ប្រធានាធិបតីអាមេរិក លោកចូបៃដិនបានព្រមានចំពោះចិនថាអាមេរិកនឹងប្រើសិទ្ធរបស់ខ្លួនក្នុងការគាំពារហ្វីលីពីនទាក់ទងនឹងការវាយប្រហារក្នុងជម្លោះនៃសមុទ្រចិនខាងត្បូង។
ដោយសង្កេតឃើញថារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះគឺមានការប្រឆាំងគ្នារវាងនាវាហ្វីលីពិននិងចិននៅតាមដែនសមុទ្រ។ លោកចូបៃដិនក៏បានថ្លែងទៅកាន់សាធារណៈជនថា ខ្លួននឹងប្រើសិទ្ធរបស់ខ្លួនក្នុងការការពារហ្វីលីពីន។ លោកបន្តថា ភាពតានតឹងនេះបានកើតមានឡើងរវាងទីក្រុងប៉េកាំងនិងទីក្រុងម៉ានីលដែលបានកើតឡើងកាលពីប៉ុន្មានខែមុន។
លោកចូដៃឌិន ក៏បាននិយាយកាលពីថ្ងៃពុធនៅក្នុងសេដ្ឋវិមានក្រោមជំនួបរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលីថា បើទោះបីជាមានការវាយប្រហារនៅតាមដែនអាកាស ដែនសមុទ្រ ឬ មកលើមូលដ្ឋានផ្ទាល់របស់ហ្វីលីពីនទេ គឺអាមេរិកត្រូវធានារ៉ាប់រងនិងគាំពារហ្វីលីពីនតាមរយៈកិច្ចសន្ធិសញ្ញាមួយដែលបានចុះជាមួយគ្នាជានិច្ច។ ព្រោះហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាមេរិក ហើយនៅឆ្នាំ១៩៥១ អាមេរិកនិងហ្វីលីពីនបានចុះសន្ធិសញ្ញារវាងគ្នាមួយ ដែលខ្លឹមសារនៅក្នុងសន្ធិសញ្ញានោះបានបញ្ជាក់ថាអាមេរិកនឹងជួយការពារឃុំគ្រងហ្វីលីពីនមិនថាមានការវាយប្រហារជាមួយនឹងគូរបក្សសម្ព័ន្ធណាមួយនោះទេ។
ហើយកាលពីថ្ងៃអាទិត្យទី២២ខែតុលាកន្លងទៅថ្មីៗនេះ ហ្វីលីពីនបាននិយាយថាសមយុទ្ធដ៏គ្រោះថ្នាក់មួយរបស់ចិនគឺបង្ករឲ្យមានការប៉ះទង្គិចគ្នាមួយរវាងនាវាចិននិងទូកហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយរបស់ហ្វីលីពីន។ នៅក្នុងឧប្បត្តិវហេតុនោះ ទីភ្នាក់ងារនាទីក្រុងម៉ានីលបានរាយការណ៍ថា ទូកក្រុមជីវពលចិនគឺបានបើកបុកក្រុមនាវាឆ្មាំសមុទ្ររបស់ហ្វីលីពីន។
ក្រសួងការពារជាតិហ្វីលីពីនក៏បានលើកឡើងដែរថា នាវាចិន គឺមានចេតនាបើកបំបុកយកតែម្តងទៅកាន់នាវាហ្វីលីពីន ហើយក៏បានចោទប្រកាន់ថា ចិនបំភ្លៃរឿងដែលខ្លួនឯងបានខុសដើម្បីយករួចខ្លួន។
លោកចូបៃដិនក៏បានបន្តទៀតថា នាវាចិនគឺបានធ្វើសកម្មភាពខុសច្បាប់និងគ្រោះថ្នាក់បំផុតនៅលើដែនសមុទ្រទើបធ្វើដែលជជាដើមហេតុនៃជម្លោះនេះ។
គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីនគឺជាសមមិត្តយុទ្ធសាស្រ្តដ៏សំខាន់បំផុតមួយសម្រាប់សហរដ្ឋអាមេរិកព្រោះប្រទេសនេះមានព្រំដែនជាប់នឹងតំបន់សក្តានុពល២គឺមួយនៅតំបន់ប៉ាស៊ីហ្វីក (សមុទ្រចិនខាងត្បូង) និងមួយទៀតគឺតៃវ៉ាន់៕
BBC News










