បន្ទាប់ពីការចាកចេញពីផលិតកម្ម YG Entertainment តារាចម្រៀង G-Dragon នឹងចាប់ផ្តើមដំណើរថ្មីមួយដោយមានរបាយការណ៍មួយបង្ហាញថា G-Dragon ជិតបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ Galaxy Corporation ដែលជាក្រុមហ៊ុនឯកទេសក្នុងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងការផលិតមាតិកាខណៈរឿងអាស្រូវគ្រឿងញៀនរបស់លោកក៏មានស្ថានភាពល្អប្រសើរបន្ទាប់ពីប៉ូលិសរកមិនឃើញភស្តុតាងនិងការតេស្តសារធាតុញៀនចេញមកអវិជ្ជមាន។G-Dragon gives first interview since police drug investigation

នៅថ្ងៃទី៥ វិច្ឆិកា របាយការណ៍ពីអ្នកខាងក្នុងឧស្សាហកម្មម្នាក់បានបង្ហើបថា G-Dragon បានឈានដល់កិច្ចព្រមព្រៀងលើព័ត៌មានលម្អិតនៃកិច្ចសន្យាផ្តាច់មុខរបស់គេជាមួយ Galaxy Corporation ដោយប្រភពនោះបានបន្តនិយាយថាការប្រកាសជាផ្លូវការនឹងមកដល់នាពេលខាងមុខនេះ។

Galaxy Corporation បង្កើតឡើងនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ ដោយផ្តោតជាចម្បងលើការអភិវឌ្ឍន៍ IP និងការផ្តល់អាជ្ញាប័ណ្ណ ប៉ុន្តែបានពង្រីកការឈានទៅដល់ការផលិតកម្មវិធីកម្សាន្ត ការគ្រប់គ្រងទេពកោសល្យ និងពាណិជ្ជកម្មតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។BIGBANG's G-Dragon to change labels after YG Entertainment contract  expiration? Fans anticipate his next moves | PINKVILLA: Korean

អ្នកជំនាញក្នុងឧស្សាហកម្មរំពឹងថា Galaxy នឹងពង្រឹងវត្តមានរបស់ខ្លួនយ៉ាងខ្លាំងតាមរយៈការចាប់ដៃគូជាមួយតារាល្បីដូចជា G-Dragon ព្រោះតម្លៃយីហោរបស់តារាចម្រៀងរូបនេះអាចពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន ដែលអាចពាក់ព័ន្ធនឹងការចុះហត្ថលេខាលើតារាល្បីៗផ្សេងទៀត និងការអភិវឌ្ឍន៍ក្រុមតារា។

គួរបញ្ជាក់ថាកិច្ចសន្យាផ្តាច់មុខរបស់ G-Dragon ជាមួយផលិតកម្ម YG Entertainment បានផុតកំណត់នៅក្នុងខែមិថុនា។ នៅក្នុងខែកញ្ញា ការរំពឹងទុកបានកើតឡើងទាក់ទងនឹងការផ្ទេរសក្តានុពលទៅ Warner Music Group បន្ទាប់ពីការបង្ហោះ Instagram បង្ហាញបន្ទះបង្ហាញអេឡិចត្រូនិកនៅការិយាល័យ Warner Records Group ដែលបង្ហាញឃ្លាថា ‘WELCOMES G-DRAGON’ ។
នៅថ្ងៃទី២៩ ខែវិច្ឆិកា G-Dragon បានផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយ YG ដោយលុបតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់ YG ចេញពីប្រវត្តិរូបឆានែល YouTube របស់លោក។Big Bang frontman G-Dragon returns from military service

នាយកប្រតិបត្តិរបស់ Galaxy Corporation មានឈ្មោះថាChoi Yong Ho បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលលោកបានអមដំណើរលោកប្រធានាធិបតីកូរ៉េខាងត្បូងក្នុងដំណើររបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា និងបានត្រឡប់មកវិញក្នុងខែតុលា ឆ្នាំ ២០២៣។ យ៉ាងណាមិញ Galaxy Corporation បានបញ្ជាក់ថាមិនមានអ្វីដែលក្រុមហ៊ុនអាចបញ្ជាក់ជាផ្លូវការនៅពេលនេះក្នុងការផ្តល់ចម្លើយនោះទេ ក្រុមហ៊ុននឹងចែករំលែកបន្ថែមទៀតនៅពេលក្រោយ៕