ករណីអ្នកជិតខាងជះទឹក ចូលហាងគេរកសុី ដែលល្បីនៅក្នុងបណ្តាញសង្គមហ្វេកប៊ុកនោះ ត្រូវបានសម្ថកិច្ចធ្វើការសម្រួលបញ្ចប់គ្នា។May be an image of 4 people, scooter and text

យោងតាមគណនីរបស់ម្ចាស់ហាងរកសុី ដែលបានបង្ហោះនៅលើបណ្តាញសង្គមបានលើឡើងថា សម្ថកិច្ចបានណែនាំឱ្យហាងរបស់លោកត្រូវអនុវត្ត៥ចំណុច៖

១. អនុញ្ញាតអោយរកសុីមិនចាក់ភ្លេង (បើចង់ចាក់ធ្វើបន្ទប់បិទអោយជិត)
២. ឈប់ឌឺដងគ្នា
៣. មិនអោយឡូឡាក្នុងហាង (ទោះបីជាភ្ញៀវ ត្រូវជំរាបភ្ញៀវ)
៤. កាត់បន្ថយពន្លឺភ្លើងក្នុងហាង
៥. ឈប់ Live ពត៌មានមិនពិតអំពីអាជ្ញាធរមិនជួយដោះស្រាយ

ករណីនេះ ម្ចាស់ហាងរកសុី ហាក់សម្តែងការមិនពេញចេញ ដោយបានសរសេរសារបញ្ជាក់ចុងក្រោយថា៖”អរគុណសំរាប់សេចក្តីសំរេច និង ដំណោះស្រាយមួយនេះជូនពួកខ្ញុំ ពួកខ្ញុំនឹងចងចាំព្រិត្តិការនេះអស់មួយជីវិត។ សូមបងប្អូនកុំភ្លេចជួយគាំទ្រហាងពួកខ្ញុំផង ព្រោះពួកខ្ញុំប្រឈមនឹងបិទទ្វាហើយ៕May be an image of 1 person, hookah and text

ប្រភព៖ Hong Mina