ថ្ងៃទី ២៦ ខែតុលា វេលាម៉ោង ៦ និង ៣០ នាទីល្ងាច នារីម្នាក់ដែលមានអាយុ ២០ ឆ្នាំ បានដើរតាម V ឬហៅថាជា Stalker ដោយនាងបានចូលទៅក្នុងជណ្តើរយន្តនៃអគារផ្ទះល្វែងរបស់ V ហើយព្យាយាមនិយាយទៅកាន់តារាចម្រៀងរូបនេះ។ យោងតាមរបាយការណ៍របស់ KBS នារីរូបនោះថែមទាំងបានប្រគល់សំបុត្រអាពាហ៍ពិពាហ៍នាងទៅឱ្យ V ផងដែរ។
តាមប្រភពព័ត៌មានបានរាយការណ៍ទៀតថា នារីនោះត្រូវបានគេនិយាយថាបានរង់ចាំ V នៅខាងក្រៅអគារដែលV រស់នៅ បន្ទាប់មកដើរតាម V នៅខាងក្នុង នៅពេលដែល V បានបើកឡានរបស់ខ្លួនចូលទៅក្នុងចំណតរបស់អាគារ។
នៅព្រឹកថ្ងៃទី២៧ តុលា នារីនោះត្រូវបានគេរាយការណ៍ថាត្រូវបានប៉ូលិសចាប់ខ្លួនដោយប៉ូលិសដែលបានរកឃើញនាងតាមរយៈការប្រើព័ត៌មានដែលសរសេរនៅលើសំបុត្រអាពាហ៍ពិពាហ៍ដែលនាងផ្តល់ឱ្យ V ហើយនារីអាយុ២០ឆ្នាំនោះក៏ត្រូវបានគេនិយាយថាមានប្រវត្តិលួចដើរតាម V កាលពីអតីតកាលដូចគ្នា។
ជាមួយគ្នានេះដែរ BIGHIT MUSIC ក្រុមហ៊ុនរបស់ BTS បានចេញសេចក្តីថ្លែងការផ្លូវការថា «យើងកំពុងឆ្លើយតបជាមួយនឹងគោលការណ៍មិនអត់ឱនចំពោះឧក្រិដ្ឋកម្មដែលរំខានដល់ជីវិតផ្ទាល់ខ្លួននិងការគំរាមកំហែងដល់អាយុជីវិតសិល្បកររបស់យើងឡើយ»៕










