួកគេបានដឹងរឿងនេះ ក៏នាំគ្នាធ្វើដំណើរមកមើលដើមដូងមានរូបរាងចម្លែកខុសគេ ហើយវាកាន់តែដូចនាគគ្មានខុស បើគេកាន់តែសម្លឹងមើលវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_FdtCTyqXANaoNyxUTy7LKyqlvKMIQPsSHDSI3L0ZfuJPkILmLTl3V4Kok6_gzGzRuGatkSAe5jluurtB40zg45OTdh1_ay6daBHihEsqRX8xh60MC36OXtbrP_djn_yNojEqd2YbP0F6TFxlctWDxzeSwFwC6hjlYA0g4e5voA9IvrNORnFfIFBGwIE/s1280/photo_2023-10-27_10-44-10.jpg

លោកតាម្នាក់ឈ្មោះតឿន អាយុ៧៣ឆ្នាំ រៀបរាប់ឱ្យស្តាប់ថា ក្រោយពីទទួលបានដំណឹងនេះ លោក និងអ្នកភូមិផ្សេងទៀតក៏ប្រញាប់មកមើលដើមដូងឱ្យឃើញផ្ទាល់ភ្នែក ។ តាំងពីកើតមក លោកទើបតែប្រទះឃើញដើមដូងចម្លែកជាលើកដំបូង ហើយភាគច្រើន លោកបានឃើញតាមទូរទស្សន៍ប៉ុណ្ណោះ ។ បើយើងកាន់តែមើលវា គឺវាកាន់តែដូចសត្វនាគក្បាល៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdUN-Ia6r1ncCE4MPHuII82rTYUvG8-sf3fDAH_O7D7eYPMuUN3pZbT2np8LiS4LFvGXVRWBJ2RWRZbGt1ekr2hUKRbWdh-uweYOBqjhaGANgXDgPGpHXZ4abQ33u74nNOLs3uljNLCaX1lhWsTSpBIV0i3g8DQq08T88e7WboMGFVpunjRayqOEZcaT4/s1280/photo_2023-10-27_10-44-11.jpg

លោកតាបន្តថា ពេលបានមកដល់ទីនេះ លោកក៏បានសម្លឹងរកលេខឆ្នោត និងបានឃើញលេខយ៉ាងច្បាស់នៅត្រង់បរិមាណក្បាលនាគ ។ ដូច្នេះ លោកនឹងយកលេខនេះទៅផ្សងសំណាង បើលើកនេះសម្រេចបំណងមែននោះ លោកនឹងរៀបចំគ្រឿងថ្វាយមួយឈុតធំមកថ្វាយតែម្តង ។

ក្រៅពីដើមដូងមានរាងដូចសត្វនាគហើយ នៅបរិវេណក្បែរគ្នានេះ គេប្រទះឃើញដើមចេកណាំវ៉ា១ដើម ដែលគេបានកាត់ដើមរបស់វាចេញហើយ ប៉ុន្តែវាបានចេញត្រយ៉ូងចេកនៅត្រង់ពាក់កណ្តាលដើម ៕ ប្រភព ៖ khaosod